ទីក្រុង Saint Petersburg -មានសំណង់ល្អប្រណិតឯករបស់ប្រទេសរុស្ស៊ី 22/09/2017 ចាប់ផ្កើមកសាង នាឆ្នាំ១៧០៣ ទីក្រុង Saint Petersburg គឺជាអតីតរាជធានី និងក៏គឺទីក្រុងធំលេខពីររបស់ប្រទេសរុស្ស៊ី (តូចជាងរដ្ឋធានី Moscow) ផងដែរ។ ចាប់ផ្តើមកសាង នាឆ្នាំ១៧០៣ ទីក្រុង Saint Petersburg គឺជាអតីតរាជធានីនិងក៏គឺទីក្រុងធំលេខពីររបស់ប្រទេសរុស្ស៊ី (ប៉ុន្តែតូចជាងរដ្ឋធានី Moscow)។ ទីក្រុង Saint Petersburg ស្ថិតនៅលើ ៤២ កោះរបស់ដែនដីសណ្តរទន្លេ Neva ដែលជាទន្លេមានប្រភពទឹកច្រើនបំផុត មានទំហំ ៦៥០ ម៉ែត្រនិងជម្រៅពី ១៤ ដល់ ២៣ ម៉ែត្រ នៅទ្វីបអឺរ៉ុប ។ ទីក្រុងនេះមានកេរ្ត៍ដំណែលប្រវត្តិសាស្ត្រនិងវប្បធម៌ចំនួន ៣.៧០០ កន្លែងដែលតំណាងឲ្យរចនាបទនិងរបៀបស្ថាបត្យកម្មខុសគ្នាលើពិភពលោក។ ទីក្រុង Saint Petersburg គឺជាទីក្រុងដែលអង្គការ UNESCO បញ្ចូលក្នុងបញ្ជីឈ្មោះបេតិកភណ្ឌពិភពលោកនិងត្រូវបានទទួលស្គាល់គឺទីក្រុងទេសចរណ៍ចាប់ចិត្តឈរលំដាប់លេខ ៨ លើពិភពលោក។ Petergof - ព្រះបរមរាជវាំងនៃរដូវក្តៅ ព្រះបរមរាជវាំងនៃរដូវក្តៅ (Petergof) ចំងាយពីទីក្រុង Saint Petersburgប្រហែល ២០ គីឡូម៉ែត្រ តាមទិសខាងលិច ក្បែរទន្លេNeva ស្អាត។ ភ្ញៀវមកទស្សនា Peterhof បានគយគន់បណ្តាព្រះបរមរាជវាំង រួមមាន៖ ឧទ្យានចំនួន ៧ ព្រះបរមរាជវាំងចំនួន ២០ និងជាទីកន្លែងបាញ់ទឹកចំនួន ១៤០។ ជាពិសេសគឺប្រព័ន្ធប៉មបាញ់ទឹករបស់ព្រះបរមរាជវាំងមិនប្រើប្រាស់ម៉ាស៊ីនបូមទឹក ថែមទាំងទឹកបានបញ្ចូល ពីបណ្តាជ្រោះទឹកឆ្ងាយពីព្រះបរមរាជវាំង ២០ គីឡូម៉ែត្រ។ នេះគឺជាសំណង់បាញ់ទឹកធំបំផុតលើពិភពលោក។ ព្រះបរមរាជវាំងនៃរដូវត្រជាក់។ ព្រះបរមរាជវាំងត្រូវបានកសាងក្នុងរយៈពេល ៩ ឆ្នាំ តាំងពីឆ្នាំ១៧៥៤ ដល់ឆ្នាំ១៧៦២ ក្នុងផ្ទៃដីទំហំ ៩០.០០០ ម៉ែត្រការេ។ ព្រះបរមរាជវាំងនេះត្រូវបានគូរប្លង់ដោយស្ថាបត្យករជនជាតិអ៊ីតាលី B. Rastrelli តាមរចនាបទសិល្បៈ Baroque។ ក្នុងផ្ទៃព្រះបរមរាជវាំងនេះមាន ១០០០ បន្ទប់ ជណ្តើរចំនួន ១១៧ និងបង្អួចនិងទ្វារបង្អួចចំនួន ២០០០។ ព្រះបរមរាជវាំងនៃរដូវត្រជាក់នេះគឺសារមន្ទីរបេតិកភណ្ឌជាតិ ដែលដាក់តាំងវត្ថុបុរាណចំនួន ៣ លានដែលមានតំលៃ។ បើសិនជាឈប់សំរាកក្នុងរយៈពេល ៣ នាទីសំរាប់វត្ថុមួយៗភ្ញៀវទេសចរណ៍នឹងចំណាយ ១៧ ឆ្នាំ ដើម្បីមកទស្សនាវត្ថុដាក់តាំងទាំងឡាយក្នុងសារមន្ទីរនេះ។ ព្រះបរមរាជវាំង Ekaterina ៖ ព្រះបរមរាជវាំង Ekaterina ស្ថិតក្នុងទីក្រុង Puskin ចំងាយពីកណ្តាល St. Petersburg ជិត ៣០ គីឡូម៉េត្រ តាមទិសត្បូង ។ព្រះបរមរាជវាំងត្រូវបានកសាង នាឆ្នាំ១៧១៧។ មកទស្សនាព្រះបរមរាជវាំងនេះ ភ្ញៀវនឹងរំភើបចិត្តដោយសារទីស្ថានឆើតឆាយ ល្អប្រណិតបំផុតលើពិភពលោកដែលអង្គការ UNESCO ទទួលស្គាល់គឺបេតិកភណ្ឌវប្បធម៌ពិភពលោក នាឆ្នាំ១៩៩០ វិមានសេនាធិការ វិមានសេនាធិការត្រូវបានចាត់ទុកដូចជាវិមានស្ថាបត្យកម្មជាគំរូ នៅទីក្រុង Saint Petesrburg។ វិមាននេះបានកសាងពីឆ្នាំ១៨២០ ដល់ ឆ្នាំ១៨២៣។ វិមាននេះមានច្រកចេញចូលចំនួន ១១ បរិវេណផ្ទៃក្នុងចំនួន ៥។ ទីកន្លែងស្អាតបំផុតនៃវិមាននេះគឺជាច្រកទ្វារចេញចូលជោគជ័យ។ នេះជាស្នាដៃស្ពាន់ឆ្លាក់ រួមមាន៖ សត្វសេះប្រយុទ្ធចំនួន ៦ ក្បាល បានបង្ហាញភាពជោគជ័យរបស់ប្រទេសរុស្ស៊ី ឈ្នះស្តេច Napoleon ក្នុងសង្គ្រាមជាមួយប្រទេសបារាំង ឆ្នាំ១៨១២។ វិហារកាតូលិកកងទ័ពជើងទឹក St Nicholas៖ វិហារកាតូលិកកងទ័ពជើងទឹកSt Nicholas បានកសាងពីឆ្នាំ១៩០៣ ដល់ឆ្នាំ១៩១៣ គឺជាសំណង់ធំបំផុត ក្នុងចំណោមបណ្តាវិហារកាតូលិកកងទ័ពជើងទឹក ក្នុងរបបស្តេចរុស្ស៊ី។ វិហារកាតូលិកនេះក៏ ឧទ្ទិសដល់ទ័ពជើងទឹករបស់ប្រទេសរុស្ស៊ីដែលបានពលីជីវិត នៅពេលបំពេញកាតព្វកិច្ច។ វិហារកាតូលិក Savior on Spilled Blood ៖ វិហារកាតូលិក Savior on Spilled Blood ស្ថិតក្បែរព្រែកGriboedova កម្ពស់ ៨១ ម៉ែត្រ ត្រូវបានកសាង ពីឆ្នាំ១៨៨៣ ដល់ ឆ្នាំ១៩០៧ អាចទទួល ១៦០០ នាក់។ នេះក៏គឺជាវិហារកាតូលិកតែមួយគត់ នៅប្រទេសរុស្ស៊ីដែលត្រូវបានកសាង នៅពេលស្តេចរុស្ស៊ីសោយទីវង្គត (ស្តេច Aleksandr II ត្រូវបានគេ លួចសម្លាប់ នៅទីនេះ នាឆ្នាំ១៨៨១)។ នាសព្វថ្ងៃនេះ វិហារកាតូលិកបានក្លាយទៅជាសារមន្ទីស្ថាបត្យកម្មរុស្ស៊ី មានតំលៃ ពីព្រោះក្បាច់រចនានិងចម្លាក់ស្អាតនិងហ្មត់ចត់។ វិហារកាតួលិក St Isaac៖ នេះគឺវិហារកាតួលិកធំបំផុត នៅទីក្រុង Saint Petersburg និងក៏គឺវិហារកាតូលិកខ្ពស់បំផុតលើពិភពលោក – ១០១,៥ ម៉ែត្រ និងអាចទទួលបាន ១២.០០០ នាក់។ នេះគឺសំណង់ដែលកសាងក្នុងរយៈពេលយូរអង្វែងបំផុត ៤០ ឆ្នាំ (ពីឆ្នាំ១៨១៨ ដល់ ឆ្នាំ១៨៥៨)។ វិហារកាតួលិកចSt Isaac មាន ៥ ដោមដែលជាស្ថាបត្យកម្មពិសេស របស់វិហារកាតូលិក នៅប្រទេសរុស្ស៊ី។ ដោមធំរបស់វិហារកាតូលិកបានធ្វើពីលោហធាតុ ក្នុងនោះមានមាស ទំងន់ ១០០ គីឡូក្រាម។ វិហារនេះក៏បានស្គាល់ ដោយសារមន្ទីរដំថ្មពណ៌ ថ្មមានតំលៃគ្រប់ប្រភេទរាប់ពាន់ តោនដែលបានកម្រាលនិងឆ្លាក់ ដើម្បីតែងលំអក្នុងវិហារកាតូលិក St Isaac។ ទន្លេ Neva ៖ ទន្លេ Neva ទទួលបានកិត្តិនាមជាទន្លេមួយក្នុងបណ្តាទន្លេស្អាតបំផុត នៅទ្វីបអឺរ៉ុប។ មានស្ពានឆ្លងកាត់ទន្លេ Neva ចំនួន ១០ ក្នុងនោះមានស្ពានបង្វិល ឬស្វ័យប្រវត្តិឡើងខ្ពស់។ នារាត្រី ភ្ញៀវបានប្រមូល នៅពីរខាងក្បាលស្ពាន ដើម្បីគយគន់កំណត់ស្ពានកណ្តាលត្រូវបានលើក ដើម្បីឲ្យនាវាធំអាចឆ្លងកាត់។ អនុវត្តន៍៖ ង្វៀនថាំង

ចាប់ផ្កើមកសាង នាឆ្នាំ១៧០៣ ទីក្រុង Saint Petersburg គឺជាអតីតរាជធានី និងក៏គឺទីក្រុងធំលេខពីររបស់ប្រទេសរុស្ស៊ី (តូចជាងរដ្ឋធានី Moscow) ផងដែរ។ ចាប់ផ្តើមកសាង នាឆ្នាំ១៧០៣ ទីក្រុង Saint Petersburg គឺជាអតីតរាជធានីនិងក៏គឺទីក្រុងធំលេខពីររបស់ប្រទេសរុស្ស៊ី (ប៉ុន្តែតូចជាងរដ្ឋធានី Moscow)។ ទីក្រុង Saint Petersburg ស្ថិតនៅលើ ៤២ កោះរបស់ដែនដីសណ្តរទន្លេ Neva ដែលជាទន្លេមានប្រភពទឹកច្រើនបំផុត មានទំហំ ៦៥០ ម៉ែត្រនិងជម្រៅពី ១៤ ដល់ ២៣ ម៉ែត្រ នៅទ្វីបអឺរ៉ុប ។ ទីក្រុងនេះមានកេរ្ត៍ដំណែលប្រវត្តិសាស្ត្រនិងវប្បធម៌ចំនួន ៣.៧០០ កន្លែងដែលតំណាងឲ្យរចនាបទនិងរបៀបស្ថាបត្យកម្មខុសគ្នាលើពិភពលោក។ ទីក្រុង Saint Petersburg គឺជាទីក្រុងដែលអង្គការ UNESCO បញ្ចូលក្នុងបញ្ជីឈ្មោះបេតិកភណ្ឌពិភពលោកនិងត្រូវបានទទួលស្គាល់គឺទីក្រុងទេសចរណ៍ចាប់ចិត្តឈរលំដាប់លេខ ៨ លើពិភពលោក។ Petergof - ព្រះបរមរាជវាំងនៃរដូវក្តៅ ព្រះបរមរាជវាំងនៃរដូវក្តៅ (Petergof) ចំងាយពីទីក្រុង Saint Petersburgប្រហែល ២០ គីឡូម៉ែត្រ តាមទិសខាងលិច ក្បែរទន្លេNeva ស្អាត។ ភ្ញៀវមកទស្សនា Peterhof បានគយគន់បណ្តាព្រះបរមរាជវាំង រួមមាន៖ ឧទ្យានចំនួន ៧ ព្រះបរមរាជវាំងចំនួន ២០ និងជាទីកន្លែងបាញ់ទឹកចំនួន ១៤០។ ជាពិសេសគឺប្រព័ន្ធប៉មបាញ់ទឹករបស់ព្រះបរមរាជវាំងមិនប្រើប្រាស់ម៉ាស៊ីនបូមទឹក ថែមទាំងទឹកបានបញ្ចូល ពីបណ្តាជ្រោះទឹកឆ្ងាយពីព្រះបរមរាជវាំង ២០ គីឡូម៉ែត្រ។ នេះគឺជាសំណង់បាញ់ទឹកធំបំផុតលើពិភពលោក។ ព្រះបរមរាជវាំងនៃរដូវត្រជាក់។ ព្រះបរមរាជវាំងត្រូវបានកសាងក្នុងរយៈពេល ៩ ឆ្នាំ តាំងពីឆ្នាំ១៧៥៤ ដល់ឆ្នាំ១៧៦២ ក្នុងផ្ទៃដីទំហំ ៩០.០០០ ម៉ែត្រការេ។ ព្រះបរមរាជវាំងនេះត្រូវបានគូរប្លង់ដោយស្ថាបត្យករជនជាតិអ៊ីតាលី B. Rastrelli តាមរចនាបទសិល្បៈ Baroque។ ក្នុងផ្ទៃព្រះបរមរាជវាំងនេះមាន ១០០០ បន្ទប់ ជណ្តើរចំនួន ១១៧ និងបង្អួចនិងទ្វារបង្អួចចំនួន ២០០០។ ព្រះបរមរាជវាំងនៃរដូវត្រជាក់នេះគឺសារមន្ទីរបេតិកភណ្ឌជាតិ ដែលដាក់តាំងវត្ថុបុរាណចំនួន ៣ លានដែលមានតំលៃ។ បើសិនជាឈប់សំរាកក្នុងរយៈពេល ៣ នាទីសំរាប់វត្ថុមួយៗភ្ញៀវទេសចរណ៍នឹងចំណាយ ១៧ ឆ្នាំ ដើម្បីមកទស្សនាវត្ថុដាក់តាំងទាំងឡាយក្នុងសារមន្ទីរនេះ។ ព្រះបរមរាជវាំង Ekaterina ៖ ព្រះបរមរាជវាំង Ekaterina ស្ថិតក្នុងទីក្រុង Puskin ចំងាយពីកណ្តាល St. Petersburg ជិត ៣០ គីឡូម៉េត្រ តាមទិសត្បូង ។ព្រះបរមរាជវាំងត្រូវបានកសាង នាឆ្នាំ១៧១៧។ មកទស្សនាព្រះបរមរាជវាំងនេះ ភ្ញៀវនឹងរំភើបចិត្តដោយសារទីស្ថានឆើតឆាយ ល្អប្រណិតបំផុតលើពិភពលោកដែលអង្គការ UNESCO ទទួលស្គាល់គឺបេតិកភណ្ឌវប្បធម៌ពិភពលោក នាឆ្នាំ១៩៩០ វិមានសេនាធិការ វិមានសេនាធិការត្រូវបានចាត់ទុកដូចជាវិមានស្ថាបត្យកម្មជាគំរូ នៅទីក្រុង Saint Petesrburg។ វិមាននេះបានកសាងពីឆ្នាំ១៨២០ ដល់ ឆ្នាំ១៨២៣។ វិមាននេះមានច្រកចេញចូលចំនួន ១១ បរិវេណផ្ទៃក្នុងចំនួន ៥។ ទីកន្លែងស្អាតបំផុតនៃវិមាននេះគឺជាច្រកទ្វារចេញចូលជោគជ័យ។ នេះជាស្នាដៃស្ពាន់ឆ្លាក់ រួមមាន៖ សត្វសេះប្រយុទ្ធចំនួន ៦ ក្បាល បានបង្ហាញភាពជោគជ័យរបស់ប្រទេសរុស្ស៊ី ឈ្នះស្តេច Napoleon ក្នុងសង្គ្រាមជាមួយប្រទេសបារាំង ឆ្នាំ១៨១២។ វិហារកាតូលិកកងទ័ពជើងទឹក St Nicholas៖ វិហារកាតូលិកកងទ័ពជើងទឹកSt Nicholas បានកសាងពីឆ្នាំ១៩០៣ ដល់ឆ្នាំ១៩១៣ គឺជាសំណង់ធំបំផុត ក្នុងចំណោមបណ្តាវិហារកាតូលិកកងទ័ពជើងទឹក ក្នុងរបបស្តេចរុស្ស៊ី។ វិហារកាតូលិកនេះក៏ ឧទ្ទិសដល់ទ័ពជើងទឹករបស់ប្រទេសរុស្ស៊ីដែលបានពលីជីវិត នៅពេលបំពេញកាតព្វកិច្ច។ វិហារកាតូលិក Savior on Spilled Blood ៖ វិហារកាតូលិក Savior on Spilled Blood ស្ថិតក្បែរព្រែកGriboedova កម្ពស់ ៨១ ម៉ែត្រ ត្រូវបានកសាង ពីឆ្នាំ១៨៨៣ ដល់ ឆ្នាំ១៩០៧ អាចទទួល ១៦០០ នាក់។ នេះក៏គឺជាវិហារកាតូលិកតែមួយគត់ នៅប្រទេសរុស្ស៊ីដែលត្រូវបានកសាង នៅពេលស្តេចរុស្ស៊ីសោយទីវង្គត (ស្តេច Aleksandr II ត្រូវបានគេ លួចសម្លាប់ នៅទីនេះ នាឆ្នាំ១៨៨១)។ នាសព្វថ្ងៃនេះ វិហារកាតូលិកបានក្លាយទៅជាសារមន្ទីស្ថាបត្យកម្មរុស្ស៊ី មានតំលៃ ពីព្រោះក្បាច់រចនានិងចម្លាក់ស្អាតនិងហ្មត់ចត់។ វិហារកាតួលិក St Isaac៖ នេះគឺវិហារកាតួលិកធំបំផុត នៅទីក្រុង Saint Petersburg និងក៏គឺវិហារកាតូលិកខ្ពស់បំផុតលើពិភពលោក – ១០១,៥ ម៉ែត្រ និងអាចទទួលបាន ១២.០០០ នាក់។ នេះគឺសំណង់ដែលកសាងក្នុងរយៈពេលយូរអង្វែងបំផុត ៤០ ឆ្នាំ (ពីឆ្នាំ១៨១៨ ដល់ ឆ្នាំ១៨៥៨)។ វិហារកាតួលិកចSt Isaac មាន ៥ ដោមដែលជាស្ថាបត្យកម្មពិសេស របស់វិហារកាតូលិក នៅប្រទេសរុស្ស៊ី។ ដោមធំរបស់វិហារកាតូលិកបានធ្វើពីលោហធាតុ ក្នុងនោះមានមាស ទំងន់ ១០០ គីឡូក្រាម។ វិហារនេះក៏បានស្គាល់ ដោយសារមន្ទីរដំថ្មពណ៌ ថ្មមានតំលៃគ្រប់ប្រភេទរាប់ពាន់ តោនដែលបានកម្រាលនិងឆ្លាក់ ដើម្បីតែងលំអក្នុងវិហារកាតូលិក St Isaac។ ទន្លេ Neva ៖ ទន្លេ Neva ទទួលបានកិត្តិនាមជាទន្លេមួយក្នុងបណ្តាទន្លេស្អាតបំផុត នៅទ្វីបអឺរ៉ុប។ មានស្ពានឆ្លងកាត់ទន្លេ Neva ចំនួន ១០ ក្នុងនោះមានស្ពានបង្វិល ឬស្វ័យប្រវត្តិឡើងខ្ពស់។ នារាត្រី ភ្ញៀវបានប្រមូល នៅពីរខាងក្បាលស្ពាន ដើម្បីគយគន់កំណត់ស្ពានកណ្តាលត្រូវបានលើក ដើម្បីឲ្យនាវាធំអាចឆ្លងកាត់។ អនុវត្តន៍៖ ង្វៀនថាំង
អត្ថបទផ្សេងទៀត ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ24/12/2018ប្រជាជនវៀតណាមមានទម្លាប់ចងទង់ជាតិនាឱកាសបុណ្យ បុណ្យចូលឆ្នាំថ្មី តែប្រហែលជាមានមនុស្សយ៉ាងតិច ដឹកស្គាល់ទីកន្លែងធ្វើទង់ក្រហមផ្កាយលឿង។ ស្ថិតនៅចម្ងាយពីមជ្ឈមណ្ឌលរដ្ឋធានីប្រហែល៣០គីឡូម៉ែត្រ ភូមិទឺវឹន (Tu Van) ឃុំឡេឡើយ (Le Loi) ស្រុកធឿងទិន (Thuong Tin) ក្រុងហាណូយ ជាទីកន្លែងមានជាង៧០ឆ្នាំប្រកបមុខរបរប្រពៃណីធ្វើទង់ជាតិ។ រដូវអំបុកពណ៌បៃតងមកដល់02/11/2018គ្រឿងសមុទ្រសាហ្វិញ (Sa Huynh)01/10/2018ស្ពានលាបពណ៌មាស បានកសាងនៅទីក្រុងដាណាំង (Da Nang)13/08/2018សើនត្រា (Son Tra) រដូវស្វាក្រិសចុះពីភ្នំ23/07/2018ក្រុមបាល់ Croquet ជរាជននៅភូមិស្វឹនបាច់ (Xuan Bach)09/02/2018កង់ចាស់មនុស្សចំណាស់26/01/2018 អត្ថបទផ្សេងទៀត