• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញសន្យាជំរុញខ្លាំងសមភាពភេទនិងកិច្ចការពារនារី កុមារី


 ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖ TTXVN)

 នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ​២០១៨ លោកស្រី Nguyen Thi Thu អនុប្រធានគណៈ កម្មាធិការ​ប្រជាជន​ទីក្រុង​ហូជីមិញ​ បានទទួលជួបលោ​កស្រី Elisa Fernandez Saenz ប្រធាន​ការិយាល័យ​តំណាង​នៃស្ថាប័ន​អង្គការ​សហប្រជា​ជាតិអំ​ពីសម ភាពភេទនិងប្រគល់សិទ្ធិ​ជូននារី (UN Women) ប្រចាំ វៀត​ណាម ដើម្បីពិភាក្សាអំពី កិ​ច្ចសហ​ប្រតិបតិ្តកា​ររវាងទីក្រុង​ហូជីមិញជាមួយ UN Women វៀតណាមនា ពេលខាង​មុខ។
 
លោកស្រី Nguyen Thi Thu បានថ្លែងអំណរគុណនិងវាយតំលៃខ្ពស់ចំពោះ UN Women ដែលបាន​សហការ​ជាមួយ​ទីក្រុង​ក្នុងការ​អនុវត្តកម្មវិធីសមភាពភេទ​ នានារបស់អ.ស.ប ក្នុងនោះមានក​ម្មវិធីអប់រំច្បាប់ និង​កម្មវិធី​បង្កើន​ប្រសិទ្ធភាព​នៃ ការតាក់តែងឯកសារច្បាប់ស្ដី​ពីសមភាពភេទ ដើម្បីជួយក​សាងទីក្រុង ហូជីមិញក្លាយ​ទៅជាទី​កន្លែង​មួយដែលរស់នៅប្រកបដោយគុណភាព​និង សុវត្ថិភាព។
 ​
ក្នុង​ឱកាសនេះ UN Women បានអញ្ជើញទីក្រុងហូជីមិញចូលរួមសន្និសីទ ទូទាំង​ពិភពលោក​អំពីសមភាព​ភេទ​នៅប្រទេស​កាណាដា​ នាខែតុលា ឆ្នាំ២០១៨​ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍​អំពីការកសាង​ទីក្រុងគួរ​ឲ្យរស់នៅ​និង​មាន​សុវត្ថិភាព​សម្រាប់នារីនិងកុមារី​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top