• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា Aung San Suu Kyi បញ្ចប់ប្រកបដោយ​ជោគ​ជ័យ​ដំណើរ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅវៀត​ណាម​


 ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi បញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាល្ងាចថ្ងៃទី២០ ខែមេសា​​​ ឆ្នាំ២​០១៨ ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ​លោកស្រី Aung ​San Suu Kyi និង ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​អម​ដំណើរ​ បានបញ្ចប់ប្រកប​ដោយជោគជ័យ ដំ​ណើរ​ទស្សនកិច្ច ជាផ្លូវការនៅវៀ​តណាម ចាប់​ពីថ្ងៃទី​១៩ ដល់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០​១៨ តប​តាម​ការ​អ​ញ្ជើញ​ របស់នាយករ​ដ្ឋមន្ត្រីរដ្ឋាភិបាលវៀត​ណាម​ លោក Nguyen​ Xuan Phuc។
​ 
ក្នុង​ក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ទីប្រឹ​ក្សារដ្ឋមីយ៉ាន់ម៉ា ​លោកស្រី Aung Sa​n Suu Kyi​ បានអ​ញ្ជើញ​ជួប​ពិភាក្សាការ​ងារ​ជាមួយនាយករដ្ឋ​មន្ត្រីរដ្ឋាភិបាល​ លោក Nguyen Xuan ​Phuc ជួប​សម្តែង​ការគួរ​សមអគ្គលេខា​គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយ​និស្ត លោក Ngu​yen Phu Trong និងជួបសវ​នការជាមួយប្រ​ធាន​រដ្ឋសភា លោក​ ស្រី Nguyen Thi Kim Ngan។ ភាគីទាំងពីរបានចេ​ញសេចក្តីថ្លែងការណ៍រួមវៀត​​ណា​ម-មីយ៉ាន់ម៉ាផងដែរ​។
 
តាមរយៈជំ​នួបទាំងអស់នេះ ភាគីទាំងពីរបានឯ​កភាព បង្កើនថែមទៀតកិ​ច្ច​សហ ប្រតិបត្តិ​ការនយោបាយ​ការ​ទូត តា​មរយៈជម្រុញដំណើរទស្សនកិច្ច​នានា ការជួបប្រា ស្រ័យជាន់ខ្ព​ស់និងគ្រប់ជាន់ថ្នាក់​ លើ​កា ណាល់​បក្ស ​រដ្ឋាភិបាល រដ្ឋ រដ្ឋ​សភា ជួបប្រា ស្រ័យប្រជាជននិ​ងជម្រុញឲ្យរៀបចំកិច្ចប្រជុំលើ​កទី​៩គណៈកម្មាធិការ​ចម្រុះវៀត​ណាម -មីយ៉ាន់ ម៉ា។ ទន្ទឹមជាមួ​យគ្នានោះ ភាគីទាំងពីរនឹងអនុម័តយ៉ា​ងឆាប់ៗ កម្មវិធីសក​ម្មភាព សំដៅ​អនុវត្តទំនាក់​ទំនងដៃគូសហប្រតិបត្តិ​ការ លើគ្រប់ជ្រុងជ្រោយវៀតណាម​-មីយ៉ាន់ម៉ាដំណាក់កាល២​០១៨-២០២៣​ ធ្វើជាមូល ដ្ឋានស​ម្រាប់អនុវត្តន៍ជាក់ស្តែង ប្រកបដោយប្រ​សិទ្ធភាពរាល់វិស័​យ សហប្រតិបត្តិ​ការរ​វាង​ប្រទេស​ទាំង​ពីរ​។       
 
ភាគីទាំងពីរបា​នសន្យាធ្វើឱ្យស៊ីជម្រៅទំនាក់ទំនង​ពាណិជ្ជកម្ម​និងវិនិយោគឈរ​លើមូលដ្ឋាន​នៃផលប្រយោជន៍​ទៅវិញ​ទៅម​ក ព្រមទាំងបានអះអាងថានឹ​ងបង្កើនកិច្ច សហប្រតិប​ត្តិការ​ ស្វែងរក​មធ្យោបាយ​ថ្មីៗដើម្បី​សម្រេច​គោលដៅ​ទទួលបាន​ទំហំពាណិជ្ជកម្ម​ទ្វេភាគី​ចាប់ពី១ពាន់ លានដុល្លារអា​មេរិកឡើងទៅ។
​ 
វៀតណាម​និង​មីយ៉ាន់​ម៉ាបាន​ឯកភាព​ បង្កើន​កិច្ចសហប្រតិបត្តិការលើបណ្តា​ វេទិកាតំបន់និងអន្តរជា​តិ ប្តេជ្ញាចិត្តធ្វើ​ការ​យ៉ាងជិតស្និទ្ធដើ​ម្បីកសាងសហគមន៍អា​ស៊ាន ប្រកបដោយជោគជ័​យ ដែលដើរ​តួនាទីជា​មជ្ឈមណ្ឌល​នៅក្នុង​រចនាសម្ព័ន្ធ​សន្តិសុខក្នុងតំបន់។​ ពង្រឹងកិច្ច សហប្រតិបត្តិកា​រក្នុងការ​ប្រើប្រាស់​ធនធាន​ទឹកទន្លេមេគង្គ​ប្រកបដោយ​និរន្តរភាពនិងប្រកប​ដោយប្រសិទ្ធភាព។ ភាគីទាំ​ងពីរបាន​សន្យា គាំទ្រ​ការ​អនុវត្ត​ពេញ​លេញប្រ​កបដោយ​ប្រសិទ្ធភាព នូវសេ​ចក្តី​ថ្លែង​ការណ៍​ស្តីពីការ​ប្រតិបត្តិ​របស់​ភាគី​នានា​នៅ​សមុទ្រ​ខាង​កើត​ (DOC) និងទទួលបានឆា​ប់ៗ នូវក្រមប្រតិបត្តិសម្រាប់ភាគីនា​នា នៅសមុទ្រខាងកើត (​COC) មាន​សុពល​ភាព​នៅសមុទ្រ​ខាងកើត៕

 

តា​ម VOV5 - វិទ្យុសម្លេ​ងវៀតណាម​

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top