• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ទស្សនាផ្ទះបុរាណបំផុតនៅស្រុកដយ (Doai) ​

ស្ថិតនៅ​ចម្ងាយពី​ក្រុង​ហាណូយ​​ជាង​៥០​គីឡូមែត្រ ​ទៅ​ទិសខាង​លិច​ ភូមិ​បុរាណ​ដឿង​ឡឹម​ (Duong Lam) (សើន​តី​ - Son Tay ហាណូយ​) បាន​ចាត់ទុកជា​​ខឿន​មួយ​ក្នុង​ចំណោម​ខឿននៃ​ជនជាតិ​​វៀតណាម​។ ជាមួយ​រមណីយដ្ឋាន​បាន​ផ្សារ​ភ្ជាប់​នឹង​រឿង​ព្រេង​ ប្រវត្តិ​​ដឿង​ឡឹម​ (Duong Lam) ជា​រមណីយដ្ឋាន​តែមួយគត់​​នៅ​វៀតណាម​ ប្រសូត្រ​ព្រះ​មហាក្សត្រ​ពី​រព្រះ​អង្គ​ មាន​សគុណ​ធំ​លើ​ទឹក​ដី​ គឺ​ព្រះមហាក្សត្រ​ភង់ហឹង​ (Phung Hung) និង​ង៉ោ​ក្វៀង​ (Ngo Quyen)។ មិនត្រឹម​តែ​មាន​រមណីយដ្ឋាន​ធម្មជាតិ​ស្អាត​ ទីនេះ​នៅរក្សា​បាន​ផ្ទះ​បុរាណ​វៀតណាម​សុទ្ធសាធ​ មាន​អាយុកាល​រាប់​រយ​ឆ្នាំ។​​

លក្ខណៈ​ពិសេស​​នៃ​ផ្ទះ​ប្រពៃណី​ជិត​១០០០ខ្នង ​នៅ​ភូមិ​ដឿង​ឡឹម​ (Duong Lam) ទាំង​អស់​សុទ្ធតែ​បាន​កសាង​ដោយ​​ដុំ​ថ្ម​ប្រហោង​​រឹង​មាំ​។ ក្នុង​ចំណោម​នោះ​ ផ្ទះ​គ្រួសារ​លោក​ ង្វៀន​វ៉ានហុង​ (Nguyen Van Hung) និង​លោក​យាយ ​ឡាធី​ថាវ​ (La Thi Thao) ជា​ផ្ទះបុរាណ​ពិសេស​បំផុត​ ​ភ្ញៀវទេសចរ​​ស្ទើរទាំង​អស់​​នរណា​​ក៏​អញ្ជើញ​ចូល​​មក​ទស្សនា​​ ពេលធ្វើ​ដំណើរ​មក​ដល់​ភូមិ​ដឿង​ឡឹម (Duong Lam)។​

 លោក​​យាយ​ថាវ​ (Thao) ឲ្យ​ដឹង​ តាម​​ការ​បក​ប្រែច្បាប់​បួង​សួង​​សុំ​សុខ​ ដែល​​ ​គ្រួសារ​​នៅ​បាន​រក្សា​ទុក​ ផ្ទះ​បាន​កសាង​​ជាក់ស្តែង​នៅ​ឆ្នាំ​១៦៤៩។ ជាមួយ​ផ្ទៃដី​១០០​ម៉ែត្រការេ​​ ឆ្លងកាត់​ជិត​៤០០ឆ្នាំ​តែ​ពិសេសណាស់​ ​ផ្ទះ​ប្រក់​ក្បឿង​​ប្រាំ​ល្វែង​នេះ នៅ​ស្ថិតស្ថេរ​​ ហើយ​ជាទីកន្លែង​រស់​នៅប្រចាំ​ថ្ងៃ​ ​នៃ​កូន​ចៅ​ជំនាន់ទី​១២​របស់​គ្រួសារ​។​




 ស្ថាបត្យកម្មបុរាណ​ទាំងអស់​ នៅ​ភូមិ​ដឿង​ឡឹម ​​(Duong Lam) បាន​កសាង​ដោយ​​ថ្មប្រហោង​។​


 ផ្ទះ​បុរាណ​បំផុត​ នៅភូមិ​​ដឿង​ឡឹម ​​​(Duong Lam) មានអាយុកាល​ជិត​៤០០​ឆ្នាំ។​


 ផ្ទះ​ជា​កន្លែង​ល្បី​ឈ្មោះ​សម្រាប់​ភ្ញៀវទេសចរ​ក្នុង​និង​ក្រៅប្រទេស​ អញ្ជើញ​មកទស្សនា​ពេញ​​ធ្វើ​ដំណើរ​​មក
ដល់​​ភូមិ​បុរាណ​ដឿង​ឡឹម ​​​​(Duong Lam)។​



 ថ្នល់​ចូល​ទៅ​ផ្ទះ​បុរាណវៀតណាម​ ​។​


នាសព្វថ្ងៃ ផ្ទះ​ជាទីកន្លែង​រស់​នៅ​ប្រចាំ​ថ្ងៃ​នៃ​កូន​ចៅ​ជំនាន់ទី​១២ របស់​គ្រួសារ​។​


 
ដំបូល​ក្បឿង​បុរាណ​ បាន​ប្រក់​បណ្តោយ​កោង​ចុះ​តាម​រូបភាព​ដង​ក្តោង​ ឬស្លាប​ខ្លែង​។​​


 ស្នាម​ពេលវេលា​ស្តែង​ស្ទើរ​ទាំងអស់​នៅលើ​​ស្ថាបត្យកម្ម​ផ្ទះ​។​


 សរសរ​ទាំង​អស់​មាន​៣០​ដើម​ ថ្កល់​ដោយ​ថ្ម​ខៀវ​ទ្រ​គ្រឿង​ផ្ទះ​។​


 ចម្លាក់​ក្បូរ​ក្បាច់​រចនា​សាមញ្ញ​ ​​ប្រណិតរំលេច​លើ​ឈើ​ បង្កើត​ភាព​ស្រទន់​ជូន​ផ្ទះ​មួយ​ខ្នង។


 ល្វែង​កណ្តាល​សម្រាប់​គោរពបូជា​និង​ទទួល​ភ្ញៀវ​។​


គ្រឿង​ផ្ទះ​ធ្វើ​អំពី​ឈើ​។


 មួយចំណែក​ផ្ទះគ្រួសារ ​លោក​ ង្វៀន​ វ៉ាន់​ហុង (Nguyen Van Hung) ​បាន​ជួស​ជុល​នៅ​ឆ្នាំ​២០០៨។


 
ភ្ញៀវទេសចរ​បរទេស ​ចូល​ទស្សនា​ផ្ទះ​ល្បី​​បំផុត​នៅ​ភូមិ​ដឿង​ឡឹម​ (Duong Lam)។​


 ជារៀង​រាល់​ថ្ងៃ ពិសេស​​​គឺចុង​សប្តាហ៍​ មានភ្ញៀវទេសចរ​​រាប់​រយ​នាក់ អញ្ជើញ​មកទស្សនា​។​

 

បាន​កសាង​ដោយ​វត្ថុធាតុ​ប្រពៃណី​របស់​ភូមិ​ដឿង​ឡឹម (Duong Lam) គឺ​ថ្មប្រហោង​​សម្រាប់​ធ្វើជញ្ជាំង​ ល្វែង​​ផ្ទះ​នៅ​ប្រើ​បន្ថែម​គ្រឿង​ឈើ​ធ្វើ​សសរ​ ធ្វើផ្ទោង​​​។ វត្ថុធាតុ​នេះ ធ្វើ​ឲ្យ​ផ្ទះ​ត្រជាក់​នៅរដូវប្រាំង​ កក់​ក្តៅ​នៅ​រដូវ​រងា​។ ប្រាំ​ល្វែង​ប្រក់​ក្បឿង​សសរ​​ឈើ​ទាំងអស់​មាន​៣០​ដើម រៀប​ជា​ប្រាំ​ជួរ​ ថ្កល់​ដោយ​តាង​ថ្មខៀវ​រឹង​មាំ​ បង្កើត​ភាព​មាំ​ទាំ​។ ដំបូល​ប្រក់​ក្បឿង​ កោង​ចុះ​តាម​រូបភាព​ស្លាប​ខ្លែង​ ឬដង​ក្តោង​។ ជាង​ផ្ទះ​កាលពី​ដើម មាន​ថ្វីដៃ​ល្អក៏មិន​បាន​ភ្លេច​​​ចម្លាក់ក្បាច់​ប្រណិត​ ផ្ចិត​ផ្ចង់​ សាមញ្ញ​ ស្រ​ទន់​រំលេច​លើ​គ្រឿង​ឈើ​ បង្កើត​រាង​សម​រម្យសម្រាប់​​ផ្ទះ​វៀតណាម​សុទ្ធសាធ។​

ម្ចាស់​ផ្ទះ​ដំបូង​បាន​ទុក​ល្វែង​កណ្តាល​ មាន​ផ្ទៃធំបំផុត​​ធ្វើជាទីកន្លែង​គោរពបូជា​ ផ្សារភ្ជាប់ជាមួយ​នោះ គឺ​ក្តារ​ព្យួ​រ​នៅ​ខាង​មុខ​អាសនៈ​ កំណាព្យ​ឆ្លង​ឆ្លើយ​ទាំង​សងខាង​ តុ​អាសនៈបូជា​។ ពួកគាត់​នៅ​តាំង​សាឡុង​ឈើ​បុរាណ​ក្នុង​​ល្វែង​នេះ សម្រាប់ទទួល​ភ្ញៀវ​។ សព្វថ្ងៃ​គ្រួសារ​លោកយាយ​ថាវ (Thao) សកម្មភាព​​​ប្រចាំ​ថ្ងៃ​ នៅ​ល្វែង​ពីរ​សង​ខាង​​​ផ្ទះ​។​

ផ្ទះ​មានការ​ជួសជុល​ធំថ្មីៗ​​នេះនៅ​ឆ្នាំ​២០០៨។ ពេល​នោះ​ផ្ទះ​ជិត​៤០០ឆ្នាំ​​ឥឡូវ​​បាន​ជួសជុល​ដោយ​វិធាន​ការ​អភិរក្ស​ពិសេស​ ជំនាញ​ និង​រក្សា​បាន​សភាពដើម​ស្ទើរទាំងអស់​ ទាំង​ស្លាក​ស្នាម​ពេលវេលា​។​


 

អត្ថបទនិង​រូបថត៖ វៀតកឿង​ - ខាញ់ឡុង​​
 

 

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top