• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុង Can Tho នឹងមានឧទ្យាន “ហេដ្ឋារចនាសម្ព័ន្ធបៃតង”

 ទីក្រុង Can Tho នឹងសាង​សង់ឧទ្យាន​មួយ ដែលត្រូវបានចាត់​ទុកជា​គម្រោង​​ហេដ្ឋា​រចនា​សម្ព័ន្ធ​បៃ​តង​ លើក​ទីមួយ​ក្នុង​តំបន់​។ 

ព័ត៌មាន​​ខាងលើត្រូវបានផ្តល់ជូននៅក្នុងកិច្ចប្រជុំ ដើម្បីអនុវត្តគម្រោងសាក​ល្បងស្តីពី គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​បៃតង ដែលរៀបចំ​ដោយគណៈកម្មាធិការប្រជាជនទីក្រុ​ង Can Tho នាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ​​២០១៩​។ តាមនោះ ​គម្រោងនេះនឹងត្រូវបានអនុវត្តនៅលើផ្ទៃ​ដីចំនួនជា​ង ០,៥ ហិកតា នៅភូមិ An K​hanh ខ័ណ្ឌ Ninh Kieu ដោយ​គោលបំណង​ជួយ អភិរក្សនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបៃត​ង​ដែលភ្ជាប់ផលប្រ យោជន៍​សហគមន៍​។
 
យោង​តាមលោក​ Trinh Anh Tuan នៅវិទ្យាស្ថានស្រាវជ្រាវ​ការប្រែប្រួលអាកាសធាតុ ​(នៃសាកលវិទ្យាល័យ Can Tho) ថា ​នៅពេលបញ្ចប់ គម្រោងនេះមិនត្រឹម​តែដើរតួ​ជាសួនឧទ្យានប៉ុណ្ណោះទេ ថែម​ទាំងរួម​ចំណែក​ក្នុង​ការ​បង្កើត​នូវទេសភាព​នៃកន្លែង​រស់នៅ កែលម្អលក្ខណៈអាកាសធាតុ​ផងដែរ។
 
សូ​មបញ្ជាក់​ថា នៅប្រទេសវៀតណាម ហេដ្ឋារចនាសម្ព័ន្ធ​បៃតងអាច​ជួយដោះស្រាយបញ្ហាជា​ច្រើន ដែល​កំពុងកើត​មាននៅទីក្រុង​មួយ​ចំនួន ដែលនឹងបង្កើតតម្លៃទេស ភាព​ កែលម្អគុណភាពខ្យល់ កាត់បន្ថយ​សំឡេងរំខាន​និង​បង្កើតជីវចម្រុះ។ មិ​នត្រឹមតែប៉ុណ្ណោះ ការអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បៃតង​នឹង​ជួយ​បង្កើន​តម្លៃ​នៃ​តំបន់​ទីក្រុង ដូច ជាតម្លៃ​លំនៅដ្ឋាន ដីធ្លីនឹងទាក់ទាញការវិនិយោគ ទេស​ចរណ៍​ និង​ពាណិជ្ជកម្ម៕​ ​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top