នៅភាគខាងត្បូងកោះគជ់ភូក្វឹក (Phu Quoc) (ខេត្តកៀនយ៉ាង - Kien Giang) ជាទីប្រសប់មេឃនិងមហាសមុទ្រ ទេសភាពស្រស់សម្រប់ ដែលកំពុងមានវត្តមានទីរួមស្រុកមេឌីទែរ៉ានេ បែបលក្ខណៈវៀតណាម បង្កើតដោយសម្ពន្ធក្រុមហ៊ុន Sun ប្រឹងប្រែងកកើត ពួនជ្រំ អំឡុងពេលជាងកន្លះទស្សវត្សរ៍កន្លង ជាមួយ ”រូបភាពសោភ័ណរណ្តំចិត្ត”។
ភាពប្រណីត ពិសេស គោរពតាមក្បូនខ្នាត នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់សម្ពន្ធក្រុមហ៊ុន Sun ធ្វើឱ្យតំបន់ដីនៅភូមិភាគនីរតីកោះគជ់ ពិតជាមានការផ្លាស់ប្តូរទាំងស្រុង ក្លាយជាទីរួមស្រុកមេឌីទែរ៉ានេមួយពិតប្រាកដ ទោះបីនៅឆ្ងាយពីភូមិភាគខាងត្បូងប្រទេសអ៊ីតាលី រហូតដល់កន្លះផែនដី។
ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ទីក្រុងភូក្វឹក (Phu Quoc) ពង្រាយសាកល្បងទទួលភ្ញៀវទេសចរអន្តរជាតិ ដោយប្រើប្រាស់ “លិខិតឆ្លងដែនវ៉ាក់សាំង”។ ទីរួមស្រុកមេឌីទែរ៉ានេ ជាទីកន្លែងមួយ ដែលបានភ្ញៀវទេសចរអន្តរជាតិជ្រើសរើស ធ្វើដំណើរស្វែងយល់កោះគជ់ភូក្វឹក (Phu Quoc)។ |
នៅលើផ្ទៃដីជិត៤០ហិកតា វិនិយោគិនបានរចនាសំណង់មានគ្រឿងឧបករណ៍ប្រើប្រាស់ងាយស្រួល និងសេវាកម្មតូចធំចំនួន១០០ រួមមានគម្រោងពីរ៖ Sun Premier Village Primavera និង Sun Grand City Hillside Residence សហការ ជំនួយទៅវិញទៅមក បង្កើតជារូបភាពសុក្រិតមួយ។ នៅទីនេះ កើតមានសំណង់សេវាកម្ម F&B សណ្ឋាគារ Hilton រង្គសាល Teatro ជាដើម ប្រតិបត្តិការដោយអ្នកមានឈ្មោះល្បី។
ប្រសិនបើ Sun Premier Village Primavera បានរំលេចចេញជារូបរាង ពណ៌សម្បុរនៃសមុទ្រ ល្វែងអគារ shophouse បុរាណ រត់បណ្តោយតាមឆ្នេរសមុទ្រស្រស់ស្អាត ស្រូបយកពន្លឺរស្មីអស្តង្គតដ៏ស្រទន់ Sun Grand City Hillside Residence កំពុងកកើតក្លាយសម្ពន្ធអគារខ្ពស់ គួបផ្សំជាមួយអគារពាណិជ្ជកម្មទំនើប ឆ្លើយតបតម្រូវការជីវភាពខ្ពស់ សម្រាកលំហែ និងធ្វើអាជីវកម្មកុះករ នៅលើជម្រៀលភ្នំខ្ពស់ ឱបក្រសោបទីរួមស្រុកមេឌីទែរ៉ានេ។
ទីរួមស្រុកមេឌីទែរ៉ានេ នៅឆ្នេរសមុទ្រទីក្រុងកោះភូក្វឹក (Phu Quoc)។ រូបថត៖ ឯកសារ Sun Group |
ភ្ញៀវទេសចរម្នាក់ៗ តែងតែមានចំណាប់អារម្មណ៍ដោយបានឃើញមេឌីទែរ៉ានេ បញ្ចេញសម្រស់នៅទីរួមស្រុក ផ្តើមពីដីដុត terra កក់ក្តៅជាលក្ខណៈអ៊ីតាលី ពណ៌បៃតងសមុទ្រចេញពីរលកបោកបាចនៃតំបន់ Mediterranean ពណ៌លឿងស្រាលរំលឹកដល់ពន្លឺថ្ងៃចែងចាំង នៅលើដងផ្លូវភូមិភាគខាងត្បូងទ្វីបអ៊ឺរ៉ុប។ល។ ទាំងអស់ចម្រុះយ៉ាងប្រណីត នាំមកភាពស្រស់ស្រាយស្និទ្ធស្នាលជាមួយធម្មជាតិ - ជាដួងព្រលឹងនៃស្ថាបត្យកម្មតំបន់មេឌីទែរ៉ានេ។
នៅចំណែកមួយនៃតំបន់ “ចរន្តសំខាន់ទីរួមស្រុកមេឌីទែរ៉ានេ” នេះ អង្គភាពពីគ្រោះស្ថាបត្យកម្ម (Codinachs Architects, អេស្ប៉ាញ) ពីគ្រោះទេសភាព (EGO, អ៊ីតាលី) បានផ្តើមយកគំនិតមេឌីទែរ៉ានេ បញ្ចូលទៅលើគ្រឿងប្រដាប់ងាយស្រួលក្នុងមណ្ឌល តាំងពីទីលានសិល្បៈ សួនឧទ្យានព្យួរ រហូតដល់រូបសំណាកចម្លាក់សិល្បៈ ប្រភពទឹក ឬមណ្ឌលលេងកម្សាន្តសម្រាប់កុមារ។ អ្នកស្រុកនិងភ្ញៀវទេសចរ នឹងបានជួបប្រទះបរិយាកាសរចនាបទតាមបែបមេឌីទែរ៉ានេ ស្អាតត្រចង់ ពោរពេញទៅដោយភាពរស់រវើក ហើយសម្លឹងពីចម្ងាយហាក់ដូចជាគំនូរពហុពណ៌មួយផ្ទាំង។ ល្វែងអគារ shophouse អគារជាប់មុខផ្លូវថ្នល់ អគារបែរមុខទៅកាន់សមុទ្រ បញ្ចេញឯកត្តភាព ចំណាប់អារម្មណ៍ និងភាពសម្រប់សក្តិសមក្បាច់រចនា។ ពិតជាត្រូវនឹងសម្តីរបស់ស្ថាបត្យករ Marcia Codinachs អតីតប្រធានផ្នែកស្ថាបត្យកម្ម សកលវិទ្យាល័យ Barcelona អ្នកមានប្រសិទ្ធនាម “Mozart នៃស្ថាបត្យកម្មមេឌីទែរ៉ានេ” ធ្លាប់និយាយថា៖ “មេឌីទែរ៉ានេស្ថាបត្យកម្មនៅទីនេះ បានលើកកម្ពស់សិល្បៈហើយ”។
នៅទីនោះ ពណ៌លឿងនៃថ្ងៃ ក្លិនខ្យល់សមុទ្រជាតិប្រៃបកបោកប៉ះអគារ shophouse ល្អស្អាត ទិដ្ឋភាពខ្នាតតូចបានរចនាយ៉ាងប្រណីត ផ្លូវតូចនាំភ្ញៀវទេសចរទៅកាន់មណ្ឌលទីលាន សុទ្ធតែមានព្រលឹងមេឌីទែរ៉ានេទាំងអស់។ ទូទាំងទីរួមស្រុកដូចជាគំនូរសារពើមួយ ពេលគំនិតរចនាមេឌីទែរ៉ានេ បានបញ្ចូលទៅលើស្ថាបត្យកម្មផ្ទះនីមួយៗ ស្ថាបត្យកម្មទេសភាព និងបញ្ចូលទៅទីនោះដោយដួងព្រលឹង។ ដោយមានការប្រហាក់ប្រហែលអំពីភូមិសាស្រ្ត ដីធ្លី ធាតុអាកាស នឹងតំបន់នីរតីកោះគជ់៕
អត្ថបទ៖ Thanh Hòa – Thanh Giang – Lê Minh - Tất Sơn - Nguyễn Giang – Thạch Ricon