• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

ត្រីសម្ពួចខម្រេច

នៅតំបន់ដីដឹកមូយ​ នៃប៉ូសខាងត្បូង​ចំណុះខេត្តកា​ម៉ៅ ត្រីសម្ពូច​បានច្នៃជា​មុខ​ម្ហូប ពិសេស​ប្រចាំ​តំបន់​ជាច្រើន​ដូច​ជា៖ ខតឿង អាំងត្រីជាមួយ​អំបិលម្ទេស ស្លម្ជូរ ត្រីញាំជាមួយ​ស្លឹកលីម​គីម តែ​មុខ​ម្ហូប​ឆ្ងាញ់​ និងនិយមច្រើន​បំផុត ដែលបាន​មនុស្សជា​ច្រើន ចូលចិត្ត​បំផុត​គឺមុខ​ម្ហូប​ត្រី​សម្ពូច​ខម្រេច​។​

អ្នកវិទ្យាសាស្រ្តអន្តរជាតិ​ទាំងឡាយ កំពុងយកចិត្តទុកដាក់លើត្រីសម្ពូច ទុកដូចជារូបភាព​គំរូមួយ ស្តីពីការ​វិវត្តន៍ ដូច្នេះ​នៅ​ថ្ងៃ ទិវាអន្តរជាតិ​ស្តីអំពី​ផែនដី​ឆ្នាំ​២០១១ អង្គការ​សត្វ​លើ​ពិភព​លោក​បាន​បញ្ចូល​ត្រី​សម្ពូច​ទៅក្នុង​បញ្ជី​សត្វ​ទាំង​៦​ប្រភេទ ដែលចំឡែង​បំផុតនៃភព ដោយវាមានលក្ខណៈមាន​មួយតែគ្មាន​ពីរ៖ ភ្នែក “ថយ​ឡយ” (លយ)ផុតនៅ​ពីលើក្បាល​។ ហើយប្លែកជាង​នេះទៀត គឺវាអាចរស់ រត់ លោត និង​រក​ចំណី​បាន​ទាំង​នៅលើ​គោក​ដ៏ប៉ិន​ប្រសប​ទៀត​ផង។ វាជីករន្ធនៅ​លើឆ្នេរ​ដីល្បាប់ ឬក្បែរមាត់ព្រែក​ប្រឡាយ​ដើម្បីជ្រក​ពួន​។


ត្រីសម្ពូចខម្រេចមានរសជាតិពិសេសពិបាកភ្លេច គឺជាមុខម្ហូបពិសេសប្រចាំតំបន់របស់តំបន់ដីដឹកមូយនៃខេត្តកាម៉ៅ

ដើម្បីចាប់បានត្រី​សម្ពូច​គឺត្រូវរកឃើញ​រន្ធ របស់​វាជាពំនូត​ដីតូចៗ​នៅលើឆ្នេរ​ដីល្បាប់​។ មាន​ច្រើន​របៀប​ចាប់​ត្រី​ណាស់ ដូច​ប្រើដង​សន្ទូចស្ទូច​ត្រី​នៅ​ពេល​ថ្ងៃ ប្រើចង្កៀង​ឆ្លុះត្រីនៅពេល​យប់ ដាក់​ទ្រូ បុក ទប់​រន្ធ ។ល។ តែ របៀប​ចាប់​ត្រីចំណូល​ចិត្ត​ និងនិយម​ច្រើន​បំផុត គឺដាក់​លបដែល​តម្បាញ​ពីស្លឹក​ដូង រួច​គ្រប​ពីលើមាត់​រន្ធវា​។

ត្រីសម្ពូច​កាត់ចោល​ភ្នែក មាត់ ពោះវៀន កោសស្រកា លាង​ស្អាត រួចយក​ទៅប្រឡាក់​ជាមួយ​គ្រឿង​ទេស​រួម​មាន​ម្រេច​កិន ទឹក​ត្រី អំបិល ម្ទេស ស្ករ ប៊ី​ចេង ទឹក​ស្អិវ​ខាប់ និងបន្តិច​សាច់បី​ស្រទាប់ ឬដាក់​ទឹក​ដូង​ដើម្បី​បង្កើន​បន្ថែម​កំរិត​ជាតិ​ខ្លាញ់​លាន់ និងរូបភាព​រលើបស្អាត។ ក្រោយមក ដាក់ត្រីចូលទៅក្នុង​ឆ្នាំង​ដី ចាក់​បន្ថែមទឹក​បន្តិច ហើយ​លើក​ឆ្នាំង​ដាក់លើ​ចង្រ្កាន ខដោយអណ្តាត​ភ្លើង​តូច ដល់ពេល​សាច់​ត្រីស្វិត​ខ្លាំង។ សាច់​ត្រីជិត​គោក​ទឹក មាន​ក្លិន​ក្រ​អូប រស​ជាតិ​ឈ្ងុយឆ្ងាញ់ រោយ​ស្លឹក​ខ្ទឹម​ដែលបាន​ហ័នល្អិត​ៗ រួច​លើក​ឆ្នាំង​ចុះពី​ចង្រ្កាន​។

សាច់​ត្រីទន់ ផ្អែម​ស្របជាមួយ​ក្លិនក្រអូប​របស់​សាច់​បីស្រ​ទាប់ ស្លឹក​ខ្ទឹម និង​គ្រឿង​ទេស សម្រាប់​ហូប​ជាមួយ​បាយ​ក្តៅឬ​ប​បរស ផ្អែក​ជាមួយត្រសក់ បន្លែ​ឆៅបង្កើត​ជារស​ជាតិ​ពិសេសពិត​ជាពិបាក​ភ្លេច​។


ត្រីសម្ពួចជាត្រីមួយក្នុងចំណោមត្រីទាំង៦ប្រភេទសត្វចំឡែកបំផុតនៃភព ព្រោះវាមានភ្នែកលយផុតនៅពីលើក្បាល
និងប្លែកជាងនេះទៀតគឺវាអាចរស់ រត់ លោត និងរកចំណីបានទាំងនៅលើគោកយ៉ាងប៉ិនប្រសប។


ត្រីសម្ពួចច្រើនរស់នៅក្នុងតំបន់ឆ្នេរដីល្បាប់នៃព្រៃជ្រាបទឹកប្រៃ តំបន់នៅជិតទ្វារព្រែក។

វាតែងជីករន្ធនៅតាមឆ្នេរដីល្បាប់ ឬក្បែរភ្លឺព្រែកប្រឡាយដើម្បីជ្រកកោន។

អត្ថបទ៖ វឹនវី រូបថត៖ ង្វៀនឡឹន


Top