• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ទេសចរណ៍រដ្ឋធានីហាណូយ (Ha Noi) ដោយជិះឡានក្រុងពីរជាន់

ឡានក្រុង​ពីជាន់​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរណ៍​គយគន់ទេសភាពទីក្រុង​ និង​ឆ្លងកាត់​ទីកន្លែង​ទេសចរណ៍ជា​ច្រើន មធ្យោបាយនេះបានអនុវត្ត​​​នៅ​ប្រទេស​ជា​ច្រើន​​ ក្នុង​តំបន់៖ ជប៉ុន សិង្ហបុរី ម៉ាឡេស៊ី ...​នាពេលថ្មីៗ នេះ ​ឡាន​ទីក្រុង​ពីរជាន់បានវត្តមាន នៅរដ្ឋធានីហាណូយ ដើម្បី​​ដឹក​ជញ្ជូន​ប្រជាជន​រដ្ឋធានី ភ្ញៀវទេសចរណ៍​​ គយគន់​ផ្លូវ​ ស្ថាបត្យកម្ម​ហាណូយ​ ដែលមើលឃើញ​ពី​ឡានក្រុង។

ជំរុញការកសាងរដ្ឋធានីដ៏អរិយធម៌ ទំនើប អគ្គក្រុមហ៊ុនដឹកជញ្ជូនហាណូយ (Transerco)បានសហការជាមួយក្រុមហ៊ុនអាញវៀត (Anh Viet) Hop on – Hop off វៀតណាមបានអនុវត្តដំណើរការទេសចរណ៍ Hanoi City tour Hop on – Hop off  ដោយឡានក្រុងពីរជាន់ទំនើប ផាសុខភាព ថែមទាំងដំឡើងឧបករណ៍កំណត់ទីតាំង GPS ប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ បណ្តាញ wifi ដោយឥតគិតថ្លៃគ្របដណ្តប់លើឡាន ទូទឹកកក់ ទូរទស្សរ៍និងប្រព័ន្ធ camera ផងដែរ សំដៅធានាសុវត្ថិភាពសំរាប់អ្នកធ្វើដំណើរ...

ឡានក្រុងពីរជាន់ធ្វើដំណើរជុំវិញរដ្ឋធានីហាណូយ និងចត់នៅ ១៤ ទីកន្លែង។ ឡានក្រុងនេះគ្មានដំបូល ក្នុងដំណាក់កាលដំបូងឡានក្រុងបានដាក់ឲ្យដំណើរការចំនួន ៣ គ្រឿងដែលរួមមានកៅអីចំនួន ៨០។ ឡានប្រភេទនេះបានគូរប្លង់យ៉ាងពិសេស សំដៅបង្កលក្ខណៈងាយស្រួលសំរាប់ការគយគន់ទេសភាពទីក្រុងពីខ្ពស់។ ឡានក្រុងពីរជាន់មានគុណភាពខ្ពស់ ដំបូលបើក និងអាចដឹកជញ្ជូនភ្ញៀវជាច្រើននាក់។ ឡានបានប្រើប្រាស់បច្ចេកវិទ្យានាំផ្លូវដោយ GPS ។ ខណៈពេល ៣០ នាទីនឹងមានឡានមួយជើង ដែលចតនៅទីកន្លែងមួយក្នុងដំណើរការទេសចរណ៍ Hanoi City ដើម្បីទទួលភ្ញៀវ។


នាព្រឹកថ្ងៃទី ៣០ ខែឧសភា ឡានក្រុងពីជាន់គ្មានដំបូល City tour មកទស្សនាទីក្រុងបាន
ដាក់ឲ្យដំណើរការជាផ្លូវការ។


ឡានក្រុងបានធ្វើដំណើរពីម៉ោង ៩ ព្រឹកដល់ម៉ោង ១៧ រសៀល  ក្នុងរយៈពេល ៣០ នាទី មានមួយជើង។
ភ្ញៀវអាចចុះនិងមកទស្សនាទីកន្លែងទេសចរណ៍ មិនកំណត់ពេលវេលា ព្រមទាំង ភ្ញៀវនឹងឡើង
ជើងឡានក្រោយ ដើម្បីបន្តដំណើរការរបស់គេ។


ក្នុងដំណាក់កាលដំបូង ឡានដឹកជញ្ជូនភ្ញៀវទេសចរណ៍ជុំវិញរដ្ឋធានីហាណូយ និងចតនៅ ១៣
ទីកន្លែង។  ចំនួនឡានដាក់ឲ្យប្រើប្រាស់ក្នុងដំណាក់កាលនេះ ៣ គ្រឿង ដែលរួមមានកៅអីចំនួន ៨០។


ឡានពីរជាន់ឆ្លងកាត់មហាសាលមហោស្រពធំហាណូយ។


ភ្ញៀវទេសចរណ៍ចាប់ចិត្ត នៅពេលជិះឡានក្រុងពីរជាន់។

ឡានក្រុងពីរជាន់ ឆ្លងកាត់វិថីក្វានសឹ (Quan Su) ខណ្ឌហ័នគៀម (Hoan Kiem) រដ្ឋធានីហាណូយ (Ha Noi)។
នៅពេលឡានក្រុងធ្វើដំណើរលើវិថីនេះ ភ្ញៀវអាចគយគន់វត្តក្វានសឹ (Quan Su) ពីខ្ពស់។


ឡានក្រុងពីរជាន់ ឆ្លងកាត់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ – គ្វឹកទឹយ៉ាម (Van Mieu – Quoc  Tu Giam)។


យុវជនចូលចិត្តថតរូបក្បែរឡានក្រុងពីរជាន់។

ឡានក្រុងពីរជាន់នេះបានចត នៅទីកន្លែងទេសចរណ៍ពិសេស កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនិងវប្បធម៌ ដែលជ្រើសរើសជាមុន ដូច្នេះភ្ញៀវនឹងមើលឃើញព័ត៌មានដែលគេយកចិត្តទុកដាក់ ជាពិសេស ចំពោះភ្ញៀវមកទស្សនារដ្ឋធានីហាណូយជាលើកដំបូង គេមិនចំណាយពេលវេលាជាច្រើន ដើម្បីស្វែងយល់និងជ្រើសរើសទីកន្លែងណាដែលគេនឹងមកទស្សនា រកផ្លូវនិងជ្រើសរើសមធ្យោបាយធ្វើដំណើរ ក៏ដូចជាអ្នកមគ្គុទេសទេសចរណ៍ ផងដែរ។

ឡានក្រុងនេះមិនត្រឹមតែសន្សំសំចៃពេលវេលា សំដៅស្វែងយល់ទីកន្លែងទេសចរណ៍តែប៉ុណ្ណោះ ថែមទាំងផ្តល់ព័ត៌មានដែលបានថតជាច្រើនភាសា  ផងដែរ ដូចជា៖ ភាសាអង់គ្លេស ភាសាចិន ភាសាជប៉ុន ភាសាកូរ៉េខាងត្បូងជាដើម …

ឡានក្រុងពីរជាន់នេះចាប់ធ្វើដំណើរពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៥ រសៀល ក្នុងរយៈពេល ៣០ នាទី មានមួយជើង។ តំលៃសំបុត្រពី ៣០ ម៉ឺនវៀតណាមដុងសំរាប់ ៤ ម៉ោង និង ៤៥ ម៉ឺនវៀតណាមដុងសំរាប់ ២៤ ម៉ោង និង ៦៥ ម៉ឺនវៀតណាមដុងសំរាប់ ៤៨ ម៉ោង ភ្ញៀវទេសចរណ៍អាចធ្វើដំណើរពេលណាក៏បាន ក្នុងខណៈពេលសំបុត្រមានសុពលភាព។ 


ភ្ញៀវអាចទិញសំបុត្រឡានក្រុងពីរជាន់ នៅបញ្ជរលក់សំបុត្រ ស្ថិតនៅទីលាន ដុងគីញងៀធុក
(Dong Kinh Nghia Thuc) ( ចំណត់ឡាននៅបឹងបើហូ (Bo Ho)។


ភ្ញៀវអាចទិញសំបុត្រឡានក្រុងពីរជាន់ នៅបញ្ជរលក់សំបុត្រ ស្ថិតនៅទីលាន ដុងគីញងៀធុក
(Dong Kinh Nghia Thuc) ( ចំណត់ឡាននៅបឹងបើហូ (Bo Ho))។


ខាងក្នុងឡានមានទូទឹកកក និង mini bar...

លើឡានក្រុងពីរជាន់ដំឡើងម៉ាស៊ីនប្រើប្រាស់កាតឥណទាន ដើម្បីបង្កលក្ខណៈងាយស្រួលចំពោះភ្ញៀវ
គ្មានប្រាក់សុទ្ធ។


លើឡានបានបំពាក់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទីកន្លែងទេសចរណ៍ ដែលបកប្រែជាច្រើនភាសារ ។

ប្រព័ន្ធបកប្រែក្លាយជាច្រើនភាសា ដែលឧទ្ទេសនាមដល់ភ្ញៀវទីកន្លែងទេសចរណ៍ដ៏ល្បីឈ្មោះ
នៅរដ្ឋធានីហាណូយ។


ឡានក្រុងពីរជាន់ទាំងបីគ្រឿងអាចដឹកជញ្ជូន ៨០ នាក់ និងប្រើប្រាស់បច្ចេកវិទ្យានាំផ្លូវ
ដោយការកំណត់ទីតាំង GPS។


ប្រព័ន្ធ camera បានដំឡើងលើឡានដែលជួយអ្នកបើកបរសង្កេតមើលភ្ញៀវអង្គុយក្នុងជាន់ទី ១
និងលើជាន់ទី២។ 


ក្នុងជាន់ទី ១ ឡានមាន ១៦ កៅអី ក្នុងនោះមានពីរទីកន្លែងសំរាប់ជនពិការ។

ភ្ញៀវសប្បាយចិត្តនៅពេលជិះឡានទីក្រុងពីរជាន់ City tour  ទេសចរណ៍រដ្ឋធានីហាណូយជាលើកដំបូង។

លោក ដាំង ស្វឹនក្វាន (Dang Xuan Quan) (ខណ្ឌបាឌីញ រដ្ឋធានីហាណូយ) (Ba Dinh Ha Noi) បាននិយាយឲ្យដឹង
ថា នេះជាលើកដំបូង ដែលលោកបានជិះឡានក្រុងពីរជាន់។ លោក ក្វាន (Quan) ពិតជាចាប់ចិត្ត និងមាន
បំណងប្រាថ្នាថា រដ្ឋធានីហាណូយនឹងមានឡានក្រុងដូចប្រភេទឡាននេះជាច្រើន ដើម្បីឃោសនារូបភាព
រដ្ឋធានីហាណូយល់ភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេស។

លោក ង្វៀន ធេហ៊ុង (Nguyen The Hung) អនុប្រធានគណៈកម្មការប្រជាជនរដ្ឋធានីហាណូយ បាននិយាយឲ្យដឹងថា ឡានក្រុងពីរជាន់ដើរតួនទីសំខាន់ៗ ក្នុងការអភិវឌ្ឍគមនាគមន៍សាធារណ នៅរដ្ឋធានីហាណូយ។ លោកអនុប្រធានរដ្ឋធានីហាណូយ  ង្វៀន ធេហ៊ុង (Nguyen The Hung) បានជម្រាបជូន៖ បរិមាណភ្ញៀវមកទស្សនារដ្ឋធានីហាណូយ ក្នុងឆ្នាំ២០១៧ ជិត ២៤ លាននាក់ បង្កើន ៩% បើសិនប្រៀបនឹងរយៈពេលដដែលនៃឆ្នាំ២០១៦។ តាមការប៉ានស្មានរបស់មន្ទីរទេសចរណ៍ ក្នុងរយៈពេល ៦ ខែដើម ឆ្នាំ២០១៨ បរិមាណភ្ញៀវមកទស្សនារដ្ឋធានីហាណូយបន្តបង្កើន ២៦% បើសិនប្រៀបនឹងរយៈពេលដដែលនៃឆ្នាំ២០១៦។  ដោយសក្តានុពលទេសចរណ៍ ក្រុមហ៊ុន Transerco បានអនុវត្ត Hanoi City tour។ ឡានក្រុងនឹងបានគូរប្លង់ប្រកបដោយទំនើប និងដឹកជញ្ជូនភ្ញៀវដល់ទីកន្លែងទេសចរណ៍ ស្ថិតក្នុងរដ្ឋធានីហាណូយ។

ដោយពាក្យស្លោកទេសចរណ៍៖ អរិយធម៌ រាក់ទាក់និងជំនាញ សេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍ដោយឡានក្រុងពីរជាន់នឹងបង្កើតចំណាប់អារម្មណ៍ ដែលមិនអាចបំភ្លេចនូវដំណើរការទេសចរណ៍របស់គេ នៅពេលមកទស្សនារដ្ឋធានីហាណូយ
./.


ដំណើរការឡានក្រុង Ha Noi city tour ។
-

- ថ្ងៃធម្មតា ឡានក្រុងពីរជាន់ឆ្លងកាត់វិថីជាច្រើន ដូចតទៅ៖ ទីលានដុងគីញងៀធុក (Dong Kinh Nghia Thuc) ចំណត់ឡាននៅបឹងបើហូ (Bo Ho) - លេ ថាយតូ (Le Thai To) - ត្រាងធី (Trang Thi) - ឌៀន បៀនភូ (Dien Bien Phu) - ដុកឡឹប (Doc Lap) - ហ័ង វ៉ាន់ធូ (Hoang Van Thu) - ហ៊ុងវឿង (Hung Vuong) - ថាញនៀន (Thanh Nien) អៀនភូ (Yen Phu) -ថាញនៀន (Thanh Nien) - ហ៊ុងវឿង (Hung Vuong)  -ផាន ឌីញភុង (Phan Dinh Phung) - ហ័ងយៀវ (Hoang Dieu) -ឡេ ហុងផុង (Le Hong Phong)  -ហ៊ុងវឿង (Hung Vuong) - ង្វៀន ថាយហក (Nguyen Thai Hoc) - វ៉ាន់មៀវ - គ្វឹកទឹយ៉ាម (Van Mieu -Quoc Tu Giam) - តូន ឌឹកថាំង (Ton Duc Thang) - ង្វៀន ថាយហក (Nguyen Thai Hoc)  -កឿណាម (Cua Nam) -ផាន បុយចូវ (Phan Boi Chau) - លី ធឿងគៀត (Ly Thuong Kiet) - ផាន ជូទ្រីញ (Phan Chu Trinh) - ហាយ បាទ្រឹង (Hai Ba Trung) - លេ ថាញតុង (Le Thanh Tong) - ត្រាងទៀន (Trang Tien) - ឌីញ ទៀនហ័ង (Dinh Tien Hoang) - ចំណត់ឡានទីក្រុងនៅ បឹងបើហូ (Bo Ho)។

- ចុងសប្តាហ៍ (រៀបចំវិថីដើរថ្មើរជើងជុំវិញបឹងហ័នគៀម (Hoan Kiem)) ដូច្នេះឡានក្រុងពីរជាន់នឹងឆ្លងកាត់វិថីជាច្រើន ដូចតទៅ ៖ សាលមហោស្រពធំ - ត្រាងទៀន (Trang Tien) - ង គ្វៀន (Ngo Quyen) - លី ធឿងគៀត (Ly Thuong Kiet) - ក្វាងទ្រុង (Quang Trung) -ត្រាងធី (Trang Thi) - ឌៀន បៀនភូ (Dien Bien Phu)  - ដុកឡឹប (Doc Lap)ហ័ង វ៉ាន់ធូ (Hoang Van Thu) -- ហ៊ុងវឿង (Hung Vuong)  - ថាញនៀន (Thanh Nien) អៀនភូ (Yen Phu) -ថាញនៀន (Thanh Nien) - ហ៊ុងវឿង (Hung Vuong)  -ផាន ឌីញភុង (Phan Dinh Phung) -ហ័ងយៀវ (Hoang Dieu) -ឡេ ហុងផុង (Le Hong Phong)  -ហ៊ុងវឿង (Hung Vuong) -ង្វៀន ថាយហក (Nguyen Thai Hoc) - វ៉ាន់មៀវ - គ្វឹកទឹយ៉ាម (Van Mieu -Quoc Tu Giam) -តូន ឌឹកថាំង (Ton Duc Thang) - ង្វៀន ថាយហក (Nguyen Thai Hoc)  -កឿណាម (Cua Nam) -ផាន បុយចូវ (Phan Boi Chau) - លី ធឿងគៀត (Ly Thuong Kiet) - ផាន ជូទ្រីញ (Phan Chu Trinh) -ហាយ បាទ្រឹង (Hai Ba Trung) - លេ ថាញតុង (Le Thanh Tong) - សាលមហោស្រពធំ។

អត្ថបទនិងរូបថត៖ កុងដាត

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top