• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

តែ shan តាសួរ (Ta Xua) នៅ​លើ​ភ្នំ​ខ្ពស់​

ស្ថាន​នាម​តាសួរ​ (Ta Xua) (ស្រុក​បាក់​អៀន​ (Bac Yen) - សើន​ឡា​ (Son La)) មិនត្រឹម​តែមាន​ប្រសិទ្ធ​នាម​ជា​ទេវលោក​នៃ​ភាគ​ខាង​ជើង​ ដែល​ស្ថិត​នៅ​លើ​កំពូស​​​ជិត​២.០០០​ម៉ែត្រ​ បើប្រៀប​នឹង​កម្រិត​ទឹក​សមុទ្រ​ នៅ​ថែម​ទាំង​ល្បី​ឈ្មោះ​ដោយ​មាន​ផលិតផលតែ shan ​ពិសេស​ប្រចាំ​តំបន់​ ដែល​មាន​អាយុ​កាល​ជាង​១០០​ឆ្នាំ​ មាន​រសជាតិ​ឆ្ងាញ់ពិសេស​។​

 ព្រៃ​តែ​ shan ក្រោមផ្សែង​​​​អព្ទ
 

អ្នក​ដំណើរ​​​កម្សាន្តបែប​​ផ្សង​ព្រេងមួយក្រុម​​​​ ​បន្ទាប់ពីធ្វើ​ដំណើរ​ប្រមាញ់​ផ្សែង​​​​​អព្ទ​​តាសួ​រ (Ta Xua) បាន​កាន់​យក​តែ​ shan មួយ​បង្វិចតូច​ ត្រឡប់​មកក្រុង​ហាណូយ​ ជូន​ខ្ញុំធ្វើជា​អំណោយ​​ ពេល​ឆុង​តែ​ៗ​សាយ​ក្លិន​ក្រ​អូប​ស្រាលៗ ពិសា​ទៅ​​មាន​​រសជាតិ​មិន​ចត់​ក៏មាន​សាប​ ​មាន​ជាតិ​ផ្អែម​ៗ​នៅ​ជាប់​​មាត់​ក្រោយ​ពេញ​ពិសា​​រួច​។​
 
ពេល​គណៈ​កម្មាធិការ​ស្រុក​បាក់អៀន​ ផ្តល់​សេចក្តី​សម្រេច​​ចិត្ត​ប្រើ​ប្រាស់​និង​អភិវឌ្ឍន៍​​ផ្លាក​សញ្ញា​តែ​តាសួរ (Ta Xua)​ សម្រាប់​ក្រុមហ៊ុន​ទទួល​ខុសត្រូវ​មាន​កម្រិត​តែ ​និង​ផលិតផល​ពិសេស​ប្រចាំតំបន់​ពាយព្យ​ (Tafood)​ យើង​ខ្ញុំ​​ស្វែង​​រក​មក​ដល់​​ទីនេះ​ ដើម្បី​អាស្រ័យយករសជាតិ​​តែ​ shan វ័យ​​ចំណាស់​នៅ​តាសួរ​ (Ta Xua)។​
 
ភ្ញៀវ​ពីចម្ងាយមាន​អារម្មណ៍​កក់​ក្តៅ​ ​ ពេល​យើងខ្ញុំ​ទើប​បោះ​ជំហាន​ឈាន​មកដល់​តាសួរ ​(Ta Xua) នៅពេល​​អធ្រាត្រ​ ​ ហើយ​ពិសា​តែ​ shan សុទ្ធសាធ​​មួយ​ពែង​ ក្រោម​​បរិយាកាស​​ភូមិ​ផ្សែង​​អព្ទ​​។​



ដើម្បី​បេះ​ត្រួយ​តែ​ shan បងស្រី​ម៉ួធី​កា​ (Mua Thi Ca) ជនជាតិ​ម៉ុង​ (Mong) (ភូមិ​បែ -​ Be ឃុំ​តាសួរ​​ -​ Ta Xua
- ស្រុក​បាក់​អៀន​ - Bac Yen ខេត្ត​សើន​ឡា - Son La) ត្រូវ​ឡើង​​លើ​ដើម​ចំណាស់​ បេះ​ត្រួយ​ខ្ចី​ៗ​ដាក់​ទៅ​ក្នុង​
កាផា​ (កន្ត្រក)។ ដើមតែ​ចំណាស់​​នីមួយៗ​ឲ្យ​ប្រមូល​ផល​ត្រួយ​​ខ្ចីស្រស់​បាន​ប៉ុន្មាន​គីឡូក្រាម​ ហើយ​​ប្រមូល​​ផល​
នៅ​ចន្លោះ​គ្នា​មួយ​សប្តាហ៍​។ រូបថត៖ ត្រុង​ចិញ​


 តាម​ការបញ្ជាក់របស់បងស្រី​ម៉ួ​ធី​កា​ (Mua Thi Ca) ពេល​ឃើញត្រួយ​​តែ​លាស់​ចេញ​​ពីរស្លឹក​ គឺជា​ពេលត្រូវ​​ប្រមូល​ផល​
ត្រួយ​​តែ​។ ព្រឹក​ទៅ​បេះ រសៀល​ល្ងាច​យក​មក​​សម្ងួត​ រួច​ឆុង​ពិសា​ភ្លាម​ទើប​ឆ្ងាញ់​។ រូបថត៖​ ត្រុង​ចិញ​


ដើម​តែ​ shan តាសួរ (Ta Xua) ​​​អាយុ​ជាង១០០​ឆ្នាំ​ មាន​ស្លែ​ផ្សិត​តោងជាប់​ តាំងពីគល់​ដើម​រហូត​​ដល់​មែក​
នៅ​​តែ​​ផ្តល់​ត្រួយ​ថ្មី​​ជានិច្ច​។ ​រូបថត៖ ត្រុងចិញ


 ដើម​តែ​ចំណាស់​តាសួរ  ដុះ​នៅទី​ ដែល​​មានផ្សែង​អព្ទ​គ្រប​ដណ្តប់​ពេញ​មួ​យ​ឆ្នាំ​ កម្រិត​សំណើម​ខ្ពស់​ និង​
អាកាសធាតុ​បរិសុទ្ធ​ត្រជាក់​ ដូចនេះ​ត្រួយ​តែ​តាសួរ​​ (
Ta Xua) ជាប់​សំណើម​​ និង​មាន​រសជាតិ​ពិសេស​
ជាង​បើ​បៀប​​តែនៅ​តំបន់​ផ្សេង​ៗ​។ រូបថត៖​ ត្រុង​ចិញ​


 ដើម​តែចំណាស់​អាយុ​ជាង​១០០ឆ្នាំ​ នៅ​តែ​ផ្តល់​អំណោយ​ថ្មី​ជូន​ភូមិ​បែ​ (Be) ឃុំ​តាសួរ​ (Ta Xua)។ ​រូបថត៖​ ត្រុង​ចិញ​

ត្រួយ​តែ​លាស់​ចេញ​ពីរ​ស្លឹក​​។ រូបថត៖​ ត្រុងចិញ

​​តាម​ការបញ្ជាក់របស់ម៉ួ​ធី​កា (Mua Thi Ca) នារី​ជនជាតិ​ម៉ុង​ (Mong) ដើម​កំណើត​ យើង​ខ្ញុំ​ត្រូវបាននាំ​ទៅ​ទស្សនា​របៀប​បេះ​ត្រួយ​តែ​ shan នៅ​ភូមិ​បែ (Be)។ ផ្លូវ​ឡើងកាន់​តំបន់​ដើម​តែ​ចំណាស់​ត្រូវ​ឆ្លងកាត់​ផ្ទៃដី​ចោត​ ផ្លូវ​រដិប​រដុប​ ម្ខាង​មាត់​ភ្នំ​ខ្ពស់​ ម្ខាង​ជ្រលងភ្នំជ្រៅ​ គ្របដណ្តប់​ដោយ​ផ្សែង​អព្ទ​ក្រាស់។​
 

​តាម​​ការ​សង្កេតរបស់​មន្ទីរ​​​កសិកម្ម​ស្រុ​ក​បាក់​​អៀន​ (Bac Yen) ឃុំ​តាសួរ​ (Ta Xua) សព្វ​ថ្ងៃ​​មាន​​​ផ្ទៃដីដាំ​តែ​ចំនួន​​១៣៨​ហិកតា​ ក្នុង​នោះ​ ផ្ទៃ​ដី​ចំនួន​៧៨​ហិកតា​កំពុង​ឲ្យ​ប្រមូល​ផល​​ ​នេះជា​ផលិតផល​តែ shan ពិសេស​ប្រចាំ​តំបន់​​ ដោយ​មាន​ដើមតែ​ចំណាស់​ប្រមាណ​ជាង​​ ២០០០ ដើម ដែលមានអាយុ​ជាង​២០០​ឆ្នាំ​ និង​ប្រមូល​ផល​ត្រួយ​តែ​បាន​ប្រមាណ​៥០​តោន​ ជា​រៀងរាល់ឆ្នាំ ​សម្ងួតរួច​​​នៅសល់​ប្រហែល​​​១០​តោនតែ​​ផលិត​ផល​​​​​។​

អារម្មណ៍មួយ​​រំភើបយ៉ាង​​ខ្លាំង​​ ពេល​លើក​ដំបូង​យើងខ្ញុំ​បាន​ឃើញ​ដើម​តែ shan ចំណាស់​ ដើម​តោង​ទៅ​ដោយ​ស្លែ​។ តាមដំណើរ​ បងស្រី​ម៉ួធីកា​ (Mua Thi Ca) តែមួយ​ពែង​​ដែល​យើង​ខ្ញុំ​ពិសា​ពី​យប់​មិញ​​ បាន​ធ្វើ​អំពី​ត្រួយតែ​លាស់ចេញពីរ​ស្លឹក​ ខៀវ​ស្រស់​ ធំ​ធាត់​ ញែក​ខ្លួនចេញពី​មែក​ចាស់ទ្រុឌទ្រោម​។​
 
ឈរ​លើដើម​ធំចំណាស់​ បងស្រី​ម៉ួធីកា​ (Mua Thi Ca) ស្វាហាប់​បេះ​ត្រួយ​តែ​​ដែល​លាស់​ពីរ​ស្លឹកបណ្តើរ​​ បរិយាយ​ជាមួយ​យើង​ខ្ញុំបណ្តើ​រ​​អំ​ពី​ប្រវត្តិរាប់​រយ​ឆ្នាំ​មុន​ ដើម​តែ shan ​ បាន​ដុះ​ដាល​ ផ្សារភ្ជាប់​នឹង​ជីវភាព​រស់នៅ​របស់​មាមីងបងប្អូន​​ជនជាតិ​ម៉ុង​ (Mong) ដែលជា​ស្រុក​​​​កំណើត​​របស់​បងស្រី​។ ដើម​ខ្លះ​មាន​អាយុ​ជាង​២០០​ឆ្នាំ​។ ដើម​តែ​​ដុះ​ចម្រុះ​នៅ​ក្នុង​ព្រៃ​ជ្រៅ​ ភ្នំ​ខ្ពស់​ និង​នៅ​ជុំវិញ​ភូមិស្រុក​។ កម្លាំង​រស់​នៃ​ដើម​តែ  shan នៅ​ឃុំតាសួរ​ (Ta Xua) បាន​លោកតា​ថាវ៉ាន់​ឡន​ (Tha Van Lon) អនុប្រធាន​មន្ទីរកសិកម្ម​ស្រុក​បាក់​អៀន​ (Bac Yen) ពោលទាំងក្តីរីក​រាយ​ថា “រ​ដូវ​រងា​នា​ចុ​ងឆ្នាំ​២០១៦ ទឹកដី​តាសួរ ​(Ta Xua) ហាក់​ដូចជា​កក​ធ្លាក់​​ព្រិល​ មាន​តែ​ដើមតែ shan ដើម​ពុទ្រា​ព្រៃ​សម្រាប់​ត្រាំ​ស្រា​ (Docynia) និង​ដើម​សាមូ​ (Cunninghamia lanceolata) មានជីវិតរស់​នៅ ​ក្រោយ​ពី​រដូវ​​ត្រជាក់​ដ៏​​ធ្ងន់​ធ្ងរ​នេះ”។
 
កសិផល​ស្អាត​សម្រាប់​ជនជាតិ​វៀតណាម​និង​នាំចេញ​​
 
ប្រសិន​បើ​កាល​ពី​មុន​ ដើម​តែ​ shan​ ចំណាស់​ បាន​ជនជាតិ​ម៉ុង (Mong) ​ដើម​កំណើត​ប្រមូល​ផល​ សម្ងួត​ដោយ​រូបភាព​សិប្បកម្ម​ តាម​សម្តី​បងស្រី​ ម៉ួធីកា​ (Mua Thi Ca) ជា​អ្នកមាន​បទពិសោធន៍​សម្ងួត​សិប្បកម្ម​ នៅចំ​​រដូវ​ប្រមូល​ផល​មាមីង​បេះបាន​ច្រើន ​តែ​រក្សា​មិន​បាន​ល្អ​ ត្រូវ​ឈ្មួញ​បន្ទាបតម្លៃ យ៉ាងនេះ​តែ​លក់បាន​ត្រឹមតែ​២០០ដល់​៤០០ពាន់ដុង​ក្នុង​មួយ​គីឡូ​ក្រាម​។ ក្នុ​ងពេល​នោះ ដេប៉ូ​ក្រៅ​ផ្លូវ​ការ​នៅ​ក្រុង​ហាណូយ​ ប្រកាស​លក់តែតាសួរ ​(Ta Xua) ​ដោយ​តម្លៃ​ជាង​១លាន់​ដុង​​ក្នុង​​មួយ​គីឡូក្រាម​ ប៉ុន្តែ​បែរមិន​ស្គាល់​ប្រភព​ដើម​​ទៅ​វិញ​។​
 
យល់ឃើញ​ថា​ នេះ​ជា​តំបន់​វត្ថុធាតុ​កម្រមាន​មួយ ដែល​នាំ​មក​ដង្ហើម​​រស់​យូរ​អង្វែង​ ចំពោះ​ប្រជាជនតាសួរ ​(Ta Xua)​ ថ្នាក់​ដឹក​នាំ​មូលដ្ឋាន​ប្តេជ្ញាចិត្ត​កសាង​ “គម្រោង​ការ​ស្តានិង​អភិវឌ្ឍន៍​តំបន់​តែ​ shan តាសួរ ​​​​(Ta Xua)​ ។​
 
ដើម្បី​អនុវត្ត​ជោគ​ជ័យ​គម្រោងការ​នេះ ថ្នាក់ដឹក​នាំ​មូលដ្ឋាន​ បាន​ម្ចាស់ការ​ស្វែង​រក​សហគ្រាស​ចូល​មក​វិនិយោគ​ សហការ​រួម​អភិវឌ្ឍន៍​នឹង​ប្រជាជន​។ តាម​លោក​ឡេវ៉ាន់​គី (Le Van Ky) ​ប្រធាន​គណៈ​កម្មាធិការ​ស្រុក​បាក់​​អៀន (Bac Yen)​​មាន​មតិ​ថា ”​ការយល់ឃើញ​តម្លៃ​នៃ​​តែ shan នៅ​​ឃុំ​តាសួរ ​​(Ta Xua)​ ស្រុក​បាក់អៀន (Bac Yen)​​ ​​បាន​កក់​ហៅ​សហគ្រាស​ ក្រុម​ហ៊ុន​ទទួល​ខុសត្រូវ​មាន​កម្រិត​តែ​ និង​ផលិតផល​ពិសេស​ប្រចាំ​តំបន់​ពាយព្យ​ សហការ​​អភិវឌ្ឍន៍​ពាណិជ្ជសញ្ញា​តែ shan តាសួរ ​​(Ta Xua)​។​



ត្រួយ​តែ​ស្រស់​ បន្ទាប់ពី​បេះមក​ ប្រជាជន​ធ្វើ​ឲ្យ​ស្លោក​ ដោយ​រាយ​ហាលនៅ​លើ​ទីលាន​…។ល។ រូបថត៖ ត្រុង​​ចិញ

 ក្រោយមក​ បន្តដាក់ទៅក្នុង​​ទ្រុង​ ​បង្វិល​លើ​ចង្រ្កាន​ពោរពេញ​ទៅ​ដោយ​ល្ងើក​ភ្លើង​ ធ្វើ​ឲ្យ​ស្លឹក​តែតបរួញ​រមូ​ល​
រួច​យកទៅ​ខាងក្រៅ​​​ខ្ចប់​ជា​កញ្ចប់​។ ​រូបថត៖ ត្រុង​​ចិញ​


 នៅ​គ្រួសារមួយ​ចំនួន​ ដំណាក់កាល​ច្នៃ​បឋម​ទូទាំង​ សុទ្ធតែ​បាន​ធ្វើដោយ​ដៃ​ទាំងអស់​។ ចំពោះ​ទ្រុង​សម្រាប់​បង្វិល​
និង​ដៃ​ទាំងគូ​ដ៏តូច​ត្រ​មិច​ នារី​ជនជាតិ​ម៉ុង​
(Mong) បង្កើត​បាន​តែ shan មាន​រសជាតិ​ពិសេស​ ធ្វើ​ឲ្យ​មនុស្ស​
គ្រប់គ្នាចូល​ចិត្ត។​
រូបថត៖ ត្រុង​​ចិញ​


 ផលិតផល​តែ​ត្រុក (Truc)​ (​តែពក) - តែ​ shan ​តាសួរ ​​(Ta Xua)​​ ​​មាន​ពាណិជ្ជសញ្ញា​ Shanam របស់​ក្រុម​ហ៊ុន​ទទួល​
ខុសត្រូវ​មានកម្រិត​តែនិង​ផលិតផល​​ពិសេ​សប្រចាំ​តំបន់​​ពាយព្យ​
(Tafood) បាន​ប្រមូល​ផល​និង​ច្នៃ​តាម​បទដ្ឋាន​
បចេ្ចកទេស​ទំនើប​ គួប​ផ្សំជាមួយ​បទពិសោធន៍​សិប្បកម្ម​យូ​រឆ្នាំ​ របស់​ជនជាតិ​ម៉ុង​
(Mong) ដើមកំណើត​។
រូបថត៖ ថុង​ធៀន​

​​បង្កើត​នៅ​ឆ្នាំ២០១៥ បេសកកម្ម​អភិវឌ្ឍន៍​ពាណិជ្ជសញ្ញា​តែ shan វៀតណាម​ និងផលិតផល​ពិសេស​ប្រចាំតំបន់​ពាយព្យ​​ ក្រុម​ហ៊ុន​ទទួល​ខុសត្រូវ​មាន​កម្រិត​តែ​និង​ផលិតផល​ពិសេស​ប្រចាំតំបន់​ពាយព្យ (Tafood) បាន​ចាប់​ផ្តើម​​​ជាមួយ​តំបន់​វត្ថុធាតុ​ដំបូង​៖ តែ​តាសួរ ​(Ta Xua)​ ទីកន្លែង​ដែល​មាមីង​បងប្អូន​ប្រមូលផល​ត្រួយ​តែយ៉ាង​លំបាក​​ យក​មក​​​ច្នៃ​សម្ងួត​រហូត​ទាល់​យប់​។ ប៉ុន្តែ​ ហេដ្ឋារចនា​សម្ពន្ធ​នៅ​តំបន់​ភ្នំខ្ពស់​ នៅ​មានការ​កង្វះ​ខាត​ជាច្រើន​ ដើម្បី​នាំ​តែចុះ​ពី​ភ្នំ​។​​
 

​ក្នុង​កម្មវិធី​ទិវា​បុណ្យ​វប្បធម៌​ កីឡា និង​ទេសចរណ៍​ ផ្សារភ្ជាប់នឹង​ផ្សារណាត់​ពាណិជ្ជកម្ម​​​តំបន់​ខ្ពស់​ឆ្នាំ​២០១៧។ ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៧ ស្រុក​បាក់​អៀន​ (Bac Yen) ​បាន​រៀប​ចំ​ពិធី​ប្រកាស​និង​ផ្តល់​សេចក្តី​សម្រេចចិត្ត​ប្រើប្រាស់និង​អភិវឌ្ឍន៍​​ផ្លាក​សញ្ញា​​​សមូហភាព​តែតាសួរ​​ (Ta Xua) ​ជូន​ក្រុម​ហ៊ុន​​​ទទួល​ខុសត្រូវ​មាន​កម្រិត​តែ និង​ផលិត​ផល​​ពិសេស​ពាយព្យ​ អង្គភាព​កំពុង​រ៉ាប់រង​ផលិតផល​ជូន​ប្រជាជន​នៅ​ភូមិទាំង​១១​ របស់ឃុំតាសួរ (Ta Xua)​។​

Tafood ខំ​ប្រឹង​ប្រែង​មិនឈប់​ឈរយក​ជំនះ​រាល់​លក្ខណៈ​លំបាក​ ​ ដើម្បី​​​នាំ​រោង​ចក្រ​ឡើ​ងតាសួរឲ្យ​​ទាល់តែបាន​ សម្រាប់​ជូន​មាមីង​សម្ងួត​លែង​ពិបាក​ ក្នុង​ពេល​រាត្រី​មក​ដល់​​។ នៅ​តាសួរ ​(Ta Xua)​​ ក្រុម​​ហ៊ុន​វិនិយោគ​ខ្សែ​សង្វាក់​ច្នៃ​តែ​ព្រម​គ្នា​ បិទជិត​ អនុវត្ត​បទដ្ឋាន​បច្ចេកទេស​ទំនើប​ គួប​ផ្សំ​នឹង​បទពិសោធន៍​សិប្បកម្ម​យូរឆ្នាំ​​​របស់ជនជាតិ​ម៉ុង​ (Mong) ដើម​កំណើត​។ យ៉ាង​នេះហើយ ផលិតផល​​ដោយ​ក្រុមហ៊ុន​ទទួល​ខុសត្រូវមាន​កម្រិត​ តែង​រក្សា​បាន​រសជាតិ​ធម្មជាតិ​ដោយ​ឡែក​​នៃ​ផលិតផល​តែ​ shan តាសួរ ​(Ta Xua)​​​ ខ្ចប់​តាម​ស្តង់ដារ​នាំចេញ​ ផលិតផល​រក្សាទុក​បានជាង​២ឆ្នាំ​ យក​ជំនះបាន​គុណវិបត្តិដែល​ធ្លាប់មាន នៃ​វិធី​សាស្រ្ត​សម្ងួត​សិប្បកម្ម។​
 
សព្វថ្ងៃ​ ក្រុម​ហ៊ុន​​ឧបត្ថម្ភ​ ណែនាំ​មាមីង​របៀប​ប្រមូល​ផល​ត្រូវ​ស្តង់​ដារ​ ប្រមូលទិញ​ផលិតផល​ដោយ​តម្លៃ​៤០ - ៦០​ពាន់​ដុង​ក្នុងមួយ​គីឡូ​ក្រាម​​ត្រួយ​តែ​ស្រស់​ ខ្ពស់​ទ្វេដង​បើ​ប្រៀប​នឹង​​តម្លៃ​តែ​កាលពីមុន។​
 
ចំពោះ​បេសកកម្ម​កសាង​ផ្លាក​សញ្ញា​តែ​ Shan តាសួរ​​ (Ta Xua)​​​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​កាន់តែ​វិវឌ្ឍ​​ន៍ លោក​ផាម​វ៉ាន់​បាច់ (Pham Van Bach) តំណាង​ក្រុម​ហ៊ុនទទួល​ខុសត្រូវ​មាន​កម្រិត​តែ និង​ផលិតផល​ពិសេស​ប្រចាំតំបន់​ពាយព្យ​ ចែក​រំលែក​ថា៖ “មុន​នេះ ផលិតផល​ពិសេសប្រចាំតំបន់​របស់​វៀតណាម ​​​សម្រាប់​នាំ​ចេញ​តែប៉ុណ្ណោះ​ ពី​ព្រោះ​រក​បាន​​ប្រាក់​ចំណូល​ខ្ពស់ តែ​សមូហភាព​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​យើង​ខ្ញុំ​មិន​យល់​ដូច​នេះ ពីព្រោះ​ជនជាតិ​វៀត​ណាម​មានសិទ្ធិ​​បាន​ពិសា​ និង​ក្រេបយក​រសជាតិ​ផលិតផល​ពិសេស​នៃ​ស្រុក​កំណើត​ខ្លួន​”​៕

​ផលិតផល​របស់​ក្រុមហ៊ុន​មាន​ពាណិជ្ជសញ្ញា​ Shanam រួមមាន​តែ​វ៉ៀន (Vien) - តែ​គ្រាប់​ តែត្រុក (Truc)  -​ តែ​ពក តែ​ផ្តៅ​ និង​ផលិតផល​តែ​មាន​ថង់​តម្រង​ Shanam ធ្វើ​អំពី​វត្ថុធាតុ​ត្រួយ​តែ​ shan តាសួរ ​(Ta Xua)​​​ ​។ ការប្រកាស​ផ្លាកសញ្ញា​​កម្មសិទ្ធិ​សមូហភាព​តែ​តាសួរ​ និង​ផ្តល់​សិទ្ធិប្រើប្រាស់​ អភិវឌ្ឍន៍ផ្លាក​សញ្ញា​ជូន​សហគ្រាស​​នៅ​មូលដ្ឋាន​ ជា​លក្ខណៈ​សំខាន់​ ដើម្បី​អភិវឌ្ឍន៍​និង​ផ្សព្វផ្សាយ​ផ្លាកសញ្ញា​តែតាសួរ​​ (Ta Xua)​​​ នៅ​លើទីផ្សារ​ជាតិ​និង​ឆ្ពោះទៅ​ការនាំ​ចេញ​ផលិតផល​ទីផ្សារ​អន្តរជាតិ​។

អត្ថបទ៖ ថុង​ធៀន​ រូបថត៖​ ត្រុង​ចិញ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ពឹង​ផ្អែក​លើ​គ្រឹះស្ថាន​ និងភាពប្រៀប​របស់វៀតណាម​ខាង​វិស័យ​វេជ្ជឱសថ​សាស្រ្ត​បុរាណ​ បន្ទាប់ពី​ពីរ​ទសវត្សរ៍​អភិវឌ្ឍ ក្រុមហ៊ុន​ទទួល​ខុសត្រូវ​មានកម្រិត​ផលិតផល​ឱសថ​ FITO PHARMA បានក្លាយ​ជា​ក្រុមហ៊ុន​មួយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ឱសថ​​មាន​កិត្យានុភាព​ឈានមុខ​នៅ​វៀតណាម​ ដែល​មាន​ផលិតផល​នាំចេញ​ទៅកាន់ប្រទេស​ជាច្រើន​លើពិភពលោក​។​

Top