• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ីកាន់​តែរីកចម្រើន​ពីមួយថ្ងៃទៅមួយថ្ងៃ​


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong (ខាងឆ្វេង) និងប្រធានាធិបតីសហព័ន្ធរុស្ស៊ីលោក Vladimir Putin (រូបថត៖ TTXVN)
 

 ក្រោយរយៈ​ពេល២៥ឆ្នាំមក ទំនាក់ទំនងរវាងវៀតណាមនិងរុស្ស៊ីបានរីក ចម្រើនឡើងកំពស់ថ្មី។

ក្នុង​​ឱកាស​រំលឹកខួបលើកទី២៥ទិវាចុះហត្ថលេ​ខាលើសន្ធិសញ្ញា​ស្ដីពីគោលការណ៍​ជាសារវ័ន្ត​នៃទំនាក់​ទំនង​មិត្ត​ភាព​​រវាង​សាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងសហព័ន្ធរុស្ស៊ី (ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៩៤-ថ្ងៃទី១៦ ខែ​មិថុនា​ ​ឆ្នាំ២០១៩) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងប្រធានា ធិបតី​សហព័ន្ធ​រុស្ស៊ី​លោក Vladimir Putin បានអញ្ជើញផ្ញើរសារទូរលេខអបអរ សាទរទៅវិញទៅមក ដែលក្នុងនោះសង្កត់ធ្ងន់ថា នេះ​ជា​ព្រឹត្តិការណ៍ដ៏សំខាន់ មួយដែលគូសសញ្ញានូវដំណាក់កាលអភិ​វឌ្ឍថ្មីមួយក្នុងទំនាក់ទំនងទ្វេភាគី​។
 
ក្រោយ​រយៈពេល២៥ឆ្នាំមក ទំនាក់ទំនងរវាងវៀតណាមនិងរុស្ស៊ីបានរីក ចម្រើនឡើងកំពស់ថ្មី។ កិច្ច​សហប្រតិ​បតិ្តការ​ទ្វេភាគី​ត្រូវបានពង្រឹងនិងពង្រីក ដោយឥតឈប់ឈរលើគ្រប់វិស័យ ចាប់តាំងពីនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ​វិនិយោគ សន្តិសុខ ការពារជាតិរហូតដល់អប់រំ បណ្ដុះបណ្ដាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌​និង​ទេសចរណ៍​ជាដើម​។ ភាគីទាំងពីរបានសម្ដែងនូ​វជំនឿជាក់ ថា ទំនា​ក់ទំនង​មិត្តភាព​ប្រពៃណី​និ​ង​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយរវាង វៀតណាមនិងរុស្ស៊ី នឹងកាន់តែរីកចម្រើនទៅមុខប្រកប​ដោយភាពស៊ីជំរៅ ដើម្បី​ ផ​លប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ ក៏ដូចជាសុខសន្តិភាព ស្ថិរភាព​និងវឌ្ឍន ភាពនៅក្នុង​តំបន់​និង​លើពិភព​លោក​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top