• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ថ្លាឈ្វេង ទឹកសមុទ្រឆ្នេរសៅ (Sao) ស្រុកកោះភូក្វឹក (Phu Quoc)

ស្ថិត​​នៅ​ទិស​ខាង​ត្បូង​កោះ​គជ់​ភូក្វឹក (Phu Quoc)​ (ខេត្ត​កៀន​យ៉ាង - Kien Giang​​) ឆ្នេរ​សៅ (Sao) ​បាន​​ស្គាល់​ជា​ឆ្នេរ​មួយ​ក្នុង​ចំណោម​ឆ្នេរ​សមុទ្រ​ស្អាតបំផុត​នៅ​វៀតណាម​ ពីព្រោះ​ទីនេះ​ស្ងាត់​ខ្យល់​​គ្មាន​​រលក​ ​ទឹក​ថ្លា​ឈ្វេង​​ពេញ​មួយ​ឆ្នាំ​។​

 ឆ្នេរ​សៅ (Sao)​ ​ជាឈ្មោះដែល​​ប្រជាជន​រស់​នៅ​លើ​កោះ​​ដាក់​ឲ្យ​​ ពីព្រោះ​កាល​ពី​មុន​ រៀង​រាល់​ពេលថ្ងៃ​​អស្តង្គតស្បៃ​រាត្រី​​ជិត​ទម្លាក់​ចុះ​មក តែង​មានសត្វ​​ក្រចាប់​​សមុទ្រ starfish ​បណ្តែត​ខ្លួន​លើផ្ទៃទឹក​។ ក្នុង​បរិយាកាស​ព្រឹក​ព្រហាម​​ស្រស់​ស្រាយ​ ត្រជាក់ ធ្វើដំណើរ​កម្សាន្ត​តាម​ឆ្នេរ​ខ្សាច់​ សំឡឹង​មើល​ពន្លឺ​កាំ​រស្មី​ពេល​ព្រឹក​ចែក​ចាំង​ចុះលើ​​មហា​សមុទ្រ​ថ្លាឈ្វេង​​ សន្តាប់​សូរ​សព្ទ​ស្រាវៗ​​នៃ​ជំនោរ​​រលក​ ធុំ​ក្លិន​រស់​ជាតិ​ទឹកប្រៃ​ ​ ​​ អារម្មណ៍​​ស្ងប់មួយ​គួរ​ឲ្យ​ជាប់​​ចិត្ត​​ ដែល​ភ្ញៀវទេសចរ​នឹង​អាច​ទទួល​បាន​​នៅទី​នេះ​។
 
ឆ្នេរ​សៅ (Sao)​ ប្រជុំ​ទាំងអស់​នូវ​លក្ខណៈវិនិច្ឆ័យ​អំពី​ឆ្នេរ​សមុទ្រ​ស្អាត​ ផ្ទៃទឹក​ថ្លា​ឈ្វេង​ ឆ្នេរ​ងូត​ទឹក​វែង​អន្លាយ​ កម្រិត​​បាត​ឆ្នេរ​ចោត​បង្គួរ​​ និង​ដី​ខ្សាច់ម៉ដ្ឋ​ខៃ​ស​ស្គុះ​​កម្រឃើញ​។ នៅ​ពេលព្រឹកព្រហាម​​ទឹក​នាច​​ ផ្ទៃទឹក​ស្ងប់គ្មាន​រលក​​ ឆ្នេរ​សមុទ្រ​លេច​អណ្តែក​ដុំ​ផ្នោរ​ខ្សាច់​ស​រលើប​ធំ​វែង​​​សន្លឹម ​ដូច​​រូប​ផ្លែប៊ឺ ក៏ជា​ពេល​​រាល់​សកម្មភាព​នៅ​លើ​ឆ្នេរ​សមុទ្រ​​ រៀបផុស​​ឡើង​កុះករ​ជាទី​បំផុត​។​
 
សេវាកម្ម​កីឡា​លើ​ទឹក​សមុទ្រ​នៅទី​នេះ​សម្បូរ​បែប​ណាស់​ កាណូត​ស្វ័យ​ប្រវត្តិ​ ចែវ​ទូក kayak ​ ទូក​ចេក ជិះក្តារ​ស្គី​តាម​ទូក​​ដឹក​ ​អ្វី​ទាំង​អស់​នេះ​ភ្ញៀវទេសចរ​នឹង​ងាយ​ជួប​ប្រទះ​។ ក្រោម​ជួរដើម​ដូងពណ៌​ខៀវ​ស្រងាត់​ បញ្ចេញ​ស្រមោល​ម្លប់​លើ​ឆ្នេរ​ខ្សាច់​ ភ្ញៀវទេសចរ​អាច​ជ្រើស​យក​​នូវ​​គ្រឿង​សមុទ្រ​ស្រស់ៗ​ ដែល​ខ្លួន​ចូល​ចិត្ត​ ឬ​ផឹក​ទឹក​ត្រជាក់​​គយ​គន់​​ពន្លឺ​ថ្ងៃពណ៌​លឿង​និង​ខ្យល់​សមុទ្រ​បក​បោក៕

 

 

ឆ្នេរ​សៅ (Sao)​ មាន​ជួរ​ដូង​អែន​ខ្លួន​អើត​ចេញ​លំហសមុទ្រ​ បង្កើត​បរិយាកាស​រហស្ថាន​ដ៏​ស្អាត​។​ រូបថត៖ បា​ង៉ុក

 ធាង​ដូង​សំយាក​ចោល​ស្រមោល​ម្លប់​ត្រជាក់​មក​លើ​ភ្ញៀវ​ទេសចរ​។ រូបថត៖ បា​ង៉ុក

 ឆ្នេរ​សៅ (Sao)​ ជា​បរិយាកាស​ប្រពៃមួយ ​សម្រាប់​ភ្ញៀវទេសចរ​ដែល​ចូលចិត្ត​ហាល​កម្តៅ​ថ្ងៃ​។ រូបថត៖ បាង៉ុក​

 ឆ្នេរ​សៅ (Sao) មាន​ផ្ទៃទឹក​ថ្លាឈ្វេង​ពណ៌​ខៀវ​ត្រជាក់​ ផ្តល់​ជូនភ្ញៀវ​ទេសចរ​នូវ​​ពេល​​​វេលា​​លំហែកាយ​ សុខ​សាន្ត​​។​
រូបថត៖ បាង៉ុក


 ប្រការ​អស្ចារ្យ​បំផុត​នៅ​ទីនេះ​ គឺសម្រាក​លើ​កៅ​អី​បង្អែក ឬ​អង្គុយ​គយ​គន់​សំឡឹង​មើល​សមុទ្រ
ក្នុង​​បរិយាកាស​មនោរម្យសុខ​សាន្ត​​ មិត្ត​អាចដើរ​កម្សាន្ត​លើ​ឆ្នេរ​សមុទ្រ​​ ស្វែងរក​ចាប់​ក្តាម​​ ខ្យង ​
និង​​សត្វ​​​​​មាន​ស្នោក​​ប្រភេទ​តូច​ៗ​ ។ រូបថត៖​ បាង៉ុក​


 ឆ្នេរ​សៅ (Sao) ​មាន​ប្រវែង​៧គីឡូ​ម៉ែត្រ​ ជាមួយ​ផ្នោរ​ខ្សាច់​សួគ៌​ បាន​សហគមន៍​​​​ទេសចរណ៍​អន្តរជាតិ​ទទួល​ស្គាល់​
មិនត្រឹម​តែ​ជា​ឆ្នេរសមុទ្រ​ស្អាត​បំផុត​​វៀតណាម​ នៅទាំង​ជាប់​ចំណាន​ថ្នាក់ស្អាតល្អ​បំផុត
​នា​តំបន់​អាស៊ី​អាគ្នេយ៍​។ រូបថត៖ បា​ង៉ុក​​


 ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្តដោយ​សេរី​លើ​ឆ្នេរ​សៅ (Sao)​ ភូក្វឹក (Phu Quoc)​​។ រូបថត៖ បាង៉ុក​

 ឆ្នេរ​សៅ (Sao)​ ល្បី​ឈ្មោះ​ជាមួយ​ឆ្នេរ​ខ្សាច់ “​សបំផុត​​និងជ្រះ​​​ស្អាត​បំផុត​”។ ខ្សាច់​សផ្លេក​ៗ
រួម​ផ្សំនឹង​ពន្លឺ​ព្រះអាទិត្យ​ត្រូពិច​ ផ្តល់​ជូន​ភ្ញៀវទេសចរ​នូវ​អារម្មណ៍​មួយ​នៃ​តំបន់​ដី​ថ្មី​ប្លែក​នេះ។ រូបថត៖ ឡេ​មិញ​


មណ្ឌល resort ​នៅ​ជុំវិញ​ឆ្នេរ​សៅ (Sao)​ ផ្គត់​ផ្គង់​សេវាកម្ម​ឲ្យ​ជួល​កាណូត​ ដោយ​តម្លៃ​១០០.០០០ដុង​
ក្នុង​មួយ​ម៉ោង​។ រូបថត៖ ឡេមិញ


 សកម្មភាព​កីឡា​លើ​ផ្ទៃទឹក​ឆ្នេរ​សៅ (Sao) ​សម្បូ​របែប​ណាស់​។ មណ្ឌល​សម្រាក​​កាយ​នៅ​ទីនេះ
សុទ្ធតែ​មាន​សេវាកម្ម​ឲ្យ​ជួល​កាណូត​ សម្រាប់​ភ្ញៀវទេសចរ​ពិសោធន៍​ បើក​បង្ហោះ​លើ​ផ្ទៃទឹក​ថ្លា។​ រូបថត៖ ឡេមិញ​


 ភ្ញៀវទេសចរ​ពិសោធន៍​ជិះទូក​ចេក​លើ​ឆ្នេរ​សៅ (Sao)​។ រូបថត៖ ឡេមិញ​

 មកទី​នេះ​ ភ្ញៀវ​ទេសចរ​អាច​ពិសា​អាហារ​ច្នៃ​ពី​​គ្រឿង​សមុទ្រ​ស្រស់​ៗ ដែល​នេសាទរ​ដោយ​ប្រជាជន​នៅ​ទីនេះ​។ រូបថត៖ បាង៉ុក

 នៅ​ឆ្នេរ​សៅ (Sao)​ មាន​ភោជនិយដ្ឋាន​បម្រើ​​​ជំនាញ ​ផ្តល់​នូវ​​អាហារគ្រឿង​សមុទ្រ​ស្រស់​ៗ អាហារ​វៀតណាម​
អាហារ​បារាំង​​។ រូបថត៖ បាង៉ុក


 គ្រឿង​សមុទ្រ​ស្រស់ៗ​នៅ​ឆ្នេរ​សៅ (Sao)​ នេសាទ​ផ្ទាល់​ដោយប្រជាជន​កោះ​ភូក្វឹក (Phu Quoc)​។​ រូបថត៖ បាង៉ុក

 ភ្ញៀវ​ទេសចរ​ពិសា​អាហារ​នៅ​ឆ្នេរ​សៅ (Sao)​។ រូបថត៖ បាង៉ុក​

 អត្ថបទ៖ បា​ង៉ុក  ​ រូបថត៖ ឡេមិញ ​- បា​ង៉ុក​

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top