• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំទូទាំងពិភពលោកបន្តផ្ញើសាររំលែកទុក្ខដល់ថ្នាក់ដឹកនាំរបស់បក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាមក៏ដូចជាក្រុមគ្រួសាររបស់ប្រធានរដ្ឋលោក Tran Dai Quang

 ទទួល​បានដំណឹងថា ប្រធានរដ្ឋវៀត ណាម លោក Tran Dai Quang បានទទទួលមរណភាព ថ្នាក់​ដឹក​នាំ​ប្រទេស​ជាច្រើន​ទូទាំងពិភពលោក បានបន្តផ្ញើសារចូលរួម​រំលែកទុក្ខដល់ថ្នាក់ដឹកនាំ​របស់បក្ស រដ្ឋាភិបាល​និង​ប្រជាជន​វៀត​ណាម​ក៏ដូចជាក្រុមគ្រួសាររបស់​លោក​ Tran Dai Quang។ 
 
ព្រះមហាក្សក្រ​ ប៊្រុយណេ Haji Hassanal Bolkiah; ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte; នាយករដ្ឋមន្រ្តីសិង្ហបុរី Lee Hsien Loong,​ អគ្គលេខាធិការនៃគណបក្សសកម្មភាពប្រជាជន រ​បស់សិង្ហបុរីប្រធានាធិបតី​សឹង្ហបុរី​ Halimah Yacob;  នាយក​រដ្ឋមន្ត្រីថៃ  លោក Prayuth Chan –o- cha ; នាយករដ្ឋមន្រ្តីជប៉ុន​ លោក Shinzo Abe; ប្រធាន​សម្ព័ន្ធ​ភាព​សភា មិត្តភាពជប៉ុន - វៀតណាម អគ្គលេខាធិការនៃគ​ណបក្សប្រជាធិបតេយ្យសេរីកាន់អំ​ណាច Toshihiro Nikai; អគ្គលេខាធិការ​អាស៊ានលោក Lim Jock Hoi; ប្រធានាធិបតី​ប្រទេស​វេណេហ្ស៊ុអេឡា Nico​las Maduro Moros; នាយករដ្ឋមន្ត្រី​បង់​ក្លាដែស Sheikh Hasina, ប្រធានាធិបតី​បង់ក្លាដែស Md. Abdul Hamid; ប្រធានាធិបតី​ប្រេស៊ីល​ លោក Michel Temer ។ល។​
 
ក្នុង​សារទូរលេខចូលរួមរំលែកទុក្ខទាំងអស់នេះ សុទ្ធតែបាន​សម្តែង​នូវក្តី​សោក​ស្តាយ​ចំពោះ​មរណ​ភាព​របស់​ប្រធាន​រដ្ឋ​វៀត​ណាម លោក Tran Dai Quang ព្រមទាំងកោតសរសើរ​ចំពោះរាល់ការរួមចំណែក​ដ៏ធំ​ធេង របស់ប្រធានរដ្ឋ លោក T​ran Dai Quang ក្នុងកិច្ចការអភិវឌ្ឍ​ន៍ប្រទេស​ជាតិ ក៏ដូច​ជាលើក​កម្ពស់​ថានៈ​របស់​វៀត​ណាម លើឆាក​អន្តរជាតិ​និង​ក្នុងតំបន់។

នាថ្ងៃ​​ទី២៤ខែកញ្ញា ក្នុងប៉ុន្មាននាទីដំបូង នៃពិធីបើកមហាសន្និបាតប្រចាំឆ្នាំលើក ទី៥៨នៃមហាសន្និបាត បណ្តា​ប្រទេស​ជាសមាជិក​នៃអង្គការកម្មសិទ្ធិបញ្ញាពិភព​ លោក (WIPO) នៅទីក្រុងហ្សឺណែវ (ប្រទេ​សស្វីស​) ប្រតិ​ភូទាំង​អស់​ដែល​បានចូលរួម​មហាសន្និបាត​ WIPO បានចំណាយរយៈ​ពេល​១នាទី​ធ្វើការស្មឹង​ស្មាធិ៍រំលឹក​ដល់​វិញ្ញាណក្ខ័ន្ធ​របស់ប្រធាន​រដ្ឋវៀត​ណាម លោក Tran Dai Quang​ ​។
 
ក្នុងសុន្ទរកថាសម័យពិភាក្សាពេញអង្គនៃមហាសន្និបាត ប្រតិភូទាំង​អស់បាន​ផ្ញើរសារ​ចូលរួម​រំលែក​ទុក្ខ​ដល់​រដ្ឋាភិបាល​និង​ប្រជាជនវៀតណាមចំពោះមរណភាពរប​ស់ប្រធានរដ្ឋ លោក Tran​ Dai Quang​ ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top