មកទស្សនាសាហ្វ៊ីញ (Sa Huynh) (ស្រុកភូឌឹក (Pho Duc) ខេត្តក្វាងង៉ាយ (Quang Ngai)) ក្នុងមួយថ្ងៃនៃខែមេសា យើងខ្ញុំបានឮសម្លេងពីម៉ាស៊ីនអារឈើ សម្លេងញញួរដំ សម្លេងឆ្លាក់ ចេញមកពីរោងជាងសាងសង់នាវា។ កម្មកររាប់រយនាក់កំពុងឧស្សាហ៍ព្យាយាមធ្វើការនៅក្បែរបណ្តានាវាដែលស្ថិតក្នុងវាលដីស្ថិតក្បែរចំណតទូកនិងនាវា។ នៅទីនេះបណ្តានាវាទើបបានសាងសង់សម្រេចហើយ ថ្នាំលាបថ្មី រលោងនិងបណ្តានាវាកំពុងរង់ចាំថ្ងៃចាប់ផ្តើមដំណើរការលើផ្លូវសមុទ្រ រីឯបណ្តានាវាបានប្រើប្រាស់ហើយប៉ុន្តែត្រូវយកមកជួសជុលផងដែរ។
ក្នុងបណ្តានាវាត្រូវបានសាងសង់នៅទីនេះ នាវាធ្វើពីឈើដែលមានបរិមាណច្រើនជាង ពីព្រោះនាវាឈើមានគុណសម្បត្តិជាច្រើនបើសិនជាយើងប្រៀបធៀបនឹងមធ្យោបាយធ្វើដំណើរផ្សេងៗ។ ដោយវត្ថុធាតុដើមងាយស្រួលក្នុងការកែច្នៃ អាចទ្រការប៉ះទង្គិច អាចពត់ឲ្យកោង និងមានតំលៃដ៏សមរម្យ…
ដើម្បីកសាងនាវាឈើមួយគ្រឿងមានអនុភាពពី ៣០០ ដល់ ៤០០ CV ជាងធ្វើត្រូវចំណាយពេលវេលា ៣ ខែនិងប្រើប្រាស់ឈើប្រមាណ ១០០ មែត្រត្រីគុណ។ នាវាឈើអាចទ្រសម្ពាធ របស់រលកសមុទ្រដោយល្អនិងអាចប្រើប្រាស់ក្នុងរយៈពេលយូរអង្វែង ជាងសាងសង់នាវាត្រូវប្រើប្រាស់ឈើល្អ ស្រាលនិងមិនជ្រាបទឹក។ នៅពេលជាងតភ្ជាប់បណ្តាបន្ទះឈើដ៏កម្រាសនិងពត់តាមតួនាវា ជាងត្រូវគាបបណ្តាបន្ទះឈើមានទំហំធំនិងវែងនោះឆ្លងភ្លើងនៅសីតុណ្ហភាពក្តៅ។
បន្ទាប់មក តភ្ជាប់បន្ទះឈើនោះជាមួយគ្នាតាមស្នាមរណារប្រកបដោយភាពមាំមួន។ នៅពេលគ្រោងនិងតួនាវាបានសម្រេចហើយ ជាងបន្តធ្វើកន្លែងដាក់ទំនិញរបស់នាវា ទីកន្លែងដាក់មាស៊ីននាវា… ក្នុងដំណើរការសាងសង់នាវា ចំពោះដំណាក់កាលនិមួយៗ ត្រូវត្រួតពិនិត្យយ៉ាងតឹងរឹង។ ផ្នែកមួយណានៃនាវា ទោះបីផ្នែកតូចឬផ្នែកធំក៏ដោយ បើសិនជាមានទទួលស្តង់ដាបច្ចេកទេស ជាងសាងសង់នាវានឹងបោះបង់ចោលផ្នែកនោះ។
ក្នុងឆ្នាំ២០១៥ កន្លងទៅ ដោយសារអាកាសធាតុល្អនិងប្រជានេសាទក្នុងខេត្តក្វាងង៉ាយ (Quang Ngai) បានជួយឧបត្ថម្ភដោយប្រាក់កម្ចីពីធនាគារ ដើម្បីសាងសង់ថ្មីនិងធ្វើល្អប្រសើរថែមទៀតបណ្តានាវា បំពាក់ឧបករណ៍ដ៏ទំនើប ដូច្នេះប្រជានេសាទក្នុងខេត្តក្វាងង៉ាយ (Quang Ngai) បានសាងសង់បណ្តានាវាដែលមានអនុភាពខ្លាំងជាងមុន។ ក្នុងមូលដ្ឋានសាងសង់នាវាងៀភូ (Nghia Phu) (ស្ថិតក្នុងឃុំងៀភូ ស្រុកទឹងៀ) (Nghia Phu -Tu Nghia) ជាងសាងសង់នាវាធ្វើការនៅទីនេះនិយាយឲ្យដឹងថា ក្នុងចំណោមនាវាចំនួន ៣០ គ្រឿង ជិតសម្រេចនាវាតូចបំផុតដែលមានអនុភាព ៤០០ CV ។ រីឯនាវាធំបំផុតមានប្រវែង ២៤ ម៉ែត្រនិងអនុភាព ៨០០ CV។
ទោះបីជួបការលំបាកនិងឧបសគ្គជាច្រើនក៏ដោយ ប៉ន្តែក្នុងដំណើរការទៅនេសាទនៅសមុទ្រ ដោយស្មារតីច្បាមជាប់នឹងសមុទ្រដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច រួមចំណែកក្នុងការការពារកោះសមុទ្ររបស់មាតុភូមិ ប្រជានេសាទខេត្តក្វាងង៉ាយ (Quang Ngai) បានខិតខំប្រឹងប្រែងនេសាទនៅហ័ងសា ទ្រឿងសា (Hoang Sa Truong Sa) ។ ការវត្តមានរបស់ប្រជានេសាទនៅសមុទ្រខាងកើតដែលចាត់ទុកដូចជាបង្គោលអធិបតេយ្យភាពនៅកណ្តាលសមុទ្រខាងកើត។ ហេតុនេះ ការច្បាមជាប់នឹងសមុទ្រមិនត្រឹមតែអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងការពារកោះសមុទ្ររបស់មាតុភូមិផងដែរ./.
បរិមាណនាវានេសាទរបស់ប្រជានេសាទខេត្តក្វាងង៉ាយធ្វើសកម្មភាពនៅតំបន់សមុទ្រឈូងសមុទ្រខាងកើត ទិសអាគ្នេយ៍នៃភាគខាងត្បូងនិងខាងលិចនៃភាគខាងត្បូងស្មើប្រហែល ៣៥ -៤០% បរិមាណនាវាមានកម្លាំងពី ២០ CV និងធំជាងក្នុងទូទាំងខេត្ត។ នាវាមានសកម្មភាពជាទៀងទាត់ប្រហែល ៩០០ គ្រឿង ដែលនាសាទនៅលំហសមុទ្រ (ហ័ងសា ទ្រឿងសា និងស្ថានីយ៍ DK ១) (Hoang Sa Truong Sa) រីឯ បណ្តានាវាផ្សេងៗ ទៀត បាននេសាទជលផលក្នុងដែនសមុទ្ររបស់ខេត្តក្វាងង៉ាយ (Quang Ngai) និងបណ្តាខេត្តជិតៗ នេះ។ ពលករប្រកបមុខរបរ នេសាទជលផលក្នុងខេត្តចំនួន ៤ ម៉ឺននាក់។ បរិមាណជលផលក្នុងឆ្នាំ២០១៥ទទួលបាន ១៦០.០០០តោន។
|