• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងវៀតណាម-ឥណ្ឌា៖ ពីការតភ្ជាប់គ្នាយ៉ាងស៊ីជំរៅខាងវប្បធម៌ដល់ភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញធ្វើជាអធិបតីក្នុងពិធីជប់លៀងដើម្បីទទួលស្វាគមន៍ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind (ខាងឆ្វេង) (រូបថត៖ VOV)

 នាយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ រដ្ឋធានី ហាណូយ អគ្គលេខាបក្ស ប្រធាន​រដ្ឋវៀត​ណាម លោក Nguyen Phu Trong និង លោកជំទាវ​បាន​អញ្ជើញ​ធ្វើជា​សហអធិបតី​ក្នុងពិធី​ជប់​លៀង​ដ៏ឱឡារឹកដើម្បីទទួល ស្វាគមន៍​ប្រធានាធិបតីឥណ្ឌាលោក Ram Na​th Kovind និងលោក​ជំទាវរួមជាមួយ គណៈ​ប្រតិភូជាន់​ខ្ពស់ឥណ្ឌាផងដែរ។
 
អញ្ជើញថ្លែងមតិនៅ​ពិធីជប់លៀង អគ្គលេខាបក្ស ប្រ​ធានរដ្ឋវៀតណាម លោក N​guyen Phu Trong បានមានប្រសាសន៍​ថា ដំណើរទស្សនកិច្ចលើកនេះរបស់​ ប្រធានាធិបតីលោក Ram​ Nath Kovind គឺជា​សក្ខីភាព​ដ៏រស់រវើ​ក​នៃទំនាក់ទំនង មិត្តភាពប្រពៃណីនិងភាពជាដៃគូ​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដ៏ល្អប្រសើររវាង​ ប្រទេស​ទាំង​ពីរ ព្រ​មទាំងនាំមកជូនប្រជាជនវៀតណាមនូ​វមនោ សញ្ចេតនា​ដ៏ស្និទ្ធ​ស្នាល​របស់​រដ្ឋនិង​ប្រជាជន​ឥណ្ឌា​ផង​ដែរ​។​ លោក Nguyen Phu Trong បានអះអា​ងថា៖​
 
 “វៀតណាម​និងឥណ្ឌាមានទំនាក់ទំនងមិត្តភាពប្រពៃ​ណីតាំងពីយូរលង់ណាស់មកហើ​យ ដោយមាន​ការត​ភ្ជាប់​គ្នាខាង​វប្បធម៌​ ក្នុងអំឡុងពេលជិត២ពាន់ឆ្នាំ។ ប្រាសាទ ចាម នៅ​ My Son ដែលឯកឧត្តម​ប្រធានាធិបតី​មកបំពេញ​ទស្សនកិច្ច នោះ គឺជានិមិត្តរូបមួយក្នុងចំណោមនិ​មិត្តរូបដ៏រស់រវើកនៃការ​ជួបប្រាស្រ័យ​ខាង វប្បធម៌​ ជំនឿសាសនានិ​ងប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ ​មុននេះ​ ៦៤ឆ្នាំ នៅរដ្ឋធានី​ហាណូយ​នេះដែ​រ​ ជំនួបប្រវត្តិសាស្ត្ររវាងនាយ​ករដ្ឋមន្រ្តីឥណ្ឌា លោ​ក Jawarhalal Nehru និងលោកប្រធាន​ហូជីមិញ​ បាន​បង្កើត​គ្រឹះស្ថានដ៏​ រឹងមាំសម្រាប់ទំនា​ក់ទំនងរវាង​ប្រទេសទាំងពីរក្នុងសម័​យបច្ចុប្បន្ន។ នោះគឺជា ទំ​នាក់ទំនង​ដ៏ល្អប្រសើរ​និង​ស្មោះត្រង់ពេញលេញដូចទៅនឹងវោហាស័ព្ទ​របស់អតីត នាយករដ្ឋមន្រ្តីវៀតណាម​លោក​ ​Pham Van Dong បាន​មាន​ប្រសាសន៍។
 
អញ្ជើញថ្លែងមតិ​ឆ្លើយតប ប្រធានាធិបតីឥណ្ឌាលោក ​Ram Nath Kovind បានមានប្រសាសន៍ ​ថា ឥណ្ឌាជានិច្ច​កាល​ផ្ដល់ការ​គោរពដ៏ធំបំផុតចំពោះប្រជាជន​ វៀតណាមដ៏អង់អាចក្លាហាន ព្រមទាំ​ងសង្កត់ធ្ងន់ថា ប្រទេស​ទាំង​ពីរ​បាន​ផ្សាភ្ជាប់ ​គ្នាដូចមិត្តភក្តិនិងដៃគូដ៏ស្និ​ទ្ធិស្នាល។
 
​ “គិត​ចាប់តាំងពីខឿនអរិយ្យធម៌ចាមក្នុងអតីតកាលរហូតមកដល់សម័យ បច្ចុប្បន្ន​កាល​នៃទំនាក់​ទំនង​ភាពជា​ដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយនេះ ទំនាក់ ​ទំនងរវាង​ឥណ្ឌានិង​វៀតណាម​ជាទំនាក់​ទំនងនៃ​ការគោរព​ជឿជាក់​គ្នាទៅវិញ​ទៅមក។ នាថ្ងៃនេះ ប្រទេសយើងទាំងពីរ​បន្តដើរតាមមាគ៌ានេះ ដោយ​មានការ សម្រេច​ចិត្តនិង​គោលដៅដ៏ខ្ពង់ខ្ពស់ជាងពេល​ណាៗទាំងអស់។ ប្រជាជននៃ​ ប្រទេសទាំងពីរ​បានចែករំលែកគ្នាជាច្រើន​ ប៉ុន្តែ​យើង​ចាំបាច់ត្រូវផ្លាស់ប្ដូរច្រើន ​ថែមទៀត អំពីទំនិញ ម្ហូបអាហារ ឬលក្ខណៈវប្បធម៌​ចម្រុះពណ៌នៃប្រទេស ទាំ​ងពីរ​ផង​ដែរ”។
 
ប្រធានាធិបតីលោក Ram ​Nath Kovind បានជឿជាក់ថា ទំនាក់ទំ​នងរវាង ប្រទេសទាំង​ពីរ​នឹង​បន្តមាន​ការអភិវឌ្ឍ​ឡើងដល់កំពស់ថ្មីនាពេលខាង​មុខ ដើម្បី រួម​ចំណែកទៅក្នុង​ស្ថិរភាព​និងការ​រីកចម្រើន​ក្នុងតំបន់​និង​លើពិភព​លោក​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top