• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

ទីក្រុងហូជីមិញសព្វថ្ងៃ

បន្ទាប់ពី​៤៥ឆ្នាំ​រំដោះ​ភូមិភាគខាងត្បូង​វៀតណាម​ ឯកភាព​ទឹក​ដី​ ទីក្រុង​ហូជីមិញ​បោះ​​ជំហាន​អភិវឌ្ឍន៍​ខ្លាំងក្លា​ សំណង់​ចំណាប់​អារម្មណ៍​ពិសេស​ រួម​ចំណែក​ផ្លាស់​ប្តូរ​​មុខ​មាត់​​ទីក្រុង​ឈ្មោះ​អ៊ំ។​

ជាមួ​យ​នឹង​ផ្ទៃដី​ជាង​២០០០គីឡូ​ម៉ែត្រ​ការេ ប្រជាជន​ជាង​១៣​ពាន់នាក់​ ស្រូប​យក ​GDP ជាង​២២%នៃទូទាំង​ប្រទេស​ ទីក្រុង​ហូជីមិញ​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ធំបំផុត​វៀតណាម​។ ការអភិវឌ្ឍ​ជាមួយ​នឹង​ល្បឿន​យ៉ាង​លឿន​ ក៏ជា​បុព្វហេតុសម្រាប់​​​ទីក្រុង​ហូជីមិញ ​ក្លាយទៅ​ជា​ទីក្រុង​រុង​រឿង​ នៃ​តំបន់អាស៊ី​អាគ្នេយ៍​។​

កាសែតរូបភាព​វៀតណាម​ សូម​គោរព​ឧទ្ទេសនាម​គំហើញ​ពី​អាកាស​អំពីទីក្រុង​ហូជីមិញ​​មួយ​ ពោរពេញ​ដោយ​ថាមពល​និងការ​​អភិវឌ្ឍ​ ​របស់​សិល្បករ​ ថតរូប​ យ៉ាង ​សើន​ដុង (Giang Son Dong)​៖

 


 ចំណត់​កំពង់​ផែ​ញ៉ារ៉ុង​ (Nha Rong) ដំបូង​​ជា​កំពង់ផែ​ពាណិជ្ជកម្ម​ធំមួយ​នៅ​​ភូមិភាគ​ខាង​ត្បូង​វៀតណាម​ បានកសាង​ចាប់​ពី​ឆ្នាំ​១៨៦៤ នៅ​ក្បែរ​ទន្លេ​សាយហ្គន​​។ ចំណត់​​កំពង់​ផែ​​ញ៉ា​រ៉ុង​ (Nha Rong) ជា​​ទីកន្លែង​ ​ដែល​លោកប្រធាន​ហូជីមិញ ធ្វើដំណើរ​ចេញ​ទៅ​ស្វែងរក​មាគ៌ា​​រំដោះ​ជាតិ​។ សព្វថ្ងៃ​​ កំពង់​ផែ​ញ៉ា​​រ៉ុង​ (Nha Rong) ​ជា​ទីកន្លែង​ទាក់​ទាញ​​ភ្ញៀវ​ទេសចរណ៍​។ រូបថត៖ យ៉ាង​ សើន​ដុង​​


 កំពង់​ផែ​កាត​ឡាយ (Cat Lai) ​ស្ថិត​នៅ​លើ​ទន្លេ​ដុងណាយ (Dong Nai) ​ជា​កំពង់ផែមួយ​​ក្នុង​ចំណោម​កំពង់​ផែ​សំខាន់ ​នៃប្រព័ន្ធ​កំពង់​ផែ​តំ​បន់​​​ទីក្រុងហូជីមិញ​ ចំណុះ​​ការ​គ្រប់គ្រង​​នៃ​អគ្គក្រុមហ៊ុន​​តឹន​កាង (Tan Cang) ​​សាយហ្គន​។ កំពង់​ផែ​កាតឡាយ (Cat Lai) ​ជា​​កំពង់ container ​អន្តរជាតិ​ធំ និង​ទំនើប​បំផុត​​វៀតណាម​ ឈរ​ក្នុង​​ចំណោម​២៥​​កំពង់​ផែ​​លំដាប់ពិភពលោក​​ ជាមួយ​នឹងទីផ្សារ container ​​​នាំ​ចេញ​ចូល ​ស្រូប​យក​​លើ​៩០%​ នៃ​តំបន់ភូមិភាគ​ខាង​ត្បូងវៀតណាម​និង​​ជិត​៥០%​ទីផ្សារ​ទូទាំង​​ប្រទេស​។ រូបថត៖ យ៉ាង​ សើន​ដុង​


 ស្ពានយោង​​ខ្សែកាប់​ភូមីហឹង​ (Phu My Hung) ​​តភ្ជាប់​​ខណ្ឌ២ ​​ខណ្ឌ៧ និង​ខណ្ឌ៩ សម្ពោធ​ឆ្លងនៅ​​ឆ្នាំ​២០០៩។ ស្ពាន​ជា​ផ្លូវ​​មួយ​ក្នុង​ចំណោម​ផ្លូវ​​តភ្ជាប់​ទីប្រជុំជន​ថ្មី​​ធូ​ធិម (Thu Thiem) ​​និង​​តំបន់​ទីប្រជុំជន​​ភូមី​ហឹង (Phu My Hung) ​។ រូបថត៖ យ៉ាង​ សើន​ដុង​


 កសាង​​ផ្លូវ​ metro​ ទី១​នៅ​ខណ្ឌ១​។ ផ្លូវ​ metro នេះ​ជាផ្លូវ​​តភ្ជាប់​​ពី ​ Depot ឡុង​ប៊ិញ​ (Long Binh) (ខណ្ឌ៩និង​ប៊ិញយ៉ឿង - Binh Duong​) រហូត​​​ដល់​ចំណត់​មជ្ឈមណ្ឌល​​បេន​ថាញ (Ben Thanh) ​​​(ខណ្ឌ១)។ សំណង់​​នេះ ​ជានិមិត្តរូប​ វាយ​តម្លៃ​ការ​​បង្វែខ្លួន​វិវឌ្ឍន៍​​នៃ​ទីក្រុង​ហូជីមិញ​សព្វថ្ងៃ ​និង​ទៅ​អនាគត​។ រូបថត៖ យ៉ាង​ សើន​ដុង​


 ផ្លូវ​​ជាតិ​ ផាម​ វ៉ាន់​ដុង​ (Pham Van Dong) ចំណុះ​ផ្លូវ​ខ្សែ​ក្រវាត់​លេខ​១ នៅ​ទីក្រុង​​ហូជីមិញ  ចាប់ផ្តើម​​ពី​​ព្រលាន​យន្តហោះ​អន្តរជាតិ ​តឹន​សើន​ញ៉ឹត​ (Tan Son Nhat) រហូត​ទៅ​ដល់​ផ្លូវបំបែក​ជា​បួន​ ឡិញ​ស្វឹន (Linh Xuan) ​​ចំណុះ​ខណ្ឌធូឌឹក (Thu Duc)​​។ នេះ​ជា​​ផ្លូវខាង​ក្នុង​​ទីប្រជុំជនដែល​ស្រស់​​ស្អាតបំផុត​​ទីក្រុង​​ បាន​ធ្វើ​សម្រេច​​នៅ​​ឆ្នាំ​២០១៥។ ផ្លូវមាន​​សរុប​​​ទុន​វិនិយោគ ​​គឺ​៣៤០​លាន​អាមេរិក សាងសង់​ដោយ​សម្ពន្ធក្រុម​ហ៊ុន GS (Engineering Contruction ​ - ​កូរ៉េខាង​​ត្បូង​) ផ្តើម​សាងសង់​នៅ​ខែ​ឧសភា​ ឆ្នាំ​២០០៨។ នេះ​ក៏​ជា​គម្រោងការ​ដំបូង​បង្អស់​នៅ​វៀតណាម​​ បាន​វិនិយោគិន​​បរទេស​​មក​​សាងសង់​​តាម​ទម្រង់រូបភាព BT ​ (កសាង​​និង​ផ្តល់​ជូន​​)​។ រូបថត៖ យ៉ាង​ សើន​ដុង​


 អគ្គ​ក្រុមហ៊ុន​​តឹន​កាង (Tan Cang) ​​សាយ​ហ្គន​ បាន​​ក្លាយជា​អ្នក​អាជីវកម្ម​កំពង់​​ផែ​ container ជំនាញ​​ ទំនើប ​និង​ធំបំផុត​វៀតណាម​ ជាមួយនឹង​​សេវាកម្ម​អាជីវកម្ម​​កំពង់​ផែ​​ដូចជា៖ សេវាកម្ម​​រៀប​ដាក់​ទំនិញ សេវាកម្ម Logistics ​​សេវាកម្ម​នាវាចរណ៍​​​ សង្គ្រោះ អ្នកនាំ​ផ្លូវ​​ អចលនទ្រព្យ​ អគារការិយាល័យ​ខ្ពស់ៗ​ សាងសង់​សំណង់​​ស៊ី​វិល​ និង​យោធាជា​ដើម។ល​​។ ព្រមទាំង​ដឹក​ជញ្ជូន​​​សម្បូរ​រូបភាព​។ រូបថត៖ យ៉ាង​ សើន​ដុង​


 ប្រសព្វ​ផ្លូវ​​បំបែក​ជា​បួន​កាតឡាយ​ (Cat Lai) ផ្លូវ​​ច្រក​ចូល​ទីក្រុ​​ង​ហូជីមិញ​ បាន​សាង​សង់​​ទំនើប ​មាន​ច្រើន​គន្លង​ផ្លូវ​។ រូបថត៖ យ៉ាង​ សើន​ដុង​


 មហាវិថី​ ង្វៀន​ វ៉ាន់​ឡិញ​ (Nguyen Van Linh) មាន​ប្រវែង​សរុប​១៧,៨គីឡូម៉ែត្រ​ តភ្ជាប់​ផ្លូ​វ​ ហ្វិញ​ តឹន​ផាត​ (Huynh Tan Phat) ខណ្ឌ៧ រហូតដ​ល់​​ផ្លូវ​​ជាតិ​​លេខ​១​អា។ មហាវិថី ​បាន​ឡើង​​ផែន​ការ​​កំណត់​ប្រវែង​​​​​ទទឹង​​ផ្លូវ​ចំនួន​​​១២០​ម៉ែត្រ​ រួម​មាន​​គន្លង​ផ្លូវ​ឡាន​​១០​​ ស្ពាន​​១០ ជាមួយនឹង​សរុ​ប​ថវិកា​វិនិយោគ​ប្រហែល​​១០០​​លាន​​ដូល្លាអាមេរិក​។ មហាវិថី​​នេះ បាន​ចាត់ទុក​​ជា​ផ្លូវ​សំខាន់​ដែល​មាន​​អត្ថន័យ ​ចំពោះការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​​សម្រាប់​តំបន់​ភូមិភា​គ​ខាង​ត្បូង​នៃ​ទីក្រុង​ហូជីមិញ​​ តភ្ជាប់​នឹង​សំណង់​សំខាន់ៗជាច្រើន​​ដូចជា​៖ តំបន់​ច្នៃ​ផលិត ​តឹន​ធ្វឹន​ (Tan Thuan) ​តំបន់​​ទី​ប្រជុំជន​​ភូមី​ហឹង​ (Phu My Hung) តំបន់​ឧស្សាហកម្ម​ហេប​ផឿក​ (Hiep Phuoc) តំបន់​ទីប្រជុំជន​កំពង់​ផែហេប​ផឿក (Hiep Phuoc)​ កំពង់ផែ​ហេប​ផឿក (Hiep Phuoc)  ស្ពាន​ភូមី​ហឹង​ (Phu My Hung) និង​តំបន់​ទីប្រជុំ​ជន​ថ្មី​ធូធិម​ (Thu Thiem)។ រូបថត៖ យ៉ាង​ សើន​ដុង​


ទីក្រុង​ហូជីមិញ​​ភ្លឺ​ផ្លេក​​នាពេល​រាត្រី​។​ រូបថត៖ យ៉ាង​ សើន​ដុង


 ខណ្ឌ២ ជា​ខណ្ឌខាងក្នុង​ទីក្រុង​ ស្ថិតនៅ​ទិស​ខាង​កើត​ទីក្រុង​ហូជីមិញ​ ដែលមាន​​ទីតាំង​និង​លក្ខណៈ​ងាយ​ស្រួល​ក្លាយ​​ជា​​ទីប្រជុំជន​ថ្មី​មួយ​​។ ជា​តម្រុយ​​​​ចរាចរ​ណ៍​​ខាង​ផ្លូវ​គោក ផ្លូវ​ដែក​​ក្នុង​ទីប្រជុំ​ជន​ ផ្លូវ​ទឹក​​តភ្ជាប់​​ទីក្រុង​​ជាមួយនឹង​ខេត្ត​​ដុង​ណាយ​ (Dong Nai) ប៊ិញ​យឿង (Binh Duong) បារៀ - វូង​តាវ។ ខណ្ឌ​​២ ​ជា​ខណ្ឌ​ថ្មី​ទើប​បាន​នគរូបនីយកម្ម​ ទៅ​​អនាគត​ជិត​នឹង​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​​ ហិរញ្ញ​វត្ថុ​ថ្មី​ របស់​ទីក្រុង​ហូជីមិញ។ រូបថត៖ យ៉ាង​ សើន​ដុង​


 ប្រព័ន្ធ​ផ្លូវ​គោក​​របស់ទីក្រុងហូជីមិញច្រើន​​ស្អេក​​ស្អះ​ មាន​​ប្រវែង​សរុប​ជាង​៤ពាន់​គីឡូម៉ែត្រ​ ជា​ទីក្រុង​ដែលមាន​​ប្រព័ន្ធ​ចរាចរណ៍​ផ្លូវ​គោក​​ធំបំផុត ​ក្នុងចំណោម​ទីក្រុង​នៅ​​វៀតណាម​។​ រូបថត៖ យ៉ាង​ សើន​ដុង​


 ទេសភាព​​ទីក្រុង​ហូជីមិញ​សំឡឹង​​មើល​ពី​ទន្លេ​សាយហ្គន​។​ រូបថត៖ យ៉ាង​ សើន​ដុង​


ខណ្ឌ១​ជា​ខណ្ឌ​​មជ្ឈមណ្ឌល​នៃទីក្រុង​ហូជីមិញ​។ ស្ថាបន​រដ្ឋ​​អំណាច​ ស្ថានទូត​​ប្រទេសនានា និង​អគារ​ខ្ពស់​ៗ​សុទ្ធតែ​បាន​ប្រមូលផ្តុំ​នៅ​ខណ្ឌ​១។ ខណ្ឌ១​​បាន​ចាត់ទុកជា​ទីកន្លែង​​រុង​រឿង​សម្បូរ​សប្បាយ​ មាន​កម្រិត​​រស់នៅ​ខ្ពស់​នៃ​ទីក្រុង​​​​អំពី​គ្រប់​​មធ្យោបាយ​។ ផ្លូវដុង​ខើយ​ (Dong Khoi) និងផ្លូវ​ថ្មើរ​ជើង​ ង្វៀន​ហ្វេ ​(Nguyen Hue) ជា​តំបន់​​ប្រជុំ​​ពាណិជ្ជកម្ម​សំខាន់​​របស់​ខណ្ឌ​។ រូបថត៖ យ៉ាង​ សើន​ដុង


 ទីស្តីការ​គណៈ​កម្មាធិការ​ប្រជាជន​​ទីក្រុង​ហូជីមិញ​ ជា​​សំណង់​មួយ​ក្នុង​ចំណោម​សំណង់​​ស្ថាបត្យកម្ម​បុរាណ​ ដែល​​​​ជា​និមិត្ត​រូប​នៃទីក្រុង​ បាន​កសាង​​ចាប់​ពី​ឆ្នាំ​​១៨៩៨ រហូតដល់​១៩០៩ តាម​រចនប​ទ Rococo ​​បង្កើត​ដោយ​ស្ថាបត្យករ​ Femand Gardès ​រចនា​​ត្រាប​តាម​​បែបនៃ​​ជាន់ដំបូល​ជួង​​នៅ​ភាគខាង​ជើង​នៃប្រទេស​បារាំង។ បន្ទាប់ពី​​ថ្ងៃ​ឯកភាព​ទឹក​ដី​​នា​ឆ្នាំ​១៩៧៥ រហូត​ដល់​សព្វ​ថ្ងៃ​ អគារនេះ​​ជា​ទីកន្លែង​​ធ្វើការ ​របស់​គណៈ​កម្មាធិការ​ប្រជាជន​ទីក្រុងហូជីមិញ​។ រូបថត៖ យ៉ាង​ សើន​ដុង​

 

សិល្បករ​ថតរូប យ៉ាង សើន​ដុង​ (Giang Son Dong) កើត​ឆ្នាំ​១៩៧៣ ស្រុក​កំណើត​នៅ​ឃុំ​​អាន​ដុង​ (An Dong) ស្រុក​អានយឿង​ (An Duong) ខេត្ត​ហាយ​ភង់ (Hai Phong) សព្វថ្ងៃ​​កំពុង​រស់នៅ​​និង​ធ្វើការ​នៅទីក្រុង​ហូជីមិញ​​។ សិល្បករ​ ថតរូប​ យ៉ាង ​សើន​ដុង​ (Giang Son Dong) ចូល​​សកម្មភាព​ថតរូប ​និងចូលរួម​​ការប្រឡង​ធំ​ៗ​ចាប់តាំងពី​ឆ្នាំ​២០១៧  ទទួលបាន​​រង្វាន់​រូបថត​​ក្នុង​ស្រុក​​និង​អន្តរជាតិ​​ដូចជា​មេដាយ​​ប្រាក់​​ Vapa VN ឆ្នាំ​២០១៧ មេដាយ​សំរិទ្ធ Vapa ជាតិ​​ឆ្នាំ​២០១៨ រង្វាន់​លេខ​ពីរ​​វៀតណាម​​​សំឡឹង​ពី​អាកាស​២០១៩​ ជាដើម​។ល​៕

  អនុវត្តន៍​៖ យ៉ាង​ សើន​ដុង​
 


រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top