• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

ត្រីតុកកែខឆ្នាំងដី

ឈូង​សមុទ្រ​វិញ​ហ៊ី​ (Vinh Hy) (ខេត្ត​និញ​ធ្វឹន​ - NinhThuan) មិនត្រឹម​តែ​ល្បី​ឈ្មោះ​ដោយមាន​​ទេសភាព​​​រហស្ថាន​ស្អាត​នៅ​តំបន់​សមុទ្រ​​ខាង​ត្បូង ​នៃ​ភូមិ​ភាគ​កណ្តាល​វៀតណាម​ នៅទាំងល្បី​ឈ្មោះ​​​ដោយ​​សារ​មាន​ម្ហូប​គ្រឿង​សមុទ្រ​ស្រស់​ឆ្ងាញ់​ ពិសេស​គឺ​ម្ហូប​ត្រី​តុកកែ​ខ​ឆ្នាំងដី​។

 ត្រី​តុកកែ​ច្រើន​រស់​នៅ​​តាម​បណ្តោយ​មាត់​​សមុទ្រ​ចាប់​ពីទិស​​ខាង​ត្បូង​ នៃ​ភូមិ​ភាគ​កណ្តាល​​វៀតណាម​ រហូត​​ចុះ​មក​ភូមិភាគ​ខាង​ត្បូង​វៀតណាម​។ ពេល​ធំធាត់​ ប្រភេទត្រី​នេះ តែង​មាន​ទម្ងន់​ពី​មួយ​គីឡូក្រាម​ទៅ​ គុណភាព​សាច់​ឆ្ងាញ់​ ស្វិត​ ផ្អែម​​ ហាប់ ហើយ​មាន​តម្លៃ​​ជាតិបំប៉​នច្រើន​​។​
 
ត្រី​តុកកែ​អាចច្នៃ​ចម្អិន​​បាន​ម្ហូប​ឆ្នាញ់​ជា​ច្រើន​ដូចជា​៖ ស្លម្ជូរ​​ ចំហុយ​​សៀង​ ចំហុយ​​ទឹក​ស៊ីអីវ​ ចំហុយ​ខ្ញី ចៀន​...។ល។...​ ប៉ុន្តែ​ចំពោះ​ប្រជាជន​តំបន់​សមុទ្រនិញ​ធ្វឹន​ (Ninh Thuan) តែង​យកទៅខ​​ឆ្នាំងដី​ ជា​របៀប​ចម្អិនម្ហូប​​ត្រី​​នេះ ដែល​មាន​រសជាតិ​​ឆ្ងាញ់​បំផុត​។​


 ពួកគាត់​​តែង​ជ្រើស​យក​ត្រី​តុកកែធំ​ធាត់​​ ដែល​មាន​សាច់​និង​ខ្លាញ់​ច្រើន​ ដើម្បី​ពេល​ចម្អិន​ម្ហូប​ ត្រី​មានជាតិ​​ទ្លាន់​​ផង​ សាច់​ច្រើន​ផង​ ជួយ​ឲ្យម្ហូប​​មានរសជាតិ​​ឈ្ងុយ​ឆ្ងាញ់​ជាង​។ កាត់​ត្រី​ជា​កង​ៗ​ ប្រឡាក់​​ទឹក​ត្រី​ ខ្ទឹមស​ ម្រេច​ ទុក​រយៈ​ពេល​៣០នាទី​ឡើង​ទៅ​ ឲ្យ​សាច់ត្រី​ជ្រាប​គ្រឿង​ទេសព្វ​។​
 
ពេលថ្ងៃ​ត្រង់ ​ឈប់សម្រាក​ក្នុង​​ភោជនីយដ្ឋានវាយោ​​បក់រសៀក​ៗ​​ត្រជាក់កាយ​ ​នៅ​​​ឈូង​សមុទ្រ​វិញ​ហ៊ី​ ​(Vinh Hy) ពិសា​ម្ហូប​ត្រី​តុកកែខ​ឆ្នាំងដី​​ ពិសា​​ជាមួយ​បាយ​ស តែ​មាន​អារម្មណ៍​ឆ្ងាញ់​ពិសេស​ ក្លាយជា​រសជាតិ​មួយ​ដែល​មិនអាច​បំភ្លេច​​បាន​៕​

ចុង​ភៅ​នៅ​ស្រុក​សមុទ្រ​និញ​ធ្វឹន​ (Ninh Thuan) តែង​យកត្រីខ​​​​​ឆ្នាំង​ដី​ដែល​ធ្វើ​ដោយ​ជនជាតិ​ចម្បានៅ​មូល​ដ្ឋាន​ ជួយ​មុខ​ម្ហូប​​ត្រីខ​រក្សាបាន​​​កម្តៅ​​យូរ​។​​អាចដាក់​បន្ថែម​សំណក​ខ្លាញ់​ជ្រូក​​​ចូល​ខ​ជាមួយ​ត្រី​តុកកែ ​នឹង​ធ្វើ​ឲ្យ​ម្ហូប​កាន់តែ​ពិសេសជាង​។

 

អត្ថបទ៖ សើន​ងៀ រូបថត៖ ង្វៀន​ឡឹន



Top