• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

ទីស្ថានវប្បធម៌ហៀវទិន (Hieu Tin)

ល្បីឈ្មោះ​​សំរាប់​យុវវ័យ​ដោយសារការ​ប្រមូលផ្តុំ ​ស្រាវ​ជ្រាវ​និង​បង្រៀន​អំពី​វប្បធម៌ លោកគ្រូ​ង្វៀន​ហៀវ​ទិន (Nguyen Hieu Tin) ​(​មហាវិទ្យាល័យ​តុន​ដឹក​ថាំង (Ton Duc Thang) ទី​ក្រុង​ហូជីម៊ិញ (Ho Chi Minh)) ​មាន​ចំណូលចិត្ត​ចំពោះ​ភោជន៍​ ប៉ាន់​តែ និងរូប​សំណាក់អ្នក​ល្បី​ឈ្មោះ​គ្រប់ជំនាន់ ​​ ​ឥឡូវ​នេះ​ ផ្ទះ​គាត់​បាន​​ក្លាយ​ជាសារមន្ទីរ​​តូច​មួយ​ ដាក់​តាំងវត្ថុ​គ្រប់​ប្រភេទ​នៃ​​កម្រងពិសេសខ្លួន​ឯង។​

ក្នុង​ផ្ទះ​បី​ជាន់​ផ្ទាល់ខ្លួន ហៀវ​ទិន (Hieu Tin) ​បាន​​ប្រើ​គ្រប់ទីកន្លែង​ ដើម្បី​រៀប​ចំ​និង​ដាក់​តាំង​ភោជន៍​ និង​រូប​សំ​ណាកគ្រប់​ប្រភេទ ដែលប្រែក្លាយទីកន្លែង​នេះ​​ទៅ​ជា​សារមន្ទីរតូច​មួយ​អំ​ពី​វប្បធម៌ ។​​ ​ក្នុង​ឈុត​កម្រងនីមួយៗ​ ហៀវ​ទិន ​(Hieu Tin) បាន​បែង​ចែង​តាម​​ប្រធាន​បទ​ផ្សេង​ៗ​​ ដូចជា៖ ​ ​​​ប៉ាន់​​តែ​​ត្រូវបាន​បែង​ចែក​តាម​​វត្ថុ​ធាតុដើម​​​​៖ ភោជន៍​បៀន​ហ័រ (Bien Hoa)​ ភោជន៍​ណាម​បូ (Nam Bo) ឬ​ភោជន៍​មកពី​ប្រទេស​ចិន​។

នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ បងប្រុស ហៀវ​ទិន (Hieu Tin) ​បាន​​​ដាក់​តាំង​​រូ​​ប​សំ​ណាកដ៏អស្ចារ្យនោះគឺរូបសំណាក់ហ៊ឹង​ដាវ​វឿង​ ត្រឹន​ក្វឹន​ទួន (Hung Dao Vuong Tran Quoc Tuan) ​​ជា​វិរៈបុរសរបស់​ប្រ​ទេស​ជាតិ លោក​មាន​គុណូបការៈ​វាយ​បណ្តេញ​ទ័ព​ង្វៀន​ម៉ុង (Nguyen Mong) ​​នា​រជ្ជកាលត្រឹន (Tran)​ ​នាចុង​សតវត្សរ៍​ទី​១៣​។​​ នៅ​សងខាង​រូប​សំ​ណាក់ ​ហឿង​ដាវ​វឿង ​​(Hung Dao Vuong ) គាត់ដាក់​ថូ​ភោជន៍​ដែលមាន​រូបភាព​​​ទាក់ទង់នឹង​រឿង​រ៉ាវ​អំ​ពី​​លោកជំទាវ ហាយ​បាទ្រឹង (Hai Ba Trung) ​ជិះ​ដំ​រីនិង​​​វាយ​ខ្មាំង​ នេះគឺ​អានុភាព​​តស៊ូ​​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​ពី​បរទេស​របស់​ប្រទេស​ជាតិ​នៅ​​ក្នុងរយៈពេលបណ្តាឆ្នាំ​៤០ ​ដើម​ស.គ។​ និយាយ​អំ​ពី​គំ​និត​​ស្រាវ​ជ្រាវ​រួប​សំ​ណាកអ្នក​ល្បី​ឈ្មោះ​ ហៀវ​ទិន​ (Hieu Tin) បាន​អោយ​ដឹង​ថា៖​ នៅ​ពេល​អាន​សៀវ​ភៅ​ដែល​សរសេរអំពី​អ្នក​ល្បី​ឈ្មោះ។

​​គាត់​មាន​បំ​ណងប្រាថ្នា​​ស្វែង​យល់អោយ​បាន​ស៊ី​ជម្រៅ​​នូវ​អ្នក​ល្បី​ឈ្មោះ​ទាំងឡាយនោះ​ តាម​រយៈ​​ស្មារតី​ រូបរាងរបស់​​បណ្តា​រូប​សំ​ណាក់់ ដែលត្រូវ​បាន​ធ្វើ​ពី​វត្ថុធាតុ​ជា​ច្រើន​ប្រភេទ​​ ហេតុ​នេះ​គាត់​ទើប​​ចំ​ណាយ​ពេល​​វេ​លា ​ដើម្បី​​រក​ទិញ​បណ្តា​រូប​សំ​ណាក់​ពិ សេស ​ដើម្បី​ធ្វើ​កម្រងរបស់​ខ្លួន​កាន់​តែ​ច្រើន​​ថែម​ទៀត។​


កម្រងប៉ាន់តែគ្រប់ប្រភេទរបស់បងប្រុស ហៀវទិន (Hieu Tin)

ប៉ាន់តែមួយមានគំនូរទេសភាពវៀតណាម





ប៉ាន់តែពិសេសគ្រប់ប្រភេទបានធ្វើពីភោជន៍ប្រពៃណីនៅប្រទេសវៀតណាមដូចជា៖
ភោជន៍បៀនហ័រ (Bien Hoa) ភោជន៍ណាមបូ (Nam Bo) បុរាណ


ជ្រុងមួយនៃទីកន្លែងដាក់តាំងកម្រងថូផ្ការបស់បងប្រុស ហៀវទិន (Hieu Tin)



វត្ថុតាំងពិសេសមួយចំនួនក្នុងកម្រង ថូផ្កាធ្វើពីភោជន៍បៀនហ័រ (Bien Hoa)



កម្រងថូផ្កាភោជន៍បុរាណមួយ របស់បងបុរសហៀវទិន(Hieu Tin)

គំនូរនារីវៀតណាមក្នុងកម្រងភោជន៍បៀនហ័រ (Bien Hoa)






កម្រងតាម្ចាស់ដីដែលមានលក្ខណៈពិសេសរបស់វប្បធម៌ណាមបូ (Nam Bo)

ដោយសាមានវត្ថុដាក់តាំងក្នុងកម្រង បងប្រុស ហៀនទិន (Hieu Tin) មានឯកសាបន្ថែម
ដើម្បីបំរើអោយការងារស្រាវជ្រាវ ទុកដូចជាព័ត៌មានសំរាប់ប្រធានបទសិក្សាស្រាវជ្រាវរបស់ខ្លួនឯង។

ពី​បន្ទប់​ទទួល​ភ្ញៀវ​នៅ​ជាន់​ទី​ ១​ រហូត​ដល់​បណ្តា​បន្ទប់​ផ្សេងៗ​ទៀត​ នៅ​ជាន់​លើ​ បងប្រុស​ហៀវ​ទិន ​បាន​រៀប​ចំ​​និងដាក់​តាំង​តាម​លក្ខណៈអត្តសញ្ញាណវប្បធម៌​វៀ​ត​ណាម​។ ​​នេះ​ជា​​រ​បៀប​មួយ​ ដើម្បី​គាត់ឧទ្ទេសនាមអំ​ពី​វប្បធម៌ជនជាតិតាម​រយៈប្រធានបទ​វប្បធម៌​។​​ តាំងពីសត្វ​គីង្គក់មាន​រូប​រាង​ផ្សេង​ៗ ​ធ្វើពី​ភោជន៍​​ បងប្រុសហៀវ​ទិន​បាន​រៀប​ចំ​​​ថ្នាក់​រៀន​មួយ ដែល​មានគ្រូ​និង​សិស្ស​សុទ្ធ​តែជាសត្វគីង្គក់​​ យកគំ​និត​ពី​គំ​នូ​រ​ប្រជា​ប្រិយ​ដុង​ហូ​ (Dong Ho) “តា​អ័រ​ (Oa) អាន​សៀវ​ភៅ​”។ នៅទីនេះ សត្វ​គីង្គក់​បាន​ក្លាយ​ទៅ​ជា​គ្រូ​ ​ក្នុង​គំនិតរបស់ជន​ជាតិ​វៀតណាម ​ សត្វគីង្គក់​​ត្រូវបានចាត់​ទុកដូចជា​ “សត្វ​ស័ក្តិសិទ្ធ​មួយ​​​ប្រភេទ​”​សំរាប់មនុស្ស​ “សត្វគីង្គក់​ជា​មារបស់​មេឃ”។ តាម​បងប្រុសហៀវ​ទិន (Hieu Tin) ​​បក​ស្រាយ​ថា​៖ “ខឿន​​អរិយធ៌ម​វៀ​ត​ណាម​បាន​មាន​ពី​យូរលង់​ណាស់​មក​ហើយ​ តាម​រយៈ​ការស្រាវជ្រាវ​អំ​ពីអក្សរ​បុរាណ​ អក្សររ​បស់​ជនជាតិ​វៀតណាម​​តាំង​ពី​សម័យ​ស្តេច​ហ៊ុង ​​(Hung) ដែលបាន​រក​ឃើញ នា​វាល​ថ្ម​បុរាណសាប៉ា (S​apa)  ​អក្សរ​នេះ​មាន​រូប​រាង​ប្រហាក់​ប្រហែល​​ដូចកូន​ក្អក់ កូន​​ក្អក់​ក្លាយជា​គីង្គក់​។ ​ដូច្នេះ​​​តាំង​ពី​យូ​លង់​មកនេះ សត្វ​គីង្គក់​បាន​ដើរ​ទន្ទឹមនឹងជីវភាព​ខាង​វិញ្ញាណ​របស់​ជន​ជាតិ​វៀត​តាម​រយៈ​និមិត្តរូប​វប្បធ៌ម​ប្រជាប្រិយ​។​

ជា​ពិសេស​ ដោយ​សា​មានបណ្តា​កម្រងនេះ​ដែល​បងប្រុសហៀវ​ទិន​​​​ (Hieu Tin) មាន​ឯកសា​បន្ថែម​ ដើម្បី​បំ​រើ​អោយ​​ការ​ងារ​ស្រាវ​ជា្រវ​​​​របស់​ខ្លួន។ ​ ​ឥឡូវ​នេះ​គាត់​កំ​ពុង​សរ​សេរ​ប្រធាន​បទ​មួយ​​អំ​ពី​ភោជន៍​បៀន​ហ័រ​ (Bien Hoa) ដូច្នេះ​កម្រង​ភាជន៍​ប្រភេទនេះ​បាន​ក្លាយ​ជា​ឯកសារដ៏​ជាក់​ស្តែងនិង​រស់រវើកសំរាប់គាត់​​​ ពីព្រោះ​ក្នុង​កម្រង​នេះ​រួម​មាន​វត្ថុ​ជា​ច្រើន។ បងប្រុស​ ហៀវ​ទិន ​ចាត់​ទុក​ការងារនេះដូចជា​​ការ “សងគុណ”​ចំពោះវត្ថុ​ទាំងឡាយ​​នេះ ​​ដោយ​សា​វា​ពានាំ​មក​នួវ​ក្តី​សប្បាយ​រីក​រាយ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ទេចំពោះ​បងប្រុសហៀវ​ទិន ។

អាច​និយាយ​បាន​ថា៖ តាម​រយៈ​ “សារមន្ទីរ”​តូច​មួយ​នេះ​ បងប្រុស​ ហៀវ​ទិន ​បាន​រៀបចំ​និង​ដាក់​តាំង​វត្ថុ​តាម​​ប្រធាន​បទ​​នី​មួយៗ​​ប្រកបដោយ​សណ្តាប់​ធ្នាប់​ និស្សិត​រៀន​ក្នុងផ្នែក​វប្បធ​ម៌ ទេសចរណ៍​​ឬ​ភ្ញៀវ​ទេសចរណ៍​បរទេសជា​គ្រប់​រូប ដែលមាន​ឱកាស​​​ស្វែង​យល់បន្ថែម​​អំ​ពី​​វប្បធម៌​វៀត​ណាម​​ក្នុង​ដំ​ណាក់កាល​អភិ​វឌ្ឍន៍​នីមួយៗ។​ នៅ​ទី​នោះ​ក៏​ក្លាយទៅ​ជា​កន្លែង​មួយ​សម្រាប់​អ្នកណាមាន​ចំណូលចិត្ត​ចំពោះ​ភាព​ស្រស់​ស្អាត​នៃ​វប្បធម៌​ប្រទេសជាតិ តាម​រ​យៈ​នោះ​យើងនឹងមាន​ពេលវេលា​​​ស្រឡះ​ស្មារតី ​​ហើយ​និយាយ​សំ​ណេះ​សំ​ណាល​ជា​មួយ​អ្នក​ស្រាវជា្រវ​វ័យក្មេង​​ហៀវទីន ក្បែរ​ប៉ាន់​តែ​អំ​ពី​តំ​លៃ​ស្មា​រតី​បាន​ប្រមូល​ផ្តុំ​ពី​​រាប់ម៉ឺន​ជំ​នាន់​ដែល​ជី​ដូន​ជី​តា​យើង​បាន​បន្តយក​​អោយ​ជំ​នាន់​ក្រោយៗទៀត./.

អត្ថបទ៖ ង្វៀន​វូ​ថាញ់​ដាត រូបថត៖ ថុង​ហាយ

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

មកកាន់​ប្រទេសវៀតណាម​កាលពី​ឆ្នាំ​១៩៩៥ វិចិត្រការិនី​​ជនជាតិ​ជប៉ុន​ Ando Saeko បាន​ចំណាយ​រយៈពេល​ជិត​៣០ឆ្នាំ​ សម្រាប់បុព្វហេតុ​របរ​សិល្បៈគំនូរ​​ខ្មុក​ម្រក្សណ៍​ និងរបរ​ថ្នាំពណ៌​​ប្រពៃណរបស់​វៀតណាម​។

Top