អភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធដំណើរជាមួយធានាសន្តិសុខសង្គម
លោកឌិញឡាថាំង (Dinh La Thang) សមាជិកការិយាល័យ និងជាលេខាធិការទីក្រុងហូជីមិញ។
រូបថត៖ គីមផឿង
អ្នកយកព័ត៌មាន៖ តាមសេចក្តីសម្រេចចិត្ត “អនុម័តផែនការទូទៅនៃការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមទីក្រុងហូជីមិញដល់ឆ្នាំ២០២០ ទស្សនវិស័យឆ្នាំ២០២៥” របស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ទីក្រុងហូជីមិញនឹងអភិវឌ្ឍន៍ទៅតាមទម្រង់រូបភាពប្រមូលផ្តុំ - ពហុប៉ូស។ ប្រការនេះនឹងបានទីក្រុងអនុវត្តដូចម្តេចខ្លះ ជម្រាបប្រសាសន៍លោក ?
លោកឌិញឡាថាំង (Dinh La Thang)៖ តាមសេចក្តីសម្រេចចិត្ត “អនុម័តផែនការទូទៅអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមកិច្ច ទីក្រុងហូជីមិញដល់ឆ្នាំ២០២០ ទស្សនវិស័យ២០១៥” របស់នាយករដ្ឋមន្រ្តី ទីក្រុងហូជីមិញបានអភិវឌ្ឍន៍ទៅតាមទម្រង់រូបភាពប្រមូលផ្តុំ - ពហុប៉ូស។ តំបន់មជ្ឈមណ្ឌលជាតំបន់ខាងក្នុងទីក្រុងដោយមានកាំ១៥គីឡូម៉ែត្រ និង៤ប៉ូសអភិវឌ្ឍន៍។
ជាក់ស្តែង ទីក្រុងហូជីមិញនឹងអភិវឌ្ឍន៍ទៅតាមទិសដៅ “ពហុផ្ចិត” ជាមួយមជ្ឈមណ្ឌលប្រមូលផ្តុំ នៅក្នុងតំបន់មជ្ឈមណ្ឌលអត្ថិភាពរួមមាន៖ ខណ្ឌ១ ខណ្ឌ៣ ចំណែកមួយនៃខណ្ឌ៤ ខណ្ឌប៊ិញថាញ (Binh Thanh) (៩៣០ហិកតា) និងតំបន់ក្រុងថ្មី ធូធៀម (Thu Thiem) (៦៥៧ ហិចតា), មជ្ឈមណ្ឌលទាំងបួនកម្រិតទីក្រុង នៅក្នុងទិសដៅអភិវឌ្ឍន៍ទាំងបួន។ ទន្ទឹមនោះ ទីក្រុងនឹងអភិវឌ្ឍន៍ទៅតាមទិសដៅសំខាន់ពីរ៖ ទិសបូព៌ា និងទិសខាងត្បូងឆ្ពោះទៅរកសមុទ្រ ហើយទិសរណបពីរគឺ៖ ទិសខាងពាយព្យ និងទិសខាងលិច ទិសនិរតី។
ទោះបីគំនិតអភិវឌ្ឍន៍ទីក្រុងហូជីមិញទៅតាមទិសដៅ ដែលបានបង្កើតចាប់ពីឆ្នាំ ១៩៩៨ (ដោយឡែកតែទិសខាងត្បូង) ប៉ុន្តែទិសដៅដែលនៅមកមិនទាន់បង្កើតបានគ្រាប់ពូជទីក្រុង និងគមនាគមន៍សាធារណៈដែលមានកម្លាំងដឹកជញ្ជូនច្រើន ដូចជា៖ រថភ្លើង មេត្រូ...។ល។ ដើម្បីតភ្ជាប់គ្រាប់ពូជមជ្ឈមណ្ឌលទាំងនេះ។ នេះជាភារកិច្ចសំខាន់ ដែលទីក្រុងត្រូវដំណោះស្រាយ ក្នុងពេលវេលាខាងមុខ។ ម្យ៉ាងទៀត ការអភិវឌ្ឍទីក្រុង ត្រូវប្រមូលផ្តុំនៅក្នុងតំបន់គ្រាប់ពូជ ជាមួយដង់ស៊ីតេខ្ពស់ ដើម្បីសំចៃមូលនិធិដី និងកាត់បន្ថយភាពរឹតត្បិតបរិស្ថានធម្មជាតិ។
បញ្ហាតភ្ជាប់តំបន់បានយកចិត្តទុកដាក់យ៉ាងខ្លាំង នៅក្នុងបទដ្ឋានស្រាវជ្រាវកែសម្រួលគម្រោងផែនការរួមនៅឆ្នាំ២០១០ តាមរយៈកំណត់ទិសដៅអភិវឌ្ឍន៍នូវអ័ក្សគមនាគមន៍ការទូត បង្កើនភាពតភ្ជាប់រវាងបណ្តាខេត្តដែលនៅជិតខាង ដោយវិធីបើកជំហរតំបន់ច្រកចូលរបស់ទីក្រុង ដើម្បីគោលដៅឥទ្ធិពលដល់ការកកើតទីក្រុងនៅក្នុងតំបន់។ ទន្ទឹមនោះ សហការជាមួយក្រសួង ផ្នែកមជ្ឈិមស្ថាបនាយន្តការប្រចាំតំបន់ ដើម្បីរិះរកសក្កានុពល ប្រៀបខ្លាំងរបស់ទីក្រុង របស់តំបន់សេដ្ឋកិច្ចសំខាន់នៅទិសខាងត្បូង និងជម្រុញតភ្ជាប់តំបន់។
ដើម្បីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចសំខាន់នៅទិសខាងត្បូង ត្រូវតែកែប្រែយន្តការទៅតាមទិសដៅបម្រើឲ្យ “តំបន់សេដ្ឋកិច្ចពិសេស” មួយ។ “តំបន់ពិសេស” នៅទីនេះ ត្រូវយល់តាមបរិយាកាសបើកទូលាយ នៃតំបន់សេដ្ឋកិច្ចសំខាន់ មិនមែនតំបន់តូចមួយ ដោយគោលនយោបាយពិសេសមួយចំនួន។ តំបន់សេដ្ឋកិច្ចសំខាន់នៅទិសខាងត្បូង មានទីតាំងតួនាទីពិសេសសំខាន់ បង្កប់អត្ថន័យយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃទូទាំងប្រទេស ហើយជាតំបន់គ្រប់លក្ខណៈងាយស្រួលអភិវឌ្ឍន៍ លើគ្រប់វិស័យនៅក្នុងបុព្វហេតុឧស្សាហូបនិយកម្ម - ទំនើបនិយកម្ម។
វិហារកាតូលិក ឌឹកបា (Duc Ba) ជាស្ថាបត្យកម្មបុរាណគំរូរបស់ទីក្រុងហូជីមិញ
ចាប់ផ្តើមកសាងនៅឆ្នាំ១៨៧៧ ហើយធ្វើសម្រេចនៅឆ្នាំ១៨៨០។
រូបថត៖ គីមផឿង
អ្នកយកព័ត៌មាន៖ ព្យាករណ៍ដល់ឆ្នាំ២០២៥ ទីក្រុងហូជីមិញនឹងមានប្រជាជន១០លាននាក់ ហើយក្លាយជាទីក្រុងសកម្មធំមួយលំដាប់ថ្នាក់ពិភពលោក។ ហេតុនេះទីក្រុងនឹងមានគោលនយោបាយអ្វី ដើម្បីធានាសន្តិសុខសង្គមជូនប្រជាជន?
លោកឌិញឡាថាំង (Dinh La Thang)៖ ទោះបីស្រូបយកប្រហែល១០%នៃប្រជាជន និង ០,៦% នៃផ្ទៃដី ប៉ុន្តែទីក្រុងហូជីមិញបង្កើតបានប្រហែល ២៣% GDP ៣០% នៃតួលេខប្រាក់ចំណូលថវិការ ទាក់ទាញ២០%នៃប្រភពដើមទុន FDI របស់ទូទាំងប្រទេស។ តាមរយៈតួលេខនោះ បានសឲ្យឃើញទីតាំង និងតួនាទីរបស់ទីក្រុងហូជីមិញចំពោះទូទាំងប្រទេស។
មានស្នាដៃដូចខាងលើ ជាចំណែកមួយដ៏សំខាន់គឺទីក្រុងហូជីមិញបាននិងកំពុងអនុវត្តល្អ នូវគោលនយោបាយសន្តិសុខសង្គម។ ក្នុងវេលាកន្លងហើយ ទីក្រុងសម្រេចបានស្នាដៃជាច្រើន ពីការធានាសន្តិសុខសង្គមជូនប្រជាជន ដោយកម្មវិធីនិងគោលនយោបាយជាក់ស្តែងជាច្រើន។ កម្មវិធីទាំងនេះរួមចំណែកយ៉ាងធំ បង្កើតជាបណ្តាញសន្តិសុខសង្គមមួយ មានប្រសិទ្ធភាពធានាឲ្យសង្គមមានស្ថេរភាព។
ធានាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរជាងនូវសន្តិសុខសង្គម និងសុខុមាលភាពសង្គម តែងជាគោលការណ៍ ភារកិច្ចមួយ របស់បក្សនិងរដ្ឋ បង្ហាញពីអត្តចរិតល្អប្រសើរនៃរបបយើង និងមានអត្ថន័យដ៏សំខាន់ចំពោះភាពលំនឹងនយោបាយ - សង្គម និងអភិវឌ្ឍន៍ស្ថេរភាព របស់ទឹកដីនិយាយរួម ទីក្រុងហូជីមិញនិយាយដោយឡែក។ ទស្សនទាននៃជំនាន់ថ្នាក់ដឹកនាំទីក្រុងពេលកន្លងហើយ តែងឯកភាពជាថ្លុងមួយ នោះមានតែសក្តានុពលសេដ្ឋកិច្ចរបស់ទីក្រុង បានលើកកម្ពស់ថ្មី អាចជាមូលដ្ឋានសំខាន់សម្រាប់ធានាល្អជាងនូវសន្តិសុខសង្គម និងសុខុមាលភាពសង្គមជូនប្រជាជនទីក្រុង។
បក្សភាគទីក្រុងបាន កំពុង និងបន្តពង្រីកស្នាដៃ បទពិសោធន៍ល្អ ដែលសម្រេចបាន យកជំនះភាពទន់ខ្សោយ ឧបសគ្គ ដើម្បីស្ថាបនាប្រព័ន្ធសន្តិសុខសង្គម និងសុខុមាលភាពសង្គមមួយដើរទន្ទឹមគ្នា ប្រសិទ្ធភាពខ្ពស់។ ជម្រុញពង្រាយកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមកិច្ចផ្សារភ្ជាប់ជាមួយដំណោះស្រាយការងារធ្វើ។ លើកទឹកចិត្តអតិបរិមាដល់សមាសភាពសេដ្ឋកិច្ច ទម្រង់រូបភាពសហគ្រាសអភិវឌ្ឍន៍ខ្លាំងផលិតអាជីវកម្ម ដើម្បីបង្កើតការងារធ្វើជាច្រើន ទន្ទឹមនោះឧបត្ថម្ភប្រជាជនឲ្យមានការងារធ្វើ បង្កើនប្រាក់ចំណូល។ លើកកម្ពស់គុណភាពប្រព័ន្ធធានារ៉ាប់រង ទន្ទឹមនោះមានគោនយោបាយឧបត្ថម្ភសមស្រប់ ចលនាសមូហភាព ឯកជនឧបត្ថម្ភ ដើម្បីប្រជាជនសកម្មចូលរួម។ បន្តអនុវត្តមានប្រសិទ្ធភាពនូវកម្មវិធីលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រស្ថេរភាពដែលទីក្រុងបាននិងកំពុងដំណើរការជោគជ័យ។ អនុវត្តចលនាសង្គមទូលាយ ពង្រាយកម្មវិធីទិសដៅជាតិស្ថាបនាជនបទថ្មី ក្នុងនោះផ្សារភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាមួយសង្គមនិងការពារបរិស្ថាន លុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ ដោះស្រាយការងារធ្វើ និងធានាសន្តិសុខសង្គម សុខុមាលភាពសង្គម អភិវឌ្ឍន៍ជនបទស្ថេរភាព។
ទន្ទឹមនោះ ទីក្រុងនឹងបន្តអនុវត្តល្អគោលនយោបាយអាទិភាព ចំពោះជនមានសគុណ និងគោលនយោបាយឧបត្ថម្ភសង្គម ជូនមុខសញ្ញាគាំពារសង្គម។ ក្នុងនោះនឹងជម្រុញសង្គមូបនិយកម្ម ពិពិធបណ្តាញនិងរូបភាពឧបត្ថម្ភ ពឹងផ្អែកលើសហគមន៍ជាមួយការចូលរួមដ៏ធំទូលាយ របស់ប្រជាជន សហគ្រាស របស់សង្គម និងអាណិកជនយើងនៅបរទេស...។ល។ ជាពិសេស ប្រមូលផ្តុំការចូលរួមទូទាំងសង្គម ដើម្បីអនុវត្តល្អសន្តិសុខសង្គមនិងសុខុមាលភាពសង្គមជូនប្រជាជនទីក្រុង។
ការកែប្រែ លើកកម្ពស់ប្រព័ន្ធគមនាគមន៍ បានរួមចំណែកធ្វើឲ្យមុខមាត់ទីក្រុងហូជីមិញផ្លាស់ប្តូរ។
រូបថត៖ ថុងហាយ
អភិវឌ្ឍន៍ទីក្រុងតាមទិសដៅស្ថេរភាព ផែនការទីក្រុងដែលមានទម្រង់រូបភាពធំ។
អ្នកយកព័ត៌មាន៖ តំបន់ទីក្រុងថ្មីសព្វថ្ងៃ ហើយទៅអនាគតនឹងមានឥទ្ធិពលប៉ះពាល់ដូចម្តេច ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចរបស់ទីក្រុងដែរ?
លោកឌិញឡាថាំង (Dinh La Thang)៖ តំបន់ទីក្រុងថ្មីកកើតឡើងជាដំណោះស្រាយចាំបាច់មួយនៃបទដ្ឋានអភិវឌ្ឍន៍ទីក្រុង។ តំបន់ទីក្រុងថ្មីជាទីកន្លែងលើកកម្ពស់គុណភាពទីក្រុង ប៉ះប៉ូវមុខងារទីក្រុងអត្ថិភាព ដែលនៅមានគុណវិបត្តិ។ នេះជាទីកន្លែងផ្គត់ផ្គង់ផ្ទះនៅ ការងារធ្វើ និងសកម្មភាពវប្បធម៌ ស្មារតី។
មណ្ឌលទីក្រុងថ្មីនីមួយៗ ទៅតាមប្រៀងខ្លាំងនៃទីតាំង មានគោលដៅអភិវឌ្ឍន៍ផ្សេងគ្នាមួយ។ តំបន់ទីក្រុងថ្មីនឹងបង្កើតមជ្ឈមណ្ឌលគ្រាប់ពូជ នៅលើរាល់ទិសដៅអភិវឌ្ឍន៍បរិយាកាសទីក្រុង បង្កើតជាប្រព័ន្ធមជ្ឈមណ្ឌលទីក្រុង។ នេះក៏ជាជំហានសុក្រិតផ្ទៃមុខទូទៅរបស់ទីក្រុងហូជីមិញ តាមផែនការ។
បណ្តាទីក្រុងថ្មី ជាដំណោះស្រាយដែលមានលក្ខណៈចាំបាច់ ជួយទីក្រុងហូជីមិញបង្វែរចនាសម្ពន្ធសេដ្ឋកិច្ច។ ឧទាហរណ៍ តំបន់ទីក្រុងថ្មីធូធៀម (Thu Thiem) នឹងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ពាណិជ្ជកម្ម សេវាកម្ម។ តំបន់ទីក្រុងពាយព្យជាមជ្ឈមណ្ឌលអប់រំ សុខាភិបាល ឧស្សាហកម្មស្អាត មានតម្លៃកំណើនខ្ពស់។ ខណ្ឌ៩ នឹងជាមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។ តំបន់ទីក្រុង ហៀបផឿក (Hiep Phuoc) នឹងជាមជ្ឈមណ្ឌលសេវាកម្ម ឧស្សាហកម្មផ្សារភ្ជាប់ជាមួយការដឹកជញ្ជូនផ្លូវសមុទ្រ...។ល។
តំបន់ទីក្រុងថ្មី ជាបរិយាកាសសម្ភារ សម្រាប់សកម្មភាពសេដ្ឋកិច្ច ដែលមានប្រៀបប្រជែងខ្លាំងរបស់ទីក្រុងហូជីមិញ បើប្រៀបជាមួយខេត្តក្រុងនៅជិតខាង កាត់បន្ថយសន្សឹមនូវវិស័យឧស្សាហកម្មច្នៃដោយដៃ កខ្វក់ ទាក់ទាញវិនិយោគបច្ចេកវិទ្យាថ្មី និងអភិវឌ្ឍន៍ស្ថេរភាពក្នុងតួនាទីនាំមុខ។
ចាប់ពីការបទពិសោធន៍ក្នុងនិងក្រៅប្រទេស ទីក្រុងហូជីមិញឆាប់យកចិត្តទុកដាក់ដល់ការធ្វើផែនការ និងគ្រប់គ្រងទីក្រុង ចាត់ទុកនេះជាឧបករណ៍មុតស្រួច ដើម្បីកែប្រែអភិវឌ្ឍន៍ទីក្រុងទៅលើមូលដ្ឋានគ្រោងផែនការ ដែលបានអនុម័តរួចហើយ។ នៅមហាសន្និបាតគណៈកម្មាការបក្សភាគទីក្រុងលើកទី ២ នៅឆ្នាំ២០០០ បញ្ហាលើកកម្ពស់ការគ្រប់គ្រងទីក្រុងទៅតាមទិសដៅស៊ីវីល័យ ទំនើបដែលបានដាក់ចេញ។ នេះក៏ជាសញ្ញាគូសបញ្ជាក់លើបញ្ហាគ្រប់គ្រង និងអភិវឌ្ឍន៍ក្រុងកា្លយជាខ្លឹមសារមួយនៅក្នុងការងារគ្រប់គ្រងរដ្ឋ និងបានការយកចិត្តទុកដាក់ចង្អុលបង្ហាញពីការប្រតិបត្តិការសកម្មរបស់ថ្នាក់ដឹកនាំទីក្រុង។ ជាពិសេស ចាប់ពីមហាសន្និបាតលើកទី ៨ របស់គណៈកម្មាការបក្សភាគទីក្រុងឆ្នាំ ២០០៥ មកដល់សព្វថ្ងៃ គ្រប់គ្រងនិងអភិវឌ្ឍន៍ក្រុងជាភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់របស់ទីក្រុង ក្នុងនោះ ដាក់ចេញនូវគោលដៅកំណត់ពេលវេលាកណ្តាល ពេលវេលាវែង ដែលទីក្រុងត្រូវឈានទៅដល់ ដើម្បីអភិវឌ្ឍន៍ទីក្រុងស្ថេរភាព។
ការប្រមូលផ្តុំចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំទីក្រុង ជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធគមនាគមន៍ លើមូលដ្ឋានស្រាវជ្រាវកសាងយន្តការ គោលនយោបាយលើកទឹកចិត្តខ្លាំងក្លានូវសមាសភាពសេដ្ឋកិច្ច ដែលចូលរួមវិនិយោគកសាងប្រព័ន្ធហេដ្ឋារចនាសម្ពន្ធក្រុង ទីក្រុងសកម្មស្វែងរកវិធានការដោះស្រាយការលំបាក អំពីប្រភពដើមទុនវិនិយោគ ដូចជាស្នើទម្រង់រូបភាពប្តូរដីយកហេដ្ឋារចនាសម្ពន្ធ លក់សិទ្ធិប្រមូលប្រាក់...។ល។ ជួយឲ្យទីក្រុងសព្វថ្ងៃបាននិងកំពុងធ្វើសម្រេចសំណងជាច្រើន ដែលមានលក្ខណៈជាសំណង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ផង ជាទីកន្លែងសំខាន់នៅក្នុងស្ថាបត្យកម្មទេសភាពរបស់ទីក្រុងផង។ នោះគឺស្ពានធូធៀម (Thu Thiem) ស្ពានភូមី (Phu My) អ័ក្សគមនាគមន៍សំខាន់ដូចជាមហាវិថី ង្វៀនវ៉ាន់លីញ (Nguyen Van Linh) មហាវិថី ផាមវ៉ាន់ដុង (Pham Van Dong)...។ល។ និងដងផ្លូវមេត្រូដំបូងកំពុងបានពង្រាយឲ្យកសាង។
ចាប់ពីមេរៀនបទពិសោធន៍អភិវឌ្ឍន៍ក្រុងទៅតាមទិសដៅស្ថេរភាព ទីក្រុងបានឡើងផែនការមណ្ឌលក្រុង ដែលលមានទម្រង់រូបភាពធំ មិនតក់ក្រហល់ បង្កលក្ខណៈអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធស្រប់គ្នា និងការផ្គត់ផ្គង់សេវាកម្ម ក្រុងជូនប្រជាជន មួយជំហានទៅមួយជំហានសុក្រិត។
ទន្ទឹមមណ្ឌលក្រុងខាងត្បូងទីក្រុង ជាមួយតំបន់មជ្ឈមណ្ឌលជាមណ្ឌល ក្រុងថ្មីភូមីហ៊ឹង (Phu My Hung) ទីក្រុងបានឡើងផែនការនិងអភិវឌ្ឍន៍បន្ថែមមណ្ឌលក្រុងថ្មីបីផ្សេងទៀត គឺមណ្ឌលទីក្រុងកំពង់ផែនហៀបផឿក (Hiep Phuoc) មណ្ឌលក្រុងថ្មី ធូធៀម (Thu Thiem) មណ្ឌលក្រុងថ្មីនិរតី។
ក្រៅពីនេះ ទីក្រុងនៅមាន១១គម្រោងការមណ្ឌលក្រុងថ្មីទម្រង់រូបភាពចាប់ពី២០០ហិកតាឡើងទៅ និង៤៤គម្រោងការមណ្ឌលប្រជុំជន មណ្ឌលក្រុងថ្មី មានទម្រង់រូបភាពតូចជាង ២០០ ហិចតា ដោយសរុបផ្ទៃដីប្រហែល២៣.៣៧០ ហិចតា។ មណ្ឌលក្រុងថ្មីបាននិងកំពុងវិនិយោគអភិវឌ្ឍន៍ រួមចំណែកបង្គួរក្នុងបុព្វហេតុឧស្សាហូបនិយកម្ម និងទំនើបនិយកម្មទីក្រុង។
អនុវត្តយុទ្ធសាស្រ្តសេដ្ឋកិច្ចសមុទ្រនៃទូទាំងប្រទេស គម្រោងការស្តារប្រឡាយស័យរ៉ាប (Soai Rap) បានសម្ពោធឆ្លងនិងដាក់ឲ្យប្រើប្រាស់ដំណាក់កាលទី ២ មានអត្ថន័យសំខាន់ណាស់ ឥទ្ធិពលយ៉ាងធំដល់បរិមាណទំនិញនាំចេញនាំចូល ឆ្លងកាត់កំពង់ផែទីក្រុងហូជីមិញ។ នាវាមានទម្ងន់ធំចូលមកយកទំនិញនៅកំពង់ផែហៀបផឿក (Hiep Phuoc) បង្កលក្ខណៈផ្លាស់ប្តូរកំពុងផែសាយហ្គន (Sai Gon) ចេញពីផ្ទៃក្នុងទីក្រុងបានឆាប់រហ័សជាង រួមចំណែកបន្ថយកក់ស្ទះចរាចរណ៍ ក៏ដូចជាការកខ្វក់បរិស្ថាន បង្កកម្លាំងចលករអភិវឌ្ឍន៍មណ្ឌលក្រុងកំពង់ផែហៀបផឿក (Hiep Phuoc) ធ្វើឲ្យប្រាកដនិយមនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមកិច្ចទីក្រុងឆ្ពោះទៅទិសសមុទ្រខាងកើត។
មណ្ឌលក្រុងភូមីហឹង (Phu My Hung) បានកសាងលើមូលដ្ឋានផែនការបើកទូលាយទីក្រុងហូជីមិញ
ទៅទិសខាងត្បូង ឆ្ពោះចេញទៅសមុទ្រខាងកើត តាមនិន្នាការអភិវឌ្ឍន៍ក្រុងឆ្ពោះចេញទៅកាន់សមុទ្រ
ដែលប្រទេសនានាកំពុងធ្វើ។ រូបថត៖ គីមផឿង
អ្នកយកព័ត៌មាន៖ ដើម្បីទីក្រុងហូជីមិញតែងជាចំណុចពោរពេញទៅដោយភាពទាក់ទាញនៃវិនិយោគិន ទីក្រុងហូជីមិញនឹងមានគោលនយោបាយអាទិភាពដូចម្តេច?
លោកឌិញឡាថាំង (Dinh La Thang)៖ ចាប់ផ្តើមពីឆ្នាំបង្វែខឿនសេដ្ឋកិច្ចទីផ្សារ ទីក្រុងហូជីមិញបានពង្រាយការស្រាវជ្រាវនូវរូបភាពផែនការក្រុង។ ដោយសារពង្រាយការងារស្រាវជ្រាវផែនការបានឆាប់រហ័ស ទើបទីក្រុងហូជីមិញទទួលរលកវិនិយោគបរទេសបានឆាប់រហ័សច្រើនបង្គូរ មកពីប្រទេសនានាលើពិភពលោក បំផុតគឺប្រទេសនានានៅក្នុងប្លុកអាស៊ាន។
ចំណុះសំខាន់ដំបូងបានអនុវត្ត ចាប់ពីគំនិតអភិវឌ្ឍន៍ទីក្រុងទៅទិសខាងត្បូង ជាមួយការកំណត់អ័ក្សវិថី ង្វៀនវ៉ាន់លីញ (Nguyen Van Linh) និងមណ្ឌលក្រុងថ្មីខាងត្បូងទីក្រុង។ អ័ក្សវិថី ង្វៀនវ៉ាន់លីញ (Nguyen Van Linh) មានតួនាទីជាដងផ្លូវជាយទីក្រុងសំខាន់ផង ជាអ័ក្សវិថីស្នូលដើម្បីអភិវឌ្ឍន៍សង្វាក់មួយ របងក្រុងមួយ នៅលើផ្ទៃដីជិត ៣០០០ ហិចតា នៅទិសខាងត្បូងទីក្រុង។
ក្រោយជិត២០ឆ្នាំ បង្កើតនិងអភិវឌ្ឍន៍ ដោយមានមណ្ឌលទីក្រុងថ្មីភូមីហ៊ឹង (Phu My Hung) បានទទួលស្គាល់ជា “មណ្ឌលក្រុងគំរូ” ដំបូងនៅទូទាំងប្រទេស រួមជាមួយអ័ក្សវិថី ង្វៀនវ៉ាន់លីញ (Nguyen Van Linh) បានក្លាយជាតឹកតាងរស់រវើក សម្រាប់ការលោតផ្លោះនៃទីក្រុងហូជិមិញ ក្នុងការងារគ្រប់គ្រងអភិវឌ្ឍន៍ ក្រុង។
ទីក្រុងបានប្រមូលផ្តុំរាល់ប្រភពកម្លាំងសម្រាប់ការងារបង្កើតផែនការ និងគ្រប់គ្រងអភិវឌ្ឍន៍ក្រុងទៅតាមផែនការ។ យកចិត្តទុកដាក់ការងារកែប្រែក្រុង ដើរទន្ទឹមជាមួយការលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន និងអភិរក្សកេរដំណែលវប្បធម៌ - ប្រវត្តិសាស្រ្ត - ស្ថាបត្យកម្មរបស់ទីក្រុង។ អភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធក្រុងទន្ទឹមគ្នា មួយជំហានទៅមួយជំហានកសាងទីក្រុងស៊ីវិល័យ - ទំនើប។ អភិវឌ្ឍន៍ប្រព័ន្ធមជ្ឈមណ្ឌលក្រុង និងមណ្ឌលក្រុងថ្មី ដើម្បីសក្តិសមជាមួយកម្រិតក្រុងពិសេសមួយ និងប្រមូលផ្តុំអភិវឌ្ឍន៍នូវប្រភេទរូបភាពផ្ទះនៅ ដើម្បីឆ្លើយតបតម្រូវការ នៃរាល់វណ្ណៈប្រជាជនទីក្រុង។
ទន្ទឹមនោះ ការដោះស្រាយកែប្រែរដ្ឋបាល បានទីក្រុងផ្តុំអំឡុងពេលកន្លងហើយ ដើម្បីរួមចំណែកទាក់ទាញវិនិយោគិនទាំងឡាយ។ ទីក្រុងអនុវត្តកែប្រែរដ្ឋបាលព្រមគ្នាលើគ្រប់វិស័យ ដោយគោលដៅកសាងរដ្ឋាភិបាលអេឡិកត្រូវនិកជំនាញ ប្រជាធិបតេយ្យ ទំនើប សកម្ម ប្រសិទ្ធភាព បម្រើប្រជាជនគ្មានលក្ខខណ្ឌ។ បង្កើតបរិស្ថានវិនិយោគអាជីវកម្មងាយស្រួល ស្មោះត្រង់ សមភាព មិនជាប់ជំពាក់ លើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ទីក្រុង។ កម្មវិធីឧបត្ថម្ភដោះស្រាយលំបាកឲ្យសហគ្រាស កម្មវិធីជម្រុញកំណើនសេដ្ឋកិច្ច កម្មវិធីតភ្ជាប់បានពង្រីកល្អនូវប្រៀបខ្លាំងរបស់ទីក្រុង និងមានកម្លាំងសាយភាយយ៉ាងសកម្មចូលក្នុងសង្គម។
អាចនិយាយថា អំឡុង៤០ឆ្នាំកន្លងទៅ តួនាទីជាក្រុងពិសេស មជ្ឈមណ្ឌលធំមួយ ពីសេដ្ឋកិច្ច វប្បធម៌ អប់រំ - បណ្តុះបណ្តាល វិទ្យាសាស្រ្ត - បច្ចេកវិទ្យា ផ្តើមការរួមប្រាស្រ័យ និងសមាហរណកម្មអន្តរជាតិ។ ជាក្បាលម៉ាស៊ីន កម្លាំងចលករ មានកម្លាំងទាក់ទាញ និងកម្លាំងសាយភាយយ៉ាងធំធេង នៃតំបន់សេដ្ឋកិច្ចសំខាន់ខាងត្បូង។ បក្សភាគ អាជ្ញាធរ និងប្រជាជនទីក្រុងហូជីមិញ តែងពង្រីកប្រពៃណីបដិវត្តន៍ត្រចះត្រចង់ អង់អាច តស៊ូមិនឈប់ឈរ ដោយស្មារតី “ជា ទូទាំងប្រទេស ដើម្បីប្រទេសទាំងមូល” ឆ្លងកាត់ការលំបាក បញ្ហាប្រឈម ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ សក្តិសមជាមួយកិត្តិយស ដែលមាននាមអ៊ំ និងកិត្តិនាម “ទីក្រុងវិរបុរស” “វិរពលកម្មសម័យផ្លាស់ប្តូរ”។
អ្នកយកព័ត៌មាន៖ ថ្លែងអំណរអគុណលោកយ៉ាងជ្រាវជ្រៅ!
បរិបទបរិយាកាសផែនការមណ្ឌលក្រុងថ្មីធូធៀម (Thu Thiem) នៅខណ្ឌ២ ទីក្រុងហូជីមិញ។
អនុវត្ត៖ ង្វៀនវូថាញដាត រូបថត៖ គីមផឿង ថុងហាយ