• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

ទស្សនកិច្ចរបស់លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)៖ ជោគជ័យនៃការទូតវ៉ាក់សាំង

អនុវត្តកម្មវិធីកិច្ចការបរទេសកំពូល នៅឆ្នាំ ២០២១ ដែលបានអនុម័តដោយការិយាល័យនយោបាយនិងតបតាមការអញ្ជើញរបស់លេខាធិការទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Diaz-Canel  លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅគុយបា ចាប់ពីថ្ងៃទី ១៨-២១ ខែកញ្ញា ឆ្នាំ ២០២១ ហើយអញ្ជើញបានចូលរួមក្នុងកិច្ចពិភាក្សារទូទៅ​កម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ និងអនុវត្តសកម្មភាពទ្វេភាគីនៅថ្មី នៅទីក្រុង New York សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២១-២៤ ខែកញ្ញាឆ្នាំ ២០២១។


ជាមួយនឹងសមិទ្ធផលរួមនៃគោលនយោបាយការបរទេស“ ឯករាជ្យភាព ការពឹងផ្អែកលើខ្លួនឯង សន្តិភាព មិត្តភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ការធ្វើពិពិធកម្មនិងពហុភាគីនិយមនៃទំនាក់ទំនងការបរទេស” ដែលបានអនុម័តនៅក្នុងមហាសន្និបាតបក្សលើកទី ១៣ ដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសគុយបានិងអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ របស់លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានបញ្ចប់ប្រកបដោយជោគជ័យ។

នេះគឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងវិស័យការទូតជាតិ នៅឆ្នាំ ២០២១ ទាំងក្នុងទំនាក់ទំនងពហុភាគីនិងទ្វេភាគីនិងជាពិសេសការទូតវ៉ាក់សាំងដែលជាវិស័យមានលក្ខណៈដង្ហើមនៃជីវិតនិងមានសារៈសំខាន់នូវសម្រេចចិត្ត នាពេលអនាគតចំពោះ“ សង្គ្រាម” ប្រឆាំងនឹងជំងឺ Covid- 19 នៅវៀតណាម។


ទស្សនកិច្ចពោរពេញទៅដោយមនោសញ្ចេតនា
 

ក្នុងដំណើរទស្សនកិច្ចនេះ ក្នុងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋគុយបា លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធាន​រដ្ឋគុយបា លោក Miguel Diaz Canel បានអញ្ជើញធ្វើជាអធិបតី​ ក្នុងពិធីប្រគល់មេដាយ Jose Marti ជូនដល់លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ដោយការរួមចំណែកដ៏មានតម្លៃរបស់លោកក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព​ជាប្រវត្តិសាស្ត្រ សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាង​គុយបានិងវៀតណាម។ 

ក្នុងប្រវត្តិសាស្ត្រពិភពលោកសម័យថ្មី កម្រមានទំនាក់ទំនងមិត្តភាពដូចវៀតណាម-គុយបាណាស់។ ទំនាក់ទំនងប្រកបដោយភាតរភាពនោះបានបង្ហាញយ៉ាងច្បាស់លាស់នៅក្នុងប្រវត្តិសាស្រ្តនៃប្រជាជននៃប្រទេសទាំងពីរ ៖“ ដោយវៀតណាម គុយបាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបរិច្ចាគសាច់ឈាមរបស់ខ្លួន” ។

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)  អញ្ជើញទៅកាន់ប្រទេសគុយបានៅពេលនេះក៏មានគោលបំណងបន្តនិងធ្វើឱ្យចំណងមិត្តភាពប្រពៃណីពិសេសរវាងប្រជាជនទាំងពីរ ទោះបីកាន់តែឆ្ងាយពីគ្នាតាមភូមិសាស្ត្រ ប៉ុន្តែមានការចែករំលែកនូវមនោគមវិជ្ជាដូចគ្នានិងចង្វាក់ “បេះដូងលោតញាប់”។



លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងលេខាទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា
ប្រធានរដ្ឋគុយបា លោក Miguel Díaz-Canel ក្នុងពិធីស្វាគមន៍។ រូបថត៖ ថុងញឹត / VNA



លេខាទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបាប្រធានរដ្ឋគុយបា លោក Miguel Díaz-Canel ប្រគល់មេដាយ Jose Marti ជូនចំពោះលោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ។ រូបថត៖ ថុងញឹត / VNA


លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញមកស្តែងការគួរសមជាមួយថ្នាក់ដឹកនាំបដិវត្តន៍គុយបា នាយឧត្តមសេនីយ៍ លោក Raul Castro Ruz។ រូបថត៖ ថុងញឹត / VNA
 

យោងតាមរដ្ឋមន្ត្រីការបរទេស លោក ប៊ុយ ថាញសើន (Bui Thanh Son) នេះគឺជាដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋបរទេសដំបូងទៅកាន់ប្រទេសគុយបា ចាប់តាំងពីបានរៀបចំមហាសន្និបាតលើកទី ៨ នៃបក្សកុម្មុយនិស្តគុយបាប្រកដោយជោគជ័យ។
នេះក៏បញ្ជាក់ផងដែរថា ប្រទេសទាំងពីរ ប្រជាជនវៀតណាមនិងគុយបាចាប់ដៃគ្នា ហើយឆ្ពោះទៅមុខជាមួយគ្នា បន្ទាប់ពីមហាសន្និបាត  ហើយបើកកម្លាំងជំរុញថ្មីក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

យោងតាមលោកវេជ្ជបណ្ឌិត Ruvislei González Saez អនុប្រធានសមាគមមិត្តភាពគុយបា-វៀតណាម ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក ( Nguyen Xuan Phuc) បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំជំនាន់ថ្មីនៃប្រទេសទាំងពីរ ក្នុងការបន្តរក្សាចំណងសាមគ្គីភាពជាប្រពៃណីនិងប្រវត្តិសាស្ត្ររវាងប្រជាជនទាំងពីរ។

ដើម្បីវៀតណាម គុយបាបានត្រៀមខ្លួនជារួចស្រេចក្នុងការប្រគល់វ៉ាក់សាំង

ជោគជ័យធំបំផុតនិងជាចំណុចលេចធ្លោនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់ លោកប្រធាន ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ទៅកាន់ប្រទេសគុយបា នៅពេលនេះគឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវ៉ាក់សាំងការពារជំងឺ Covid-19 ។ នេះក៏ជាសមិទ្ធផលវេជ្ជសាស្រ្តដ៏គួរឱ្យកត់សម្គាល់របស់ប្រជាជនគុយបា ទោះបីជាមានការលំបាកដែលបណ្តាលមកពីការហ៊ុំព័ទ្ធខាងសេដ្ឋកិច្ច។

យោងតាមលោកអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល  ត្រឹនវ៉ាន់ ធួន (Tran Van Thuan) ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) នេះវិស័យសុខាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យាផ្គត់ផ្គង់វ៉ាក់សាំង Abdala ចំនួន ៥ លានដូសជូនដល់ប្រទេសវៀតណាមនិងបន្តទិញវ៉ាក់សាំងចំនួន ៥ លានដូសទៀតសម្រាប់កុមារ។ ប្រសិនបើក្នុងសម័យសង្រ្គាម“ ដើម្បីប្រទេសវៀតណាម គុយបាបានត្រៀមខ្លួនជារួចស្រេចបរិច្ចាគសាច់ឈាមរបស់ខ្លួន” ហើយនៅថ្ងៃនេះក្នុង“ សង្គ្រាម” ប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid - 19 ដើម្បីប្រទេសវៀតណាម គុយបាបានត្រៀមខ្លួនផ្គត់ផ្គង់វ៉ាក់សាំង។

ក្នុងនាមបក្ស រដ្ឋនិងប្រជាជនវៀតណាម លោកប្រធានរដ្ឋង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ក៏បានប្រកាសថា វៀតណាមនឹងប្រគល់អំណោយជាអង្ករចំនួន ៥.០០០ តោនជូនប្រជាជនគុយបា ដែលជាគ្រឿងបរិភោកចាំបាច់ដែលគុយបាកំពុងមានតំរូវការយ៉ាងខ្លាំង។

ទាំងនេះគឺជាភស្តុតាងដ៏រស់រវើកនៃចំណងមិត្តភាពពិសេសទំនាក់ទំនងស្មោះត្រង់ដ៏កម្ររវាងបក្សទាំងពីរ រដ្ឋនិងប្រជាជនទាំងពីរ វៀតណាមនិងគុយបាដែលបានបង្ហាញយ៉ាងច្បាស់តាមរយៈដំណើរទស្សនកិច្ចនេះរបស់លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)។

ថ្លែងក្នុងព្រឹត្តិការណ៍នេះ លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានបញ្ជាក់ថា៖ “ ក្នុងរយៈពេល ៦ ទសវត្សរ៍កន្លងមកនេះ ទោះបីប្រទេសទាំងពីរនៅឆ្ងាយពីគ្នារាប់ពាន់គីឡូម៉ែត្រក៏ដោយ ក៏ដួងចិត្តរបស់សមមិត្តតែងតែមានភាពកក់ក្តៅនិងសង្វាក់បេះដូងដូចគ្នា ដើម្បីឆ្ពោះទៅរកជ័យជំនះ។ ទំនាក់ទំនងសាមគ្គីភាព មិត្តភាពវៀតណាម-គុយបាគឺជារៀងរហូតនិរន្តរភាព។”

ក្រៅពីកិច្ចប្រជុំជាន់ខ្ពស់ លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងគណៈប្រតិភូបានជួបសំណះសំណាលជាមួយសមាគមមិត្តភាពគុយបា។ ចែករំលែកជាមួយមិត្តភក្តិរបស់ប្រជាជនវៀតណាម លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានអះអាងថា៖“ បក្សនិងប្រជាជនវៀតណាមតែងតែប្រកៀកស្មាជាមួយបក្សនិងប្រជាជនគុយបា។ យើងយល់និងខិតខំ ដើម្បីឱ្យមានភាពសក្ដិសមចំពោះជំនឿរបស់បងប្អូនជនជាតិគុយបា»។

ពង្រឹងទំនាក់ទំនងពហុភាគី

ចាកចេញពីប្រទេសគុយបាដ៏ស្រស់ស្អាត លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានមកដល់ទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) នៅថ្ងៃទី ២០ ខែកញ្ញា។

នៅថ្ងៃនេះផងដែរ កាលពី ៤៤ ឆ្នាំមុន វៀតណាមបានចូលរួមអង្គការសហប្រជាជាតិជាផ្លូវការ ហើយបន្ទាប់មកជាង ៤០ ឆ្នាំក្រោយមក ដោយមានចំនួនសំឡេងគាំទ្រ ១៩២/១៩៣ វៀតណាមបានក្លាយជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

នៅចំពោះមុខប្រមុខរដ្ឋនិងថ្នាក់ដឹកនាំបណ្តាប្រទេសនៅក្នុងវេទិកាដ៏ធំបំផុតនៅលើពិភពលោក លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានបញ្ជាក់ពីទស្សនៈរបស់វៀតណាមថា៖ «ពិភពលោកមិនអាចមានសុវត្ថិភាពឡើយ រហូតពដល់ពេលណា នៅតែមានប្រជាជនឬប្រទេសណាដែលមិនទាន់បានរស់នៅដោយសុវត្ថិភាពពីការរាតត្បាតសកល។ ដើម្បីចេញផុតពីជំងឺកូវីដ -១៩ ឆាប់ៗ នេះចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាពក្នុងស្មារតីទទួលខុសត្រូវនិងការចែករំលែក ជាពិសេសផ្តល់អាទិភាពក្នុងការចាក់វ៉ាក់សាំងដល់ប្រជាជននៅក្នុងប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងទាប បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រទេសកំពុងអភិវឌ្ឍសម្របសម្រួលក្នុងការផលិត និងចូលរួមក្នុងបណ្តាញផ្គត់ផ្គង់វ៉ាក់សាំង” ។

 


ថ្នាក់ដឹកនាំនិងមន្រ្តីជាន់ខ្ពស់ជាង ១០០ នាក់មកពីទូទាំងពិភពលោកបានអញ្ជើញចូលរួមក្នុងពីធីបើកសប្តាហ៍ជាន់ខ្ពស់នៃកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ២០២១ ។ រូបថត៖ THX / VNA


នារសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកលោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញចូលរួមនិងថ្លែង ក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់ជស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ ។ រូបថត៖ ថុងញឹត / VNA


លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)ថ្លែងក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ ។
រូបថត៖ ថុងញឹត / VNA



នៅក្នុងកម្មវិធីនៃកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ ២០២១ (ម៉ោងក្នុងស្រុក) នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញថ្លែងសុន្ទរកថា នៅកិច្ចពិភាក្សាជាន់ខ្ពស់ ក្រុមប្រឹក្សាសន្តិសុខស្តីពីការប្រែប្រួលអាកាសធាតុ។ រូបថត៖ ថុងញឹត / VNA



- ក្នុងរយៈពេលជាង ៣ ថ្ងៃនៅទីក្រុងញូវយ៉ក លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបជាមួយប្រមុខរដ្ឋនិងរដ្ឋាភិបាលជាង ៣០ រូប និងអង្គការអន្តរជាតិធំ ៗ ដូចជា អង្គការសហប្រជាជាតិ WB IMF រួមជាមួយកិច្ចប្រជុំប្រហែល ២០ និង បានធ្វើការជាមួយក្រុមហ៊ុនធំៗ ឈានមុខគេ ជិត ៥០ នៅលើពិភពលោក។
- ថ្នាក់ដឹកនាំបក្ស ក្រសួងនិងស្ថាប័នមជ្ឈិមនៅក្នុងគណៈប្រតិភូក៏បានជួបពិភាក្សាការងារយ៉ាងសកម្មជាមួយថ្នាក់ដឹកនាំដៃគូពាក់ព័ន្ធ រួមទាំងរដ្ឋមន្រ្តីការបរទេសនៃប្រទេសដទៃទៀតប្រមាណ ២០ រូប ដើម្បីដោះស្រាយបញ្ហាប្រឈមនានាលើបញ្ហាសន្តិសុខនិងបញ្ហាអស្ថិរភាពនយោបាយ។

លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានសង្កត់ធ្ងន់លើតួនាទីមជ្ឈភាពរបស់អង្គការសហប្រជាជាតិនិងបានចាត់ទុកថា ចាំបាច់បង្កើតការជឿទុកចិត្តក្នុងចំណោមបណ្តាប្រទេស ដោយឈរលើមូលដ្ឋានសមភាព កិច្ចសហប្រតិបត្តិការនិងការគោរពឯករាជ្យភាព អធិបតេយ្យបូរណភាពទឹកដី ការ​មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងប្រទេសដទៃ ដោះស្រាយជម្លោះដោយសន្តិវិធី។ ជាថ្មីម្តងទៀត លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានសម្តែងនូវសាមគ្គីភាពជាមួយប្រជាជនគុយបា ហើយបានអំពាវនាវឱ្យបញ្ចប់ការហ៊ុំព័ទ្ធខាងសេដ្ឋកិច្ចដោយឯកតោភាគីចំពោះប្រទេសគុយបា។

ធនធានអាទិភាពទាំងអស់សម្រាប់វ៉ាក់សាំង

ការជួបពិភាក្សាទ្វេភាគីនិងពហុភាគី ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ទៅកាន់សហរដ្ឋអាមេរិក វៀតណាមបានទទួលការគាំទ្រពីពិភពលោកសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។

ជាពិសេសនៅក្នុងជំនួបរបស់លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានជួបនិងធ្វើការជាមួយក្រុមហ៊ុន Pfizer  ហើយក្រុមហ៊ុននេះបានប្តេជ្ញាប្រគល់វ៉ាក់សាំងចំនួន ៣១ លានដូសដែលបានចុះហត្ថលេខាជាមួយវៀតណាមនៅឆ្នាំ ២០២១ និងវ៉ាក់សាំងចំនួន ២០ លានដូសសម្រាប់កុមារ នៅពេលណាដែលមានទិន្នន័យគ្រប់គ្រាន់អំពីប្រសិទ្ធភាពនិងសុវត្ថិភាព។ ក្រៅពីវ៉ាក់សាំង ដៃគូនិងអាណិកជនវៀតណាមជាច្រើននៅសហរដ្ឋអាមេរិកបានគាំទ្រសម្ភារៈនិងបរិក្ខាពេទ្យដែលមានតម្លៃ ៨,៨ លានដុល្លារ។

 


នារសៀលថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ២០២១ (ម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ។ រូបថត៖ ថុងញឹត / VNA


នៅរសៀលថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ២០២១ (ម៉ោងក្នុងស្រុក) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Abdullah Shalid ។ រូបថត៖ ថុងញឹត / VNA


នៅរសៀលថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ២០២១ (ម៉ោងក្នុងស្រុក) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានជួបជាមួយនាយករដ្ឋមន្រ្តីដាណឺម៉ាក លោកស្រី Mette Frederiksen ។ រូបថត៖ ការផ្សាយរបស់ VNA


នៅរសៀលថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ២០២១ (ម៉ោងក្នុងស្រុក) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបជាមួយប្រធានាធិបតីស្លូវ៉ានី លោក Borut Pahor ។ រូបថត៖ ថុងញឹត / VNA


នៅរសៀលថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ២០២១ (ម៉ោងក្នុងស្រុក) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបជាមួយប្រធានធនាគារពិភពលោក លោក David Malpas ។ រូបថត៖ ការផ្សាយរបស់ VNA


នៅរសៀលថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ២០២១ (ម៉ោងក្នុងស្រុក) នៅទីក្រុងញូវយ៉ក លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក John Kerry ។ រូបថត៖ ថុងញឹត / VNA


នៅខាងក្រៅកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ នៅព្រឹកថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០២១ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)
ប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបប្រធានាធិបតីម៉ុង  លោក Ukhnaa Khurelsukh រូបថត៖ ថុងញឹត / VN



 
នៅរសៀលថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០២១ នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបជាមួយប្រធានាធិបតីស្វីស លោក Guy Parmelin ។ រូបថត៖ ថុងញឹត / VNA

នៅរសៀលថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ ២០២១ នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកផងដែរ លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានជួបជាមួយប្រធានាធិបតីសៀរ៉ាឡេអូន លោក Julius Maada Bio ។ រូបថត៖ ថុងញឹត / VNA


នារសៀលថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ ២០២១ នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បាnជួបជាមួយព្រះមហាក្សត្រី Maxima នៃប្រទេសហូឡង់។ រូបថត៖ ថុងញឹត / VNA


នៅខាងក្រៅកិច្ចប្រជុំពិភាក្សាទូទៅកម្រិតខ្ពស់នៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិសម័យប្រជុំលើកទី ៧៦ នៅព្រឹកថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ ២០២១ (ម៉ោងក្នុងស្រុក) នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបជាមួយប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier ។ រូបថត៖ ថុងញឹត / VNA


ក្នុងឱកាសអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី នៅព្រឹកថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ ២០២១ (ម៉ោងក្នុងស្រុក) នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍ជាតិ ថ្ងៃទី១១ ខែកញ្ញា ដែលជាការរំលឹកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះនៃការវាយប្រហារភេរវកម្មលើអគារភ្លោះនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅទីក្រុងញូវយ៉កនៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១។ រូបថត៖ ថុងញឹត / VNA
 

ក្រៅពីលើវ៉ាក់សាំង Abdala របស់គុយបាចំនួន ១.០៥ លានដូសដែលបានដឹកទៅកាន់ប្រទេសវៀតណាមតាមយន្ដហោះរបស់ប្រធានរដ្ឋ បណ្តាប្រទេសនិងដៃគូផ្សេងទៀតបានប្តេជ្ញាជួយនិងផ្គត់ផ្គង់​វ៉ាក់សាំងចំនួន ១,៥ លានដូសដល់វៀតណាម។ 

សហរដ្ឋអាមេរិកបានប្តេជ្ញាបរិច្ចាគវ៉ាក់សាំងមួយចំនួនធំដល់ប្រទេសវៀតណាម តាមរយៈយន្តការ COVAX នាពេលខាងមុខ។ ទន្ទឹមនឹងការដឹកជញ្ជូនវ៉ាក់សាំងនិងសម្ភារៈបរិក្ខាពេទ្យ តាមយន្តហោះរបស់ប្រធានរដ្ឋដែលបានអនុវត្តដោយក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម ជើងហោះហើរពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways ក៏បានដឹកជញ្ជូនទៅប្រទេសវៀតណាមនូវសម្ភារៈបរិក្ខាពេទ្យជាច្រើនតោនដែលឧបត្ថម្ភដោយដៃគូអាមេរិក។

តាមរយៈការអនុវត្តសេចក្តីសន្និដ្ឋានលេខ ១២-KL/TW ស្តីពីការងារជនជាតិវៀតណាមនៅឯបរទេសក្នុងស្ថានភាពថ្មី នៅទីក្រុងញូវយ៉ក លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានចំណាយពេល ដើម្បីជួបសំណេះសំណាលជាមួយអាណិកជនវៀតណាមនៅសហរដ្ឋអាមេរិក។

នៅក្នុងកិច្ចប្រជុំនេះផងដែរ លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់ម៉ាស៊ីនជួយដកដង្ហើមចំនួន ១.០០០ គ្រឿងដោយអាណិកជនវៀតណាមគាំទ្រដល់ប្រជាជននៅក្នុងប្រទេសដើម្បីជម្នះការរីករាលដាលនៃជំងឺនេះ។

អាចនិយាយបានថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញទៅកាន់ប្រទេសគុយបានិងចូលរួមក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៦៥ ទទួលបានជោគជ័យគ្រប់ជ្រុងជ្រោយនិងប្រកបដោយប្រសិទ្ធភាព។

នេះគឺជាការសំរបសំរួលយ៉ាងជិតស្និទ្ធរវាងការទូតបក្ស រដ្ឋនិងប្រជាជន ដោយអនុវត្តគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី ១៣ ដោយបង្ហាញថាវៀតណាមជាមិត្តនិងជាដៃគូដែលអាចជឿទុកចិត្តបានរបស់សហគមន៍អន្តរជាតិ៕

 


នាព្រឹកថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ២០២១ (ម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways និងដៃគូ GE, CFM International, AviaWorld LCC ។ រូបថត៖ ការផ្សាយរបស់ VNA


នៅរសៀលថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ២០២១ (ម៉ោងក្នុងស្រុក) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)  អញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហគ្រាសវៀតណាមនិងសហគ្រាសអាមេរិក។ រូបថត៖ ថុងញឹត / VNA


នៅខាងក្រៅកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ នៅព្រឹកថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០២១ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញធ្វើជាសាក្សី ក្នុងពិធីទទួលសម្ភារៈបរិក្ខាពេទ្យដែលឧបត្ថម្ភ ដោយ Northwestern Medicine ។ រូបថត៖ ថុងញឹត / VNA


នៅព្រឹកថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០២១ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ទទួលជួបក្រុមហ៊ុន Boeing គុ្រប ។
រូបថត៖ ថុងញឹត / VNA



លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារសហប្រតិបត្តិការរវាងក្រុមហ៊ុន Vin គ្រុប។
រូបថត៖ ថុងញឹត / VNA



ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាទូទៅកម្រិតជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ ២០២១ (ម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញមកទស្សនានិងធ្វើការ នៅក្រុមហ៊ុន Pfizer ។ រូបថត៖ ថុងញឹត / VNA


នាល្ងាចថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១ នៅអាកាសយានដ្ឋានអន្តរជាតិ ណូយបៃ (Noi Bai) (ហាណូយ) លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញចូលរួមក្នុងពិធីទទួលវ៉ាក់សាំង សម្ភារៈបរិក្ខារពេទ្យសម្រាប់ការពារនិងទប់ស្កាត់ជំងឺ Covid- 19 បានបញ្ជូនទៅប្រទេសវៀតណាម តាមរយៈគណៈប្រតិភូលោកប្រធានរដ្ឋ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសគុយបានិងបានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ និងបានអនុវត្តសកម្មភាពទ្វេភាគីមួយចំនួននៅសហរដ្ឋអាមេរិក។ រូបថត៖ ង្វៀនឌៀប / VNA
 
 

អត្ថបទ៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម កាសែតរូបភាពវៀតណាម
ប្រែសម្រួល​ដោយង្វៀន​យ៉ាង

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

ក្នុង​បរិយាកាស​អ៊ូ​​អរ​អធិក​អធមនៅ​នាបណ្ដា​ថ្ងៃខាងដើមនៃ​​និទាឃរដូវ​ ពិធី​បុណ្យ​ទាន​ប្រពៃណី​បាន​រៀប​ចំនៅ​បណ្តោយ​​ទឹក​ដី​អក្សរ ​S នៅ​គ្រប់​​ច្រកល្ហក​ មនុស្ស​ម្នា​ ផ្ទះ​សម្បែង​អ៊ូ​អរ​លេង​កម្សាន្ត​ថ្ងៃបុណ្យ...

Top