ដាំដំណាំក្រូចតាមស្តង់ដារ VietGap
ពាក់កណ្តាលខែកញ្ញាឆ្នាំ២០១៧ យើងខ្ញុំនិងក្រុមការងារនៃស្ថាប័ន សហប្រតិបត្តិការអន្តរជាតិជប៉ុន JICA អញ្ជើញមកទស្សនាភូមិផា - Pha (ឃុំអៀនខេ - Yen Khe ស្រុកកនកួង - Con Cuong) ត្រូវចំរដូវកាលអ្នកស្រុកចាប់ផ្តើមប្រមូលផលក្រូច។
យោងតាមលោកស្រីខាធីទីម (Kha Thi Tim) អនុប្រធានស្រុកកនកួង (Con Cuong) ឲ្យដឹង ឃុំអៀនខេ (Yen Khe) និងតំបន់ជិតខាងកាលពីមុន ជាមូលដ្ឋានវប្បកម្មក្រូចនៃកសិដ្ឋានបាយភូ (Bai Phu)។ ក្នុងឆ្នាំ១៩៨០ នេះជាអង្គភាពផ្គត់ផ្គងក្រូចផ្តាច់មុខ សម្រាប់ទៅទីផ្សារសូវៀត និងប្រទេសនានានៅអឺរ៉ុបខាងកើត។
ក្រូចនៅទីនេះល្បីឈ្មោះឆ្ងាញ់ ពេញទឹក សារជាតិត្រជាក់។ ពេលវេលាថ្មីៗនេះ ស្រុកកនកួង (Con Cuong) អនុវត្តគោលការណ៍បង្កើតផ្ទៃដីដាំដំណាំក្រូចទម្រង់រូបភាពធំសាឡើងវិញ អនុវត្តបច្ចេកវិទ្យាថ្មីចូលវប្បកម្ម ដើម្បីនាំដំណាំក្រូចក្លាយជាដំណាំស្នូល ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់សម្រាប់អ្នកស្រុក។ ដោយសារការខិតខំនៃអ្នកដាំដំណាំក្រូច នៅលើផ្ទៃដីខ្នងខ្ពង់រាបបោះបង់ចោលកាលពីមុននោះ បានកម្លាយជាចម្ការក្រូចខៀវស្រស់ តែងបានថែទាំ និងការពារយ៉ាងហ្មត់ចត់។
ចម្ការក្រូចរបស់លោកតាំងង៉ុកសើន (Tang Van Son) នៅភូមិផា (Pha) (ឃុំអៀនខេ - Yen Khe ស្រុកកនកួង - Con Cuong ខេត្តង៉ែអាន - Nghe An)។ បានអនុវត្តទម្រង់រូបភាពវប្បកម្មសុវត្ថិភាពតាមស្តង់ដារ VietGAP។ ឧបករណ៍ជំនួយការផលិតកម្ម កែច្នៃផលិតផលអំពីផ្លែក្រូចនៅទីនេះ ដោយបានស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ឧបត្ថម្ភ។ ប្រជាកសិករនៅភូមិផា (Pha) បន្ទាប់ពីបណ្តុះបណ្តាល គាត់បានបង្កើតចេញដោយខ្លួនឯងនូវផលិតផលទាក់ទាញពីផ្លែក្រូច។ |
បងសើន (Son) ជាម្ចាស់ចម្ការក្រូចនៅភូមិផា (Pha) ឲ្យដឹងថា រយៈពេលដាំដំណាំក្រូចដំបូង តែងជួបប្រទះការលំបាកពីបច្ចេកទេសថែទាំ និងកង្វះដើមទុនផលិតកម្ម ពីព្រោះដំណាំក្រូចត្រូវការពី៥ - ៦ឆ្នាំថែទាំ ទើបផ្តល់ផ្លែ។ “រដូវប្រមូលផលដំបូង បានគម្រប់ត្រឹមតែប្រាក់ចំណាយ។ ឆ្នាំបន្ទាប់សន្សឹមៗមានស្ថេរភាព។ ឆ្នាំបន្ទាប់ទៀត ផ្ទះខ្ញុំប្រមូលផលផ្លែក្រូចលើ១ហិតា បានប្រហែលជាង៣០តោន ក្រោយពីទូទាត់ថវិកា នៅមានចំណេញប្រហែល៥០០លានដុង (ប្រហែល២១៩៣៣ដុល្លាអាមេរិក)” - បងសើន (Son) ចែករំលែក។
ទន្ទឹមការវិនិយោគខ្សែអគ្គិសនីចរន្តខ្ពស់ ឧបត្ថម្ភស្វានអណ្តូងយកទឹកស្អាត ខេត្តង៉ែអាន (Nghe An) និងស្រុកកនកួង (Con Cuong) តែងរៀបចំបង្វឹកឲ្យអ្នកស្រុកដាំដំណាំក្រូចអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿន ចូលវប្បកម្មលើប្រភេទកសិផលនេះ។
បច្ចុប្បន្ន ចម្ការក្រូចទាំងអស់នៅមូលដ្ឋាន សុទ្ធតែបានអនុវត្តតាមទម្រង់រូបភាពដាំដំណាំសុវត្ថិភាពបែបស្តង់ដារ VietGAP។ អ្នកស្រុកប្រើប្រាស់ប្រព័ន្ធទឹកស្រោចស្របទំនើប គឺបច្ចេកវិទ្យាទឹកស្រក់ដំណក់ៗ រហូតដល់ការច្នៃផលិតផលអតិសុខុមប្រាណ ក្នុងដំណើរការថែទាំដើមឈើ សុទ្ធតែបានគោរពម៉ឹងម៉ាត់តាមបទដ្ឋានបច្ចេកទេស។ ក្នុងប្រាំឆ្នាំកន្លងថ្មីៗនេះ ស្រុកកនកួង (Con Cuong) ពង្រាយដាំដំណាំក្រូចពីរប្រភេទ គឺក្រូចឆាប់ទុំ និងពេញទឹក ឲ្យប្រមូលផលចាប់ពីខែកញ្ញាដល់ខែកុម្ភៈឆ្នាំក្រោយ ដើម្បីធានាតម្រូវការប្រើប្រាស់ខ្ពស់នៅរដូវបុណ្យចូលឆ្នាំថ្មី។ ដោយតម្លៃលក់ពី៣០.០០០ - ៦០.០០០ដុង (ប្រហែលជាងពី១ - ២ដុល្លាអាមេរិក) ក្នុងមួយគីឡូក្រាម អ្នកដាំដំណាំក្រូចអាចមានចំណេញពី៥០០ - ៧០០លានដុង (២១៩៣៣-៣០៧០៦ដុល្លាអាមេរិក) ក្នុងមួយហិតាអំឡុងមួយឆ្នាំ។
ដើមក្រូចពីមួយថ្ងៃទៅមួយថ្ងៃកាន់តែ នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ដូច្នេះមាមីងប្រជាកសិករនៅទីនេះ មិនត្រឹមតែសកម្មបើកទូលាយផ្ទៃដីវប្បកម្ម នៅទាំងអនុវត្តបច្ចេកទេសថ្មីពិពិធផលិតផលអំពីផ្លែក្រូច ដើម្បីទាញយកអតិបរិមាផលប្រយោជន៍ពីផលដំណាំនេះ។
អភិវឌ្ឍន៍ផលិតផលច្នៃអំពីក្រូច
JICA បានឧបត្ថម្ភគ្រូសារទាំង៥ដែលដាំដំណាំក្រូចនៅភូមិផា (Pha) ឃុំអៀនខេ (Yen Khe) ធ្វើផ្លាកណែនាំ ម៉ាស៊ីនចម្រាញ់ និងលាយស្រា ម៉ាស៊ីនសម្ងួតសម្បកក្រូចសម្រាប់ចម្រាញ់ធ្វើជាប្រេង ឆ្នាំងចម្រាញ់ប្រេង ក្របខ្ចប់ទំនិញ...។ល។ ដើម្បីសុក្រិតផលិតផល។ |
លោកតាដាវស្វឹនមូយ (Dao Xuan Mui) បំពេញការងារនៅវិទ្យាស្ថានស្រាវជ្រាវផ្នែកមុខរបរជនបទវៀតណាម កម្មាភិបាលប្រឹក្សាគម្រោងការរបស់អង្គការ JICA ឲ្យដឹងថា រយៈពេលដំបូង ដោយបច្ចេកទេសវប្បកម្មនៅមានការកង្វះខាត់ ដូច្នេះបរិមាណផ្លែក្រូចមិនគ្រប់ស្តង់ដារប្រើប្រាស់មានយ៉ាងច្រើន ត្រូវបោះចោលទៅ។ អ្នកស្រុកបានបង្វឹកពីអ្នកឯកទេសនៃមហាវិទ្យាល័យពហុផ្នែកហាណូយ JICA ហើយបានឧបត្ថម្ភថវិកាឲ្យអ្នកស្រុកវិនិយោគម៉ាស៊ីនច្នៃចម្រាញ់ប្រេងក្រូច សម្រាប់ផ្គត់ផ្គង់លើទីផ្សារ ពិសេសគឺភ្ញៀវទេសចរណ៍ពេលធ្វើដំណើរមកទស្សនាស្រុកកនកួង (Con Cuong)។
គ្រួសារលោកតាថៃបាទ្រឿង (Thai Ba Truong) ជាគ្រួសារមួយក្នុងចំណោមគ្រួសារនៅក្នុងស្រុកបានគម្រោងការ JICA ឧបត្ថម្ភនូវរបៀបច្នៃផលិតផលពីក្រូច រីករាយឲ្យដឹងថា៖ “តាំងពី JICA មានគម្រោងការឧបត្ថម្ភ គ្រូសារយើងខ្ញុំ បានទាញយកទាំងសម្បកក្រូច ដើម្បីធ្វើជាប្រេងសម្រាប់លក់ចេញទៅទីផ្សារ រកប្រាក់ចំណូលបន្ថែមច្រើនជាងមុន”។
ផលិតផលសម្បូរបែបធ្វើអំពីផ្លែក្រូច។ នេះជាលទ្ធផលនៃការឧបត្ថម្ភយ៉ាងមានប្រសិទ្ធភាពរបស់ស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ក្នុងគម្រោងការជំនួយការរកស៊ីផ្ទាល់ដល់ប្រជាកសិករនៅមូលដ្ឋាន។ ភ្ញៀវទេសចរណ៍ចូលចិត្តផលិតផលធ្វើអំពីផ្លែក្រូច។ ក្រៅពីគុណភាពធានាគ្រប់ស្តង់ដារ អ្នកបង្កើតគម្រោងការជំនួយដល់ការរកស៊ីផ្ទាល់ នៅទីនេះ នៅទាំងជួយដល់ប្រជាកសិករផ្តោតទៅលើក្រប និងរូបភាពខ្ចប់ផលិតផលផង។ |
ផលិតផលបានច្នៃពីផ្លែក្រូចស្អាត ដាំនៅស្រុកកនកួង (Con Cuong) រួមមាន៖ ត្រណាប់សម្បកក្រូច ស្រាធ្វើអំពីដំបែក្រូច ស្រាក្រូច សាប៊ូក្រូច ប្រេងក្រូច ស៊ីរ៉ូក្រូច...។ល។ បានអគ្គនាយកដ្ឋានរង្វាស់គុណភាពវៀតណាម ផ្តល់ផ្លាកសញ្ញា។ ផលិតផលបានលក់ផ្ទាល់នៅនឹងរោងចក្រ ឬអាជ្ញាធរមូលដ្ឋានជំនួយខាងការងារឧទ្ទេសនាម ផ្សព្វផ្សាយផលិតផលនៅតាមផ្សារទំនើប ផ្សារណាត់ដោយតម្លៃត្រណាប់មួយគីឡូក្រាម៣៥០.០០០ដុង (ប្រហែល១៥ដុល្លាអាមេរិក) ស្រាធ្វើអំពីដំបែក្រូច៩០.០០០ដុង (ប្រហែល៣ដុល្លាអាមេរិក) ក្នុងមួយដប០,៥លីត្រ ប្រេងក្រូចមានតម្លៃ ៤.០០០.០០០ដុង (១៧៥ដុល្លាអាមេរិក) ក្នុងមួយលីត្រ។ល។
ថ្មីៗនេះ ប្រជាកសិករស្រុកកនកួង (Con Cuong) មានទំនុកចិត្តផលិតចេញនូវផលិតផល និងលើកកម្ពស់តម្លៃក្រូច រួមចំណែកបង្កើតបន្ថែមការងារជូនប្រជាកសិករនៅតំបន់ភ្នំ ហើយបើកចេញវិស័យថ្មីអំពីផលិតផលទេសចរណ៍មូលដ្ឋាន៕
អត្ថបទ៖ ង៉ឹនហា រូបថត៖ វៀតកឿង