• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំបក្សនិងរដ្ឋបានទៅសួរសុខទុក្ខនិងប្រគល់អំណោយបុណ្យចូលឆ្នាំថ្មីជូនដល់ប្រជាជន


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជូនអំណោយដល់អ្នកជំងឺជាកុមារនៅមន្ទីរពេទ្យកុមារមជ្ឈិម

 នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី  Nguyen Thi Kim Ngan បាន​អញ្ជើញទៅ​សួរសុខ​ទុក្ខនិង​ជូន​អំណោយ​ចូលឆ្នាំថ្មី​ជូនដល់​អ្នកជំងឺ​ជាកុមារ​ក្រីក្រនៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​។
 
ថ្លែងទៅកាន់​ថ្នាក់ដឹកនាំ កម្មាភិបាលនិងវេជ្ជបណ្ឌិតនៃ​មន្ទីរពេទ្យកុមារមជ្ឈិម ប្រធា​នរដ្ឋសភា លោ​កស្រី Nguyen​ Thi Kim Ngan អះអាងថា៖ បក្សនិ​ងរដ្ឋ តែងតែយកចិត្តទុកដាក់​និង​ចំណាយរាល់​ប្រភពកម្លាំង​ដល់ការងារ​ថែទាំសុខភាព​ប្រជាជន។

ក៏នា​រសៀល​ថ្ងៃទី ២២ ខែមករា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរ ទេសវៀតណាម  លោក Pham Binh Minh បាន​អញ្ជើញទៅសាកសួរសុខទុក្ខនិងប្រគ​ល់អំណោយដល់វីរៈអ្នកម្តា​យវៀត​ណាម គ្រួសារក្រីក្រ គ្រួសារ គោលនយោបាយ​និង​គ្រួសារដែលមានជនរងគ្រោះដោយជា​តិគីមីពុលព័ណ៌​លឿងទុំ នៅទូទាំងខេត្ត Nam Dinh ភាគ​ខាង​ជើងវៀតណាម។
 
នារសៀល​ថ្ងៃទី ២២ខែមករា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue បានអញ្ជើញ​ទៅសួរសុខ​ទុក្ខនិងចែក​អំណោយដល់​យុទ្ធជនពិការ គ្រួសារក្រីក្រគ្រួសារគោលនយោបាយនៅខេត្ត Bac ​Giang ផងដែរ ។

ក្នុងពេលជាមួយគ្នានោះ ក្រុមការងាររបស់រដ្ឋសភា ដឹកនាំដោយលោកស្រី Tong Thi Phong អនុប្រធាន​អចិន្ត្រៃយ៍​រដ្ឋសភា បានអញ្ជើញទៅសួរសុខទុក្ខនិងជូ​នអំណោយចំពោះ វីរៈអ្នកម្តាយវៀត​ណាម ប្រជាជនក្រីក្រ និ​ងគ្រួសារ​គោលនយោបាយ​នៅស្រុកព្រៃ​ភ្នំ  Cam Thuy (ខេត្តThanh H​oa) ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top