• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

ទ្រីង្វៀន(Tri Nguyen) ៖ សិល្បករត្រចះត្រចង់ជាមួយសំឡេងពិណ

តែង​តែ​មាន​ដំណើរ​ស្រប​គ្នា​រវាង​តន្រ្តី​បូរាណ​អឺរ៉ុប​ និង​តន្រ្តី​ប្រជាប្រិយ​ប្រពៃណី​របស់​វៀតណាម​ នៅ​ក្នុង​​ពិធី​សម្តែង​ សិល្បករ piano និង​ពិណ​ ទ្រី​ង្វៀន​ (Tri Nguyen)  ជា​អ្នក​នាំ​មកនូវ​​ភាព​សំណេះ​សំណាល​​សាសង ​រវាង​​តន្រ្តី​លោក​ខាង​លិច​និង​លោក​ខាង​កើត​។ ជាមួយ​ការ​ប្រគំ​តន្រ្តី​បូរាណ​លោក​ខាង​​លិច​ នឹង​ទំនុក​បទ​ភ្លេង​​ប្រជាប្រិយ​ ចម្រៀង​ចាប៉ី​ណាម​បូ​ ស្នាដៃ​និពន្ធ​របស់​បង ​ទទួល​បាន​ការ​​យក​ចិត្តទុក​ដាក់​ពី​សំណាក​ទស្សនិកជន​ជាច្រើន ​- អ្នក​ស្តាប់​​នៅ​គ្រប់មជ្ឈដ្ឋាន​​។​ ជា​ពិសេស​ រង្វាន់​​​មាស និង​រង្វាន់ចំណូល​ចិត្ត​បំផុត​នៅ​ Global Music Awards ដោយ​ទស្សនិកជន​អាមេរិក​ជម្រើស​​នៅ​​ឆ្នាំ​២០១៥ នេះជា​ការ​កត់សម្គាល់​នៃ​ទស្សនិកជន​អន្តរជាតិ​​ លើវិថី​តន្រ្តី​របស់​តន្រ្តីករ​អាណិកជន​បារាំង​​នេះ​។​

មានស្រុក​កំណើត​​នៅ​ក្រុង​សាយ​ហ្គន​ ក្នុ​ង​​គ្រួសារ​ពោរពេញ​ទៅដោយ​លក្ខណៈ​ណាម​បូ​ តាំងពី​តូច​ទ្រី​ង្វៀន (Tri Nguyen)​ បាន​គ្រួសារ​អនុញ្ញាត​ឲ្យទៅ​រៀន​ពិណ​និង​ស្វែង​យល់ពី​តន្រ្តី​ប្រពៃណី​ជនជាតិ​។ ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​​​នៅ​សាលា​​ជាតិ​តន្រ្តី​និង​ល្ខោន​​សាយហ្គន​​ (​សព្វថ្ងៃ​ជា​វិទ្យាស្ថានតន្ត្រី​​ទីក្រុង​ហូជីមិញ) បង​បន្ត​ទៅ​រៀន​នៅ​សាលា​គរុកោសល្យ​តន្រ្តី​ប៉ារីស​ (បារាំង) ជាមួយ​សាស្រ្តាចារ្យ​ល្បី​ៗ។​
 
ដោយ​សារទេពកោសល្យ​​រួម​ជាមួយ​ទឹក​ចិត្ត​ស្នេហា​ពិសេស ចំពោះ​​ពិណ​ ទ្រី​ង្វៀន ​(Tri Nguyen)​ អាច​ប្រគំ​សម្រប់​​ទំនុក​ភ្លេង​​តន្រ្តី​​ពេញ​និយម​របស់​វៀតណាម​ ​សម​ស្របជាមួយ​ប្រភេទឧបករណ៍​តន្រ្តី​​លោក​ខាង​លិច​។ ដោយ​ពី​ប្រភព​ធាតុ​​នោះ​ រួម​ជាមួយ​ការ​បទពិសោធន៍​រស់​នៅ ​និង​ទឹក​ចិត្តពិសេស​លើ​​ ស្រុកកំណើត​ ជា​ប្រភព​បង្កើត​អារម្មណ៍​ សម្រាប់​បងនិពន្ធ​​បទភ្លេង​នឹង​​​ពិណ​​នៃ​ជនជាតិ​។​



 សិល្បករ​ពិណ​​ទ្រី​ង្វៀន ​​​(Tri Nguyen) ។ រូបថត៖ ថុងហាយ​

 សិល្បករ​សម្តែង​ piano និង​ ពិណ​ទ្រី​ង្វៀន​ (Tri Nguyen)  សម្តែង​​លើ​ឆាក​ល្ខោន Idecaf ​នៅទីក្រុង​ហូជីមិញ​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ រូបថត៖ ថុងហាយ​


 ដៃ​ដែលមានទេព្យកោសល្យ មួយ​គូ​របស់​សិល្បករ​ទ្រី​ង្វៀន (Tri Nguyen) ​ រលាត់​​នៅ​លើ​ខ្សែ​​ពិណ។ រូបថត៖ ថុងហាយ​

 សិល្បករ​ ទ្រី​ង្វៀន​ (Tri Nguyen) ត្រចះ​ត្រចង់​ជាមួយ​សំឡេង​ពិណ​របស់​ខ្លួន​ ក្នុង​ពិធី​សម្តែង​។ រូបថត៖ ថុងហាយ​

 សិល្បករ​ទ្រី​ង្វៀន​ (Tri Nguyen) ឧទ្ទេសនាម​រចនាសម្ពន្ធ​​ពិណ​វៀតណាម​ជូន​អ្នក​​ទស្សនា។ រូបថត៖ ថុងហាយ

 សិល្បករ​ទ្រី​ង្វៀន​ (Tri Nguyen)  នៅ​ពិធី​ពិភាក្សា​ក្រោមប្រធាន​បទ​ “អភិវឌ្ឍន៍​ពាណិជ្ជសញ្ញា​តាម​រយៈ​ដំណើរ​វប្បធម៌​” នៅ​សាលា​ឧត្តមវិជ្ជា​វៀតណាម​អាមេរិក​​ - ទីក្រុង​ហូជីមិញ​។ រូបថត៖ ថុងហាយ​

 សិល្បករ​ទ្រី​ង្វៀន​ (Tri Nguyen) នៅ​ក្នុង​ពិធី​រួម​ប្រាស្រ័យ​ជា​មួយ​ទស្សនិកជន​​នៅទីក្រុង​ហូជីមិញ​។ រូបថត៖ ថុងហាយ​

 ពិណ​ទ្រី​ង្វៀន​ (Tri Nguyen)  ជាមួយ​ការ​ប្រគំ​ piano ក្នុង​រាត្រី​សម្តែង​លើ​ឆាក​ល្ខោន​ Idecaf នៅទីក្រុង​ហូជីមិញ​។​ រូបថត៖ ថុងហាយ

 អ្នក​គាំទ្រ​ថតរូប​អនុស្សាវរីយ​ជាមួយ​សិល្បករ​ទ្រី​ង្វៀន​ (Tri Nguyen)  ក្រោយ​រាត្រី​សម្តែង​លើឆាក​ល្ខោន​ Idecaf នៅទីក្រុង​ហូជីមិញ​ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ រូបថត៖​ ថុងហាយ​

“ខ្ញុំ​ចង់​បាន​សំឡេង​​ពិណ​ ជានិច្ច​​ជា​សំឡេង​ចម្បង​​ប្រគំ​ជាមួយ​ក្រុម​​តន្រ្តី​លោកខាងលិច​។ ប្រើ​សំឡេង​ពិណ​លោក​ខាងលិច​ ដើម្បី​លើក​សារជាតិ​សំឡេង​​ពិសេស​ នៃ​សំឡេង​ពិណ​ឡើង​មួយ​កម្រិត​ថ្មី​ បង្កើត​ភាព​ខុសប្លែក​” ទ្រី​ង្វៀន​(Tri Nguyen)​ ចែក​រំលែក​ពី​រចនាបទ​ច្នៃនិពន្ធ​​​របស់​ខ្លួន​។​
 
ក្នុង​ស្នាដៃ​ជាច្រើន​របស់​បង​ អាច​ឮសំឡេង​ពិណ​រក្សា​តួនាទី​ផ្សេង​គ្នា​។ មាន​ពេល​ពិណ​ប្រគំអូសបន្លាយ​​ទៅតាម​ក្រុមឧបករណ៍​​តន្រ្តី​ខ្សែ​ របស់​លោកខាង​លិច​ មានពេល​សំឡេង​ពិណ​ថយ​មក​ក្រោយ​ ពួន​ប្រាណ​​​ស៊ី​​ទំនុក​ភ្លេង​ជាមួយ​ក្រុម​ឧបករណ៍តន្រ្តី​ ពេលខ្លះ​រួម​ជាមួយ​សំឡេង​ violin ប្រគំ​ឌឺដង​លើក​ស្ទួយ​គ្នា​ ជំនួយ​​គ្នា​ ឬប្រទល់​ប្រឈម​គ្នា​​រួចហើយ​សម្រប់​គ្នា​បង្កើត​ភាព​ភ្ញាក់​ផ្អើរ​។ ក្រៅ​ពី​នោះ ទ្រី​ង្វៀន ​​(Tri Nguyen) បាន​មាន​ទំនុកចិត្ត​នាំចូល​បទភ្លេង ​​ទំនុក​ហ័រ ​(Ho)  ទំនុកភ្លេង​​មនោសញ្ចេតនា​ ទំនុក​បំពេរ​...។ល។ ជិតដិតនឹង​​ជនជាតិ​វៀតណាម​ ប៉ុន្តែ​បាន​សម្តែង​បង្ហាញ​ដោយ​បច្ចេកទេស​ថ្មី​ តែនៅ​រក្សា​បាន​លក្ខណៈ​តន្រ្តី​ប្រពៃណី​វៀតណាម​។
 
ចាប់ពី​ឆ្នាំ​២០១៤ ទ្រី​ង្វៀន ​(Tri Nguyen) ​ប្រសូត​ចេញ​កម្រង​ album តន្រ្តី​ ​​ប្រគំ​ពិណ​ រូម​មាន​៖ Consonnances (ប្រគំតន្រ្តី​ ឆ្នាំ​២០១៤) A journey between worlds (ដំណើរ​កម្សាន្ត​​លោកិយ​​ ឆ្នាំ​២០១៦)​ ថ្មី​នេះ​ Beyond borders (ឆ្លង​កាត់​រាល់​ព្រំដែន​)។ ស្នាដៃ​របស់បង​បាន​ទស្សនិកជន​លើពិភពលោក ​ទទួល​ស្គាល់​ ក្នុង​នោះវិស៊ី​ឌី​​ផលិត​ដំបូង​ “Consonnances” ទទួល​បាន​រង្វាន់​មាស​ Album world music ដ៏​ឆ្នើម​ (Global Music Award) និង​រង្វាន់​ប្រគំ​តន្រ្តី​ពិរោះបំផុត​​(Akademia USA)។​
 
“ខ្ញុំ​មាន​មោទនភាព​ពេល​តន្រ្តី​របស់​ខ្លួន​ បាន​ទស្សនិកជន​​អន្តរជាតិ​ទទួល​ស្គាល់​។ រង្វាន់​នេះ​កត់​សម្គាល់​តន្រ្តី​ប្រពៃណី​របស់​វៀតណាម​ បាន​ឆ្លងកាត់​ ដែនកំណត់​ ឆ្លើយតប​បាន​តម្រូវ​ការ​ស្តាប់​តន្រ្តី​របស់​អ្នកស្តាប់​​លើ​ពិភព​លោក​ បាន​ពិភពលោក​ទទួលស្គាល់​ សន្តាប់​និង​លើក​ស្ទួយកិត្តិយស​​” ទ្រី​ង្វៀន ​(Tri Nguyen) ចែក​រំលែក​ពី​ពាន​រង្វាន់​​នេះ​។



 ក្រប​ album ដំបូង​របស់​សិល្បករ​ ទ្រី​ង្វៀន​ ​(Tri Nguyen) មានឈ្មោះ​ Consonnances (ប្រគំ​សំឡេង​)។ រូបថត៖​ ឯកសារ​

 ក្រប​ album ទី​ពីរ​របស់​សិល្បករ​ ទ្រី​ង្វៀន​ ​(Tri Nguyen) មានឈ្នោះថា​​ A journey betwwen worlds -​ ដំណើរ​កម្សាន្ត​​លោកិយ​។ រូបថត៖ ឯកសារ​

 ក្រប​ album ទីបី​របស់​សិល្បករ​ ទ្រី​ង្វៀន​ ​(Tri Nguyen) មានឈ្មោះ​ថា Beyond borders - ឆ្លងកាត់​រាល់​ព្រំដែន​។ រូបថត៖ ឯកសារ​

 យល់​ច្បាស់​ពី​តន្រ្តី​ជនជាតិ​ ទាំង​តន្រ្តី​លោក​ខាងលិច​ បទភ្លេង​ដោយ​សិល្បករ​ទ្រី​ង្វៀន ​​(Tri Nguyen) និពន្ធ​សម្រាប់​ពិណ​ប្រគំជាមួយ​ឧបករណ៍​តន្រ្តី​ផ្សេងៗ​លើពិភពលោក​។ រូបថត៖ ថុងហាយ​

​គ្រូបង្រៀន​ឆ្នើម​ - តន្រ្តីករ​​ ផាម​ធ្វី​ហ្វារ​ (Pham Thuy Hoan) វាយ​តម្លៃ​ពី​វិថី​ដែល​ទ្រី​ង្វៀន ​​(Tri Nguyen) កំពុង​ធ្វើ​ដំណើរ៖ “ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត​ណាស់ ពីព្រោះទ្រី​ង្វៀន​ ​​(Tri Nguyen) បាន​ខិតខំ​នាំ​សំឡេង​ពិណ​របស់​ជនជាតិ​ ប្រគំជាមួយ​ឧបករណ៍តន្រ្តី​ផ្សេងៗលើពិភពលោក​។ ប្រការ​គួរឲ្យ​កោត​សរសើរ​ ទ្រី​ង្វៀន​ ​​(Tri Nguyen) ជា​អ្នក​នាំ​យក​លក្ខណៈពិសេស​ដោយ​ឡែក​មួយ​ចំនួន​​របស់​តន្រ្តី​ប្រពៃណី​ដូច​ បទភ្លេង​កាយ​ឡឿង​ បទហ័រ​ (Ho) ទំនុក​ភ្លេង​មនោសញ្ចេតនា​ជិតស្និទ្ធ​ ងាយ​ស្តាប់​ ដើម្បី​ឧទ្ទេសនាម​ដល់​ទស្សនិកជន​ - អ្នក​ស្តាប់​បរទេស​ ជួយ​ពួកគេ​មួយជំហានទៅ​មួយ​ជំហាន​ខិតជិត​នឹង​​តន្រ្តី​ជនជាតិ​របស់​ពួក​យើង​”។​
 
ថ្មី​ៗនេះ ទ្រី​ង្វៀន ​​(Tri Nguyen) ​តែង​ផ្តល់ពេល​វេលា​​ត្រឡប់​មក​វៀតណាម​​ដើម្បី​ឧទ្ទេសនាម​ផលិតផល​របស់បង ដល់ទស្សនិកជន​ក្នុង​ប្រទេស​។ រៀងរាល់​ឆ្នាំ​បងសុទ្ធតែ​រៀបចំ​តិច​បំផុត​មួយ​រាត្រី​សម្តែង​តន្រ្តី​ ដើម្បី​ឧទ្ទេសនាម​ album ទើប​ចុះ​ផ្សាយ​ ឬ​និពន្ធ​ថ្មី​សម្រាប់ទស្សនិកជន​។ ខែ​កុម្ភៈ​ កន្លង​ហើយ​ ទ្រី​ង្វៀន ​​​(Tri Nguyen) បាន​មាន​ពិធី​ឧទ្ទេសនាម​ album  "Beyond borders" នៅទីក្រុង​ហូជីមិញ​។ បងចែក​រំលែក​ផែន​ការ​មួយ​ក្នុងចំណោម​ផែន​ការនៅ​​ពេល​ខាង​មុខ​ គឺបន្ត​ឧទ្ទេសនាម​ដល់​មហាជន​ក្នុងប្រទេស​នូវ​ស្នាដៃ​ ដែល​បង​ទើប​និពន្ធ​ថ្មីៗ​ នា​ខែ​តុលា​ឆ្នាំ​២០១៧។ ពីព្រោះតាម​បង “ទោះបី​ទៅទី​ណា​ឬធ្វើអ្វី​ បង​ក៏​ជា​ជនជាតិ​វៀតណាម​ ទស្សនិកជន​ - អ្នក​ស្តាប់​ក្នុង​ប្រទេស​ ទើប​ជា​អ្នក​សំខាន់​បំផុត​​ដែល​បង​ឆ្ពោះទៅ​រក​ដើម្បីបម្រើ​”៕

 

អត្ថបទ៖ សើន​ងៀ  រូបថត៖ ថុងហាយ​ និង​ ឯកសារ​

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top