• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទឹកលិចនៅអណ្តូងរ៉ែនៅ Zimbabwe បណ្តាលឲ្យមនុស្សបាត់ខ្លួនរាប់សិបនាក់


 ទិដ្ឋភាពនៃការដ្ឋានរុករុកនៅអណ្តូងមាស 

 នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ សារព័ត៌មាន Zimbabwe បានផ្សាយថាមានកម្មកររ៉ែត្រូវបានជាប់គាំង និងមាន​​លទ្ធភាពច្រើនត្រូវបាត់បង់ជីវិត​បន្ទាប់ពី ភ្លៀងធ្លាក់យ៉ាងខ្លាំងបានបណ្តាលឲ្យអណ្តូងមាស​ ដែល​រុក​រក​ខុស​ច្បាប់​មួយ​ត្រូវទឹក​លិច។
 
ស្ថានីយ៍​ទូរទស្សន៍ជាតិ ZBC  បានឲ្យដឹងថា មានកម្មកររ៉ែត្រូវបានជាប់គាំងនៅ​ក្រោមដី​ ខណៈ​ពេល​ដែល​កាសែត​ Herald បានផ្សាយថាយ៉ាងហោ​ចណាស់មានកម្មកររ៉ែចំនួន​ ២៣ នាក់ បានបាត់ខ្លួន។ នា​យប់​ថ្ងៃទី​១២ ខែកុម្ភៈ​ កម្មកររ៉ែធ្វើការរុករកមាសខុស​ច្បាប់ទាំងនេះ បានចូលក្នុងអណ្តូងមាសនៅតំបន់ B​attlefields ដែល​មាន​ចម្ងាយ​ឆ្ងាយ​ពីទីក្រុង Harare ១៧៥ គីឡូម៉ែត្រប៉ែកខាងលិច្ច​ ក៏ប៉ុន្តែភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​បាន​ធ្វើឲ្យទំនប់​បែក​បាក់​នៅជិតទីនោះ ព្រមទាំងបណ្តា​លឲ្យទឹកលិចនៅតំបន់នេះទាំងស្រុ​ង។ ប៉ូលីស​​បាន​ឲ្យ​ដឹង​ថាក្រុម​ជួយ​សង្គ្រោះ​រួម​ជាមួយ​​ម៉ាស៊ីន​បូមទឹក​​ជាច្រើន​គ្រឿង ត្រូវបានបញ្ជូនទៅដល់កន្លែងកើត​​ហេតុដើម្បី ​     សង្គ្រោះ​ជា​​បន្ទាន់​ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top