• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិវាបុណ្យវិសាខបូជាអន្តរជាតិ - ភារធាវីប្រតិភូ​បេសកកម្ម​អចិន្ត្រៃយ៍វៀតណាម​ប្រចាំ នៅអង្គការ​សហប្រជាជាតិបាន​ចែករំលែក អំពីសារៈ​សំខាន់នៃឧត្តមគតិ​ ពុទ្ធធម៌នៃ​ព្រះពុទ្ធសាសនា​


  ទិវាបុណ្យវិសាខបូជាអន្តរជាតិ 
 

នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ​២០១៩ នៅទីស្នាក់ការអ.ស.ប ទីក្រុង ញូវយ៉កប្រទេសអាមេរិក បាន​ប្រព្រឹត្ត​ទៅ​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​នៃទិវា​បុណ្យ​វិសាខ​បូជា​អន្តរជាតិ​ដោយ​មាន​ការ​ចូល​រួម​ពី​មន្រ្តីជាន់​ខ្ពស់​នៃអ​ង្គកា​រស​ហប្រជាជាតិ​ និងតំណាងបណ្តាប្រទេសជាសមាជិកអ.ស.ប យ៉ាងច្រើនកុះករ រួមទាំងព្រះសង្ឃ និងពុទ្ធប​រិស័ទ​អន្តរជាតិ​រាប់រយ​នាក់ ។
 
ថ្លែងក្នុង​ពិធីនេះ ឯកអគ្គរដ្ឋទូត Pham Hai Anh តំណាងប្រតិភូបេសកកម្ម    អចិន្ត្រៃយ៍វៀតណាមប្រចាំនៅអ.ស.ប បានចែក​រំលែកអ​ត្ថន័យស្ថិត​ស្ថិរជារៀង​រហូតនៃ​ឧត្តមគតិ​និង​ព្រះធម៌​នៃព្រះពុ​ទ្ធ​សាស​នាស្តី​អំពី​សន្តិភា​ពភា​ព ​សុខដុមរមនា ការអធ្យាស្រ័យ និងការ​គិតដល់អ្នកដទៃ​។ លោកក៏​បន្តអះអា​ង​អំពីគំនិត​ទាំងនេះកាន់​តែមាន​សារៈសំ​ខាន់ក្នុងបរិបទដែលពិភពលោក​ កំពុងប្រឈមមុខនឹងបញ្ហាសាកល្បងជាច្រើន​ ក៏ដូច​ជាការ​ប្រែប្រួ​ល​កាន់តែស្មុគស្មាញនាពេលបច្ចុប្បន្ននេះ ដែលប្រជាជននៅគ្រប់ទីកន្លែងទទួលរងពីសង្គ្រាម អំពើហឹង្សា​ជ្រុល​និយម​ ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិជាដើម។លោក Pham Hai Anhបន្តទៀតថា មនុស្សគ្រប់​រូបគប្បី​ធ្វើសកម្មភាព ដើម្បីពង្រឹងសាមគ្គីភាព លើកកម្ពស់ក្តីស្រឡាញ់ និងការយល់ដឹងពីគ្នា​ទៅវិញ​ទៅម​ក​ សំដៅរួមចំណែកដល់ការជម្រុញកិច្ចសហប្រតិបត្តិការ និងការទទួល​ខុសត្រូវ​ចំពោះពិភពលោក​មួយប្រកប​ដោយ ​និរន្តភាព សុភមង្គល អភិវឌ្ឍនិងមិនរងទុក្ខ​វេទនាថែមទៀតឡើយ​៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top