• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

ទំនាក់ទំនងវៀតណាម – កម្ពុជាកាន់តែអភិវឌ្ឍប្រកបដោយស៊ីជម្រៅនិងប្រសិទ្ធភាព។

ទស្សនកិច្ច​ផ្លូវ​ការ​ នៅប្រទេស​វៀតណាម​របស់​សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីព្រះរាជាណាកម្ពុជា ​បាន​ធ្វើឡើង​​ក្នុង​ស្ថានភាព​ទំនាក់ទំនងវៀតណាម​ - កម្ពុជា​កំពុង​អាទិភាព​​ក្នុង​ការ​រក្សា ពង្រឹង​និងពង្រីក​ទំនាក់ទំនង​អ្នក​ជិតខាង​ល្អប្រសើរ មិត្ត​ភាព​ជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​លើគ្រប់​ជ្រុង​ជ្រោយ ស្ថិតស្ថេរ​ជា​យូរអង្វែង​រវាងប្រទេសទាំងពីរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ វៀតណាមនិងកម្ពុជាបានជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះមានការវិនិយោគនិងពាណិជ្ជកម្ម ដែលអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ នាឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន ៣,៨ ពាន់លានដុល្លាអាមេរិក កើនឡើង ២៥% បើសិនជាប្រៀបនឹងរយៈពេលដដែលនៃឆ្នាំ២០១៦។
ក្នុងអំឡុងពេល ៧ ខែនៃឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន ២,៧ ពាន់លានដុល្លារអាមេរិក កើនឡើង ១៩% បើសិនជាប្រៀបនឹងរយៈពេលដដែលនៃឆ្នាំ២០១៦។ ភាគីទាំងពីរបានខិតខំប្រឹងប្រែងទទួលបានទំហំពាណិជ្ជកម្ម ៥ ពាន់លានដុល្លារអាមេរិក នៅពេលខាងមុខឆាប់ៗនេះ។

នាសព្វថ្ងៃនេះ វៀតណាមកំពុងវិនិយោគទៅកាន់កម្ពុជា ២០៦ គម្រោង ដែលមានដើមទុនវិនិយោគប្រហែល ៣,០៣ ពាន់លានដុល្លារអាមេរិក និងប្រមូលផ្តុំលើវិស័យកសិកម្ម  ដូច្នេះវៀតណាមស្ថិតក្នុងចំណោម ៥ ប្រទេសដែលមានដើមទុនវិនិយោគទៅកាន់កម្ពុជាច្រើនបំផុត។ សកម្មភាពវិនិយោគនិងធ្វើអាជីវកម្មរបស់វៀតណាម នៅកម្ពុជាដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំខ្ពស់កម្ពុជាវាយតំលៃខ្ពស់ រួមចំណែកយ៉ាងវិជ្ជមាន ក្នុងសុខមាលភាពសង្គមនិងវិបុលភាពរបស់កម្ពុជា។ រីឯការវិនិយោគពីកម្ពុជាទៅកាន់វៀតណាមវិញ កាន់តែរីកចំរើន រហូតដល់សព្វថ្ងៃនេះ មាន ១៨ គម្រោង និងដើមទុនវិនិយោគ ៥៨,១២៥ លានដុល្លារអាមេរិក។


លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញត្រួតកងពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម
ក្នុងពិធីទទួលស្វាគមន៍។ រូបថត៖ វ៉ាន់ឌៀប  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ពិភាក្សាយ៉ាងសំណេះសំណាលជាមួយ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមផ្លូវទៅកាន់ទីស្តីការរដ្ឋាភិបាល
ដើម្បីជួបពិភាក្សាទ្វេភាគី។ រូបថត៖ វ៉ាន់ឌៀប  – ទីភ្នាក់ងារសារ
ព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបពិភាក្សាទ្វេរភាគីជាមួយ
សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
រូបថត៖ ថុងញ៉ឹត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងសម្តេច តេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងសន្និសីទកាសែត បន្ទាប់ពីជំនួបពិភាក្សា។
រូបថត៖ ថុងញ៉ឹត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម



នៅរដ្ឋធានីហាណូយ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) បាន
ជួបសវនាការជាមួយ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសវៀតណាម។
រូបថត៖ ភឿងហ័រ – ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកស្រី ប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan) បានជួបសវនាការជាមួយ
សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
រូបថត៖ ត្រុងឌឹក – ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និង សម្តេច តេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ
នៃការយោគយល់គ្នា អំពីធ្វើឲ្យសម្រេចការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមខ្សែព្រំដែន
វៀតណាម –កម្ពុជា។ រូបថត៖ ថុងញ៉ឹត ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និង សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើឯកសារអនុវត្តន៍គម្រោង
នូវការប្រើប្រាស់ជំនួយឥតសំណង់របស់រដ្ឋាភិបាលវៀតណាម ដើម្បីវិនិយោគលើការសាងសង់សំណង់
មួយចំនួននៃមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន នៅខេត្តព្រះសីហនុ។
រូបថត៖ ថុងញ៉ឹត ទីភ្នាក់ងារសារព័ត៌មានវៀតណាម




លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និង សម្តេច តេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើឯកសារ
នូវកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម និងក្រសួង
អប់រំ យុវជន និងកីឡាកម្ពុជា។ រូបថត៖ ថុងញ៉ឹត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និង សម្តេច តេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម ក្នុងវេទិកាធុរកិច្ចវៀតណាម –កម្ពុជា។
រូបថត៖ ថុងញ៉ឹត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម



សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថតរូបទុកជាអនុស្សាវរីយ៍
ជាមួយតំណាងនៃសមាគមន៍មិត្តភាពវៀតណាម  – កម្ពុជា និងអតីតយុទ្ធជនស្ម័គ្រចិត្តវៀតណាម
នៅកម្ពុជា។ រូបថត៖ វ៉ាន់ឌៀប  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ក្រៅពីនោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗ កន្លងមកនេះ វិស័យទេសចរណ៍នៃប្រទេសទាំងពីរបានទាក់ទាញការវិនិយោគនិងធនធានមនុស្សជាច្រើន បានរដ្ឋនិងរដ្ឋាភិបាលនៃប្រទេសទាំងពីរយកចិត្តទុកដាក់ខ្លាំងណាស់។
វៀតណាមគឺជាប្រទេសមួយដែលមានបរិមាណភ្ញៀវទេសចរណ៍ជាច្រើនបំផុតមកទេសចរណ៍ នៅកម្ពុជា។ នាឆ្នាំ២០១៧ វៀតណាមមានបរិមាណភ្ញៀវប្រហែល ៨៣៥.០០០ នាក់។ វៀតណាមមានបរិមាណភ្ញៀវមកទេសចរណ៍កម្ពុជាជាច្រើនដែលកាន់លំដាប់លេខពីរ ក្រោយចិន។

នាសព្វថ្ងៃនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines កំពុងបើកជើងហោះហើរប្រហែលពី ៦ ដល់ ១០ ជើង ក្នុងមួយថ្ងៃ ពីរដ្ឋធានីហាណូយនិងទីក្រុងហូជីមិញទៅកាន់រាជធានីភ្នំពេញនិងខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ភាគីទាំងពីរបានជំរុញការតភ្ជាប់សេដ្ឋកិច្ច គមនាគមន៍ សំដៅពង្រីកថែមទៀតនូវប្រៀបខ្លាំងនៃប្រទេសនិមួយៗ។ ជាគំរូគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងគោលស្តីពីតភ្ជាប់ខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ នាខែកក្កដា ឆ្នាំ២០១៧ ធ្វើឲ្យសម្រេចការចរចាអំពីអនុស្សារណៈយោគយល់គ្នាអំពីកិច្ចសហប្រតិបត្តិការគមនាគមន៍និងដឹកជញ្ជូនវៀតណាម - កម្ពុជា ក្នុងដំណាក់កាល ២០១៨ ២០២៥ ចក្ខុវិស័យរហូតដល់ឆ្នាំ២០៣០ សម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានឡុងប៊ិញ (Long Binh) ខេត្ត អានយ៉ាង (An Giang) - ជ្រៃធំ (ខេត្តកណ្តាល) នាខែមេសា ឆ្នាំ២០១៧ និងសម្ពោធឲ្យចរាចរចក្រទ្វារព្រំដែនលេថាញ (Le Thanh) (ខេត្តយ៉ាឡាយ) (Gia Lai) - អូយាដាវ (ខេត្តរតនគិរី) នាខែកក្កដា ឆ្នាំ២០១៧។ ជារៀងរាល់ឆ្នាំ វៀតណាមបន្តបង្កើនអាហារូបករណ៍ក្នុងរយៈពេលច្រើនឆ្នាំសំរាប់និសិត្សកម្ពុជាដែលរៀនសូត្រ នៅវៀតណាម។

កិច្ចសហប្រតិបត្តិការរវាងបណ្តាក្រសួង ផ្នែកនិងតំបន់នៃប្រទេសទាំងពីរ ក៏ដូចជាការផ្លាស់ប្តូរគណៈប្រតិភូបន្តយកចិត្តទុកដាក់។ ថែមទាំង កិច្ចសហប្រតិបត្តិការខាងសន្តិសុខ ការពារប្រទេសបានបង្កើន ផងដែរ។

ការងារបោះបង្គោលខណ្ឌសីមាលើដីគោកនិងគ្រប់គ្រងខ្សែព្រំដែនកាន់តែវិវឌ្ឍន៍យ៉ាងវិជ្ជមាន។ អាស្រ័យទៅលើសន្ធិសញ្ញា កិច្ចព្រមព្រៀង និងការព្រមព្រៀងដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរនិងប្រជាជនរស់នៅបណ្តាតំបន់ជាប់ខ្សែព្រំដែនកំពុងសហការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តន៍ការងារបោះបង្គោលខណ្ឌសីមាលើដីគោក។  ប្រទេសទាំងពីបានបោះបង្គោលខណ្ឌសីមាសម្រេចបាន ៨៤ %នៃការងារនេះ សំដៅកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍យ៉ាងចីរភាព។

ដោយប្រវត្តិសាស្ត្រជាសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ ជួយគ្នាទៅវិញទៅមកយ៉ាងស្មោះត្រង់ ទស្សនកិច្ចលើកនេះរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺជាសកម្មភាពមួយដែលមានអត្ថន័យ សំដៅបង្កើតកម្លាំងជលករ ដើម្បីជំរុញទំនាក់ទំនងមិត្តភាព ប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម - កម្ពុជា ដើម្បីទំនាក់ទំនងនេះកាន់តែអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅនិងប្រសិទ្ធភាពថែមទៀត./.

អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅវៀតណាមត្រូវបានធ្វើឱ្យប្រសើរឡើង ពង្រីក និងសាងសង់ថ្មីជាមួយនឹងធនធានវិនិយោគរបស់រដ្ឋ និងសង្គមភាវូបនីយកម្មជាច្រើន ក៏ប៉ុន្តែនៅតែតាមមិនទាន់ល្បឿន​កំណើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ និងអន្តរជាតិ។ 

Top