• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

ត្រីខដាយហ្វាងល្បីឈ្មោះជិតឆ្ងាយ​

ភូមិដាយហ្វាង (សព្វថ្ងៃគឺជាភូមិញឹនហូវ ឃុំហ្វាហូវ ស្រុកលីញឹន​ខេត្ត​ហា​ណាម) ឬ​ក៏មាន​ឈ្មោះ​មួយ​ផ្សេង​ទៀត​ហៅថា​ភូមិ​វូដាយ​ ដែលល្បីឈ្មោះ​កាល​ពី​អតីត មាន​ចំណង​ជើង​ថា​ភូមិ​វូដាយ​ថ្ងៃ​នោះ របស់​អតីត​អ្នក​និពន្ធ​ណាម​កៅ។ កាល​ពីមុន​មនុស្ស​ម្នា​នៅទី​នេះប្រៀបបី​ដូច​ជា បង​ជី ធីណើ បាកៀន​ជាដើ​ម បានក្លាយ​ជាអតីត​ទៅ​ហើយ តែ​ឥឡូវ​ភូមិ​ដាយ​ហ្វាង​សព្វ​ថ្ងៃបា​ន​ល្បីសុះ​សាយ​បំផុត​ទាំង​ក្នុង និងក្រៅប្រទេសជាមួយមុខម្ហូបត្រីខ គឺនៅ​ពេលបុណ្យតេត​(ចូល​ឆ្នាំ​ថ្មី)និទាឃ​រដូវ​មក​ដល់​។

ការធ្វើដំណើរតាម​ផ្លូវចូលភូមិបុរាណនោះ ឥឡុវនេះបានផ្លាស់ប្តូរមាន​មុខមាត់ស្រស់ស្រាយ​ជាង ស្អាត​បាត​ជាង ភូមិ​ឥឡូវ​បានកែខៃសាង​ថ្មី។ ឥឡូវនេះ ឈ្មោះដាយ​ហ្វាង​បានគេ​បានស្គាល់​បាន ដឹង​ដោយ​សារ​មុខ​របរ​ត្រីខ​ប្រពៃណី​របស់​អ្នក​ភូមិ ដែល​មានតាំងពី​សម័យ​បូរាណ​មក។ តាមលោក​ត្រឹនដឹក​ត្វៀន ជាអនុ​ប្រធាន​គណៈ​កម្ម​ការ​ឃុំហ្វា​ហូវ ឲ្យដឹង​ថាទូទាំងឃុំមាន​គ្រួសា​រ​ចំនួន៣០ ប្រកបមុខរ​បរខ​ត្រី​។ នេះគឺជា​មុខរបរ​ប្រពៃណី​ រៀង​រាល់​ឆ្នាំ​ឲ្យ​តែ​ដល់​រដូវ​បុណ្យតេ​ត​(ចូលឆ្នាំថ្មី)  អ្នកភូមិ​មមាញឹក​ខត្រីនាំយ​ក​ទៅលក់​គ្រប់​ទីកន្លែង​។

“ដោយសារ​ការអភិវឌ្ឍន៍​របរប្រពៃណីខ​ត្រី ទើបសេដ្ឋកិច្ច​គ្រួសារជាច្រើនមាន​លំនឹ​ង។ ត្រីខ​បាន​ពិនិត្យ​គុណ​ភាព​សុវត្ថិភាព​អាហារ ដូច្នេះ​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃមាន​ភ្ញៀវ​ទេសចរណ៍​ មក​ទស្សនា​កាន់​តែច្រើន​ឡើងនិង​កក់ទិញ​យកទៅ​ពិសាក្នុង​ថ្ងៃបុណ្យតេត​ (ចូលឆ្នាំថ្មី)ទៀតផង” លោក​ត្វៀន​ឲ្យ​ដឹង។

តាមសម្តីរបស់លោកតា​នៅ ក្នុងភូមិដាយហ្វាងកាលពីដើម​ទីកន្លែងនេះ ជាតំបន់លិច​ទឹក ផ្នែក​ចិញ្ចឹម​កសិដ្ឋាន​មិនមាន​ការរីក​ចម្រើន ធ្វើស្រូវក៏មិនគ្រប់​ហូប មានស្រះចិញ្ចឹម​ជាច្រើនតែ​ប៉ុណ្ណោះ សមស្របជាមួយ​ការ​ជីក ស្រះ​ចិញ្ចឹម​ត្រី។​ ចិញ្ចឹម​ត្រីពេញមួយ​ឆ្នាំ ដល់រដូវចុងឆ្នាំ អ្នកភូមិបាច​ស្រះចាប់​ត្រី រួច​ចែក​គ្នា។ ដើម្បី​ទុកហូប​បាន​យូរ អ្នកភូមិ​យក​ត្រីដាក់ចូល​ទៅក្នុងឆ្នាំង​ដីតូច​ខទុក​ហូបឲ្យរួច​ខែ១ ចន្ទគិត​។ ត្រីឆ្ងាញ់​សម្រាប់​ខគឺត្រី​ខ្នាន់ ប្រភេទ​​ដែល​មាន​​ទម្ងន់​​ពីបីដល់​បួន​គី​ឡូ មុន​​ពេល​ខ ត្រីបាន​​ធ្វើឲ្យស្អាត ដើម្បី​រសជាតិត្រីខមានរស​ឆ្ងាញ់ មិន​ត្រូវធ្វើឲ្យ​បែកប្រ​មាត់​ត្រី សាច់​ត្រីស្រស់។ គ្រឿងទេសសម្រាប់ប្រើ​ដែលបង្កើត បានរសជាតិពិសេសនៃឆ្នាំងត្រីខដា​យហ្វាង​រួមមាន៖ រំដេង ខ្ញី ទឹកក្រូចឆ្មារ ទឹកស៊ីអ៊ីវខាប់ ទឹកត្រីឆ្ងាញ់។


ត្រីឆ្ងាញ់សម្រាប់ខគឺត្រីខ្នាន់ ប្រភេទដែលមានទម្ងន់ពីបីដល់បួនគីឡូ មុនពេលខ ត្រីបានធ្វើស្អាត ដើម្បីរសជាតិត្រី
មានរសឆ្ងាញ់ សាច់ហាប់ គឺកុំធ្វើឲ្យបែកប្រមាត់ត្រី។


គ្រឿងទេសសម្រាប់ប្រើធ្វើឲ្យមានរសជាតិពិសេស នៃឆ្នាំងត្រីខដាយហ្វាងរួមមាន៖ រំដេង ខ្ងី ទឹកក្រូច ទឹកសអីវខាប់។ល។

កាលពីដើម គេតែងប្រើទឹកស៊ីអ៊ីវក្តាមសំរាប់ខត្រី ប៉ុន្តែឥឡូវគេប្រើបន្ថែមទឹកត្រីឆ្ងាញ់ខត្រីវិញ ធ្វើឲ្យរសជាតិ
កាន់តែពិសេសជាង។


ដើមមៀនជាប្រភេទឧសល្អបំផុត សម្រាប់ចម្អិនត្រីខ

នៅដំណាក់កាលរម្ងាស់(រក្សាភ្លើងឆេះតូចល្មម) គឺគេប្រើអង្កាមនិងឧសដើមមៀន ដើម្បីរក្សាកំដៅឲ្យឆ្នាំងត្រីខ។

ឆ្នាំត្រីខត្រូវមានអ្នកថែ និងបន្ថែមទឹកជាប្រចាំ មិនឲ្យទឹកក្នុងឆ្នាំងរីងអស់។

ត្រីខចម្អិនពី១២ទៅដល់១៤ម៉ោងទើបគ្រប់ស្តង់ដា។

ឆ្នាំងត្រីខក្រអូបឈ្ងុយ សាច់ត្រីហាប់ ផ្អែម ក្រអូបក្លិនរំដេង។

ត្រីខបានខ្ចប់ដាក់ក្នុងប្រអប់ ដើម្បីលក់ឬនាំចេញទៅបរទេស។

បងស្រីហ្វាន ម្ចាស់​មូលដ្ឋានផលិតត្រីខប្រពៃណី លោក​ត្រឹនបាឡឹន​ឲ្យដឹង​​ថា ពីមុខ​គេតែង​ប្រើទឹក​ស៊ី​អ៊ី​វ​ក្តាម​ដើម្បី​ខត្រី ប៉ុន្តែ​ឥឡូវគេប្រើទឹកត្រីឆ្ថាញ់​ដើម្បីខត្រី តែនៅ​រក្សាបាន​រសជាតិ​ដូច​ដើម។

ប្រការដែល​បង្កើតភាពប្លែក របស់មុខម្ហូបត្រីខដាយហ្វាង គឺប្រើឆ្នាំងដីយកមក​ពីខេត្តថាញ​ហ្វា ង៉ែ​អាន។ មុន​ពេល​ដាក់​សាច់​ត្រីចូ​ល​ខ ឆ្នាំងដី​ត្រូវបានយក​ដាំទឹក ដើម្បីឆ្នាំងរឹងមាំ​និងកំចាត់​បានជាតិ​កខ្វក់។ ក្នុង​ដំណើរ​ការ​ខត្រី​ត្រូវ​បន្ថែម​ទឹក​ក្រូច​ឆ្មារ ជៀសវៀងកុំឲ្យរី​ង​ទឹក។ ក្នុងរយៈ​ពេលខត្រីពី​១២​ទៅដល់១៤​ម៉ោង ឆ្នាំង​ត្រីខ​ត្រូវ​មាន​អ្នក​ថែនិង​បន្ថែម​ទឹក​ជាប្រ​ចាំ ដើម្បី​កុំឲ្យទឹក​ក្នុងឆ្នាំង​រីង​ស្ងួត។

ផលិតផលដែល​បានមកក្រោយ១៤ម៉ោងរងចាំ គឺត្រីខមួយឆ្នាំងមាន​ក្លិន​ក្រអូប សាច់​ហាប់ ប៉ុន្តែ​ត្រូវធានា​សាច់​ត្រីទ​ន់ ផ្អែម​ក្រអូបក្លិន​រំដេង។ ការធ្វើគឺ​ដូច្នោះ ប៉ុន្តែតាមអ្នកភូមិ​បានឲ្យដឹងថា តម្លៃ​ទីផ្សារចំពោះ​ត្រីខ២​គីឡូ គឺមាន​តម្លៃ​ពី៦០០​ពាន់​ដុង ទៅដល់​មួយលាន​ដុង បើទូទាត់ប្រាក់​ចំណាយទិញ​វត្ថុធាតុ​ដើម ប្រាក់ដឹក​ជញ្ជូន។ល។ គិត​ទៅគឺ​ប្រាក់​ចំណេញ​គ្មាន​បាន​ប៉ុន្មាន​ទេ។

រដូវត្រីខពិត​ប្រាកដ ចាប់ផ្តើមពីខែ១២​ចន្ទគិត គឺលិខិតកក់ទំនិញ​ផ្ញើមកជា​ញយៗ។ ផ្ទះណាធ្វើតិច រាល់ថ្ងៃធ្វើ​បាន​ពីម្ភៃឬ​សាម​សិប​ឆ្នាំង មូលដ្ឋានធំរាល់ថ្ងៃធ្វើ​បានរាប់​រយ​ឆ្នាំង ដែល​ប្រើប្រាស់ពីរ០,​៤ដល់០,៥តោន​ត្រី គឺជា​រឿង​ធម្មតា​។

អ្នកភូមិ​កាលពីបូរាណ ចេះតែពឹងផ្អែកទៅលើដីស្រែប៉ុន្មាន​កុង​នេះ ខណៈ​នោះត្រីខ​គ្រាន់​តែជា​មុខ​ម្ហូប​សាម​ញ្ញ​របស់​អ្នក​ភូមិ តែ​ឥឡូវ​នេះ​ត្រី​ខ​ដាយ​ហ្វាងក្លា​យ​ ជា​មុខម្ហូបមួយ​ពិសេស​ប្រចាំ​ភូមិ។ អ្នក​ភូមិដាយ​ហ្វាង​ថ្ងៃនេះ ចេះ​ធ្វើ​មាន​នៅលើភូមិ​កំណើត​របស់​ខ្លួន កាន់តែ​សប្បាយ​ជាង ពេលដឹងថាចាប់​ពីថ្ងៃ​២៨ ខែ​តលា ឆ្នាំ២០១៣ ភូមិ​ដាយ​ហ្វាង​បង្កើត​បាន “សហគម​ត្រីខដាយ​ហ្វាង” ដើម្បី​ជួយត្រីខដាយ​ហ្វាងក្លាយ​ជាពាណិជ្ជសញ្ញាទំនុក​ចិត្ត ក្នុង​ប្រទេស​នៅទាំង បាននាំចេញទៅបរទេស​ទៀត​ផង៕

 

អត្ថបទ​៖ តឹនអាញ  រូបថត៖ វៀតកឿង
 

 


Top