• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តំបន់រំលឹកវិញ្ញាណក្ខ័ន្ធស្ដេច Hung នៅទីក្រុងហូជីមិញទាក់ទាញភ្ញៀវមកទស្សនា ចំនួន៣លាននាក់

 ចាប់តាំងពីពេលនោះមក តំបន់នេះគឺជាកន្លែងរៀបចំ ពិធីបុណ្យសែនខួបស្ដេច Hung ជារៀង​រាល់ឆ្នាំ​នៃទី​ក្រុង​និង​តំបន់​ភាគខាងត្បូង ប្រទេស។

នាយប់ថ្ងៃ​ទី១៤ ខែមេសា នៅឧទ្យានប្រវត្តិសាស្ត្រវប្បធម៌ប្រជាជាតិ ខ័ណ្ឌ ទី៩ ទីក្រុងហូជីមិញ ភាគខាង​ត្បូង​វៀត​ណាម​ គណៈចាត់តាំងការរំលឹកខួបពិធី បុណ្យទាននៃទីក្រុង បានរៀបចំកម្មវិធីសិល្បៈរំលឹកខួបលើកទី១០ទិវាបើក​ សម្ពោធតំបន់រំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាស្ដេច Hung។
 
១០ឆ្នាំ​មុននេះ គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន រណសិរ្ស មាតុភូមិ​វៀត​ណាម​ទីក្រុង​និង​គណៈ​កម្មាធិការ​​ប្រជាជនទីក្រុង បានរៀបចំពិធីបើក សម្ពោធតំបន់រំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាស្ដេច Hung ក្នុងឱកាសពិធី​បុណ្យសែន​ខួប ស្ដេច Hung ឆ្នាំ២០០៩។ ចាប់តាំងពីពេលនោះមក តំបន់នេះគឺជាកន្លែងរៀបចំ ពិធីបុណ្យសែន​ខួបស្ដេច ​Hung ជារៀងរាល់ឆ្នាំនៃទីក្រុងនិងតំបន់ភាគខាងត្បូង ប្រទេស។ គិតរហូតដល់ពេលនេះ តំបន់រំលឹក​វិញ្ញា​ណក្ខ័ន្ធ​បណ្ដាស្ដេច Hung បានទទួលស្វាគមន៍ភ្ញៀវមកទស្សនា​ប្រមាណ៣លាននាក់៕​

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top