ទីក្រុងមហោស្រព
ក្នុងរយៈពេលពីរឆ្នាំម្តង នៅឆ្នាំគូ ទីក្រុងហ្វេបានរៀបចំមហោស្រពធំមួយ ដែលមានលក្ខណៈអន្តរជាតិ។ ចាប់ពីឆ្នាំ២០០០ រហូតដល់នាសព្វថ្ងៃនេះ ហ្វេបានរៀបចំ មហោស្រពចំនួន ៩ ដង ហើយមនុស្សមួយចំនួន ដែលបានប្រៀបធៀបមហោស្រពហ្វេនឹងមហោស្រពដ៏ល្បីឈ្មោះលើពិភពលោកដូចជា៖ មហោស្រព Avignon នៅប្រទេសបារាំង មហោស្រព Edinburg នៅ ប្រទេស Scotland មហោស្រព Adelaide នៅប្រទេសអូស្ត្រាលី ឬមហោស្រព Geyongju នៅប្រទេសកូរ៉េខាងត្បូង... ពីព្រោះលក្ខណៈវិសេសវិសាលនិងទ្រង់ទ្រាយធំនៃមហោស្រពហ្វេ
នាឆ្នាំនេះ មហោស្រពហ្វេបានរៀចចំនាចុងខែមេសានិងចំជាមួយពិធិបុណ្យថ្ងៃទី ៣០ ខែមេសា និងថ្ងៃទី ១ ខែឧសភា ដូច្នេះបរិមាណភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេសមកទស្សនាហ្វេប្រហែល ១ លាននាក់។
ពិធីប្រារព្វមហោស្រពហ្វេឆ្នាំ២០១៦។ រូបថត៖ តឹតសើន ទេយ៉ាវ (Te Giao) ពិធីសែនមេឃនិងដី ដែលល្បីឈ្មោះនៅរាជកាលង្វៀន បានរៀបចំឡើងវិញក្នុងមហោស្រពហ្វេ២០១៦។ រូបថត៖ ត្រឹនថាញ់យ៉ាង រៀបចំពិធីអាពារហ៍ពិពាហ៍ព្រះអង្គម្ចាស់ក្សត្រីនៅរាជកាលង្វៀនក្នុងក្របខ័ណ្ឌមហោស្រពហ្វេ។ រូបថត៖ តឹតសើន ពិធីបុណ្យអាវផាយក្នុងក្របខ័ណ្ឌមហោស្រពហ្វេ។ រូបថត៖ តឹតសើន ក្រុមសិល្បករ សិល្បការិនី រាំរបាំព្រះរាជវាំងនៃប្រទេសកូរ៉េខាងត្បូង កំពុងសម្តែងតាមដងផ្លូវក្នុងក្របខ័ណ្ឌ មហោស្រពហ្វេ២០១៦។ រូបថត៖ តឹតសើន ភ្ញៀវទេសចរណ៍និងប្រជាជនហ្វេរាប់ម៉ឺននាក់កំពុងសម្របខ្លួនក្នុងបរិយាកាសពិធីបុណ្យតាមដងផ្លូវក្នុងក្របខ័ណ្ឌមហោស្រពហ្វេ ២០១៦។ រូបថត៖ ត្រឹនថាញ់យ៉ាង សិល្បករ សិល្បការិនីនៃក្រុមសិល្បខេត្ត Guang Dong - ប្រទេសចិន ដែលចូលរួមក្នុងមហោស្រពហ្វេជាលើកដំបូង។ រូបថត៖ត្រឹនថាញ់យ៉ាង ក្រុមសិល្បប្រពៃណីនៃប្រទេសជប៉ុនបានសម្តែងនៅពិធីបុណ្យតាមដងផ្លូវក្នុងក្របខ័ណ្ឌមហោស្រពហ្វេ២០១៦។ រូបថត៖ត្រឹនថាញ់យ៉ាង បាឡុងរបស់ប្រទេសឥណ្ឌាហោះនៅលើកេរ្តិ៍ដំណែលអតីតព្រះរាជវាំងហ្វេក្នុងពិធីបុណ្យបាឡុងអន្តរជាតិក្នុងក្របខ័ណ្ឌមហោស្រពហ្វេ។ រូបថត៖ ហ័ងអាញ់ |
“យើងខ្ញុំមោទនភាពនូវទីក្រុងហ្វេ ក្នុងរយៈពេល ៧១០ ឆ្នាំ បង្កើតនិងអភិវឌ្ឍន៍ ក្នុងនោះខណៈពេល ១៥០ ឆ្នាំ ដើរតួនាទីគឺជាមជ្ឈមណ្ឌលរដ្ឋបាលនៃអជ្ញាធរដាងត្រុង (Dang Trong) (១៦២៦ - ១៧៧៥) និងក្នុងខណៈពេលជិត ១៦០ ឆ្នាំ (១៧៨៨ - ១៩៤៥)គឺជារាជធានីរបស់ប្រទេសវៀតណាម។ តំបន់ប្រវត្តិសាស្ត្រ - តំបន់ស័ក្តិសិទ្ធិ-ស្រុកកំណើតរបស់អ្នកប៉ិនប្រសប់ ដែលគឺជាទីកន្លែងប្រមូលផ្តុំនូវបេតិកភណ្ឌជាច្រើនបំផុតនៅទូទាំងប្រទេសវៀតណាម។ យើងខ្ញុំមោទនភាពខ្លាំងណាស់ ពីព្រោះនៅទីនេះបានរក្សាទុកបណ្តាតំលៃដ៏ថ្លៃថ្នូររបស់ប្រជាជាតិវៀតណាម ដែលអង្គការអប់រំ - បច្ចេកវិទ្យានិងវប្បធម៌ (UNESCO) នៃអង្គការសហប្រជាជាតិទទួលស្គាល់គឺជាបេតិកភ័ណ្ឌរួមរបស់មនុស្សជាតិ”។ |
ប្រជាជនហ្វេចូលរួមក្នុងមហោស្រពហ្វេដូចជាចម្លែកៗណាស់ពួកគេមិនអ៊ូអរនិងប្រញាប់ទេ ដើរតាមដងផ្លូវនិងប្រមូលគ្នាជាបណ្តើរៗ ហើយពេញចិត្តនិង រួសរាយរាក់ទាក់តាមចរិតសុភាពរាបសាជាចរិតពិតរបស់ប្រជាជនហ្វេ។ ដោយសារចរិត សុភាពរាបសារផងនិងខ្លាំងក្លាផង បានបង្កប់ដោយភាពអំណោយទាន ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាទីក្រុងរបស់មហោស្រពនេះ។
បរិយាកាសអន្ទះសានៃមហោស្រពហ្វេបានធ្វើតំបន់អតីតព្រះរាជវាំងពុះកញ្រ្ជោល បើសិនប្រៀបនឹងភាពស្ងៀមស្ងាត់ប្រចាំថ្ងៃ។ ក្នុងពិធីបុណ្យតាមដងផ្លូវ មិនត្រឹមតែមានការចូលរួមរបស់យុវវ័យតែប៉ុណ្ណោះទេ ឥឡូវនេះក៏មានអ្នកមានវ័យចំណាស់ ដែលជាមនុស្សជៈឥទ្ធពលពីទំនៀមទម្លាប់នូវជីវភាពរស់នៅនាអតីតព្រះរាជវាំងផងដែរ។ ប្រហែលជាដូច្នេះ មនុស្សជាច្រើននាក់បានចាត់ទុកថា មហោស្រពហ្វេជៈឥទ្ធពលយ៉ាងខ្លាំងក្នុងការប្រែប្រួលវប្បធម៌ក៏ដូចជាចរិតប្រជាជនហ្វេ។
ដូច្នេះក្នុងពិធីបិទមហោស្រពហ្វេ២០១៦ លោកង្វៀនវ៉ាន់កាវ (Nguyen Van Cao) ប្រធានគណៈកម្មាធិការប្រជាជនខេត្តថឿធៀនហ្វេ (Thua Thien Hue) បានចែករំលែកថា៖“មហោស្រពហ្វេ ២០១៦ មិនត្រឹមតែឃោសនានូវរូបភាពអតីតព្រះរាជវាំងហ្វេប្រកបដោយអត្តសញ្ញាណវប្បធម៌នៃប្រជាជាតិតែប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យភ្ញៀវទេសចរណ៍ចង់ចាំនាទីសប្បាយរីករាយ និងស្ងប់ស្ងាត់ មានផាសុខភាព កក់ក្តៅរបស់ប្រជាជនរស់នៅអតីតរាជវាំងហ្វេ!”
ក្នុងរយៈពេល ១៦ ឆ្នាំ ដែលគឺជាខណៈពេលមិនយូរទេ ប៉ន្តែក៏មិនខ្លីដែរ ហ្វេបានរៀបចំ មហោស្រព ៩ ដងហើយ ទីក្រុងហ្វេមានសកម្មភាពជាច្រើនសំរាប់ក្តីសុបិនអភិវឌ្ឍន៍របស់ខ្លូន។ នេះគីជាជំហានដំបូងក្នុងការរៀបចំមហោស្រពហ្វេ ដែលមានលក្ខណៈដោយឡែកពិសេស សុភាពរាបសានិងល្បីឈ្មោះលើពេញពិភពលោក ដើម្បីឃោសនារូបភាពរបស់ហ្វេ។ ហើយសំខាន់ជាងនេះ មហោស្រពបានផ្តល់ឲ្យទីក្រុងហ្វេការដកដង្ហើមថ្មីៗ និងកំឡាយហ្វេពី“ទីក្រុងរបស់អតីតព្រះរាជវាំង” “ទីក្រុងរបស់មនុស្សដែលចូលចិត្តគេងមុនម៉ោង” ទៅជា“ទីក្រុងរបស់មហោស្រព” ទីក្រុងរបស់ការជួបប្រាស្រ័យនិងសមាហរណកម្ម។
បណ្តាតួលេខដ៏ចាប់ចិត្តអំពីមហោស្រពហ្វេលើកទី៩ - ២០១៦
-ប្រព្រឹត្តទៅក្នុងរយៈពេល ៦ ថ្ងៃ (ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦) នៅ ២១ វេទិការនិងទីកន្លែងនានាក្នុងខេត្តថឿធៀនហ្វេ។ |
តំបន់ទេសចរណ៍
ហ្វេគឺជាស្រុកកំណើតរបស់កំណាព្យ អក្សរភ្លេង គឺជាទីកន្លែងប្រមូលផ្តុំបណ្តាប្រភេទទេសចរណ៍ពិសេសដូចជា៖ ស្វែងយល់វិមានតំកល់សពស្តេច អតីតព្រះរាជវាំង វត្តអារាម ទន្លេ កោះសមុទ្រ ស្រះ ភ្នំព្រៃ ផ្ទះចំការ ភូមិស្រុក...និងបណ្តាប្រភេទវប្បធម៌សិល្បប្រពៃណីពិសេសផ្សេងៗទៀតផង។
ក្នុងឆ្នាំ២០១០ បរិមាណភ្ញៀវទេសចរណ៍ទទួលបាន១,៧៤លាននាក់ ដល់ឆ្នាំ២០១៥ ទទួលបាន ៣,១២៦ លាននាក់។ រហូតដល់ឆ្នាំ ២០២០ ទីក្រុងហ្វេនឹងខិតខំប្រឹងប្រែងទទួលបាន ៥,៧ លាននាក់ ក្នុងនោះភ្ញៀវទេសចរណ៍បរទេសចំនួន ២ លាននាក់។ |
បើសិនជានៅបណ្តាតំបន់ផ្សេងៗ ទេសចរណ៍បានរៀបចំតាមរដូវកាល រីឯនៅទីក្រុងហ្វេ បណ្តាកម្មវិធីបានរៀបចំជារៀងរាល់ឆ្នាំ។ ក្នុងរដូវនិមួយនឹងផ្តល់ឲ្យភ្ញៀវទេសចរណ៍ការស្វែងយល់ដ៏ចាប់ចិត្តខុសៗគ្នា។
នានិទាយរដូវ ហ្វេយកចិត្តភ្ញៀវទេសចរណ៍ដោយសោភ័ណ្ឌភាពភ្លឺថ្លា និងពណ៌លឿងស្រស់ស្អាតរបស់ផ្កាអង្គាសិលបានដាំក្នុងព្រះរាជវាំង ហើយបណ្តាជាន់ក្បឿងមានពណ៌លឿងរលោង បានប្រក់លើដំបូលបណ្តាព្រះរាជវាំងបុរាណ ដែលបង្កប់ប្រការអាថ៌កំបាំងស្តីពីសម័យកាលយូរលង់មកហើយ។ នារដូវក្តៅ ហ្វេត្រចះត្រចង់ដោយផ្កាក្ងោកពណ៌ក្រហមឆ្អៅ ពិធីបុណ្យសមុទ្រឡាំងកូ (Lang Co) ដ៏ផុលផុស តំបន់តាមយ៉ាង (Tam Giang) ដ៏ធំល្វឹងល្វើយ ទិដ្ឋភាពបាចម៉ា (Bach Ma) ដោយសេរី។ ហ្វេបានបង្កប់នូវមនោសញ្ជេតនាដ៏ជ្រាលជ្រៅ នៅពេលសរទរដូវមកដល់ ស្លឹកឈើពណ៌លឿងជ្រុះនិងទន្លេហឿង (Huong) ដែលមានទឹកហូរយឺតៗររាងត្រើយវាលស្រែពណ៌បៃតងស្រងាត់។ រីឯរដូវរងារ គឺរដូវមួយដែលពិបាកទាក់ទាញចិត្តរបស់មនុស្ស ដោយសាតែផ្ទៃមេឃស្រទុំ និងត្រជាក់... ប៉ុន្តែហ្វេនៅរក្សាភាពកក់ក្តៅពីព្រោះសំនៀងមកពីបទចម្រៀងប្រជាប្រិយនៅកណ្តាលទន្លេហឿង (Huong) មនុស្សទៅវិញទៅមកដុងបា (Dong Ba) យ៉ាហុយ (Gia Hoi) ព្រមទាំងបណ្តាមុខម្ហូបអាហារឈុយឆ្ងាញ់ ដែលផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរណ៍ នៅពេលមកទស្សនាហ្វេជាទីស្រឡាញ់...
ភ្ញៀវទេសចរណ៍មកទស្សនាវិមានតំកល់សពស្តេចខាយឌិញ (Khai Dinh)។ រូបថត៖ ង្វៀនថាំង វិមានតំកល់សពស្តេចខាយឌិញ (Khai Dinh)គឺជាស្ថាបត្យកម្មសំណង់កំពូលរបស់សិល្បឆ្លាក់លើភាជន៍នៅហ្វេ។ រូ បថត៖ ត្រឹនថាញ់យ៉ាង ភ្ញៀវទេសចរណ៍មកទស្សនាព្រះរាជវាំងហ្វេ។ រូបថត៖ ង្វៀនថាំង ភ្ញៀវទេសចរណ៍មកទស្សនាកេរ្តិ៍ដំណែលមិញឡូវ (Minh Lau) ស្ថិតក្នុងវិមានតំកល់សព ស្តេចមិញម៉ាង (Minh Mang)។ រូបថត៖ តឹតសើន ទីកន្លែងដាក់តាំងគីវឌិញ (Cuu dinh) - វត្ថុរតនជាតិវៀតណាម។ រូបថត៖ ង្វៀនថាំង វត្តធៀនម៉ូ (Thien Mu)ស្ថិតក្បែរទន្លេហឿង (Huong) ដែលបានកសាងតាំងពីឆ្នាំ ១៦០១ គឺជាទីកន្លែងមកទស្សនាមិនអាចបំភ្លេច នៅពេលភ្ញៀវទេសចរណ៍មកទស្សនាហ្វេ។ រូបថត៖ ង្វៀនថាំង ភ្ញៀវទេសរណ៍បរទេសស្វែងយល់នូវឧបករណ៍តន្ត្រីរបស់សិល្បករ សិល្បការិនី ដែលសម្តែងក្នុងកម្មវិធីតន្ត្រីនៅក្នុងព្រះរាជវាំង។ រូបថត៖ ត្រឹនថាញ់យ៉ាង ភ្ញៀវទេសរណ៍បរទេសសប្បាយរីករាយ ដោយសារបរិយាកាសនៅផ្សារជនបទថាញ់ទាន់ (Thanh Toan)។ រូបថត៖ ត្រឹនថាញ់យ៉ាង ឡាំងកូ (Lang Co) មួយក្នុងចំណោមបណ្តាឈុងសមុទ្រស្អាតបំផុតលើពិភពលោក។ រូបថត៖ កាសែតរូបភាពវៀតណាម រាល់ថ្ងៃកេរ្តិ៍ដំណែលព្រះរាជវាំងហ្វេបានទទួលភ្ញៀវទេសរណ៍ចំនួនរាប់ម៉ឺនមកទស្សនា។ រូបថត៖ តឹតសើន |
សោភ័ណ្ឌភាពទាំងឡាយនេះបានបន្សល់ទុកចំណាប់អារម្មណ៍ ដែលមិនអាចបំភ្លេចក្នុងដួងចិត្តភ្ញៀវទេសចរណ៍ម្នាក់ៗ នៅពេលពួកគេមកទស្សនាហ្វេ និងក្លាយហ្វេទៅជា“តំបន់ទេសចរណ៍” គឺជាទីកន្លែងមកដល់ក្នុងដំណើរការស្វែងយល់សោភ័ណ្ឌភាពវៀតណាម។
ធម្មជាតិនិងប្រវត្តិសាស្ត្របានផ្តល់ឲ្យហ្វេនូវទ្រព្យសម្បត្តិដ៏មានតម្លៃនូវទិដ្ឋភាព បេតិកភ័ណ្ឌ អាស្រ័យលើនេះវិស័យទេសចរណ៍ហ្វេកាន់តែអភិវឌ្ឍន៍។ ជាពិសេស តាំងពីពេល ដែលកេរ្តិ៍ដំណែលព្រះរាជវាំងហ្វេត្រូវបានអង្គការ UNESCO ទទួលស្គាល់គឺជាបេតិកភ័ណ្ឌពិភពលោក ប្រាក់ចំណូលពីទេសចរណ៍បង្កើនគួរឲ្យចាប់ចិត្ត ស្មើពី ៥៦ -៥៧% GDPនៃខេត្តថឿធៀនហ្វេ (Thua Thien Hue)។ នាឆ្នាំ២០១០ ប្រាក់ចំណូលសរុបពីទេសចរណ៍ទទួលបាន ១.៣៣៨ លានដុង រហូតដល់ឆ្នាំ ២០១៥ ទទួលបាន ៣.០០០ លានដុង។
តួលេខខាងលើនេះបានបញ្ជាក់ថា វិស័យទេសចរណ៍នឹងក្លាយទីពឹងក្នុងដំណើរការអភិវឌ្ឍន៍របស់ខេត្តធឿថៀនហ្វ។ បើសិនជាប្រៀបធៀបនឹងសក្តានុពលរបស់ហ្វេ ការអភិវឌ្ឍន៍ក្នុងវិស័យទេសរណ៍នៅតែមិនសមស្របទេ។ ប្រការនេះទាមទារទីក្រុងហ្វេ ត្រូវមានយុទ្ធសាស្ត្រ ដែលមានលក្ខណទម្លុះនិងប្រជាជនហ៊ានប្រែប្រួល។
នាសព្វថ្ងៃនេះ ទីក្រុងហ្វេចាប់ផ្តើមឈានឡើងដោយបណ្តាគ្រោងនិងការបេ្តជ្ញាចិត្ត ក្នុងនោះការវិនិយោគក្នុងការកសាងទីក្រុងហ្វក្លាយទៅជាទីក្រុងបៃតងរបស់វៀតណាម ដែលមានតំលៃប្រមាណ ៩០០០ ពាន់លានដុង ដើម្បីកសាងទីនេះក្លាយទៅជាទីកន្លែងទេសចរណ៍មានលក្ខណៈអន្តរជាតិ រៀបចំឡើងវិញរចនាសម្ព័ន្ធវិស័យទេសចរណ៍ ជំរុញបណ្តាសកម្មភាពវិនិយោគលើវិស័យទេសចរណ៍។
បណ្តាជំហាននេះពិតជាចាំបាច់ណាស់ ដើម្បីក្លាយទីក្រុងហ្វេទៅជាតំបន់ទេសចរណ៍។ តាមការចែករំលែករបស់លោកង្វៀនវ៉ាន់កាវ (Nguyen Van Cao) ប្រធានគណៈកម្មាធិការប្រជាជនខេត្តថឿធៀនហ្វ "ហ្វេពិតជាចង់ទទួលការណែនាំ ដើម្បីជួយវិស័យទេសចរណ៍ហ្វេកាន់តែអភិវឌ្ឍន៍ ដែលសមស្របនឹងសក្តានុពល និងទីតាំងរបស់ខ្លូន ហើយហ្វេក៏ស្មោះចិត្តរង់ចាំទឹកចិត្ត ដែលមកជួយទីក្រុងហ្វេជាទីស្រឡាញ់./
|
ឯកសារកាសែតរូបភាពវៀតណាម