• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

ថង់សំពត់ការពារបរិស្ថាន

ប្រជាជន​វៀតណាម​លម្អិត​កម្ម​​ការពារ​បរិស្ថាន ​តាម​រយៈ​សកម្មភាព​ ទម្លាប់​សាមញ្ញ​ប្រចាំថ្ងៃ​ ដោយ​មានការ​ប្រើ​ប្រាស់​ថង់​​​សំពត់​​។ ថង់​សំពត់​បាន​មជ្ឈដ្ឋាន​យុវវ័យ​ចូល​ចិត្ត​ស្រឡាញ់​កាន់តែ​ច្រើន​ មិនត្រឹម​តែ​ជា​ភាព​ងាយ​ស្រួល​ នៅទាំង​មាន​រចនាបទ​ឯកត្តភាព​ផង​ដែរ​។​

យើង​ខ្ញុំ​អញ្ជើញទៅ​កាន់​សហករណ៍​វុន​​អាត​ (Vun Art) នៅទីប្រជុំ​ជន​ សំពត់​វ៉ាន​ភុក​ (Van Phuc) (ខេត្ត​ហាដុង - Ha Dong​)។ នេះ​គឺ​ជា​ម្តុំ​​ទីកន្លែង​ផលិត​ថង់​សំពត់​ ដែល​បង្កើតដោយ​ជាង​ជា​ជនពិការ​។

បង​ឡេ ​វៀត​គឿង​ (Le Viet Cuong) នាយក​​សហករណ៍​វុន​អាត (Vun Art)​​ចែក​រំលែក​ថា៖ “កាល​ពីដើម ​យើង​ខ្ញុំ​ផលិត​តែ​សំពត់សម្រាប់​​គំនូរ​។ ​ប៉ុន្តែ​ គំនូរ​ជួប​ការ​លំបាក​ក្នុង​ការ​លក់ចេញ​​​។ ក្នុ​ងជាង​មួយ​ខែ​ថ្មី​ៗនេះ​ យើង​ខ្ញុំ​ចាប់​ផ្តើម​បង្វែទៅ​ផលិត​​ថង់​​សំពត់​សមស្រប់​នឹង​​តម្រូវការ​ចាំបាច់ ​នៃ​អ្នក​ប្រើប្រាស់។ ជាង​នេះទៅ​ទៀត​ គឺ​ដើម្បី​បង្កើនប្រាក់​ចំណូល​ជូន​ជនពិការ​ ​ដែល​ធ្វើ​នៅទីនេះ​”​។​

 


 វត្ថុធាតុ​ដើម​​ប្រើសម្រាប់​ធ្វើ​ថង់​​សំពត់​ គឺ​សំពត់​ canvas felts ការុង​ ដែល​មាន​តម្លៃថោក​ សារធាតុ​ធម្មជាតិ​ និង​ជិត​ដិត​នឹង​បរិស្ថាន​។​


 ដំណាក់កាល​កាត់​ក្បាច់​ទាម​ទារ​ភាព​ផ្ចិត​ផ្ចង់​ ជ្រៀស​វាង​កំហូច​។​


 ដំណាក់កាល​ជ្រើសរើស​ពណ៌​សំពត់​​ ទុក​សម្រាប់​ធ្វើ​ក្បាច់​តុបតែង​លើ​ថង់​។​


 ក្បាច់​បាន​សហករណ៍​វុន​អាត​ (Vun Art) រចនា​នៅ​លើ​ថង់​ ចម្បង​បាន​រចនា​ក្បាច់​តាម​បែប​លក្ខណៈ​វប្បធម៌​វៀតណាម​។​


 ដំណាក់កាល​ប្រើប្រាស់ម៉ាស៊ីន​​កាត់​ក្បាច់​តុប​តែង​លើ​ថង់។​


ក្បាច់​បាន​កាត់​ខ្នាត​តូច​ធំ​ផ្សេង​គ្នា​ យោង​ទៅ​តាម​ខ្លឹមសារ​រូបភាព​តម្រូវ​ត្រូវ​បិទ​នៅ​លើ​ថង់​។


 យោង​តាម​សមត្ថភាព​ធ្វើ​ការងារ​​ ជាងម្នាក់ៗ​នៅ​វុន​អាត​ (Vun Art) នឹង​បាន​រៀប​ចំ​ធ្វើការ​នៅ​ដំណាក់កាលនីមួយ​ៗ​​​ផ្សេង​គ្នា​ ដើម្បី​បង្កើត​បាន​ថង់សំពត់​មួយ​សម្រេចបាន​ល្អប្រពៃ​។​


ជាង​នៅ​សហករណ៍​វុន​អាត​ (Vun Art) ពិនិត្យ​ថង់​សាឡើង​វិញ​ មុន​ពេល​ប្រគល់ទំនិញ​ ទៅ​តាម​លិខិត​​កក់​ទំនិញ​របស់​អតិថិជន​។

 

វត្ថុធាតុ​ដើម​សម្រាប់​ផលិត​ថង់​សំពត់​ តែង​បាន​ធ្វើ​អំពី​ canvas felts ការុង​ដែល​មាន​តម្លៃថោក​ សារជាតិ​ធម្មជាតិ​ និង​ជិត​ដិត​នឹង​បរិស្ថាន​។ បន្ទាប់ពី​ ​ថង់​បាន​ដេរ​​ភ្ជាប់ជាបឋម​ មើល​តាម​សមត្ថភាព​នៃជាង​ម្នាក់ៗ បងគឿង​ (Cuong) ​នឹង​បែង​ចែក​​មនុស្ស​ធ្វើ​ទៅ​តាម​មុខងារ ដំណាក់កាល​ដូចជា៖ គូរ កាត់ បិទ អ៊ុត​ជាដើម​។​

សព្វថ្ងៃ​ សហករណ៍​វុនអាត​ (Vun Art) មាន​ជាង​ជាជន​គថ្លង់​ពិការ​ down និង​បាក់ទឹក​ចិត្ត​ ​ជាង​១០​នាក់​។ ដូច្នេះ​ តា​ម​បង​គឿង ​(Cuong) ​​ត្រូវ​មាន​ចិត្ត​អំណត់​ អត់​ធ្មត់​ ដើម្បី​យល់អំពី​ជាងម្នាក់​ៗ​​របស់​ខ្លួន កម្សោយ​​កន្លែង​ណា​ យើង​បង្រៀន​កន្លែងហ្នឹង​ និងប្រគល់​ការងារ​ឱ្យ​សមស្រប់។

ក្រៅ​ពី​លិខិ​តកក់​ទំនិញ​តាម​តម្រូវការ​របស់អតិថិជន​ ថង់​បង្កើត​ដោយ​ជាង​វុន​អាត​ (Vun Art) មាន​ភាព​ច្នៃប្រឌិត​សម្បូរ​បែប​ អំពី​​ក្បូរក្បាច់​​រចនា​ ដែល​​បាន​បិទ​ជាប់​នៅ​​លើ​ថង់​។ នោះ​គឺជា​រូបភាព​រម្មណីយដ្ឋាន​ ខ្វេវ៉ាន​កាត់ (Khue Van Cac) វត្ត​សសរ​មួយ មាន់​ ជ្រូក​ កណ្តុរ​ តាមបែប​រូប​គំនូរ​ដុង​ហូរ​ (Dong Ho)។​

សព្វថ្ងៃ​ សហករណ៍ឃុំ​​វុន​អាត (Vun Art) ទទួលបាន​លិខិត​កក់ទំនិញ​សំពត់​ថង់​យ៉ាងច្រើន​ មក​ពី​សហគ្រាស​មួយ​ចំនួន​ដូចជា៖ Viettel Canifa ជាដើម​។ មិនត្រឹម​តែ​ជំនួយ​ឧបត្ថម្ភ​ដល់​ជីវិត​អភ័ព្វ​​គ្មាន​សំណាង​ សហករណ៍​វុន​អាត​ (Vun Art) នៅ​ជា​ទម្រង់​រូបភាព​មួយ​ អំពី​បរិយាកាស​ច្នៃប្រឌិត​ ទាក់ទាញ​ភ្ញៀវ​ទេសចរ​យ៉ាង​ច្រើន អញ្ជើញ​មកកាន់ភូមិ​សំពត់​វ៉ានភុក​ (Van Phuc)៕​

 

 ថង់​មួយ​ចំនួន​ ដាំ​ទៅដោយ​ក្បូរក្បាច់​រចនា​ដ៏រស់រវើក​ បង្កើត​ដោយ​សហករណ៍​វុន​អាត (Vun Art) ​៖











 

 អត្ថបទ៖ ងឹន​ហា  រូបថត៖​ ត្រឹន​ ថាញ​យ៉ាង​
 


Top