• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

ទោចក្រយានយន្តនិងក្តីសុបិន

ជនជាតិវៀតណាម ទោចក្រយានយន្តប្រហែលជាគ្មាន​អ្វីចម្លែក ពីព្រោះ​វាជា​មធ្យោ​បាយ​ទៅ​មក​ជិត​ឌិត​ របស់​មនុស្សម្នាក់។ ប៉ុន្តែ ចំពោះ​សិល្បករ​ចម្លាក់ Jorge Rivera (ជនជាតិ​អេស្ប៉ាញ) វា​ហាក់​​ដូចជា​មានប្រការ​អ្វីមួយ​យ៉ាង​ចម្លែក ប្លែកដល់កម្រិតធ្វើ​ឲ្យបង​លះបង់​ពេល​​វេ​លា​​ពីរ​ឆ្នាំ ដើម្បី​រិះ​រក ស្វែង​យល់ ហើយ​ប្រែក្លាយវា​ជាស្នាដៃ​សិល្បៈ​ចម្លាក់​ថ្លើម​ថ្ម  និង​រៀប​ចំ​ពិធី​តាំង​ពិព័រណ៍​មួយ​ដែល​មាន​ឈ្មោះហៅ​ក៏ចម្លែក​ដែរ គឺ​“ក្តីសុ​បិន”​។

តាំងពិព័រណ៍ “ក្តីសុបិន” បានរៀប​ចំនៅបន្ទប់​គំនូរ Art Vietnam លេខ២៤ វិថីលីក្វឹក​ស៊ឺ ទីក្រុង​ហាណូយ​។ តាំង​ពិព័រណ៍​រួមមាន​ប្រាំបួន​ស្នាដៃ​ចម្លាក់ ថ្លើមថ្មភាព​យន្តខ្នាត​ខ្លី​មួយ បញ្ចាំង​ដំណើរ​ការអនុវត្ត​នូវ​ស្នាដៃ និង​គម្រោង​ព្រាង កត់​ត្រាពីស្នាដៃ​យ៉ាង​ច្រើន​។

ចំណុច​ចំណាប់​អារម្មណ៍​បំផុតគឺ ស្នាដៃចម្លាក់​ថ្លើម​ថ្មរបស់​ បង Jorge Rivera រៀប​រាប់ពណ៌នា​អំពីធុង​សាំង​មួយ កែប​ទោច​ក្រយាន​យន្ត បំពង់​ផ្សែង បន្ទះបាំងសាច ហើយមាន​ទាំងសម្បក​កងទោច​ក្រយាន​យន្ត​ជា​ដើម​។

របស់​ទាំងនេះ​បាន បង Jorge Rivera ផ្ចត់ផ្ចង់​អនុវត្តឲ្យដូច​នឹងរបស់ពិត ហើយដាក់តម្កល់នៅលើធ្នើរ​យ៉ាង​សង្ហារ ដែល​បាន​ចម្លាក់​ ដោយ​ប្រភេទក្បូរក្បាច់រចនាប្រ​ពៃណី ដ៏វិចិត្ររបស់​វៀត​ណាម​ផង​ដែរ។



សិល្បករ Jorge Rivera ជាម្ចាស់នៃតាំងពិព័រណ៍ចម្លាក់ “ក្តីសុបិន”។

គ្រឿងបន្លាស់កំពង់ផ្សែងទោចក្រយានយន្តបានចម្លាក់ពីថ្លើមថ្ម។

ធុងសាំងទោចក្រយានយន្តធ្វើអំពីថ្លើមថ្ម។

កែបទោចក្រយានយន្តធ្វើអំពីថ្លើមថ្មថ្លាយង់។

ពីថ្លើមថ្ម សិល្បករ Jorge Rivera ចម្លាក់លយអណ្តែត នូវដំណាក់កាលធ្វើចេញគ្រឿងបន្លាស់របស់ទោចក្រយានយន្ត។

ក្បាច់រៀបរាប់ពី នាគ រាជសីហ៍ ក្នុងជីវភាពរស់នៅមនោគមរបស់ជនជាតិវៀតណាម បានឆ្លាក់នៅលើថ្លើមថ្ម។

ភ្ញៀវទេសចរណ៍បរទេសចូលរួមទស្សនាតាំងពិព័រណ៍ “ក្តីសុបិន” របស់សិល្បករ Jorge Rivera។

ក្រឡេកមើលតាំងពិព័រណ៍​របស់ បង Jorge Rivera  ភ្លាមហាក់​ដូច​ជាសាម​ញ្ញ​ណាស់។ ប៉ុន្តែ​កាន់​តែមើល​កាន់​តែ​យល់​ច្បាស់នូវ​ សេចក្តី​ខ្លឹម​សារ​ខាង​ក្នុង​ដ៏​ចំណាប់​ចិត្ត អំពីវប្បធម៌​និងជីវិតរស់នៅ​សហសម័យ ​របស់វៀត​ណាម ជាប្រ​ទេស​មួយ ដែលទោចក្រយាន​យន្តហាក់​ដូច​ក្លាយ​ជា “និមិត្តរូប” មួយ​នៅក្នុង​វប្បធម៌​គមនាគមចរាចរណ៍​របស់​ជន​ជាតិ​វៀត​ណាម ដូចជារូប​ភាពឡាន​ក្រុងពីរជាន់​ របស់ជនជាតិអង់​គ្លេស ឬឡាន​បូរាណ​របស់​ប្រទេស​គុយ​បាជា​ដើម​។

ក្នុងកែវភ្នែករបស់ បង Jorge Rivera  និងប្រហែល​ចំពោះជនបរទេស​ផ្សេងៗ ជា​ច្រើនពេលនៅវៀត​ណាម រូបភាព​ទោច​ក្រយាន​យន្ត​ មិនត្រឹមតែជាបាតុភូតចម្លែកនៅ​តាមដងវិថីទេ វានៅជារឿងរ៉ាវគួរសិក្សា​ស្រាវជ្រាវ​ដែរ។ ពីព្រោះ​ជន​ជាតិ​វៀត​ណាម និងទោចក្រយានយន្តបាន​ផ្សារភា្ជប់ ជាមួយគ្នា ដូច​ជាមិត្ត​ភក្តិ​ធ្វើដំ​ណើរ​រួមគ្នា​ទាំង​យប់​ទាំង​ថ្ងៃ នៅ​តាម​រាល់ដងវិថីជិត​ឆ្ងាយ។ ហេតុនេះហើយ ទោចក្រ​យាន​យន្ត​មិន​សាមញ្ញ​គ្រាន់​តែ ជាទ្រពសម្បត្តិ ជា​មធ្យោបាយ​​ទៅមក​ទេ នៅនាំ​ទាំង “ក្តីសុបិន” របស់​មនុស្ស​ម្នាក់ៗ ដែល​វិល​ចុះវិល​ឡើង​តាម​ជំនោល​ចិត្ត​ស្វែង​រក​អាហារ​​ដើម្បី​ចិញ្ចឹ​មជីវិត ដែលប្រកបទៅដោយក្តី​សប្បាយលាយ​ឡំ ជាមួយទុក្ខសោក​ផង​ដែរ។ ប្រហែល​ដូច្នោះ​ហើយ​ បង Jorge Rivera បានដាក់​ឈ្មោះឲ្យតាំង​ពិព័រណ៍​របស់ខ្លួនថា ”ក្តីសុបិន”។

ដូចនេះ បង Jorge Rivera បានសំណេះសំណាល​ថា ជន​ជាតិ​វៀត​ណាម​មាន​ខ្សែទំ​នាក់​ទំនង​និង​ផ្សារ​ភ្ជាប់​យ៉ាង​ចម្លែក ជាមួយ​ទោចក្រយាន​យន្ត ហេតុនេះទោចក្រយានយន្ត ដូចជា​ឧបករណ៍​មួយ​បែប ជួយ​បង​ស្វែង​យល់​និង​រក​ឃើញ​នូវប្រ​ការ​គួរ ឲ្យចាប់ចិត្តមិនអាចរៀបរាប់អស់ ក្នុង​ខ្សែ​ជីវិត​រស់​នៅ​របស់ពួកគាត់។

បានដឹងថា បង Jorge Rivera មាន​សញ្ញាប័ត្របណ្ឌិតជំនាញ​ ផ្នែកខាង​ចម្លាក់​នៅ​មហា​វិទ្យាល័យ​សិល្បៈ​ក្រុង​ឡុង​ដ៍ សព្វ​ថ្ងៃរស់នៅ​ទីក្រុង​ឡុង​ដ៍ និងតៃវាន់។ បងចូលរួមតាំងពិព័រណ៍​អន្តរជាតិ​ជាច្រើន។ ស្នាដៃ​របស់​បង​សព្វ​ថ្ងៃ​បាន​មាន​វត្តមាន នៅគ្រប់កន្លែងដូចជា៖ មហាវិទ្យាល័យ​ភូមិន្ទក្រុងឡុងដ៍ សារមន្ទីរ Takumy របស់​ជប៉ុន មហា​វិទ្យាល័យ Stanford  និងក្នុង​កម្រងឯក​ជន​ផ្សេងៗ​ទៀត​៕

 

អត្ថបទ៖ ប៊ីចវឹន រូបថត៖ ទ្រីញវ៉ាន់ប៊ូ
 

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

បន្តភាពជោគ​ជ័យនៃ​​ភូមិ​បាតត្រាង (Bat Trang)​ តាមរយៈ​ផលិតផល​ជាច្រើន​របស់​​​សិប្បករ​។ សិប្បករ​​ភូមិ​បាតត្រាង​ (Bat Trang) បាន​យក​អារម្មណ៍​បង្កើត​ចេញពី​​ត្រារាជ​ ទើបតែ​​នាំ​​យក​ដោយ​ជោគជ័យ​មកពីប្រទេស​បារាំង​

Top