• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញជួយឧបត្ថម្ភដល់ប្រជាពលករដែលត្រូវរងផលប៉ះពាល់ដោយសារជំងឺ Covid-19


 ថ្នាក់ដឹកនាំទីក្រុងហូជីមិញទៅត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនិងការងារ​ថែទាំដល់ពលករនៅរោងចក្រមួយក្នុងទីក្រុង (រូបថត៖ congan.com.vn)

 

យោងតាមស្ថិតិថ្មីៗពីសហព័ន្ធពលករទីក្រុងហូជីមិញបង្ហាញថា នាបច្ចុប្បន្ន ពលករប្រមាណ៦ម៉ឺននាក់​នៅទី​ក្រុង​ហូជីមិញ​កំពុង​រងផលប៉ះពាល់ដោយសារជំងឺ Covid-19។ 
 
ចំពោះមុខ​ស្ថានភាពនេះ នាថ្ងៃទី៤ មេសា សហព័ន្ធពលករទីក្រុងហូជីមិញបានបញ្ជាណែ នាំឲ្យអង្គការ​សហជីព​គ្រប់​ជាន់​ថ្នាក់ អនុវត្តការងារថែទាំដល់ពលករ កម្មករ ដែលត្រូវបាត់បង់ការងារធ្វើ។ ក្នុងនោះ ផ្ដល់អាទិភាព​ដល់​ពល​ការិ​នីកំពុងមានផ្ទៃពោះ ចិញ្ចឹមកូនតូចជាង១២ខែ អ្នកគ្រូនៅសាលាបឋមសិក្សា និងពល​ករ​ពលការិ​នី​ដែល​មាន​ជំងឺធ្ងន់​ធ្ងរ ជាដើម។ យោងតាមការធ្វើស្ថិតិរបស់សហព័ន្ធពលករទីក្រុងហូជីមិញបានបង្ហាញថា នាបច្ចុប្បន្ន អង្គការសហជីព​ជិត៣០នៅទីក្រុង កំពុងថែទាំដល់ពលករដែលត្រូវបាត់បង់ការងារធ្វើចំនួន៦៥០០នាក់ ក្នុងថវិកាប្រមាណ​៨ពាន់លានដុង៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top