• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

ត្រុកជី-ឫស្សីក្រដាសស្រុកហ្វេ

សិល្បៈ​ត្រុកជី​-ឫស្សី​ក្រដាស បាន​បង្កើត​ឡើង​ដោយ​វត្ថុធាតុ​គឺដើម​ឫស្សី និង​ផ្អែក​ទៅ​លើ​មូល​ដ្ឋាន នៃ​របរ​ធ្វើក្រដាស​សិប្បកម្ម​​ប្រ​ពៃ​ណី​របស់​វៀត​ណាម។ តាម​សូរសព្ទ ចិន​-វៀត​ណាម ត្រុក​មាន​ន័យ​ថាដើម​ឫស្សី ជីមាន​ន័យ​ថា​ក្រដាស ទើប​មានឈ្មោះថា​ត្រុកជី​-ឫស្សី​ក្រដាស បាន​បង្កើត​​តាំង​ពីនោះ​មក។ “ជា​ក្រដាស​មិន​ត្រឹម​តែជា​ក្រដាស​” នោះ​គឺជា​ខ្លឹម​សារ​សម្រាប់​វិចិត្រករ ផាន​ហាយ​បាំង (Phan Hai Bang) ច្នៃ​បង្កើត​ឡើង​ជា​សិល្បៈ​ត្រុក​ជី-ឫស្សី​ក្រដាស ដ៏ល្បី​ឈ្មោះនៅ​ទីក្រុង​បូរាណ​ហ្វេ។

នៅឆ្នាំ២០០០ វិចិត្រករ ផានហាយបាំង (Phan Hai Bang) និង អ្នករួម​អាជីព ចាប់​ផ្តើម​អនុវត្ត​គម្រោង​ការ​ស្វែង​រក​ផលិត​ផល​សិប្បកម្ម​ពិសេស ប៉ុន្តែ​នៅរក្សា​បាន​លក្ខណៈ​វប្បធម៌​វៀត​ណាម​។ ចុះ​ទៅជន​បទ​ជាង​១០ឆ្នាំ ស្រាវ​ជ្រាវ​វិធីសាស្រ្ត​ធ្វើក្រ​ដាស​យ៉រ​ (do) នៅ​គ្រប់​ទីកន្លែង​ក្នុងភូមិ​របរធ្វើក្រដាស​រប​ស់​រៀត​ណាម នៅឆ្នាំ​២០១១ វិចិត្រករ ផាន​ហាយ​បាំង (Phan Hai Bang) បានច្នៃបង្កើត​សិល្បៈ​ត្រុកជី-ឫស្សី​ក្រដាស​មាន​លក្ខណៈ​វប្បធ​ម៌​ហ្វេ​។

ការជ្រើស​រើសវត្ថុធាតុសម្រាប់​ត្រុក​ជី-ឫស្សី​ក្រដាស ជា​បញ្ហា​មួយ​ដែល​វិចិត្រករ​ ផានហាយបាំង (Phan Hai Bang)  ត្រូវ​ចំណាយ​កម្លាំង​ពលំយ៉ាង​ច្រើន​។ ក្រោយ​ពីធ្វើការ​ពិសោធន៍​លើវត្ថុធាតុ​ផ្សេង​គ្នាជាច្រើន​ បង​សម្រេច​ចិត្ត​ប្រើប្រាស់​ដើម​ឫស្សី ធ្វើជា​វត្ថុធាតុ​ច្នៃសិល្បៈ​ត្រុកជី-ឫស្សីក្រដាស​។ ងាយ​យល់ ពីព្រោះ​ដើម​ឫស្សី​បាន​ដាំយ៉ាង​ច្រើន​នៅវៀត​ណាម ហើយ​នាំមកនូវ​កម្រិតស្វិត​មាំមួន​ឲ្យផលិត​ផល​។ ម្យ៉ាង​ទៀត រាល់​ផលិត​ផល​ត្រុក​ជី-ឫស្សីក្រដាស​ធ្វើអំពី​ដើមឫស្សី អាច​ព្យួរនៅ​ខាងក្រៅមិន​ខ្លាច់​ភ្លៀង​ក្តៅ។​



ដំណាក់កាលស្រង់ម្សៅបង្កើតក្រដាសមុនពេលគូរដោយប៉ាកកាទឹក។ រូបថត៖ ថាញយ៉ាង

ប៉ាកកាទឹកដោយវិចិត្រករ ផានហាយបាំង (Phan Hai Bang) ច្នៃចេញ ដើម្បីជួយវិ​ចិត្រករគូរ​ឆ្លាក់ក្បូរក្បាច់​រចនា​
បង្កើតជាគំនូរត្រុកជី-ឫស្សីក្រដាសបានងាយស្រួល។ រូបថត៖ តឹតសើន


ក្បូរក្បាច់រចនាបានគូរនិងឆ្លាក់បង្កើតជារូប ជួយដល់ដំណាក់កាលបង្កើតរូបភាព ដោយប៉ាកកាទឹកបានងាយស្រួលជាង។ រូបថត៖ តឹតសើន


ក្រោយពីសម្ពាធទឹកផ្លុំចូល គ្រាប់ម្សៅក្រដាសនឹងធ្លាក់លិចចុះក្រោម រំលេចអណ្តែតរូបភាពចម្លាក់ បង្កើតបានក្បូរក្បាច់រចនា
នៅលើផ្ទាំងគំនូរត្រុកជី-ឫស្សីក្រដាស។ រូបថត៖ តឹតសើន


ក្រោយពីបានគូរដោយប៉ាកកាទឹក ត្រុកជី-ឫស្សីក្រដាសនឹងបានយកទៅហាលក្រោមកំដៅថ្ងៃ ដើម្បីផលិតផលស្ងួតឡើងស្មើរគ្នា។
រូបថត៖ ថាញយ៉ាង


ក្រោយពីច្នៃបង្កើតសិល្បៈត្រុកជី-ឫស្សីក្រដាស វិចិត្រករ ផានហាយបាំង(Phan Hai Bang) បាន​សហការ
ជាមួយភូមិ​របរប្រពៃណី​នៅទីក្រុងហ្វេ ដើម្បីបង្កើតចេញផលិតផលដោយប្រើវត្ថុធាតុឫស្សីនិងក្រដាសដូចជា៖
ផ្លិត ចង្កៀងគោម។ រូបថត៖ តឹតសើន


ផលិតផលចេញពីសិល្បៈត្រុកជី-ឫស្សីក្រដាស ដោយវិចិត្រករផានហាយបាំង (Phan Hai Bang) និងអ្នករួមអាជីពបង្កើតឡើង បានតាំងបង្ហាញនៅក្នុងសារមន្ទីរវត្ថុបូរាណរាជវាំងហ្វេ។ រូបថត៖ ថាញយ៉ាង

ដើមឫស្សី​បានជម្រើស យកទៅស្ល និងកិន​ម៉ដ្ត​ជា​ម្សៅ ហើយ​ស្រង់​បង្កើត​ជា​ផ្ទាំង​ក្រដាស(នេះ​គឺជា​បទ​ដ្ឋាន​ធ្វើ​ក្រដាស​ដោយ​សិប្បកម្ម​)។ លើ​ផ្ទៃក្រដាស​កំពុង​នៅ​សើម វិចិត្រករ​ត្រុកជី-ឫស្សី​ក្រដាស នឹង យក​ប៉ាក​កា​ទឹក (កំជ្រួច​ទឹកអាច​កែតម្រូវ​ទៅតាម​សម្ពាធ​ទឹកខ្លាំង​ឬខ្សោយ​ផ្សេង​គ្នា​) ផ្លុំបះ​លើផ្ទៃ​ក្រដាស បង្កើត​ជារូបភាព​។ ក្បូរ​ក្បាច់​រចនា​បាន​ឆ្លាក់​ស្រាប់បិទ​ពីលើ​ក្រដាស​សើម ដើម្បី​រក្សានូវ​ម្សៅ​ក្រដាស យោង​តាម​វិធីសាស្រ្ត​របស់​មនុស្ស​ម្នាក់​ៗ។​

ក្រៅពី​វិធីសាស្រ្ត​ដូច​ខាង​លើ សិល្បៈត្រុក​ជី-ឫស្សី​ក្រដាស នៅមាន​វិធីសាស្រ្ត​គូរផ្ទាល់​ពីលើផ្ទៃ​ក្រដាស​សើម​ទើប​បង្កើត​ដោយ​ប៉ាកកា​ទឹក។ ក្នុង​ដំណាក់​កាលនេះ វិចិត្រ​ករបាន​ប្រើប្រាស់​កែវភ្នែក​ និង របៀបបង្កើត​រូបភាព ត្រង់​បទដ្ឋាន​ក្រដាស​នៅលើពុម្ព​ស្រង់។ ក្រោយ​មក រូបភាព​នឹងរំលេច​អណ្តែត​ចេញ​ជាក់​ស្តែង ពេល​ដែល​មាន​ពន្លឺ​រស្មី​ចែក​ចាំង​ចុះ​មក ឬគួប​ផ្សំជាមួយ​ប៉ាកកាទឹក​ដើម្បីបង្កើត​ជាផលិត​ផល​ពិសេសនិង​ច្នៃប្រឌិត​។

ការ​ប្រសូត្រ​ចេញ​សិល្បៈ​នេះ ជួយ​ក្រដាស​រួចចាក់​ផុត​ពីវណ្ណៈធ្វើជាខឿន​ធាសម្រាប់​គូរ​វៀស ច្នៃ​ប្រឌិត​ផ្សេងៗ នៅ​លើ​​ផ្ទៃក្រ​ដាស​។

ក្រោយ​ពេល ត្រុក​ជី-ឫស្សីក្រ​ដាស​បង្កើត​មក វិចិត្រករ ផានហាយ​បាំង (Phan Hai Bang) បាន​សហការ​ជាមួយ​ភូមិ​របរ​សិប្បកម្ម​ប្រពៃណី របស់​ទីក្រុង​ហ្វេដូច​ជា៖ គំនូរភូមិ​ស៊ិញ (Sinh) របរធ្វើ​មួក ធ្វើផ្លិត​។ល។ ការ​សហការ​នេះ អាច​ជួយ​ភូមិរបរ​ប្រពៃ​ណី របស់​ទីក្រុង​ហ្វេស្តា​ឡើង​វិញ  ហើយ​បង្កើតបាន​ផលិតផល​ថ្មី ដែល​មាន​លក្ខណៈ​ព្រឹត្តិការណ៍​វប្បធម៌​ហ្វេ។​

 


បរិយាកាសតាំងបង្ហាញផលិតផលធ្វើអំពីឫស្សីនិងក្រដាស របស់វិចិត្រករផានហាយបាំង(Phan Hai Bang) ។
រូបថត៖ តឹតសើន


ផលិតផលត្រុកជី-ឫស្សីក្រដាសបូកផ្សំជាមួយពន្លឺរស្មីចែងចាំង រំលេចសម្រស់ស្រស់ស្អាតអស្ចារ្យ។រូបថត៖ ថាញយ៉ាង

ចង្កៀងគោមដាក់តាមសួនផ្កាបានធ្វើអំពីវត្ថុធាតុឫស្សីនិងក្រដាស។ រូបថត៖ ថាញយ៉ាង

ផលិតផលចង្កៀងគោមបានតុបតែងដោយក្បូរក្បាច់រចនានៃសិល្បៈត្រុកជី-ឫស្សីក្រដាស។ រូបថត៖ ថាញយ៉ាង

គំនូរត្រុកជី-ឫស្សីក្រដាសព្យួរតាមជញ្ជាំង។ រូបថត៖ ថាញយ៉ាង

គំនូរបង្កើតឡើងពីសិល្បៈត្រុកជី-ឫស្សីក្រដាស។ រូបថត៖ តឹតសើន

ផ្ទាំងអក្សរក្បាច់របស់ព្រះសង្ឃ មិញឌឹកត្រេវតឹមអាញ (Minh Duc Trieu Tam Anh) សម្តែងបង្ហាញដោយសិល្បៈ
ត្រុកជី-ឫស្សីក្រដាស។ រូបថត៖ តឹតសើន


រូបថតបានសាងឡើងដោយសិល្បៈត្រុកជី-ឫស្សីក្រដាស។ រូបថត៖ តឹនសើន

ផលិតផលផ្លិតប្រពៃណីនៅទីក្រុងហ្វេ ធ្វើដោយសិល្បៈត្រុកជី-ឫស្សីក្រដាស។ រូបថត៖ ថាញយ៉ាង

ផលិតផលវិចិត្រសិល្បៈបានបង្កើតឡើងដោយសិល្បៈត្រុកជី-ឫស្សីក្រដាស។ រូបថត៖ ថាញយ៉ាង

“ត្រុកជី-ឫស្សី​ក្រដាសជា​ក្រដាស មិនត្រឹម​តែជា​ក្រដាស” គឺជា​ការ​គួបផ្សំ​រវាង​ប្រពៃណីនិ​ង​ការ​ចំណូល​ចិត្ត​ច្នៃប្រឌិត​អ្វីដែល​ស្អាត​។ ជាមួយ​ការចំណូល​ចិត្ត​នេះ សិល្បករ បាន​ច្នៃ​បង្កើត​ជាប្រភេទ​រូបភាព​សិល្បៈ​ច្នៃប្រ​ឌិត​ពិសេស​អស្ចារ្យ។ ត្រុកជី-​ឫស្សីក្រដាស​ជាប្រភេទ​រូបភាព​សិល្បៈផ្សេង​គ្នា កំពុង​តែរួម​ចំណែក​ធ្វើឲ្យ​លក្ខណៈ​វប្បធម៌​របស់​ទីក្រុង​ហ្វេកាន់​តែសម្បូរ​បែប​ថែម​ទៀត​៕

អត្ថបទ៖ តឹតសើន  រូបថត៖ តឹតសើននិងថាញយ៉ាង

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

បន្តភាពជោគ​ជ័យនៃ​​ភូមិ​បាតត្រាង (Bat Trang)​ តាមរយៈ​ផលិតផល​ជាច្រើន​របស់​​​សិប្បករ​។ សិប្បករ​​ភូមិ​បាតត្រាង​ (Bat Trang) បាន​យក​អារម្មណ៍​បង្កើត​ចេញពី​​ត្រារាជ​ ទើបតែ​​នាំ​​យក​ដោយ​ជោគជ័យ​មកពីប្រទេស​បារាំង​

Top