• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សក្តានុពលមូលដ្ឋាន

ទម្រង់រូបភាពដាំដំណាំមីឡុងកាត់ដោយការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ នៅខេត្តតីនិញ (Tay Ninh)

ទម្រង់​រូបភាព​ដាំ​ដំណាំ​មីឡុងកាត់​ដោយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យាខ្ពស់​នៅ​ខេត្ត​តីនិញ (Tay Ninh) បាន​ផ្តល់​ប្រាក់​ចំណូល​ជា​ច្រើន​និង​បើក​ឱកាស​ថ្មី​សំដៅអភិវឌ្ឍន៍​ខឿនកសិកម្ម​​ថ្មី​សំរាប់​កសិករ​រស់​ក្នុង​តំបន់​នេះ។

យើង​ខ្ញុំ​​បាន​មក​ទីក្រុង​តីនិញ (Tay Ninh) ស្វែង​យល់​នូវ​ទម្រង់​រូបភាព​ដាំដំណាំ​មីឡុង​កាត់​ដោយ​ការ​ប្រើប្រាស់បច្ចេកវិទ្យា​ខ្ពស់ ​នៅ​កសិដ្ឋាន​របស់ ​លោក ដាន់​វៀតគឿង (Doan Viet Cuong)។ ​កសិដ្ឋាន​នេះមាន​ទំហំ ៤ ហិចតា​និង​មិន​ឆ្ងាយ​ពី​ជើង​ភ្នំបាដែន (Ba Den) ប៉ុន្មានទេ ដូច្នេះ​អាកាសធាតុ​សមស្រប​នឹង​​ការ​រីកចំរើន​របស់​ដំណាំ​មីឡុង​កាត់​ណាស់។

តាម​លោក ង្វៀន​យីលីញ (Nguyen Di Linh) កម្មាភិបាល​បច្ចេកទេសម្នាក់ធ្វើ​ការ​ក្នុង​កសិដ្ឋាន​ របស់​លោក ដាន់​វៀតគឿង (Doan Viet Cuong) បាន​និយាយ​ឲ្យ​ដឹង​ថា នាបច្ចុប្បន្ននេះ គ្រាប់​ពូជ​មីឡុង​កាត់​​ត្រូវបាន​ដាំ​តាម​ទម្រង់​រូបភាព​​បច្ចេកវិទ្យា​ខ្ពស់​ និង​មាន​បណ្តា​ប្រភេទ​ដូចជា៖ Taki, Sakura គីមឡុង (Kim Long) AB…បច្ចេកទេស​​ដែល​ប្រើ​ប្រាស់​ក្នុង​ដំណើរដាំ​ដំណាំ​មីឡុង​កាត់​នេះ​បាន​ជួយឧបត្ថម្ភ​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និងអភិវឌ្ឍន៍​កសិកម្ម​​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់​ទីក្រុង​ហូជីមិញ (Ho Chi Minh)។
 
ពីយូរលង់​ណាស់​មកហើយ ការ​ផលិតកសិកម្ម​​ត្រូវបាន​ជៈឥទ្ធិពលយ៉ាង​ខ្លាំង​ពីអាកាសធាតុ សត្វ​ល្អិត មេរោគ… និង​បំផ្លាញ​​ផ្ទាល់ដល់ដំណាំ​ នៅពេល​ដំណាំ​នេះត្រូវ​ដាំ​ក្នុង​បរិស្ថាន​ធម្មជាតិ។ ដំណាំមីឡុង​កាត់​ក៏ដូចជា​បណ្តា​ប្រភេទ​ដំណាំ​ផ្សេង​ទៀត បើសិន​ត្រូវ​ដាំ​តាម​របៀប​ធម្មតា​ ​​ដំណាំ​នេះ​ត្រូវបាន​ជៈឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ទិន្និផលនិង​គុណភាព ពីព្រោះ​សត្វ​ល្អិត​ឬសន្សើម​នឹងធ្វើ​ផ្លែមីឡុង​​មាន​ស្នាម​ម្ខាងនិង​ងាយស្រួល​ខូច​ដោយ​​ដង្កូវ។ ដោយ​ការ​ដាំ​​មីឡុង​កាត់​ក្នុង​ផ្ទះ​សំណាញ់​ដែល​អនុវត្តន៍​​បច្ចេកវិទ្យា​ខ្ពស់​​និង​ជួយ​ដំណាំមីឡុង​កាត់​​ជៀសវាង​នឹង​សត្វ​ល្អិត​ ឬ​​ការ​ប្រែប្រួល​អាកាសធាតុ។


កសិដ្ឋានដាំមីឡុងកាត់ដោយការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់របស់លោក ដាន់វៀតគឿង (Doan Viet Cuong)
ស្ថិតក្នុងផ្លូវនិញប៊ិញ (Ninh Binh) សង្កាត់និញសើន (Ninh Son) ទីក្រុងតីនិញ (Tay Ninh)
ខេត្តតីនិញ (Tay Ninh) ។


ទម្រង់រូបភាពដាំដំណាំមីឡុងកាត់ដោយការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ដែលជួយឧបត្ថម្ភបច្ចេកទេសពី
មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ (Ho Chi Minh)។


ដាំដំណាំមីឡុងកាត់ក្នុងផ្ទះសំណាញ់និងអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ ដើម្បីជៀសវាងសត្វល្អិត មេរោគ
ឬអាចឆ្លើយតបនឹងការបែប្រួលអាកាសធាតុ។


ខណៈពេល ៦៥ ថ្ងៃសំរាប់មួយរដូវ ដំណាំមីឡុងកាត់ដាំដោយការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់
អាចដាំបាន ៥ ដល់ ៦ រដូវក្នុងមួយឆ្នាំ។


ម៉ាស៊ីនកត់ពេលវេលាសំរាប់ប្រព័ន្ធស្រោចដ៏ស្វ័យប្រវត្តិដែលបំពាក់ក្នុងផ្ទះសំណាញ់។

ទម្រង់​ដាំ​ដំណាំ​មីឡុង​កាត់​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់​ ដែលសមស្របនឹង​អាកាសធាតុ ជាតិ​ដី​របស់​បណ្តា​ស្រុក​ដូចជា៖ ស្រុកហ័រ​ថាញ (Hoang Thanh) ស្រុកត្រាង​បាង (Trang Bang) ដែល​ផ្តល់​​តំលៃ​សេដ្ឋកិច្ច​​សំរាប់​ប្រជាជន​ រួម​ចំណេក​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច  -  សង្គមកិច្ច​របស់​តំបន់​នេះ។ 

កសិដ្ឋាន​ដាំដំណាំ​មីឡុង​កាត់​របស់​លោក ដាន់​វៀតគឿង (Doan Viet Cuong) មាន​ផ្ទះ​សំណាញ់​ចំនួន ២ ​និង​មានទំហំ ១០០០ ម៉ែត្រ​ការេ​ចំពោះ​​ផ្ទះនិមួយៗ ។ ដើម​ទុន​វិនិយោគ​​​ជា​ដំបូង​សំរាប់​ផ្ទះ​សំណាញ់​មួយ ប្រហែល ៤០០ លាន​ដុង។

ដំណើរ​ដាំនិង​ថែទាំ​មីឡុង​កត់​តាម​ស្តង់​ដា​ រួម​មាន​បណ្តា​ដំណាក់កាល៖ ​ធ្វើ​ឲ្យ​ស្អាត​បរិស្ថាន​ក្នុង​ផ្ទះ​សំណាញ់ បណ្តុះ​គ្រាប់ពូជ ស្រោចទឹក​។ ក្នុង​នោះ​ការ​ស្រោច​ត្រូវ​បាន​អនុវត្តន៍​​ប្រព័ន្ធស្រោច​​តាមបច្ចេកវិទ្យាអ៊ីស្រាអែល។ នេះគឺជាប្រព័ន្ធស្រោច​ដ៏​ស្វ័យប្រវត្តិនិង​ជីរ​ត្រូវបាន​លាយ​ក្នុង​ទឹក ដូច្នេះនឹង​កាត់​បន្ថយពលកម្ម ជាពិសេស​ កសិករ​អាច​គ្រប់គ្រង​​បាន​បរិមាណ​​ថ្នាំ​ការពារ​រុក្ខជាតិ​ប្រើប្រាស់។ របៀប​ស្រោចទឹកនេះ​​មានជាតិបំប៉ន​ពី​ជីរ​និង​​ទឹក​បាន​​ហូរ​ដល់​គល់ អាច​ជួយដំណាំ​​រីកចំរើន។

ទោះបី​​អនុវត្តន៍​ក្នុង​រយៈពេលមួយ​ឆ្នាំក៏ដោយ ប៉ុន្តែទម្រង់​ដាំ​មីឡុង​កាត់ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់​របស់​លោក ដាន់​វៀតគឿង (Doan Viet Cuong) បាន​ទទួល​​ភាព​​ជោគជ័យ​ជាបឋម។ ​ចំណាយ ៦៥ ថ្ងៃ សំរាប់មួយ​រដូវ ដំណាំ​មីឡុង​កាត់​​ដាំដោយការ​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់​​អាច​ទទួល​ផលផ្លែពី ៥ ដល់ ៦ ដង​ក្នុងមួយ​ឆ្នាំ។ ដើមទុន​វិនិយោគ​​លើ​គ្រាប់ពូជ ការ​បណ្តុះ និងពលករចំណាយ ៧០ លានដុង​សំរាប់​មួយ​រដូវ។ ​បន្ទាប់ពី​មួយ​ឆ្នាំ​អនុវត្តន៍​ទម្រង់​រូបភាព​ដាំមីឡុង​កាត់​នេះ បរិមាណ​ផល​មីឡុង​កាត់​ទទួល​បានពី ២៥ ដល់ ៣ តោន ក្នុង ១០០០​ ម៉ែត្រ​ការេ និង​មាន​តំលៃ​ពី ៣ ម៉ឺន ដល់ ៣ ម៉ឺន​ ៥ ពាន់​មួយ​គីឡូក្រាម។

តាម​បងប្រុសលីញ (Linh) ក្រោយ​ការ​ដក​ប្រាក់​ចំណូល ការ​ខូចខាតឧបករណ៍ ប្រាក់ចំណូល​​មកពី​ផ្ទះ​សំណាញ់ទាំងពីរនោះទទួលបាន ៤០ លាន​ដុង​សំរាប់មួយ​រដូវ ​ក្នុង​មួយ​ឆ្នាំ​អាច​ទទួល​ប្រាក់​ចំណូលជាង ២០០ លាន​ដុង។

មកទស្សនាទម្រង់​រូបភាព​ដាំ​មីឡុង​កាត់​​ជាមួយ​យើង​ខ្ញុំ លោក​ ង្វៀន​ថាញ​ផុង (Nguyen Thanh Phong) អនុប្រធាន​សមាគមន៍​កសិក​​សង្កាត់​និញ​សើន (Ninh Son) បាន​និយាយឲ្យ​ដឹង​ថា នេះគឺជា​ទម្រង់​រូបភាព​ដាំ​មីឡុង​កាត់​ដោយការប្រើប្រាស់​បច្ចេកវិទ្យាខ្ពស់​ជាដំបូង​នៅ​ខេត្ត​តីនិញ (Tay Ninh) និង​ទទួល​ប្រសិទ្ធភាព​​សេដ្ឋកិច្ច​ដ៏ខ្ពស់ ហើយបាន​រីករាលដាលដល់​បណ្តា​គ្រួសារ​ក្នុង​ខេត្ត​តីនិញ (Tay Ninh)។

នា​សព្វថ្ងៃនេះ ទីផ្សារ​ចូលចិត្ត​ផ្លែមីឡុងកាត់​ដែល​មាន​គុណភាពល្អនិង​ជា​ផ្លែ​​សុវត្ថិភាពនិង​ធានា​អនាម័យ។ ផ្លែ​មីឡុង​កាត់​ដាំ​ដោយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យាខ្ពស់នៅ​ខេត្ត​តីនិញ​ (Tay Ninh) ត្រូវបាន​ពាណិជ្ជករនិង​បណ្តា​ទីផ្សារទំនើប​មក​ដល់​កសិដ្ឋាន ​ដើម្បី​ប្រមូលទិញ./.


ការប្រមូលផ្លែមីឡុងកាត់។

តំលៃលក់នៅកសិដ្ឋានពី ៣ ម៉ឺន ដល់ ៣ ម៉ឺន ៥ ពាន់មួយគីឡូក្រាម។

មីឡុងកាត់ដាំដោយការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់គឺជាទម្រង់រូបភាពសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព
និងបានរាលដាលក្នុងខេត្តតីនិញ (Tay Ninh)។


មីឡុងកាត់មានរសជាតិឈ្ងុយឆ្ងាញ់និងត្រូវបានចូលចិត្ត។

នាសព្វថ្ងៃនេះ ផ្លែមីឡុងកាត់ត្រូវបានពេញនិយម។
 

អត្ថបទ៖ ង្វៀន​វូថាញដាត រូបថត៖ ង្វៀន​ឡឹន

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

កូន​ជ្រូកដី​​ក្រមិចក្រមើម​  មាន​គ្រប់ពណ៌​ ផ្សារភ្ជាប់នឹង​វ័យ​កុមារ​ នៅតែ​បាន​អភិរក្ស​ និង​អភិវឌ្ឍ​ជិត​ពាក់កណ្តាល​សតវត្សរ៍​ នៅ​ឡាយ​ធេវ​ (Lai Thieu) ខេត្តប៊ិញ​យឿង ​(Binh Duong)

Top