• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

តំបន់ដុងថាបមឿយ ( Dong Thap Muoi) នាសព្វថ្ងៃនេះ

ដុងថាបមឿយ - តំបន់គេធ្លាប់ហៅគឺ“ហោប៉ៅដីសាច់ជូរ” ឬ “ផ្ចិតទឹកជំនន់” របស់វាលទំនាបទន្លេគីវឡុង តំបន់នេះធ្លាប់ធ្វើណាយចិត្តអ្នកវិទ្យាសាស្ត្រអន្តរជាតិជាច្រើននាក់ នៅពេលពួកគេចង់ទៅជំនះធម្មជាតិនៅទីនេះ ដើម្បីបំរើឲ្យការផលិតកសិកម្ម។ ប៉ុន្តែ ក្រោយរយៈពេល ៤ ទសវត្សរ៍ ( ១៩៧៥ – ២០១៥ ) ការកាប់ឆ្ការ ការកែប្រែដីសាច់ជូរនិងជំនះទឹកជំនន់របស់ប្រជាជនណាមបូ ដែលបានបង្កើតស្នាដៃដ៏អស្ចារ្យមួយ ដុងថាបមឿយក្លាយទៅជាជង្រុកស្រូវធំមួយរបស់ប្រទេសជាតិ រួមចំណែកធានាសន្តិសុខស្បឿងអាហារជាតិ និងលើកប្រទេស វៀត​ណាម​ក្លាយទៅជាមហាប្រទេសខាងនាំចេញស្រូវ អង្ករលើពិភពលោក។
ការជំនះនិងការកាប់ឆ្ការ

តាមប្រវត្តិសាស្ត្រចែងថា ឈ្មោះដុងថាបមឿយចាប់ផ្តើមមានពីដើមសតវត្សរ៍ទី ១៩។ នេះគឺជាតំបន់ ស្ថិតនៅទន្លេទៀនក្រោម។ ដុងថាបមឿយមានភូមិសាស្ត្រទំនាបដូចជាបាតខ្ទះ លើដីមានសាច់ជូរស្មៅអាចដុះបាន ហើយក្លាយទៅជាវាលស្មៅ។ រាល់ឆ្នាំនៅទីនេះមានទឹកលិចក្នុងរយៈពេល ៦ ខែ ដូច្នេះនៅទីនេះក្លាយទៅជាផ្ចិតទឹកជំនន់  បន្ទាប់មកគឺ ៦ ខែក្តៅ វាលស្រែរាំងស្ងួតដល់កំរិតមិនអាចដាំដំណាំអ្វីបាន ហើយដីនៅទីនេះត្រូវបានចោលទំនេរ។ នៅពេលអាណានិគមន៍បារាំងឈ្លានពានខាងត្បូង ចាត់អ្នកជំនាញទៅស្រាវជ្រាវ ដើម្បីអនុវត្តន៍ក្នុងគោលបំណងកែប្រែ ប៉ុន្តែពួកគេត្រូវត្រឡប់ទៅវិញក្នុងភាពបរាជ័យ ពីព្រោះគេចាត់ទុកថាតំ​បន់​ដុង​ថាវមឿយមិនអាចដាំស្រូវបានទេ!

ដីមានសាច់ជូរបានជះឥទ្ធពលខ្លាំងដល់គុណភាព ដីកសិកម្មនិងជីវភាពរស់នៅរបស់ប្រជាជនចំណាកស្រុក​មក​នៅទីនេះ ដើម្បីកាប់ឆ្ការ។ គ្រួសារបងង្វៀនថាញ់តាយ (ឃុំតឹនតី ស្រុកថាញ់ហ័រ ខេត្តឡុងអាន) នៅតែរក្សាបណ្តាអនុស្សាវរីយ៍មិនអាចបំភ្លេចបានអំពីការនឿយហត់នៅពេលគ្រួសារគាត់ទើបមកដល់តំបន់​ដុង​ថាវ​មឿយ​រស់នៅ។ បងតាយរំលឹកឡើងវិញ៖ “នៅពេលនោះគឺជាតំបន់ដាច់ស្រយាល ប្រហែលជាមួយគីឡូម៉ែត្រទើបប្រទះឃើញផ្ទះមួយខ្នង។ ប្រភពទឹកមានសាច់ជូរជាច្រើនដល់កំរិតខ្ញុំអាចឃើញសាច់ជូរដែល​កក​នៅ​បាត​ ។ បងប្អូនចង់ពិសាទឹកត្រូវប្រើប្រាស់កន្សែងក្រមាចង់សងខាង ហើយយកផេះចង្ក្រានដាក់លើ​ក្រមា រូច​ចាក់​ទឹកមានសាច់ជូរ ចូលដើម្បីត្រងយកទឹកនោះមកពិសារ!”

ក្រោយថ្ងៃបង្រួបបង្រួមប្រទេសជាតិ ចំពោះមុខដំណោះស្រាយជាចាំបាច់អំពីបញ្ហាខ្វះស្បៀងអាហារក្នុងស្រុក បណ្តាតំបន់ផ្សេងៗ បានរៀបចំធ្វើចំណាកស្រុករបស់ប្រជាជនទៅដល់តំបន់ដុងថាបមឿយ ដើម្បីកាប់ឆ្ការនិងដាំស្រូវ ជាទ្រង់ទ្រាយធំនិងការប្រមូល។


កម្មាភិបាលធ្វើការនៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មដុងថាបមឿង ស្រាវជ្រាវប្រភេទដីមានសាច់ជូរនៅវាលស្រែ។ រូបថត៖ ឡេមិញ

សកម្មភាពស្រាវជ្រាវជាតិដីរបស់អ្នកវិទ្យាសាស្ត្រនៅតំបន់ដុងថាបមឿយ។ រូបថត៖ ឯកសារ

បុព្វហេតុកាប់ឆ្ការ កែប្រែតំបន់ដុងថាបមឿយត្រូវចាត់ទុកដូចជាស្នាដៃដ៏អស្ចារ្យរបស់ប្រជាជនណាមបូ។
រូបថត៖ ឯកសាររបស់កាសែតរូបភាពវៀតណាម


កម្មាភិបាលធ្វើការនៅមជ្ឈមណ្ឌលនិងអភិវឌ្ឍន៍កសិកម្មដុងថាបមឿយស្រាវជ្រាវអំពីបណ្តាប្រភេទពូជស្រូវ ដែលអាចដាំលើដីមានសាច់ជូរក្នុងអគារសំណាញ់នៃមជ្ឈមណ្ឌល។ រូបថត៖ ឡេមិញ



ស្រាវជ្រាវប្រភេទស្រូវនៅបន្ទប់ពិសោធន៍និងបណ្តាប្រភេទសមស្របនឹងតំបន់ដុងថាបមឿយនៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឈន៍កសិកម្មដុងថាបមឿយ។ រូបថត៖ ថុងហាយ

តំបន់ដាំក្រូចឆ្មារគ្មានគ្រាប់ត្រូវបានដាំលើដីមានសាច់ជូរនៅឃុំតឹនតី ស្រុកថាញ់ហ័រ ខេត្តឡុងអាន។ រូបថត៖ ថុងហាយ

ដំណាំម្នាស់សមស្របនឹងការដាំនៅតំបន់មានសាច់ជូរនៅដុងថាបមឿយ។ រូបថត៖ ថុងហាយ

តំបន់​ប្រជាជនឆ្លង​កាត់ទឹកជំនន់ស្ថិតនៅក្បែរព្រែកជីកនៅស្រុកថាញ់ហ័រ ខេត្តឡុងអាន។ រូបថត៖ ឡេមិញ

ទិដ្ឋភាពរួមទីរួមខេត្តគៀនទឿង ខេត្តឡុងអាន។ រូបថត៖ ថុងហាយ
 

តំបន់ដុងថាបមឿយគឺជាឈ្មោះតំបន់ទំនាប មានទំ​ហំ​ ៦៩៧.០០០ ហិចតា ស្មើនឹង ១៨% នៃផ្ទៃដីវាលទំ​នាប​​ទន្លេគីវឡុង គ្រប​ដណ្តប់ ៣ ខេត្តគឺខេត្ត​ឡុង​អាន ខេត្តទៀនយ៉ាងនិងខេត្ត​ដុងថាប។ ក្នុងនោះខេត្ត​ឡុងអានស្មើនឹង ៥០% នៃ​ផ្ទៃដី។

ប្រជាជនរាប់រយនាក់មកពីតំបន់ផ្សេងៗដូចជា៖ ខេត្តបេនត្រែ ខេត្តទៀនយ៉ាង ខេត្តកាមៅ ខេត្តឡុងអាន… រហូតដល់ដុងថាបមឿយបានបង្កើតបណ្តាកសិដ្ឋានដាំស្រូវ។ ក្រោយរយៈពេល ៦ ឆ្នាំ (១៩៧៦ – ១៩៨២) តំបន់ដុងថាបមឿយបានកសាងកសិដ្ឋានរដ្ឋចំនួន ២៧ ហើយបង្កើតតំបន់ដាំស្រូវគឺវិញហឹង ដុងថាប ម៉ូកហ័រ មានទំហំ ២២២.៣៦៩ ហិចតា។ ប៉ុន្តែផលសរុបនាពេលនោះនៅតែមិនខ្ពស់ ដោយសារពួកគេតែបង្កបង្កើតផលស្រូវម្តងនៅរដូវភ្លៀង។

និយាយអំពីគុណនូវការកាប់ឆ្ការ ជំនេះ និងកែប្រែតំបន់នេះ ប្រជាជនរស់នៅតំបន់ដុងថាបមឿយតែងតែនិយាយអំពីលោកនាយករដ្ឋមន្ត្រីវ៉វ៉ាន់គៀត។ សូមរំលឹកនឹកដល់នាបណ្តាឆ្នាំ ៨០ នៃសតវត្សរ៍មុន លោកវ៉វ៉ាន់គៀតកំពុងកាន់តំ​ណែង​គឺអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី បានរៀបចំកិច្ចប្រជុំជាមួយរបស់ថ្នាក់ដឹក​នាំ ៣ ខេត្ត ៖​ ខេត្តឡុងអាន ខេត្តទៀនយ៉ាង និងខេត្តដុងថាប ដើម្បីរកវិធានការកែប្រែតំបន់នេះ។ ចាប់ពីទីនោះលោកបានប្តេជ្ញាចិត្តដឹកនាំការអនុវត្តន៍កម្មវិធី “រស់នៅជាមួយទឹកជំនន់” និង“បញ្ចេញទឹកជំនន់ទៅ​ដល់​សមុទ្រ” បញ្ចេញទឹកជំនន់ បញ្ចូលទឹកសាប បំបាត់ដីសាច់ជូរ កាប់ឆ្ការដីទំហំរាប់ពាន់ហិចតា។

ហើយចាប់ពីពេលនោះ ក្រុមស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានស្ម័គ្រចិត្តមកដល់តំបន់ដុងថាបមឿយ ឆ្លងវាលស្រែ  ដើរកាត់ទឹកដើម្បីស្រាវជ្រាវ។ ក្នុងនោះ បណ្តាការស្រាវជ្រាវសំខាន់របស់ក្រុមសាស្ត្រាចារ្យរង បណ្ឌិត​ហូ​វ៉ាន់​ជីនធ្វើការនៅវិទ្យាស្ថានភូមិសាស្ត្រ ធនធានធម្មជាតិទីក្រុងហូជីមិញបានក្លាយទៅជាទិសដៅ ដើម្បី​តំបន់ដុងថាបមឿយអនុវត្តន៍តាម។

តាមការស្រាវជ្រាវ សាស្ត្រាចារ្យរង បណ្ឌិតហូវ៉ាន់ជីនបានសន្និដ្ឋាន ភាពពិបាកបំផុតក្នុងការកាប់ឆ្ការតំបន់​ដុងថាបមឿយ គឺការណែនាំប្រជាជនចេះដាំដំណាំអ្វីសមស្របនឹងតំបន់ណា និងធារាសាស្ត្រ ដើរតួនាទីសំ​ខាន់​ៗ ក្នុងផលិតកម្ម។

អនុវត្តន៍ក្នុងស្ថានភាពជាក់ស្តែង បណ្តាខ្សែព្រែកដូចជា៖ ហុងងឹ វិញហ៊ឹង ឬព្រែកថ្នាក់លេខមួយខាងក្រោមដូចជា៖ ព្រែកជីក ២៨, ៧៩ និង១២,…បានជីកយ៉ាងឆាប់រហ័ស ដើម្បីបញ្ចូលទឹកក្នុងវាលស្រែ។

ទឹកសាបមកពីទន្លេទៀន ទន្លេវ៉ាមក ហូរតាមបណ្តាព្រែកចូលដុងថាបមឿយ មិនត្រឹមតែជួយលុបបំបាត់ជាតិពុល លាងដីសាច់ជូរតែប៉ុណ្ណោះ ថែមទាំងជួយបញ្ចេញទឹកជំនន់ទៅដល់សមុទ្រខាងកើត កាត់បន្ថយសម្ពាធរបស់ទឹកជំនន់នៅពេលរដូវភ្ញៀងមកដល់ ហើយផ្គត់ផ្គង់ទឹកសាបឲ្យដំណាំ និងជីវភាពរស់នៅរបស់ប្រជាជន។ ទឹកសាបទៅដល់ទីណា ផ្ទៃដីដាំស្រូវនៅទីនោះកាន់តែបង្កើនដល់ទីនោះ រីឯទំហំដីត្រូវបានចោលទំនេរកាន់តែកាត់បន្ថយ។

នាឆ្នាំ ១៩៨៣ មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឈន៍កសិកម្មដុងថាបមឿយត្រូវបង្កើតឡើងនៅស្រុកវិញហ៊ឹង ខេត្តឡុងអាន ដែលមានភារកិច្ចស្រាវជ្រាវដំណោះស្រាយជាក់ស្តែង ដើម្បីដាំស្រូវលើដីមានសាច់ជូរប្រកប​ដោយ​ជោគជ័យ។

ក្នុងរយៈពេលនេះ បណ្តាវិធានការបណ្តុះពូជស្រូវបង្កប់ដី ប្រើប្រាស់ជី Phosphat រលាយ ដើម្បីកាត់បន្ថយដីសាច់ជូរនិងដាំស្រូវ ដែលត្រូវបានអនុវត្តន៍ដោយមជ្ឈមណ្ឌលស្រាវជ្រាវ។ ក្រៅពីនេះ មជ្ឈមណ្ឌលក៏ដាំបន្ថែមពីរពូជស្រូវជាតិ QR 50404  និង IR 59606  មានគុណសម្បត្តិ ដាំបាននៅដីសាច់ជូរ ទន្និផលខ្ពស់និងមិនប្រែប្រួលទាំងពីររដូវ ប្រឆាំងនឹងដង្កូវ សមស្របនឹងការផលិតស្រូវនិងអង្ករ។

អ្នកជំនាញ ង្វៀនវៀតគឿង នាយកមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មដុងថាបនិយាយថា ការកែប្រែប្រព័ន្ធធារាសាស្ត្រ រកឃើញពូជស្រូវដាំលើដីសាច់ជូរ អនុវត្តន៍បច្ចេកទេសដាំស្រូវ ជីនិងរបៀបកាត់បន្ថយសាច់ជូរយ៉ាងប្រសិទ្ធភាពគឺជំហានសំខាន់ៗក្នុងការផ្លាស់ប្តូរដុងថាបមឿយ។

ជង្រុកស្រូវធំបំផុតនៅវាលទំនាបទន្លេគីវឡុង

តំបន់ដុងថាបមឿយស្ថិតក្នុងខេត្តឡុងអានមានតលៃផលិតដាំដុះស្មើជាង ៨៥% នៃតំលៃ ក្នុងនោះស្រូវស្មើជិត ៨០%។ ផលស្រូវអង្ករ របស់ខេត្តឡុងអាននាសព្វ ថ្ងៃនេះ ទទួលបានជិត ២,៨៥ លានតោនក្នុងមួយឆ្នាំ​។ ទំហំផ្ទៃដីដាំស្រូវជិត ១៥០.០០០ ហិចតា ទំហំដីដាំ​ដំឡូងឈាមមាន់ជាង ៣.០០០ ហិចតា ទិន្នផលជាមធ្យម ៨.៥០០ គីឡូក្រាមក្នុងទំហំដីមួយហិចតា ផលសរុបជាង ២៧.០០០តោន ដំណាំឪឡឹកជាង ២០០០ ហិចតា ទិន្នផលជាង ២០.០០០ គីឡូក្រាមក្នុងទំ​ហំ​ដីមួយហិចតា ផលសរុបជាង​ ៤២០០០តោន ដំ​ណាំ​ល្ងដាំក្នុងជាង ១.៥០០​ហិចតា​ ទន្និផល ៦៦០ គីឡូ​ក្រាម​ក្នុងទំហំដីមួយហិចតា ផលសរុបទទួលបានជិត ១.០០០​តោន”.

ប្រសិនជាក្រោយថ្ងៃរំដោះ តំបន់ដុងថាបមឿយភាគច្រើនដាំស្រូវក្នុងមួយរដូវ មាន​ផលស្រូវសរុបមិនខ្ពស់ពី ៧០០– ៨០០ ពាន់តោនក្នុងមួយឆ្នាំ រហូតដល់បច្ចុប្បន្ននេះទំហំដីដាំស្រូវកើនឡើងជិត ៣៥០.០០០ ហិចតា បង្កបង្កើនផលបានពីរ ឬ៣រដូវក្នុងមួយឆ្នាំ ទទួលផលស្រូវសរុបជិត ៣,៥  លានតោនក្នុងមួយឆ្នាំ (តាមតួលេខនៅឆ្នាំ២០១៤)។ រាល់ឆ្នាំ ជង្រុកស្រូវដុងថាបមឿយរួមចំណែកប្រមាណ ២០% នៃផលស្រូវសរុបនាំចេញរបស់ប្រទេសវៀតណាម។

បណ្តាថ្ងៃក្នុងរយៈពេល ៩ ខែដើមឆ្នាំ យើងខ្ញុំបានមកដល់តំបន់ដុងថាបមឿយលុះដល់រដូវប្រមូលផលរវាងនៅរដូវក្តៅនិងរដូវសរទរដូវ។ នៅសង្ខាងបណ្តាខ្សែផ្លូវឆ្លងកាត់នៅតំបន់ដុងថាបមឿយគឹវាលស្រែស្រូវទុំពណ៌លឿងកម្រាលរហូតទៅដល់ជើងមេឃ។ បណ្តាផ្លូវបេតុងមកដល់បណ្តាស្រុក ឃុំនៅតំបន់ព្រំដែនត្រូវបានកសាង បណ្តាញអគ្គីសនីនិងទឹកស្អាតក៏បានផ្គត់ផ្គង់។ បណ្តាផ្ទះត្រូវបានកសាងយ៉ាងរឹងមាំស្ថិតក្នុងតំបន់មានទឹកជំនន់ បណ្តាតំបន់ប្រជាជនឆ្លងកាត់ទឹកជំនន់ត្រូវបានរៀបចំយ៉ាងសមស្រប ដែលជួយបងប្អូនស្ងប់ចិត្តរស់នៅនិងរកស៊ី។

ទីរួមខេត្តគៀនទឿងនៃខេត្តឡុងអានទើបបានកែលំអនាឆ្នាំ២០១៣ គឺមួយក្នុងបណ្តាមុខមាត់ជនបទថ្មីរបស់ខេត្តឡុងអាននៅតំបន់ព្រំដែន ដែលបង្ហាញការអភិវឌ្ឍន៍ឈានមុខគេរបស់តំបន់ដុងថាមមឿយ ក្រោយរយៈពេល ៤០ ឆ្នាំ។

ជាង ៤០ ឆ្នាំជិតស្និទជាមួយមុខរបរដាំស្រូវក្នុងតំបន់ដុងថាបមឿយ លោកស្រីវ៉ធីហុង (ឃុំទៀនថាញ់ ទីរួមខេត្តគៀនទឿង ខេត្តឡុងអាន) បានក្លាយវាលស្មៅលិចទឹកមានទំហំដី ៣០ ហិចតានៅពេលមុន ឥឡូវនេះបានក្លាយទៅជាវាលដាំស្រូវស្រស់ស្អាត។

ចាប់ពីការដាំស្រូវមួយរដូវក្នុងមួយឆ្នាំមានទិន្នផលប្រមាណ ១ -២ តោនក្នុងទំហំដីមួយហិចតា នាបច្ចុប្បន្ននេះលោកស្រីហុងជាមួយបងប្អូនកសិករជាច្រើននាក់ទៀ ដាំស្រូវបាន ៣ រដូវក្នុងមួយឆ្នាំ ហើយទទួលទន្និផលមធ្យមប្រមាណ ៧ - ៨ តោនក្នុងទំហំដីមួយហិចតា សូម្បីតែមានឆ្នាំទទួលទន្និផលកើនឡើង ១០ -១១ តោន។


បណ្តាវាលដាំស្រូវរាប់ពាន់ហិចតានៅតំបន់ដុងថាបមឿយក្នុងរដូវប្រមូលផលស្រូវ។ រូបថត៖ ថុងហាយ

សិករនៅតំបន់ដុងថាបមឿយប្រើប្រាស់បណ្តាម៉ាស៊ីនកសិកម្មទំនើបក្នុងការផលិត ប្រមូលផល ដែលជួយការបង្កើនទិន្នផលនិងសន្សំសំចៃប្រាក់ចំណាយរបស់ប្រជាជននៅទីនេះ។ រូបថត៖ ឡេមិញ


ខ្សែចង្វាក់ច្រូតស្រូវ បោកស្រូវនិងដឹកស្រូវត្រូវបានប្រើប្រាស់លើបណ្តាវាលស្រែក្នុងតំបន់ដុងថាបមឿយ។
រូបថត៖ ថុងហាយ


ទូកដឹកស្រូវនិងអង្ករលើតំបន់ព្រែកដុងថាបមឿយ។ រូបថត៖ ឡេមិញ

ការដឹកស្រូវតាមជើងទឹកលើបណ្តាព្រែកមកដល់រោងចក្រកិនស្រូវ អង្ករ ក្នុងតំបន់ដុងថាបមឿយ។ រូបថត៖ ឡេមិញ

 

ដោយផលស្រូវសរុបទទួលបានប្រមាណ ៣,៥ លាន តោនក្នុងមួយឆ្នាំ (តាមតួ​លេខ​ឆ្នាំ២០១៤)។ រាល់ឆ្នាំ ជង្រុកស្រូវនៃតំបន់​ដុង​ថាប​មឿយរួមចំណែកប្រមាណ ២០%​ នៃផលស្រូវសរុបនាំចេញរបស់វៀតណាម។

នាសព្វថ្ងៃនេះ ក្រៅតំបន់ដាំស្រូវ តំបន់ដុងថាបមឿយបានដាំបន្ថែមបណ្តាប្រភេទដំណាំជាច្រើន ដែលសមស្របនឹងតំបន់និមួយៗ។ ចំពោះតំបន់មានដីសាច់ជូរ និងដីមិនសូវល្អដូចជាស្រុកថាញ់ហ័រ តឹនថាញ់ ម៉ូកហ័រ តឹនហ៊ឹង វិញហ៊ឹងស្ថិតក្នុងខេត្តឡុងអាន ក្រៅពីរដូវដាំស្រូវ បងប្អូនកសិករក៏ដាំដំណាំឪឡឹកនាចុងឆ្នាំ។ ដំឡូងឈានមាន់ត្រូវបានដាំជាច្រើនលើដីសាច់ជូរនៅស្រុកតឹនភឿគ (ខេត្តទៀនយ៉ាង) ម្នាស់ ក្រូចឆ្មា ស្រការនាគ ត្រូវដាំជាច្រើននៅស្រុកថាញ់ហ័រ (ខេត្ត​ឡុង​អាន​) ដំណាំល្ង ឪឡឹកត្រូវបានដាំនៅវិញហ៊ឹង តឹនហ៊ឹង (ខេត្តឡុងអាន)។ តំ​បន់​លិច​​ទឹក និងតំបន់មានដីសាច់ជូរមួយចំនួនត្រូវគ្រប​ដណ្តប់​ដោយព្រៃស្មាច់ ដើមព្រលឹក ដើមឈូក។

តាមលោកឡេវ៉ាន់ហ័ង នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តឡុងអាន ការផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំនាបច្ចុប្បន្ននេះនៅតំបន់ដុងថាបមឿយសំដៅបង្កបង្កើនផលនិងធ្វើសម្បូរប្រភេទដំណាំ ឆ្ពោះទៅដល់ដាំប្រភេទដំណាំជាច្រើនក្នុងមួយតំបន់គឺជាទិសដៅអភិវឌ្ឍន៍យ៉ាងស្ថិតស្ថេរសំរាប់ដុងថាបមឿយ។ ប៉ុន្តែស្រូវនៅតែជា ដំណាំឈានមុខគេ និងសំខាន់របស់តំបន់នេះ។

ទោះបីនៅតែមានភាពលំបាកជាច្រើនក៏ដោយ ប៉ន្តែដោយមានទិសដៅត្រឹមត្រូវនិងសមស្របនឹងស្ថានភាពជាក់ស្តែងរបស់តំបន់ ដុងថាបមឿយកំពុងបើកចេញបណ្តាឳកាសអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមយ៉ាងរឹងមាំសំរាប់សព្វ​ថ្ងៃនេះនិងក្នុងអនាគត
./.


ទិដ្ឋភាពរួមខ្សែចង្វាក់ផលិតស្រូវ អង្ករនៅអគ្គក្រុមហ៊ុនស្បៀងអាហារខាងត្បូង (VINAFOOD2)។ រូបថត៖ ឡេមិញ


បទដ្ឋានវេចខ្ចប់អង្ករស្អាតតាមបច្ចេកវិទ្យារបស់ប្រទេសជប៉ុននៅរោងចក្រ VINAFOOD2 ។ រូបថត៖ ឡេមិញ

ពិនិត្យគុណភាពអង្ករនៅរោងចក្រ VINAFOOD2។ រូបថត៖ ឡេមិញ
អត្ថបទ៖ សើនងា រូបថត៖ ឡេមិញ ថុងហាយ និងឯកសារ

nguyenhuonggiang

រតនសម្បត្តិ នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

"រតនសម្បត្តិ" នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

តម្លៃពិសេសនៃបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ - ភូគព្ភសាស្ត្រ នៅ​ជួរ​ភ្នំថ្ម​កំបោរ បាក់​សើន (Bac Son) មិនត្រឹមតែបានអ្នកវិទ្យាសាស្ត្រចាត់ទុកជា “រតនសម្បត្តិ” ប៉ុណ្ណោះទេ 

Top