• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

ទម្លាប់ប្រឡងបង្កាត់ភ្លើងដាំបាយ នៅភូមិធីកឹម (Thi Cam)

ដើមខែ១ចន្ទគតិជារៀងរាល់ឆ្នាំ ពិធីប្រឡងដាំបាយ នៅភូមិធីកឹម (Thi Cam) បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ឱឡារិក ​នៅលើទីលាន​បូជនីយដ្ឋាន​ធីកឹម ឃុំស្វឹន​ផឿង (Xuan Phuong) ខណ្ឌ​ណាមទឺ​លៀម (Nam Tu Liem) (ក្រុងហាណូយ)​ ទាក់​ទាញ​ការ​ចូលរួម​ពីសំណាក់​អ្នកភូមិ ​និង ភ្ញៀវ​ទេសចរណ៍​។ 

 ពិធី​​ប្រឡង​ដាំបាយ​ ចាប់​ប្រភព​មកពី​ការ​រលឹក​ដល់ស​​គុណ​អំណាច ​​របស់​មេទ័ព​ផាន​តី​ញ៉ាក​ (Phan Tay Nhac)។ ដំណាលថា លោក​ជា​មេទ័ព​នៃស្តេច​ហុង Hung) ​​ទី​១៨ ធ្លាប់​បោះ​ជុំរុំ​ទ័ព​នៅ​ភូមិ​ធី​កឹម​ (Thi Cam)​។ លោក​តែង​រៀប​ចំ​ឱ្យ​ទាហាន​ប្រឡង​​​ដាំបាយ​។​

ប៉ុន្តែ​​ក៏មាន​អ្នក​និទាន​ថា ពេល​មេទ័ព​​ ​ផាន​ តី​ញ៉ាក​ (Phan Tay Nhac) និង​ ភរិយា​ ហ្វ័រ​យុង​ (Hoa Dung) នាំ​ទ័ព​ឆ្លងកាត់​​​ភូមិ​ទៅ​បង្ក្រាប់​ឃ្មាំង​ អ្នកភូមិ​​សុំ​រួម​ដំណើរ​តាម​។ មេទ័ព​ក៏បើក​ពិធី​ប្រឡង​​​ដាំបាយ​ សម្រាប់​ជ្រើស​យក​អ្នក​ពូកែ​ចិញ្ចឹម​ទ័ព​។ ពេល​ស្លាប់ទៅ លោក​បាន​គោរព​​ថ្វាយ​អ្នក​តា​រក្សា​ភូ​មិ​ ហើយ​រៀង​រាល់​ឆ្នាំ អ្នក​​ភូមិ​តែង​បើក​ពិ​ធី​ប្រឡង​​​ដាំ​បាយ​ ដើម្បី​រំលឹក​គុណ​​លោក​។



 ចាស់ព្រឹទ្ធាចារ្យ​ពិនិត្យ​គ្រឿង​ប្រើប្រាស់​ ទុកសម្រាប់បង្កាត់​​​​ភ្លើង របស់​ក្រុង​ប្រឡងនីមួយ​។​


 តាំង​ពីព្រឹក​ ក្រុមប្រឡងនីមួយ​ៗ ​សុទ្ធ​តែ​ត្រៀម​រួចស្រេច​នូវ​គ្រឿង​ប្រើ​ប្រាស់​​ទុកសម្រាប់​​​ដាំបាយ​ ដូចជា​​អង្រែ​ ត្បាល
ចំបើង​​ជាដើម ទុក​សម្រាប់​បង្ហាញ​ថ្វី​ដៃ​​ដាំបាយ​រហ័ស​ និង​ ទន់​ឆ្ងាញ់ពិសា​បំផុត​។​



 ក្រុម​​ប្រឡងនីមួយៗ ​ត្រៀម​​សម្លៀក​បំពាក់​មុន​ពេល​ប្រឡង​។


 ការងារ​​បន្ទាប់​ គឺសម្រាប់​​បុរស​កម្លាំង​ពូកែ​ ដាក់​ស្រូវ​ចូល​ត្បាលថ្ម រួច​ហើយ​ដា​បុក​។​


 ចាប់​ផ្តើម​​​ការ​ប្រឡង​ ក្រុម​នីមួយ​ៗ មាន​ប្រុស​៤នាក់ ចូល​រួម​បង្កាត់​ភ្លើង​​ ទាមទារ​ត្រូវ​មាន​ប្រាជ្ញា​ និង រហ័ស​រហួន​។​
ពួកគាត់​យក​តាម​​​ចំបើងមួយ​បាច់​​ ឈ្លី​ធ្វើ​ឱ្យ​ទក់ៗ​សម្រាប់​បង្កាត់ភ្លើង​។



 ដើម្បី​បង្កាត់​បានភ្លើង​ ពួគាត់​​យក​បន្ទះ​ឈើពីរ​ផ្ទាំង​គាប​ចំបើង​ទក់ៗ យក​ឫស្សី​ពីរ​បន្ទះ​រុំព័ទ​ពីលើ​និង​ពីក្រោម​បន្ទះឈើ
កាន់​ជាប់​ពីរ​ក្បាល​សង​ខាង​ រួច​អ្នក​ទាំងពីរ​ទាញ​ចុះទាញ​ឡើង​ កូត​​​នឹងបន្ទះ​ឈើ​ច្រើន​ដង​។



ពេល​ណា​ឃើញ​ផ្សែង​ហើរ​ឡើង​ គឺ​ឈប់ទាញ​ហើយ​ផ្លុំ​។



 ភ្លើង​ឆេះ​ឡើង​ ពួក​គាត់​​យក​ភ្លើង​នេះ​ដើម្បី​ដាំបាយ​។​


 នារី​មាន​ថ្វី​ដៃ​ល្អបំផុត​ក្នុង​ក្រុម​ បាន​ជ្រើស​ចូល​រួម​វគ្គ​ដាំ​បាយ​។


 ឆ្នាំង​ធ្វើ​ដោយ​ស្ពាន់​ ដុត​ដោយ​ចំបើង​ និង​ ឫស្សី​ស្ងួត​​របស់ភូមិ​ ហើយ​បាន​កប់​ក្នុង​គំនរ​ផេះ ធ្វើ​ឱ្យ​បាយ​​ឆ្អិនស្មើនិង​ឆ្ងាញ់​។​


 ទិដ្ឋភាព​​ផុសផុល​​ នៅ​ទីលាន​បូជនីយដ្ឋាន​ក្នុង​ថ្ងៃ​បុណ្យទាន​ប្រឡង​ដាំ​បាយ​។


អ្នកភូមិ​ប្រមូល​ដុត​​ភ្នក់​ចំបើង​ពេញ​ទី​បូជនីយដ្ឋាន​​ សម្រាប់​ងំរង្គំ​ឆ្នាំង​បាយ ពួន​បន្លំ​ជៀសវាង​​រក​ឃើញ​ទីណា
មាន​ឆ្នាំង​បាយ​កំពុង​ដាំ​។



 ចាស់ព្រឹទ្ធាចារ្យ​ប្រមូល​ឆ្នាំង​បាយ​ដោយ​ដៃ​ឯង​ យកទៅ​ចូល​បូជនីយដ្ឋាន​ឱ្យ​ពន្ទុ។


 បាយ​ឆ្អិន​​​ទន់ ឈ្ងុយ​ឆ្ងាញ់​ មិន​ខ្លោច​ គឺ​មានពន្ទុ។ ការ​ឱ្យ​ពន្ទុ​គ្រាន់តែ​ជា​តំណាង​
ដើម្បី​លើកទឹក​ចិត្ត​ដល់​ក្រុម​អ្នក​ដាំបាយ​ ធ្វើ​ដូច​​ម្តេច​​ មាន​ថ្វី​ដៃ​ពិតប្រាកដ​។​



បន្ទាប់ពី​ឱ្យ​ពន្ទុ​ ឆ្នាំងបាយ​នឹង​បាន​នាំ​ចូល​ទីបូជនីយដ្ឋាន​ ​ធ្វើពិធី​សែន​ថ្វាយ​អ្នកតា​ភូមិ និង​ អាទិទេព​។.



 ក្រោយពេល​បញ្ចប់​ពិធី​ប្រឡង​ ក្រុម​ទាំង​អស់​ចែក​បាយ​ជូន​អ្នកភូមិ​ ដើម្បី​បួងសួង​សុំ​សុខដុម​រមនាពេញ​​មួយ​ឆ្នាំ ​។​
 

 មាន​ទាំង​អស់​​៤ក្រុម​ប្រឡង​ ស្មើនឹង​៤​ស័ក​ អញ្ជើញ​​ចូល​រួម​ពិធី​បុណ្យ​ទាន។​ ក្រុមប្រឡង​នីមួយ​ៗ ជ្រើស​យក​យុជន​​ម្នាក់​​ចូល​រួម​ប្រឡង ​រត់​ទៅ​កាន់​មាត់​ទន្លេញ៉ែ​ (Nhue) ​យកទឹក​មក​ដាំ​បាយ​ ម្យ៉ាង​ដើម្បី​​ធានា​គុណភាព​ប្រភព​ទឹក​​ ក្រុម​អ្នក​រៀបចំ​ត្រៀម​តម្កល់ទឹកពុះ​ឆ្អិន​ទុក​ជា​ស្រេច​ សម្រាប់​យក​ទៅ​ដាំ​បាយ។​

រួម​ជាមួយ​នោះ ក្រុម​នីមួយ​ៗ​​នឹង​មាន​អ្នក​ចូលរួម​៤នាក់ បង្កាត់​ភ្លើង​ ទាម​ទារ​ត្រូវ​មាន​ប្រាជ្ញា​ និង ​រហ័ស​រហួន​។ ពួក​គាត់​​នាំ​​យក​បាច់​ចំបើង​ឈ្លីទក់ៗ ធ្វើ​ជាប្រដាប់​​បង្កាត់​ភ្លើង​។ ដើម្បី​បង្កាត់​បានភ្លើង​ ពួគាត់​​យក​បន្ទះ​ឈើពីរ​ផ្ទាំង​គាប​ចំបើង​ទក់ៗ យក​ឫស្សី​ពីរ​បន្ទះ​រុំព័ទ​ពីលើ​និង​ពីក្រោម​បន្ទះឈើ កាន់​ជាប់​ពីរ​ក្បាល​សង​ខាង​ រួច​អ្នក​ទាំងពីរ​ទាញ​ចុះទាញ​ឡើង​ កូត​​​នឹងបន្ទះ​ឈើ​ច្រើន​ដង​។

ដើម្បី​ជ្រើស​បាន​ឆ្នាំងបាយ​​ឈ្ងុយ​ឆ្ងាញ់​បំផុត ចាស់​ព្រឹទ្ធាចា្យ​ក្នុងភូមិ ផ្អែក​លើ​ក្លិន​ក្រអូប​ កម្រិត​ពណ៌ស និង កម្រិត​ទន់​នៃ​គ្រាប់​បាយ​។ ឆ្នាំង​បាយ​ឆ្ងាញ់​បំផុត​ នឹង​បាន​​យកទៅ​បូជា​ថ្វាយ​អ្នកតាភូមិ។ បន្ទាប់​ពី​​បញ្ចប់​ពិធី​ប្រឡង​ក្រុម​នីមួយ​ៗ​ ចែក​បាយ​ជូន​អ្នកភូមិ​ ដើម្បី​បួងសួង​សុំ​សុខដុម​រមនាពេញ​មួ​យឆ្នាំ​ ​៕​

 

អនុវត្ត​ន៍៖ កុង​ដាត
 



Top