• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញបង្កើតទំនាក់ទំនងដ៏រឹងមាំជាមួយបណ្ដាស្ថានកុងស៊ុល អង្គការអន្តរជាតិដើម្បីឆ្ពោះទៅកាន់ការអភិវឌ្ឍ

លោក Phan Van Mai បានបញ្ជាក់ថា ទីក្រុងនឹងអភិវឌ្ឍន៍យ៉ាងសក្តិសមនឹងតួនាទីជាក្បាលរថភ្លើងនៃខឿនសេដ្ឋកិច្ចជាតិ ជាគោលដៅដ៏រួសរាយរាក់របស់មិត្តភក្តិអន្តរជាតិជាតំបន់ដែលមានលក្ខណៈនិងសក្ដានុពលយ៉ាងច្រើនដើម្បីឲ្យសហគ្រាស វិនិយោគិននិង
សហគមន៍ជនបរទេសមករស់នៅ ធ្វើការដោយស្ថិរភាពនិងយូរអង្វែង។

លោក Nguyen Van Nen លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញជួបសំណេះសំណាលជាមួយអង្គកុងស៊ុល។ (រូបថត៖ VNA)



ក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំ២០២២ នាយប់ថ្ងៃទី២៦ ខែមករា នៅទីក្រុងហូជីមិញ គណៈ កម្មាធិការប្រជាជនទីក្រុងបានរៀបចំពិធីជួបជុំជាមួយអគ្គកុងស៊ុល ប្រធានតំណាងអង្គការអន្តរជាតិ ការិយាល័យសេដ្ឋកិច្ច-វប្បធម៌ សមាគមន៍ធុរកិច្ចនៃបណ្ដាប្រទេស ដែនដីប្រចាំនៅទីក្រុងហូជីមិញ។

ថ្លែងនៅជំនួបនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងលោក Phan Van Mai បានសម្ដែងគោលបំណងថា អង្គកុងស៊ុលបន្តជឿជាក់លើគោលនយោបាយរបស់វៀតណាមនិងទីក្រុង; ប្រតិបត្តិយ៉ាងម៉ឺងម៉ាត់តាមវិធានការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩; រួមដៃ រួមដំណើរជាមួយអាជ្ញាធរទីក្រុងដើម្បីសម្រេចប្រកបដោយជោគជ័យនូវគោលដៅដែលបានដាក់ចេញ។ ទីក្រុងហូជីមិញនឹងបន្តសម្របសម្រួល ជួយឧបត្ថម្ភដល់បណ្ដាស្ថានកុងស៊ុល អង្គការអន្តរជាតិ ក្នុងការរៀបចំសកម្មភាពជួបប្រាស្រ័យវប្បធម៌ សុខាភិបាល អប់រំ ចូលរួមចំណែកក្នុងការលើកកំពស់ការយល់ដឹងគ្នាទៅវិញទៅមក បង្កើតទំនាក់ទំនងដ៏រឹងមាំជាងទៀតដើម្បីឆ្ពោះទៅកាន់ការអភិវឌ្ឍ។

លោក Phan Van Mai បានបញ្ជាក់ថា ទីក្រុងនឹងអភិវឌ្ឍន៍យ៉ាងសក្តិសមនឹងតួនាទីជាក្បាលរថភ្លើងនៃខឿនសេដ្ឋកិច្ចជាតិ ជាគោលដៅដ៏រួសរាយរាក់របស់មិត្តភក្តិអន្តរជាតិ ជាតំបន់ដែលមានលក្ខណៈនិងសក្ដានុពលយ៉ាងច្រើនដើម្បីឲ្យសហគ្រាស វិនិយោគិននិង សហគមន៍ជនបរទេសមករស់នៅ ធ្វើការដោយស្ថិរភាពនិងយូរអង្វែង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top