• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំរុស្ស៊ីនិងអាល្លឺម៉ង់ពិភាក្សាអំពីបញ្ហាជាច្រើន


 អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin  (រូបថត: Reuters)

 ក្នុង​សេចក្ដីប្រកាសមួយ វិមានក្រឹមឡាំងបានឲ្យដឹងថា ជំនួបនេះបាន​ប្រព្រឹត្តិទៅ​ប្រកប​ដោយ​ភាពជាក់ស្ដែង ថ្នាក់​ដឹក​នាំទាំងពីរូបបានពិភាក្សាយ៉ាងលម្អិត​អំពីបញ្ហាសំខាន់ជាច្រើនហើយទទួលបានការស្រុះចិត្តគំនិតគ្នា។
 
នាថ្ងៃទី១​៨ ខែសីហា ឆ្នាំ​២០១៨ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មានជំនួបនៅទីក្រុង ប៊ែរឡាំង។ នៅក្នុងជំនួបដែលអូសន្លាយរយៈពេល ៣ ម៉ោង នៅវិមាន Schloss Meseberg នេះ ថ្នាក់ដឹកនាំទាំងពីរូបបានពិភាក្សាអំពីបញ្ហាសំខាន់ៗជាច្រើន  ក្នុងនោះមាន​គម្រោង​ការណ៍​លំហូរចរន្ត​ភាគខាងជើងទី ២ បណ្ដាបញ្ហាអំពីស៊ីរី និងអ៊ុយក្រែន។ ក្នុងសេចក្ដីប្រកាសមួយ វិមាន​ក្រឹម​ឡាំង​បាន​ឲ្យដឹងថា ជំនួបនេះបានប្រព្រឹត្តិទៅប្រកប​ដោយភាពជាក់ស្ដែង ថ្នាក់ដឹក​នាំទាំង​ពីរូប​បាន​ពិភាក្សា​យ៉ាង​លម្អិត​អំពីបញ្ហាសំខាន់ជាច្រើនហើយទទួលបានការស្រុះចិត្ត​គំនិតគ្នា។ តាមនោះ ប្រធានាធិបតី រុស្ស៊ី​លោក​ Vladimir Putin និង អធិការបតីអាល្លឺម៉ង់​លោកស្រី Angel​a Merkel បានឯកភាព​គ្នាថា​គម្រោង​ការណ៍​លំហូរ​ចរន្តភាគ​ខាងជើងទី ២ គឺមិន ត្រូវ​ធ្វើ “នយោបាយ​ភាវូបនីយកម្ម” ហើយ​សម្ដែង​កា​រប្តេជ្ញា​ចិត្ត​ក្នុង​ការសម្រេច​គម្រោងការ​ណេ៍នេះ។ ក្រៅពីនេះ ភាគី​ទាំងពី​ក៏បាន​ពិភាក្សា​អំពី​ការបង្ហូ​រឧស្ម័ន​របស់​រុស្ស៊ី​តាម​រយៈអ៊ុយ​ក្រែន​នៅក្នុងគម្រោងការណ៍នេះផ​ងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top