• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

ទីសក្ការបូជានៃភូមិឌិញបាង (Dinh Bang)

ជា​សំណង់​ស្ថាបត្យកម្ម​បុរាណ​ស្កឹម​ស្កៃ​ បង្កប់​តម្លៃ​សិល្បៈ​រចនា​តុបតែង​ប្រពៃណី​ពិសេស​ដែល​ប្រកប​ទៅ​ដោយ​​ឈើ​​ ទីសក្ការបូជា​នៃ​ភូមិ​ឌិញ​បាង (Dinh Bang)​ (ទីរួម​ស្រុក​​ទឺ​សើន - Tu Son ខេត្ត​បាក់​និញ - Bac Ninh​​) តាំងពីយូរ​បាន​​ចាត់ទុក​​ជា​ទីសក្ការបូជា​មួយ​​ក្នុង​ចំណោម​ទីសក្ការបូជា ដ៏​​ស្អាត​បំផុត​​​នៅ​តំបន់នេះ​។​

ទីសក្ការបូជា​​នៃ​ភូមិឌិញ​បាង (Dinh Bang)​ ស្ថិត​​នៅ​តំបន់​វាល​​ទំនាប​ទន្លេ​ក្រហម​ ស្ថិតនៅ​​​បណ្តោយ​​តាម​ដង​ផ្លូវ​​ជាតិ​លេខ​១​អា ចម្ងាយ​ពី​រដ្ឋធានី​ហាណូយ​ប្រហែល​​២០​គីឡូម៉ែត្រ ​ទៅ​ទិស​ខាង​ជើង​។ តាម​​ក្បូន​ខ្នាត​ ភូមិ​ឌិញ​បាង (Dinh Bang) ​បាន​ផ្តើម​​សាងសង់​​នៅ​ឆ្នាំ​​១៧០០ ហើយ​​រហូត​ដល់​​ឆ្នាំ​១៧៣៦ ទើប​ធ្វើសម្រេច​​ជា​ស្ថាពរ​​។ អ្នក​​មាន​គំនិត​ផ្តួច​ផ្តើម​សាងសង់​​ទីសក្ការបូជា​ គឺ​​ជា​មន្ត្រី​មួយ​រូប ​នៅ​ភូមិ​ឌិញ​បាង (Dinh Bang)​​ ឈ្មោះ​ថា ​ង្វៀន​ ថាកលឿង​ (Nguyen Thac Luong)​។ លោក​​និង​ភរិយា​​ឈ្មោះ​ ង្វៀន ​ធី​ង្វៀន (Nguyen Thi Nguyen) ​រួម​នឹងអ្នក​​​ស្រុក​ អ្នកភូមិ ​នៅ​​តំបន់នេះ​​ចូល​ជា​កម្លាំង​ ជា​ទ្រព្យ​សម្បត្តិ ​ដើម្បី​សាងសង់​ទីសក្ការ​បូជា​។​

សំឡឹង​មើលពី​​ខាង​ក្រៅ​ ទីសក្ការបូជា​​មាន​ទ្រង់​ទ្រាយ​ធំធេង​​ រួម​មាន​​ល្វែង​ធំ​តភ្ជាប់​នឹង​ល្វែង​ខាង​ក្រោយ​។ ល្វែង​ធំ​​មានលក្ខណៈ​ស្ថាបត្យកម្ម​​ផ្ទះ​ខ្ពស់ពីដី​​ រាង​បួន​​ជ្រុង​​ទ្រវែង​ បណ្តោយ​​២០​ម៉ែត្រ​ ទទឹង​១៤​​ម៉ែត្រ​ ចែក​ជា​ប្រាំពីរ​ល្វែង​តូច សាង​នៅ​​លើ​ថ្មខៀវ​ បាន​​ទ្រទៅ​ដោយ​​សសរ​ស្តម្ភ​​តូច​ធំ​​រឹង​មាំ​​ ដែល​មាន​អង្កត់​ផ្ចិត​​ប្រហែល​​០,៥ - ​០,៦ ម៉ែត្រ​។ រូប​រាង​​ស្កឹម​ស្កៃ​​នៃ​ទីសក្ការបូជា ​នៅ​បង្ហាញ​រាង​​ដំបូល​កោង​​លាត​សន្ធឹង ​បោះ​ពួយឆោង​​ទៅ​មុខ​​មិនងាយ​ឃើញ​​​។​

 


 ទីសក្ការបូជា​​នៃ​ភូមិ​ឌិញបាង (Dinh Bang) ស្ថិត​នៅ​​សង្កាត់​​ឌិញ​បាង​ (Dinh Bang) ​ទីរួម​ស្រុក​​ទឺសើន (Tu Son) ខេត្ត​បាក់​និញ​ (Bac Ninh)​។​


 រនាំង​​នៅ​ល្វែង​ធំ​​នៃ​ទីសក្ការបូជា​ បាន​ឆ្លាក់​ក្បាច់​​រចនា​យ៉ាង​​ប្រណីត​។​


 ស្លាប​ទ្វារ​ទាំងពីរ​​សងខាង​​ធ្វើ​អំពី​ឈើ​ មាន​ទំហំ​ធំ​នៃ​​ទីសក្ការបូជា​។​


 ទីសក្ការបូជា​បាន​​ទ្រទ្រង់ទៅ​​ដោយ​​សសរឈើ​​ច្រេស​​ចំនួន​៦០​​ដើម​។​


 ក្បាច់​​រចនា​​ទឹប​មាស​​តុបតែង ​នៅលើ​ពិតាន​​នៃ​ល្វែង​ធំ​។​


ល្វែង​ធំ​​នៃ​​ទីសក្ការបូជា ​បាន​សាងសង់ដោយ​ឈើ​ទាំង​ស្រុង​។.


 ផ្ទាំង​​ចម្លាក់​ឈើ​ដ៏​ល្បីល្បាញ​​ “សេះផាយ​​ប្រាំបីក្បាល​”​។​


 ស្លាបទ្វារទាំង​អស់​​​​នៃល្វែង​ធំ​ សុទ្ធ​តែ​បាន​​​ធ្វើ​អំពី​ឈើ​។


ជ្រុង​មួយ​នៃ​​​របាំង​បាន​ចម្លាក់ក្បាច់​​រចនា​យ៉ាង​ប្រណីត​ នៅ​ល្វែង​ធំនៃ​ទីសក្ការបូជា​​ភូមិឌិញ​បាង (Dinh Bang)។


 ក្បាច់​រចនា​តុបតែង​រូប​នាគ។​


 ក្បាច់​រចនាតុប​តែង​យ៉ាង​ស្អាត ​នៅ​ខាងក្រៅនៃ​​ល្វែង​ធំ​​។​


ដំបូល​​នៅ​ទី​នេះ មានសភាព​​កោង​បោះ​ពួយ​ឆោង​ទៅ​មុខ​ មាន​ទ្រង់​ទ្រាយ​​​ធំបំផុត​​នៅ​វៀតណាម​។


 ជ្រុង​មួយ​​នៃបរិយាកាស​ខាងក្នុង​ទីសក្ការបូជា​។​


 ឆ្កែ​ថ្ម​បុរាណ​​នៅ​ទីលាន​ទីសក្ការបូជា​។​


 ផ្ទាំង​ប្រទាននាម​តែងតាំង​ ​បាន​​តាំង​នៅ​កន្លែង​ខ្ពង់ខ្ពស់​​មួយ​នៅ​ក្នុងទីសក្ការបូជា​​។

 

​នៅ​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទ្វារ​ដែល​ធ្វើអំពី​​ឈើ​ ចូល​​ទៅ​កាន់​បរិយាកាស​ខាង​​ក្នុង​ ភ្ញៀវ​ទេសចរ​​នឹង​លង់​អារម្មណ៍​ជាមួយ​​​រនាំង​ល្វែង​កណ្តាល (ល្វែង​ធំ)​​ដែល​​ធ្វើអំពី​​ឈើ​ មាន​ផ្ទៃទំហំ​ បានចម្លាក់ក្បាច់​ដោយ​ភាព​​ផ្ចិត​ផ្ចង់​។ មិនត្រឹមតែ​ប៉ុណ្ណោះ​ ភ្ញៀវ​ទេសចរ​ចំណាយ​​ពេលវេលា​ស្វែង​យល់​ នឹង​មានអារម្មណ៍​ទាក់ទាញ ​ចំពោះ​ស្នាដៃ​ចម្លាក់សក្តិសម​ជា​​ច្រើនសម្តែង​​នៅ​​លើផ្ទាំង​ឈើ​ ​ស្ថិត​នៅ​ទីសក្ការបូជា​ដូចជា​​៖ “សេះផាយ​ប្រាំបី​ក្បាល” ល្បី​ឈ្មោះ​ជាមួយនឹង​សេះ​ទាំង​ប្រាំបី​ក្បាល​​ចរ​សេរី​ ​នៅ​លើ​វាល​ស្មៅ​ ចម្លាក់​ក្បាលនាគ​ដ៏​ប្រណីត​​ជាង​៥០០​ក្បាល​​ តែ​ក្បាល​​មួ​យ​ណាក៏​មិន​ដូច​មួយ​ណា​ ឬផ្ទាំង​ចម្លាក់​នាគ​​ប្រាំ​ដណ្តើម​គជ់​ជាដើម។ល។ មិនប្លែកអ្វី​​ ពីព្រោះ​ផ្ទាំង​​ចម្លាក់​ជា​ច្រើន​​​នៅទីនេះ បាន​ចាត់​ទុក​ជា​ស្នាដៃ​គំរូ​ ​នៃ​​សតវត្សរ៍​​ទី​១៨ នៅវៀត​ណាម​។​

ទីសក្ការបូជា​​នៃ​ភូមិ​ឌិញ​បាង​  (Dinh Bang) បូជា​​អ្នកតា​រួមមាន៖ ​ស្តេច​កាវ​សើន (Cao Son) (អ្នក​តាភ្នំ) ស្តេច​ធ្វីបា​ (Thuy Ba)​ (អារក្សទឹក​) និង​​ស្តេច​បាច់​ឡែ (Bach Le) (អ្នក​តា​ដាំដុះ)​​។ ក្រៅ​ពី​​នោះ​ នៅ​មានអ្នក​បង្កបង្កើត​ភូមិ​​ប្រាំបីរូប​ ​នៅ​សតវត្សរ៍​​ទី​១៥ បន្ទាប់ពី​​​ត្រូវ​ខ្មាំង​ឈានពាន​ ធ្វើឱ្យ​ពង្រត់​​គ្នា ក៏បាន​បូជា​នៅ​ល្វែង​ខាងក្រោយ​។​

ចំពោះ​​​សម្រស់នៃ​​ទ្រង់​ទ្រាយ​​ស្ថាបត្យកម្ម​ សិល្បៈ​ចម្លាក់​ សិល្បៈ​​តុប​តែង​និង​​តម្លៃ​ដ៏​សំខាន់ជាង ​គឺ​ទីសក្ការបូជា​ភូមិ​ឌិញ​បាង​ (Dinh Bang) ​ជួយ​​ឱ្យ​ភ្ញៀវទេសចរឃើញ​នូវ​​ភាព​​ពេញ​លេញ​មួយ​ ​អំពី​ស្ថាបត្យកម្ម​នៃ​ទីសក្ការបូជា ដែល​​បាន​​​សាងសង់​នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​១៨ ខណៈពេលទីសក្ការបូជា​ដទៃ​ មិន​អាច​រក្សាបាននៅ​​រូបរាង​​​ដូច​សភាព​ដើម​ទៀតឡើយ​។ ​ជាមួយ​​នឹង​ភ្ញៀវ​ទេសច​រ​​ រាល់​ពេល​ធ្វើ​ដំណើរ​មក​ទស្សនា​ នៅ​​តំបន់​ដែនដី​បុរាណ​​ដ៏ស្រស់​ស្អាត ​នៃ​ដែន​ក្រុង​ខាង​ជើង​ ទីសក្ការបូជា​ភូមិ​ឌិញ​បាង (Dinh Bang) ​ជាស្ថាន​នាម​ត្រូវតែ​ធ្វើដំណើរ​ចូលមក​​​ទស្សនាមិនអាច​ខាន​បាន​​​៕​​

 

អត្ថបទនិង​រូបថត៖ វៀតគឿង​
 

Bài và ảnh: Việt Cường

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

មកកាន់​ប្រទេសវៀតណាម​កាលពី​ឆ្នាំ​១៩៩៥ វិចិត្រការិនី​​ជនជាតិ​ជប៉ុន​ Ando Saeko បាន​ចំណាយ​រយៈពេល​ជិត​៣០ឆ្នាំ​ សម្រាប់បុព្វហេតុ​របរ​សិល្បៈគំនូរ​​ខ្មុក​ម្រក្សណ៍​ និងរបរ​ថ្នាំពណ៌​​ប្រពៃណរបស់​វៀតណាម​។

Top