• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទទួលពលរដ្ឋវៀតណាមពីចក្រភពអង់គ្លេសវិលត្រឡប់មកមាតុភូមិវិញ


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេសលោក Tran Ngoc An បានចុះសួរសុខទុក្ខពលរដ្ឋវៀតណាមដែលកំពុងរងចាំធ្វើបែបបទឡើងយន្តហោះ នៅព្រលានយន្តហោះ Heathrow
 

នាថ្ងៃទី១២ និង១៣ ខែកក្កដា ឆ្នាំ២០២០ ស្ថាប័នមានសមត្ថកិច្ចវៀត ណាម ស្ថានទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេស ក្រុមហ៊ុនអាកាស ចរណ៍វៀតណាមបានសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ចរបស់អង់គ្លេស ដើម្បីរៀបចំជើងហោះហើរបញ្ចូនពលរដ្ឋវៀតណាមចំនួន ៣៤០ នាក់ឲ្យវិលត្រឡប់មកមាតុភូមិវិញ។ អ្នកដំណើរនៅលើយន្ដហោះរួមមានកុមារអាយុក្រោម ១៨ ឆ្នាំ និស្សិតដែលបានបញ្ចប់វគ្គសិក្សា មានទិដ្ឋា ការ ផុតកំណត់ អន្តេវាសិកដ្ឋានបិទទ្វារ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ មនុស្សដែលមានជំងឺធ្ងន់ធ្ងរ មានជំងឺប្រចាំកាយ អ្នកទេសចរ និងអ្នកដែលទៅបំពេញការងារត្រូវជាប់គាំងដោយសារកូវីដ១៩។ ជើងហោះហើរនេះ ក៏បានបញ្ចូនក្រុមគ្រូពេទ្យនិងគិលានុបដ្ឋាយិកាវិលត្រឡប់មកវៀតណាមវិញបន្ទាប់ពីបំពេញភារកិច្ចបញ្ចូនអ្នកបើកយន្តហោះអង់គ្លេស (អ្នកជំងឺ លេខ ៩១) ទៅកាន់ប្រទេសខ្លួនដោយសុវត្ថិភាព។
 
បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Van Don  (ខេត្ត Quang Ninh) មក អ្នកដំណើរក្នុងជើងហោះ ហើរនេះ សុទ្ធតែត្រូវបានត្រួតពិនិត្យសុខភាពនិងត្រូវបានធ្វើចត្តាឡីស័កតាមការកំណត់របស់ក្រសួងសុខា ភិបាលផងដែរ៕

តាម ​VOV5 - វិទ្យុសំឡេងវៀតណាម


ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top