• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម៉ូដសម្លៀកបំពាក់

ទាក់ភ្នែកដោយសារការបង្ហាញម៉ូដសម្លៀកបំពាក់សំរាប់កុមារ របស់ម៉ាក់ EllieVu

អ្នក​បង្ហាញ​ម៉ូដ​ជា​កុមារា​ កុមារី​ជិតចំនួន ១០០ នាក់ សម្តែង​ ក្នុង​កម្មវិធី" ELLIEVU FASHION SHOW"  ​ដែលបាននាំឲ្យអ្នកទស្សនា​រាប់​ពាន់​នាក់​​ នៅ​វិថី​ដើរថ្មើជើង​​បឹង​ហូហ្វឿម (Ho Guom) រដ្ឋធានីហាណូយ ទាក់​ភ្នែក​និង​ចាប់ចិត្ត​ ដោយ​ធម្មជាតិ​និង​ការកំសាន្ត។

យក​គំនិត​បំផុស​ពីកម្រង​ម៉ូដ​សម្លៀកបំពាក់ទាំងបួន​នៃម៉ាក់​ម៉ូដសម្លៀកបំពាក់ Ellie Vu ឆាកសម្តែង​​បាន​​អ្នក​ដឹក​នាំ វៀតទូ (Viet Tu) ប្រែក្លាយនិង​បែងចែក​​ជា​ ៤ ដំណាក់​ការ ​ដោយ​ការ​ប្រើប្រាស់​ឧបករណ៍ទាក់​ភ្នែក។

លោកស្រី ទ្រឿវ​ហ៊ុងអាញ (Trieu Hong Anh) - នាយក​ខាង​ច្នៃប្រឌិត​នៃម៉ាក់ម៉ូដ Ellie Vu បាននិយាយឲ្យ​ដឹង​ថា៖ "ចំពោះ​គំរូ​ម៉ូដ​សម្លៀក​បំពាក់​និមួយៗ ​ខ្ញុំ​បាន​សង្កេតឃើញ​និង​ស្វែងយល់​នូវ​ចរិតកុមារ ដើម្បី​គូរ​រចនាម៉ូដជាសមស្រប។ ម៉ាក់ Ellie Vu បាន​រៀបចំ​​ការសម្តែង​​លើវិថីដើរថ្មើរ​ជើង ដោយ​បំណងប្រាថ្នា​ចង់​កុមារា កុមារី​ផុត​ចេញ​ពី​​ឆាកសម្តែង catwalk ដើម្បី​​ដើរ​​លើ​វិថីដើរ​ថ្មើរ​ជើង​ ក្នុង​បរិយាកាសសប្បាយរីករាយ​ និងរចនាបទ តាម​លក្ខណៈវិនិច្ច័យ​ជ្រើសរើស ក្នុងកម្មវិធី casting។ ក្រៅពីការ​សម្តែង កុមារា កុមារី​ ក៏មាន​ទឹក​មុខ​ស្រស់ស្អាត សប្បាយរីករាយ​ ផងដែរ"។


ពណ៌ស្នូលក្នុងកម្រងម៉ូដសម្លៀកបំពាក់នេះ គឺពណ៌នេអុង ពណ៌ផ្កាឈូក ពណ៌ខៀវចាស់ កុមារី កុមារា
ដូចជាផ្កាស្រស់ស្អាត និងលេចធ្លោបំផុត ដែលបង្កើតបរិយាកាសសប្បាយរីករាយ ពុះកញ្ជ្រោល
ក្នុងកម្រងម៉ូដសម្លៀកបំពាក់ “Ellie Resort”។






កម្រងម៉ូដសម្លៀកបំពាក់ “Ellie Resort” សំរាប់វិស្សមកាល ដើម្បីកុមារា កុមារីមានថ្ងៃសំរាកសប្បារីករាយ។
អ្នករចនាម៉ូដបានជ្រើសរើសសាច់សំពត់ត្រជាក់ ដូចជា សំពត់ធ្វើពីកប្បាសស្តើង សូត្រ សំពត់សំបុក
ពីងពាង ដើម្បីកុមារលេងកម្សាន្តយ៉ាងងាយស្រួល ទោះបីអាកាសធាតុក្តៅយ៉ាងណាក៏ដោយ។




កម្រងម៉ូដសម្លៀកបំពាក់“Ellie Boutique” រួមមានគំរូរចនាម៉ូដស្មុគស្មាញ ដែលប្រើបាស់សាច់សំពត់ពណ៌ក្រហម​ពណ៌​ខៀវបៃតង ពណ៌លឿងលាយក្រហម … តាមរចនាបទឆើតឆាយនិងប្រណិត ដូចជាព្រះអង្គម្ចាស់ក្សត្រីតូច ថែម​ទាំង ការប្រើប្រាស់សំពត់ organza សំពត់សូត្រ សំពត់សំបុកពីពាង …ផងដែរ សំដៅកុមារាអាចពាក់បណ្តា​សម្លៀកបំពាក់នេះ នៅពេលដើរលេងជាមួយគ្រួសារ មិត្តភ័ក្រ ប៉ុន្តែកុមារានៅតែមានអារម្មណ៍ស្រួល។






កម្រងម៉ូដសម្លៀកបំពាក់“Ellie Spring/Summer” យកគំនិតបំផុសពីរូបភាពគំរូទេពនិកាយលើដំបូលវិហារគ្រិស្តសាសនា នៅទ្វីបអឺរ៉ុប ដើម្បីបង្កើតភាពស្និទ្ធស្នាល ចរិតធម្មតានិងស្អាតស្អំរបស់កុមារា កុមារី។ ក្បាច់រចនាទាំងឡាយសុទ្ធតែគូរនិងបោះពុម្ភលើសាច់សំពត់ពណ៌លឿងទុំ ពណ៌ទឹកមាស ពណ៌ក្រហម រួមផ្សំនឹងផ្កា ប៉ាក់ ដេរភ្ជាប់ត្បូង។





កម្រងម៉ូដសម្លៀកបំពាក់ “Ellie Haute Couture “ កម្រងម៉ូដសម្លៀកបំពាក់“ រួមមានម៉ូដសម្លៀកបំពាក់មានគុណភាពខ្ពស់ដែល EllieVu បង្ហាញចេញ នាឆ្នាំ២០១៨ បានប្លង់និងកាត់ដេរតាមការវាស់នៃកុមារម្នាក់ៗ ។ បណ្តាម៉ូដសម្លៀកបំពាក់ក្នុងកម្រងនេះ បានកុមារពាក់ក្នុងពិធីជប់លៀង ព្រឹត្តិការណ៍សំខាន់ៗ។

អ្នករចនាម៉ូដសំរាប់កុមារកំពុងបង្ហាញម៉ូដសម្លៀកបំពាក់យ៉ាងជឿជាក់និងទទួលការទះដៃពីភ្ញៀវ។

អ្នករចនាម៉ូដ អាញទ្រាវ (Anh Trieu) និងអ្នកបង្ហាញម៉ូដជាកុមារជម្រាបសួរ
និងថ្លែងអំណរគុណទស្សនិកជន។


កម្មវិធីសម្តែងម៉ូដសម្លៀកបំពាក់ទាក់ទាញការយកចិត្តទុកដាក់ភ្ញៀវ និងប្រជាជនយ៉ាងច្រើនកុះករ
នៅវិថីដើរថ្មើជើង។

ចាប់ផ្តើមពិធីសម្តែងកម្រងម៉ូដសម្លៀកបំពាក់ Ellie Resort រួមមានគំរូរចនាម៉ូដបង្ហាញភាពគួរឲ្យស្រឡាញ់និងប្រណិតឆើតឆាយ សំពត់ពណ៌ផ្កាឈូក ពណ៌នេអុង ពណ៌ខៀវចាស់សំរាប់វិស្សមកាលរបស់កុមារ បានសម្តែងក្នុងបរិបទឆ្នេរសមុទ្រស្រស់ស្អាត ចំនៅវិថីដើរថ្មើជើង។ បន្តនេះ កម្រងម៉ូដសម្លៀកបំពាក់ Ellie Spring/Summer រួមមានម៉ូដសម្លៀកបំពាក់បានប្លង់ក្បួនរចនា បោះពុម្ភលើសាច់សំពត់ រួមផ្សំនឹងផ្កា ប៉ាក់ ដេរភ្ជាប់ត្បូង ដើម្បីបង្កើត​ភាពឆើតឆាយ អត្តចរិតដែលក្លាយទៅជាចំណុចសំខាន់សំរាប់ម្តាយនិងកុមារ ក្នុងវិស្សមកាលឆ្នាំ​២០១៨​។​​

ELLIEVU FASHION SHOW បានបិទបញ្ចប់ប្រកបដោយជោគជ័យ ទីស្ថានឆើតឆាយនៃពិធីជប់លៀងតែ នាពេលរសៀល នៅទ្វីបអឺរ៉ុប បានប្រព្រឹត្តទៅលើវិថីដើរថ្មើរជើងហូហ្វៀម (Ho Guom)។ គំរូម៉ូដសម្លៀកបំពាក់ធ្វើពី​រោម​សត្វអូទ្រីស ដែលម៉ាក់មូដសម្លៀកបំពាក់ Ellie Vu ជ្រលក់ពណ៌ប្រកបដោយសុវត្ថិភាពនិងស្រស់ស្អាត។

អាចនិយាយថា ការរួមផ្សំដ៏អស្ចារ្យរវាងតន្ត្រីមកពី DJ សូរសម្លេងវិយ៉ូឡុង ទីស្ថាននៃឆាកសម្តែងបានធ្វើទស្សនិកជន​ កោតសរសើរចំពោះឈុតបង្ហាញម៉ូដសម្លៀកបំពាក់គួរឲ្យស្រឡាញ់ ជិតស្និទរបស់កុមារា កុមារី នៅ​ពេល​​ពួកគេពាក់ម៉ូដសម្លៀកបំពាក់ស្មុគស្មាញ ទាន់សម័យដែលម៉ាក់ Ellie Vu បានបង្ហាញក្នុងកម្មវិធីនេះ./.

អត្ថបទ៖ ង៉ឹនហា រូបថត៖ ត្រឹនថាញយ៉ាង


សម្រស់សម្លៀកបំពាក់ជនរួមជាតិកុង (Cong) នៅស្រុកមឿងតែ (Muong Te) ខេត្តឡាយចូវ (Lai Chau)

សម្រស់សម្លៀកបំពាក់ជនរួមជាតិកុង (Cong) នៅស្រុកមឿងតែ (Muong Te) ខេត្តឡាយចូវ (Lai Chau)

បានរកឃើញកាលពីសតវត្សរ៍ទី​១៧ ជនជាតិ​កុង (Cong) ​ឆ្ពោះទៅរក​កំពូល​ភ្នំ​ និងដង​ជ្រោះ​​ឆ្ងាយ​​ដាច់​ស្រយា​ល​ ដើម្បី​កសាង​ខឿន​វប្បធម៌​ពោរពេញ​ដោយ​អត្ថសញ្ញាណ​នៅ​លើ​ទឹកដី​វៀតណាម​​។ ផ្តើម​ពី​សម្លៀក​បំពាក់​ឆើត​ឆាយ​ ស្រស់ស្អាត​ រហូតដល់​​បុណ្យទាន​​​។ល។ ទាំង​អស់​​សុទ្ធតែ​បង្កើត​បាន​ជា​សម្រស់​វប្បធម៌លាកបំ​ពួន ​ក្រោម​​ព្រៃភ្នំ​មហិមា​​។​

Top