• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញទទួលស្វាគមន៍ភ្ញៀវអន្តរជាតិទី៧លានក្នុងឆ្នាំ២០១៨

នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅព្រលានយន្តហោះអន្តរជាតិ Tan Son Nhat មន្ទីរទេសចរណ៍ទីក្រុងហូជីមិញ បានសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) និងព្រលានយន្តហោះអន្តរជាតិ Tan Son Nhat រៀបចំពិធីទទួលស្វាគមន៍ភ្ញៀវអន្តរជាតិទី ៧ លាន ដែលមកដល់ទីក្រុងហូជីមិញ។ ភ្ញៀវអន្តរជាតិទី ​៧​លាន​នោះគឺលោក Tissot Jean Claude មកពីទីក្រុងបារីស ប្រទេសបារាំង។

 ភ្ញៀវពិសេសបីនាក់បានមកកាន់វៀតណាមនាព្រឹកថ្ងៃទី១០ខខែធ្នូ (រូបថតៈ plo.vn)

ភ្ញៀវពិសេសរូបនេះទទួលបានអំណោយមួយចំណែករួមមាន៖ សំបុត្រដឹកជញ្ជូនទៅកាន់រមណីយដ្ឋាននានានៅទីក្រុង ទួរទេសចរណ៍ថែទាំសុខភាពនិងគំនូខ្មុកម្រ័ក្សណ៍មួយឈុត។ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines ក៏ប្រគល់ជូនភ្ញៀវទី៧លានរូបនេះនូវសំបុត្រហោះហើរឥតគិតថ្លៃថ្នាក់អាជីវកម្ម ផងដែរ។

ពិធីទទួលស្វាគមន៍ភ្ញៀវអន្តរជាតិទី៧លានមកដល់ទីក្រុងហូជីមិញក្នុងឆ្នាំ ២០១៨ គឺជាព្រឹត្តិការណ៍មួយក្នុងចំ​ណោម​ព្រឹត្តិការណ៍ជួយជ្រោមជ្រែងការរំលឹកខួបលើកទី៣២០ទិវាបង្កើតទីក្រុង Sai Gon - ទីក្រុងហូជីមិញ។ មន្ទីរទេសចរណ៍ទីក្រុងខិតខំប្រឹងប្រែងដល់ឆ្នាំ២០១៩នឹងទទួលភ្ញៀវប្រមាណ ៨ លាន៥សែននាក់ កើន ១៤% បើ​ធៀប​នឹងឆ្នាំ២០១៨៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top