• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តំណាង WHO អំពាវនាវឲ្យប្រជាជនកម្ពុជាចូលរួមក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩

ប្រជាជនត្រូវបានឆ្លងការសម្លាប់មេរោគនៅពេលចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ២០ ឧសភា ២០២១ (រូបថត៖ AFP/TTXVN)

តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅប្រទេសកម្ពុជា លោកស្រី Li Ailan  នៅថ្ងៃទី ១៣ ខែមិថុនាបានមានប្រសាសន៍ថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះកំពុងស្ថិតក្នុងដំណាក់កាលដ៍សំខាន់សម្រាប់ការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ហើយបានអំពាវនាវឲ្យមានការចូលរួមរបស់ប្រជាជន ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។

យោងតាមលោកស្រី Li Ailan រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃជំងឺរាតត្បាត ហើយប្រជាជនចាំបាច់ត្រូវដើរតួនាទីជាស្នូលដែរ។ លោកស្រីបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវផ្តោតលើការអនុវត្តវិធានការបង្ការការឆ្លងរាលដាល ដូចជា ពាក់ម៉ាស់និងអនុវត្តន៍ការរក្សាគម្លាតសុវត្ថិភាព លាងដៃឱ្យបានញឹកញាប់ និងប្រជាជនត្រូវចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជាបានអោយដឹងថា ប្រទេសនេះបានកត់ត្រានូវករណីឆ្លងថ្មីជំងឺកូវីដ ១៩ ចំនួន ៤៦៨ ករណី នៅថ្ងៃទី ១៤ ខែមិថុនា ដែលនាំឱ្យមានករណីវិជ្ជមានសរុបជាមួយវីរុស SARS-CoV-2 ឡើងទៅដល់ ៣៨.៩៦៩ ករណី ក្នុងនោះ អ្នកជំងឺចំនួន ៣៤៨ នាក់បានស្លាប់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top