• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

ទិដ្ឋភាពផ្ទាល់នៃពងមាន់ជាលើកដំបូង ចេញមកពីរោងចក្រ តម្លៃ៨០០ពាន់លានដុង (ប្រហែល៣៥លានដូល្លាអាមេរិក)

បាន​ប្រៀប​ដូច​ “សណ្ឋាគារ​ផ្កាយ​ប្រាំង​” សម្រាប់​មាន់​ពង​ រោងចក្រ​ផលិត​​ពង​មាន់​ស្អាត​ ចំណុះ​​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ DTK កំពុង​អនុវត្ត​បច្ចេកទេស​ចិញ្ចឹម​សត្វ​លំដាប់​ថ្នាក់ពិភពលោក​​ ដើម្បីបង្កើត​ចេញ​​ផលិត​ផល​ពង​មាន់​គុណភាព​ខ្ពស់​ សម្រេច​កម្លាំង​ផលិត​ឡើង​ដល់​១៧៥​លានពង​ក្នុង​មួយ​ឆ្នាំ​។

ជាមួយ​ដើម​ទុន​វិនយោគ​ជាង​៨០០ពាន់លាន​ដុង​ (ប្រហែល​​​៣៥​លាន​ដូល្លាអាមេរិក​)​រោ​ងចក្រ​ផលិត​ពង​មាន់​ស្អាត​ DTK នៅ​ស្រុក​តាម​ណុង ​​(Tam Nong) ខេត្ត​ភូ​ថ័រ (Phu Tho) នៅ​ខែ​មេសា​កន្លង​ហើយ​ ទើបតែ​​ផលិត​​ចេញ​ពង​មាន់ស្អាតជា​លើក​​ដំបូង​​​ដូច​ Hy-line (អាមេរិក​)​ ចេញទៅ​ទីផ្សារ​។​

នេះ​បាន​ចាត់​ទុក​ជា​គម្រោង​ការ​ ដែល​មាន​លក្ខណៈ​យុទ្ធសាស្រ្ត​នៃ​ ក្រុមហ៊ុន​ DTK ពេល​ជ្រើស​យក​វេលា​ដែល​មាន​បញ្ហា​អំ​ពី​ស្បៀង​អាហារ​គុណភាព​ខ្សោយនៅ​វៀតណាម​ កំពុង​​ក្នុង​​ដំណាក់កាល​ “​អាសន្ន​ខ្ពស់”​។​
 
ក្នុង​ពេល​បច្ចេកវិទ្យា​​​ផលិត​បាន​ផ្ទេ​រជូន​១០០%​ ពី​ ISE Foods - សម្ព័ន្ធ​ក្រុមហ៊ុន​ផលិត​ស៊ុត​​ធំបំផុត​​នៅ​ប្រទេស​ជប៉ុន​ ខ្សែសង្វាក់​​ផលិត​​បាន​នាំចូល​ពី​ក្រុម​ហ៊ុន​ Chubu Ecotec (​ជប៉ុន​) ប្រព័ន្ធ​រោង​ចក្រ​ដោយ​ក្រុម​ហ៊ុន​​ដែក​ថែប​​ Agrotop (​អ៊ីស្រាអែល​)​ ផ្គត់​ផ្គង់​។​
 
មាន​វត្ត​មាន​នៅ​​រោង​ចក្រ​ផលិត​ពង​មាន់​ស្អាត​នៃ​ក្រុមហ៊ុន​ DTK ចំ​នឹង​ថ្ងៃ​ឈុត​ពងមាន់លើក​​ដំបូង​​ ដែលបាន​នាំចេញ​ពី​រោង​ផលិត​ យើង​ខ្ញុំ​មិនអាច​ណា​មិន​ភ្ញាក់​ផ្អើល​​ ចំពោះ​​ទម្រង់​រូបភាព​ទំនើប​ និង​ប្រព័ន្ធ​គ្រប់​គ្រង​​ឈ្លាស​វៃ​នៅទី​នេះ​។​


 ប្រព័ន្ធ​ផ្លុំ​ខ្យល់​សម្អាត​សម្លៀក​បំពាក់​មុន​ពេល​ចូល​រោង​ចក្រ​។​

 
ស៊ុត​បាន​ប្រមូល​ដោយ​ខ្សែ​ពានបញ្ជូន​ទំនើប​ស្វ័យ​ប្រ​វត្តិទាំង​ស្រុក​ របស់​ Hytem ជប៉ុន​ ហើយ​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​ដើម្បី​ជម្រះ​សម្អាត​
បែងចែក​ ខ្ចប់​ដោយ​ប្រព័ន្ធ​របស់ Nabel (ជប៉ុន)។​


 
ប្រព័ន្ធ​ខ្សែ​ពានបញ្ជូន​សកម្មភាព​ស្របជាមួយ​គ្នា​។​

 
ស៊ុត​បាន​​នាំចូល​ប្រដាប់ដាក់​ស៊ុត​ដោយ​ស្វ័យ​ប្រវត្តិ​ បុគ្គលិក​គ្រាន់​តែ​លើក​ស៊ុត​​ចេញ​ពី​ខ្សែ​ពាន​បញ្ជូន​។​

 ស៊ុត​​បាន​ពិនិត្យ​មេរោគ​ដោយ​ប្រព័ន្ធ​ម៉ាស៊ីន​ UVជឿន​លឿន​។​

 
ប្រព័ន្ធ​ម៉ាស៊ីន​បែង​ចែក​ធានា​ពណ៌​​​និង​ខ្នាត​របស់​ស៊ុត​​បាន​ស្មើ​ភាព​គ្នា​។​

 
ពិនិត្យ​ពណ៌​នៃ​ពងក្រហម​ត្រូវ​តាម​ទិន្នន័យ​បច្ចេកទេស​។ កម្រិត​រឹង​និង​កម្រិត​កម្រាស់​ត្រឹម​ត្រូវ​នឹង​បច្ចេកទេស​ ស៊ុត​ទើប​បាន​ដាក់​ក្នុងប្រដាប់​
ដាក់​ស៊ុត​ បញ្ជូន​ទៅ​វគ្គ​បច្ចេកទេស​ផ្សេង​។​


 
ស៊ុត​បាន​នាំ​ចូល​ម៉ាស៊ីន​ពិនិត្យ​កម្រិត​ស្រស់​ត្រូវ​តាម​ស្តង់ដារ ​AA របស់​ក្រសួង​កសិកម្ម​អាមេរិក​។

 ពិនិត្យ​ពណ៌​និង​ខ្នាត​នៃ​គ្រាប់​ស៊ុត​។

 សមាស​ភាព​ពង​​មាន់​ស្អាត​បាន​ឆ្លងកាត់​បទដ្ឋាន​ពិនិត្យ​បច្ចេកទេស​។​

 
ឈុត​ពង​​មាន់​ដំបូង​នៃ​រោង​ចក្រផលិត​ស៊ុត​មាន់​ស្អាត​ DTK ទើប​នាំ​ចេញ​នៅ​ខែ​មេសា​ឆ្នាំ​២០១៧ ជាមួយ​ផ្លាក​សញ្ញា​គ្រប់​ស្តង់ដារ​អន្តរជាតិ។

ដើម្បី​ធានា​បរិស្ថាន​ល្អប្រសើរ​ សម្រាប់​​មាន់​ផលិត​ចេញ​​​ផលិត​ផល​ស៊ុត​ដែល​មាន​គុណ​ភាព​ខ្ពស់​បំផុត​ រោងចក្រ​បាន​កសាង​​នៅ​លើ​កំពូល​ខ្ពង់​រាប​ខ្ពស់​ រាំង​ស្កាត់​ដោយ​បឹង​ទឹក​និង​វាល​ដំណាំ​តែ​ ធានា​នៅ​ដាច់​ដោយឡែក​ពី​សម្លេង​រអ៊ូ​រ​រទាំ​ និង​ផ្សែង​ធូលី​មកពី​បរិស្ថាន​ជុំវិញ​។​
 
ក្រៅ​ពី​នោះ ដើម្បីរក្សា​​ដាច់​ខាតមិន​ឲ្យ​មាន់​ឆ្លងជម្ងឺ​ ចាប់ពី​បុគ្គលិក​ការពារ​រហូត​ដល់​ថ្នាក់​ដឹក​នាំ​រោងចក្រ​សុទ្ធ​តែ​គោរព​ម៉ឹង​ម៉ាត​បទដ្ឋាន ​គ្រប់​គ្រង​អនាម័យ​ឧស្សាហកម្ម​អនុវត្ត​មកពី​ជប៉ុន​។​
 
សព្វថ្ងៃ​ ក្រុម​ហ៊ុន​ DKT​ ភូ​ថ័រ​ (Phu Tho) មាន​១២កសិដ្ឋានចិញ្ចឹម​​មាន់ ជាមួយ​កម្លាំង​ផលិត​ស៊ុត​៤០.០០០គ្រាប់​ក្នុង​មួយ​រោង​អំឡុងមួយ​ថ្ងៃ​។ កម្មករ​ចំនួន​១១០​នាក់ ​បាន​ចែក​ជាក្រុម​ការ​ងារ​ ក្នុ​ងនោះ​មាន​វិស្វករ​ចំនួន​៤៦​នាក់​ ជំនាញ​ថែ​ទាំ​ហ្វូង​មាន់​ពង។
 
ទាញ​យក​ប្រៀប​ខ្លាំង​កម្មសិទ្ធទាំង​ស្រុក ​នូវ​ខ្សែ​សង្វាក់​ផលិត​​​រង្វងមូលបិទ​​ជិត​ ចាប់ពី​ការ​ចិញ្ចឹមមា​ន់​​ពូជ​រហូត​ដល់​ខ្សែ​សង្វាក់​ពិនិត្យ​គុណភាព​ស៊ុត​ មុន​ពេល​នាំ​ចូល​​រោង​ចក្រ​ DTK ភូថ័រ​ (Phu Tho) ពូជមាន់​ Hi- line នាំចូល​មក​ពី​ប្រទេស​​​អាមេរិក​ បាន​ចិញ្ចឹម​និង​បង្កាត់​ពូជ​នៅ​ក្នុងមណ្ឌល​ការដ្ឋាន​នៃ​ ក្រុមហ៊ុន DTK នៅ​​ស្រុក​ដៀន​បាន (Dien Ban) ខេត្ត​ក្វាង​ណាម​ (Quang Nam)។​
 
កូន​មាន់​មួយ​ហ្វូង​ចាប់ពី​ទីនេះ​ នឹ​ងបាន​​បញ្ជូនទៅ​រោង​ចក្រ​ DTK ភូ​ថ័រ​ (Phu Tho) ថែ​រហូតដល់​ពេល​មាន់បង្កើត​ពង។ ក្រោយ​៨៥​សប្តាហ៍​បង្កើត​ពង​ មាន់​នឹង​បាន​ផ្ទេ​រ​ទៅ​ដំណាក់​កាល​យក​សាច់​។​


 កូន​មាន់​ទើប​តែ​ញាស់​បាន​បញ្ជូន​មកពី​កសិដ្ឋាន​មាន់​ពូជ​ នៅ​ខែ​ក្វាង​ណាម​ (Quang Nam) ទៅកាន់​មណ្ឌល​ត្រៀម​ នៃ​រោង​ចក្រ​​ DTK
ភូថ័រ​ (Phu Tho) ដើម្បី​ថែ​ទាំ​​រហូត​ដល់​​បង្កើតពង​។


 ទិដ្ឋភាព​កសិដ្ឋាន​មាន់ពង​។​

 រៀង​រាល់​ថ្ងៃ​កសិដ្ឋាន​មាន់​មួយ​រោង​ ផលិតបាន​៤០.០០០គ្រាប់​ស៊ុត​។​

 
កម្មករ​ពិនិត្យ​មាន់​ពង​ និង​កត់ត្រា​​ទិន្នន័យជារៀង​រាល់​ថ្ងៃ​។​

​បង​ខឿង​ង៉ុក​ខាយ (Khuong Ngoc Khai) នាយ​ក​រោងចក្រ​ចែក​រំលែក​ “សព្វថ្ងៃ​នៅ​វៀតណាម​ ចិញ្ចឹម​មាន់​យកពង​ ចម្បងគឺ​ចិញ្ចឹម​លែង​ធម្មជាតិ​ ឬ​ចិញ្ចឹម​កសិដ្ឋាន​ឧស្សាហកម្ម​ តាម​រូបភាព​សហការ​ជាមួយ​កសិករ​ - សហគ្រាស​។ រោង​ចក្រ​ DTK ធ្វើ​ដំណើរ​តាម​ទិស​ដៅ​ថ្មី​ គឺ​​ខ្សែ​សង្វាក់​ផលិត​ចិញ្ចឹម​និង​ចែក​ចាយ​ស្បៀង​អាហារបាន​បិទជិត​ ទើបមាន​សមត្ថភាព​ពិនិត្យ​ហ្មត់​ចត់​ទាំង​ស្រុក​ នូវ​រាល់​ដំណាក់កាល​នៃ​បទដ្ឋាន​បង្កើត​ចេញ​ផលិត​ផល​ចុង​ក្រោយ។​
 
បងខាយ​ (Khai) ឲ្យ​ដឹង​ថា​រោ​ងចក្រ​ដាក់ចេញ​យុទ្ធសាស្រ្ត​សងដើម​ទុន​អំឡុង​១០​ឆ្នាំ ហើយ​​ក្រោយ​ពីរឆ្នាំ​ ចាប់​ផ្តើម​អាជីវកម្មបាន​ចំណេញ​។ សព្វថ្ងៃ​ស៊ុត​មាន់ដំបូង ​បាន​មាន​វត្តមាន​នៅ​លើ​ប្រព័ន្ធ​ផ្សារទំនើប​ធំ របស់​វៀត​ណាម​​ដូចជា​៖ Unimart, Aeon Mall Long Bien ។ បច្ចុប្បន្ន​ រោងចក្រ​ DTK កំពុង​ខិតខំ​ប្រឹង​ប្រែង​ ឈោង​ទៅរក​​ការ​នាំ​​ចេញ​ពងមាន់ ​ទៅកាន់​​​ទីផ្សារ​ពិបាក​ៗ ដូចជា​កូរ៉េខាង​ត្បូង​​និងជប៉ុន​៕​



ជាមួយ​៣០​ឆ្នាំ​អាជីវកម្ម​ក្នុង​វិស័យ​ចិញ្ចឹម​សត្វ​ រោងចក្រ​ DTK សព្វថ្ងៃ​មាន​៨អង្គភាព​ដែល​ជា​សមាជិក​សកម្ម​​ភាព​​លើ​បណ្តាញ​ជាច្រើន​ ចាប់ពី​ផលិត​អាហារ​ចិញ្ចឹម​​សត្វ​ ការដ្ឋាន​ពូជ​ នាំចេញ​នាំចូល ​រហូត​ដល់​ការចែក​​ចាយ​ផលិតផល​​ចុង​ក្រោយ​។ រោង​ចក្រ DTK បាន​ឈ​រលេខ​២០០ ​ក្នុង​ចំណោម​៥០០​សហគ្រាស​ឯកជន​ធំបំផុត​វៀតណាម ​​ទទួល​បាន​រង្វាន់​ គ្រាប់​ស្រូវ​ពណ៌មាស​ និង​សហគ្រាស​ដើម្បី​កសិករ​ បញ្ជីមាស​កត់​ត្រា​​ដោយ​សហ​សមាគម​ចិញ្ចឹម​បសុសត្វ​​វៀតណាម​ផ្តល់​ជូន​។​

 អត្ថបទ៖ ប៊ីច​វឹន​ រូបថត៖ ថាញ​យ៉ាង​
 

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ពឹង​ផ្អែក​លើ​គ្រឹះស្ថាន​ និងភាពប្រៀប​របស់វៀតណាម​ខាង​វិស័យ​វេជ្ជឱសថ​សាស្រ្ត​បុរាណ​ បន្ទាប់ពី​ពីរ​ទសវត្សរ៍​អភិវឌ្ឍ ក្រុមហ៊ុន​ទទួល​ខុសត្រូវ​មានកម្រិត​ផលិតផល​ឱសថ​ FITO PHARMA បានក្លាយ​ជា​ក្រុមហ៊ុន​មួយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ឱសថ​​មាន​កិត្យានុភាព​ឈានមុខ​នៅ​វៀតណាម​ ដែល​មាន​ផលិតផល​នាំចេញ​ទៅកាន់ប្រទេស​ជាច្រើន​លើពិភពលោក​។​

Top