• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សក្តានុពលមូលដ្ឋាន

ទីកន្លែងសាងសង់នាវានេសាទនៅលំហសមុទ្រ

 រួមមាន ៤ ស្រុក/ ទីក្រុងក្បែរសមុទ្រ និង មាន ១ ស្រុកកោះ ឆ្នេរសមុទ្រប្រវែងជាង ១៣០ គីឡូម៉ែត្រនិងមានទ្វារសមុទ្រធំតូចចំនួន ៦ ខេត្តក្វាងង៉ាយ (Quang Ngai) គឺតំបន់មួយដែលប្រកបមុខរបរ នេសាទដែលអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាបង្គួរ បើសិនជាប្រៀបធៀបនឹងបណ្តាខេត្តក្បែរសមុទ្រនៅភាគកណ្តាល។ ហេតុនេះ ខេត្តក្វាងង៉ាយ (Quang Ngai) បានអភិវឌ្ឍន៍បណ្តាមូលដ្ឋានសាងសង់នាវាដែលមានទ្រង់ទ្រាយធំ ដើម្បីបំរើការនេសាទ។ 

មកទស្សនា​សាហ្វ៊ីញ (Sa Huynh) (ស្រុក​ភូឌឹក (Pho Duc)  ខេត្តក្វាង​ង៉ាយ (Quang Ngai)) ក្នុងមួយ​ថ្ងៃនៃ​​ខែ​មេសា យើង​ខ្ញុំ​បានឮ​សម្លេង​ពី​ម៉ាស៊ីន​អារឈើ សម្លេងញញួរដំ សម្លេងឆ្លាក់ ចេញ​​មកពី​រោងជាង​សាង​សង់​នាវា។ កម្មករ​រាប់​រយ​នាក់​កំពុង​ឧស្សាហ៍ព្យាយាមធ្វើការ​នៅ​ក្បែរ​បណ្តា​នាវាដែលស្ថិត​ក្នុង​វាលដី​ស្ថិត​ក្បែរ​ចំណតទូក​និ​ងនាវា។ នៅ​ទីនេះ​បណ្តា​នាវា​ទើប​បាន​សាងសង់​សម្រេចហើយ ថ្នាំ​លាបថ្មី​​ ​រលោង​និង​បណ្តា​នាវាកំពុង​រង់​ចាំ​ថ្ងៃ​ចាប់​ផ្តើម​​ដំណើរ​ការ​លើផ្លូវ​សមុទ្រ រីឯបណ្តា​នាវាបានប្រើប្រាស់ហើយប៉ុន្តែ​ត្រូវយកមក​ជួសជុលផង​ដែរ។

​ក្នុង​បណ្តា​នាវា​ត្រូវបាន​សាងសង់​នៅ​ទីនេះ នាវា​ធ្វើពី​ឈើដែលមាន​បរិមាណ​​ច្រើនជាង ពីព្រោះ​នាវា​ឈើ​មាន​គុណសម្បត្តិ​ជា​ច្រើន​​បើ​សិន​ជាយើង​ប្រៀប​ធៀប​នឹង​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្សេងៗ។  ដោយវត្ថុធាតុ​ដើម​ងាយស្រួល​​ក្នុង​ការ​កែ​ច្នៃ​ អាចទ្រការ​ប៉ះ​ទង្គិច អា​ច​ពត់ឲ្យ​កោង និងមានតំលៃដ៏​សមរម្យ…


រោងជាងសាងសង់នាវារបស់ប្រជានាសាទសាហ្វ៊ីញ (Sa Huynh) (ស្រុកភូឌឹក ( Pho Duc) 
ខេត្តក្វាងង៉ាយ (Quang Ngai))  


បណ្តាបន្ទះឈើត្រូវបានតភ្ជាប់គ្នាដែលប្រើប្រាស់ក្នុងទីកន្លែងដាក់ទំនិញនៃនាវា ត្រូវបានលាបថ្នាំលាបជាច្រើនដង
ដើម្បីប្រឆាំងនឹងភាពផុយរលួយនិងការបំផ្លាញរបស់ទឹកសមុទ្រ


ពេលវេលាសាងសង់និងសម្រេចនាវាឈើមួយគ្រឿងមានអនុភាព ៣០០ -  ៤០០ CV ត្រូវចំណាយ ៣ ខែ
និងប្រើប្រាស់ឈើប្រមាណ ១០០ ម៉ែត្រត្រីគុណ


ក្នុងរោងជាងសាងសង់នាវា ងៀភូ (Nghia Phu) ឃុំងៀភូ  ស្រុកទឹងៀ (Nghia Phu -Tu Nghia) នាវាជិតសម្រេច
ចំនួន ៣០ គ្រឿង នាវាតូចបំផុតមានអនុភាព ៤០០ CV រីឯនាវាធំបំផុត
ប្រវែងជាង ២៤ ម៉ែត្រនិងអុនភាពជាង ៨០០ CV


ជាងកំពុងជួសជុលបណ្តាស្លាបចក្រដ៏"ធំអស្ចារ្យ"នៃនាវានេសាទដែលមានអនុភាព ១០០០ CV

មុខរបរសាងសង់នាវាត្រូវធ្វើការយ៉ាងម៉ត់ចត់ ត្រឹមត្រូវក្នុងដំណាក់កាលនិមួយៗ

ត្តមានរបស់ប្រជានេសាទលើលំហសមុទ្រដែលត្រូវបានចាត់ទុកដូចជា៖ "បង្គោល"អធិបតេយ្យភាពលើ
សមុទ្រខាងកើត ដូច្នេះច្បាមជាប់នឹងសមុទ្រមិនត្រឹមតែសកម្មភាពនេសាទជលផល ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច
តែប៉ុណ្ណោះ  ថែមទាំងជាសកម្មភាពការពារសមុទ្រនិងកោះរបស់មាតុភូមិដែរ


ពលករចូលរួមក្នុងការនេសាទជលផលនៅខេត្តក្វាងង៉ាយ (Quang Ngai) ជិត ៤ ម៉ឺននាក់។
បរិមាណជលផលនេសាទក្នុងឆ្នាំ ២០១៤ ទទួលបានជិត ១៥០.៦០០ តោន
ក្នុងឆ្នាំ ២០១៥ ទទួលបានជាង ១៦០.០០០ តោន


នាវានេសាទរបស់ប្រជានេសាទខេត្តក្វាងង៉ាយ (Quang Ngai) ចតនៅទ្វារទន្លេត្រាឃូក (Tra Khuc)

ដើម្បី​កសាង​នាវា​​ឈើ​មួយគ្រឿង​មាន​អនុភាពពី ៣០០ ដល់ ៤០០​ CV ជាង​ធ្វើ​ត្រូវចំណាយ​ពេល​វេលា​ ៣ ខែ​និង​​ប្រើប្រាស់​​ឈើប្រមាណ ១០០ មែត្រត្រីគុណ។ ​នាវា​ឈើ​អាច​ទ្រ​សម្ពាធ របស់​រលក​សមុទ្រ​​ដោយល្អ​និង​អាចប្រើប្រាស់ក្នុង​រយៈពេល​យូរ​អង្វែង ជាង​​សាង​សង់​នាវា​ត្រូវ​ប្រើប្រាស់​​ឈើ​​ល្អ ស្រាលនិង​មិនជ្រាប​ទឹក។ នៅពេល​ជាង​តភ្ជាប់​បណ្តា​បន្ទះឈើ​ដ៏​កម្រាស​និង​​ពត់​តាម​តួនាវា ជាង​ត្រូវ​គាប​បណ្តា​បន្ទះ​ឈើមាន​ទំហំធំ​និង​វែងនោះ​​​​ឆ្លង​ភ្លើងនៅ​សីតុណ្ហភាព​ក្តៅ។

បន្ទាប់មក តភ្ជាប់​បន្ទះ​ឈើនោះជាមួយ​គ្នា​តាម​ស្នាម​រណារ​ប្រកបដោយភាពមាំមួន។ នៅពេល​គ្រោង​និងតួនាវា​បាន​សម្រេចហើយ ​ជាង​បន្តធ្វើកន្លែង​ដាក់​​ទំនិញ​របស់​នាវា ទីកន្លែង​ដាក់​មាស៊ីន​នាវា… ក្នុង​​ដំណើរ​ការ​សាង​សង់​នាវា ចំពោះ​ដំណាក់កាល​និមួយៗ ត្រូវ​​​ត្រួត​ពិនិត្យ​យ៉ាង​តឹង​រឹង​។ ផ្នែកមួយណា​នៃ​នាវា​ ទោះ​បី​ផ្នែក​តូច​ឬ​ផ្នែក​ធំ​ក៏​ដោយ បើសិន​ជា​មាន​ទទួល​​ស្តង់​ដា​បច្ចេកទេស​ ជាង​សាងសង់​នាវា​នឹង​បោះ​បង់​ចោល​ផ្នែក​នោះ។

 

ក្នុង​ឆ្នាំ២០១៥ កន្លង​ទៅ ដោយ​សារ​អាកាសធាតុ​ល្អ​និង​ប្រជានេសាទ​​ក្នុង​ខេត្ត​​​ក្វាង​ង៉ាយ (Quang Ngai) បាន​​ជួយ​ឧបត្ថម្ភ​ដោយ​​ប្រាក់​កម្ចី​ពី​ធនាគារ​​ ដើម្បីសាង​សង់​ថ្មី​និង​ធ្វើ​ល្អ​ប្រសើរ​ថែមទៀត​បណ្តា​​នាវា បំពាក់​ឧបករណ៍​ដ៏ទំនើប ដូច្នេះ​ប្រជានេសាទ​​ក្នុង​ខេត្ត​ក្វាង​ង៉ាយ (Quang Ngai) បាន​សាង​សង់​បណ្តា​នាវា​ដែល​មាន​អនុភាព​​ខ្លាំងជាង​មុន។ ក្នុង​មូលដ្ឋាន​សាង​សង់​​នាវា​ងៀ​ភូ (Nghia Phu)  (ស្ថិត​ក្នុងឃុំ​ងៀភូ ស្រុក​ទឹ​ងៀ) (Nghia Phu -Tu Nghia) ជាង​សាង​សង់​នាវា​ធ្វើការនៅទីនេះ​និយាយ​ឲ្យ​ដឹង​ថា ក្នុង​ចំណោមនាវាចំនួន ៣០ គ្រឿង ​ជិត​សម្រេច​នាវា​តូច​បំផុត​ដែល​មាន​អនុភាព​ ៤០០ CV ។ រីឯ​នាវា​ធំបំផុត​មាន​ប្រវែង ២៤ ម៉ែត្រ​និង​អនុភាព ៨០០ CV។

ទោះ​បី​ជួប​ការលំបាកនិង​ឧបសគ្គ​ជាច្រើនក៏ដោយ ប៉ន្តែ​ក្នុង​ដំណើរ​ការ​ទៅ​នេសាទ​នៅ​សមុទ្រ ដោយស្មារតី​​ច្បាមជាប់​នឹង​​សមុទ្រដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច រួម​ចំណែក​ក្នុងការ​ការពារ​កោះ​សមុទ្រ​របស់​មាតុភូមិ ប្រជានេសាទ​ខេត្ត​ក្វាង​ង៉ាយ (Quang Ngai) បាន​ខិតខំ​ប្រឹង​ប្រែង​នេសាទ​នៅ​​ហ័ងសា ទ្រឿង​សា (Hoang Sa Truong Sa) ។ ការ​វត្តមាន​របស់​​ប្រជានេសាទ​នៅ​សមុទ្រ​ខាង​កើត​ដែល​ចាត់​ទុក​ដូច​ជា​បង្គោល​អធិបតេយ្យភាព​នៅ​កណ្តាលសមុទ្រ​​​​​​ខាង​កើត។ ហេតុនេះ ការ​ច្បាម​ជាប់​នឹង​សមុទ្រ​មិន​ត្រឹម​តែអភិវឌ្ឍន៍​សេដ្ឋកិច្ចប៉ុណ្ណោះ​ទេ ថែមទាំង​ការ​ពារ​​កោះ​សមុទ្រ​របស់​មាតុភូមិ​ផង​ដែរ
./.



បរិមាណ​នាវា​​នេសាទ​របស់​ប្រជានេសាទ​ខេត្ត​ក្វាង​ង៉ាយ​ធ្វើ​សកម្មភាព​នៅ​តំបន់​សមុទ្រ​​ឈូង​សមុទ្រ​ខាង​កើត ទិស​អាគ្នេយ៍​នៃ​ភាគ​ខាង​ត្បូង​និង​ខាង​លិច​នៃ​ភាគ​ខាង​ត្បូងស្មើ​ប្រហែល ៣៥ -៤០% បរិមាណ​នាវា​​មាន​កម្លាំង​ពី ២០ CV​ និងធំ​ជាង​ក្នុងទូទាំង​ខេត្ត។ ​នាវា​​មាន​សកម្មភាព​ជា​ទៀង​ទាត់​ប្រហែល ៩០០ គ្រឿង ដែល​នាសាទ​នៅ​លំហ​សមុទ្រ (ហ័ងសា ទ្រឿង​សា ​និង​​ស្ថានីយ៍ DK ១​) (Hoang Sa Truong Sa) ​​​​រីឯ បណ្តានាវា​ផ្សេង​ៗ​ ទៀត​ បាន​នេសាទ​ជលផល​ក្នុង​​ដែន​សមុទ្រ​របស់​ខេត្ត​ក្វាង​ង៉ាយ (Quang Ngai) ​និង​បណ្តាខេត្ត​ជិតៗ នេះ។ ​ពលករ​ប្រកបមុខរបរ នេសាទជលផល​ក្នុង​ខេត្ត​ចំនួន ៤ ម៉ឺន​នាក់។ បរិមាណ​ជលផល​ក្នុ​ងឆ្នាំ២០១៥​ទទួល​បាន ១៦០.០០០តោន។


 

អត្ថបទនិងរូបថត៖ កុង​ដាត

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

កូន​ជ្រូកដី​​ក្រមិចក្រមើម​  មាន​គ្រប់ពណ៌​ ផ្សារភ្ជាប់នឹង​វ័យ​កុមារ​ នៅតែ​បាន​អភិរក្ស​ និង​អភិវឌ្ឍ​ជិត​ពាក់កណ្តាល​សតវត្សរ៍​ នៅ​ឡាយ​ធេវ​ (Lai Thieu) ខេត្តប៊ិញ​យឿង ​(Binh Duong)

Top