• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំហំនាំចេញនាំចូលរបស់វៀតណាមក្នុង៧ខែកន្លងមកកើន២៩%

ទោះជារងផលប៉ះពាល់ដោយជម្ងឺកូវីដ ១៩ ក៏ដោយ ប៉ុន្តែ ការធ្វើចរាចរណ៍ទំនិញក្នុងស្រុក នៅតែត្រូវបានធានាជាស្ថាពរ ជាពិសេសគឺមុខទំនិញ ចាំបាច់។ នេះជាលទ្ធផលគួរឲ្យលើកទឹកចិត្តនៅពេលដែលពាណិជ្ជកម្មសកលកំពុងជួប ការលំបាកដោយជម្ងឺរាតត្បាតកូវីដ ១៩។

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឲ្យដឹងថា ទំហំនាំចេញនាំចូលសរុបរបស់វៀតណាមក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២១ សម្រេចបានទឹកប្រាក់ចំនួន ៣៧១ ពាន់លាន ដុល្លាអាមេរិក កើន២៩%បើធៀបនឹងរយៈ ពេលដូចគ្នានៃឆ្នាំ២០២០។ ទោះជារងផលប៉ះពាល់ដោយជម្ងឺកូវីដ ១៩ ក៏ដោយ ប៉ុន្តែ ការធ្វើចរាចរណ៍ទំនិញក្នុងស្រុក នៅតែត្រូវបានធានាជាស្ថាពរ ជាពិសេសគឺមុខទំនិញ ចាំបាច់។ នេះជាលទ្ធផលគួរឲ្យលើកទឹកចិត្តនៅពេលដែលពាណិជ្ជកម្មសកលកំពុងជួប ការលំបាកដោយជម្ងឺរាតត្បាតកូវីដ ១៩។

ទោះជាយ៉ាងណាក៏ដោយ ប៉ុន្តែការដែលថ្លៃសេវាភស្តុភារកម្មកើនឡើងខ្ពស់ បាន ជះឥទ្ធិពលគួរឲ្យកត់ សម្គាល់ដល់ប្រតិបត្តិការនាំចេញនាំចូល ក៏ដូចជាប្រាក់ចំណូល របស់អង្គភាពអាជីវកម្មនិងខឿនសេដ្ឋកិច្ចជាតិ។ លោក Tran Thanh Hai អនុប្រធាន នាយកដ្ឋាននាំចេញនាំចូល ចំណុះក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឲ្យដឹងថា ការកាត់បន្ថយថ្លៃសេវាភស្តុភារកម្មជានិច្ចកាលជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងអង្គភាពអាជីវកម្ម។ នាពេលខាងមុខ ក្រសួងនឹងដាក់ចេញដំណោះ ស្រាយជាច្រើនដើម្បីនាំឲ្យប្រតិបត្តិការភស្តុភារកម្មមានថ្លៃសេវាទាបជាង ប្រសិទ្ធភាព ល្អជាងជួយលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ប្រទេសក៏ដូចជាអង្គភាព អាជីវកម្ម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top