• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តួនាទីនៃប្រព័ន្ធផ្សព្វផ្សាយអំពីស្តង់ដាវប្បធម៌ប្រាស្រ័យទាក់ទង


 ទិដ្ឋភាពនៃ សិក្ខាសាលាស្ដីពី "តួនាទីនៃសារព័ត៌មានក្នុង ប្រព័ន្ធផ្សព្វផ្សាយអំពីស្តង់ដាវប្បធម៌ប្រាស្រ័យទាក់ទង" (រូបថត៖ Ttv24h.vn)
 

 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានស្នើឲ្យសាព័ត៌មានផ្ដោតសំខាន់លើការឃោសនា និង​ឡើង​សម្លេង​យ៉ាងខ្លាំងក្លាអំពីផ្ទុយ​ពីវប្បធម៌។

នា​ថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០១៩ ក្នុងក្របខ័ណ្ឌនៃមហោស្រពកាសែតនិទាឃរដូវទូទាំងប្រទេសឆ្នាំ២០១៩ នោះ ក្រ​សួង​វប្បធម៌​កីឡានិងទេសចរណ៍​វៀតណាម ក្រសួងព័ត៌មាននិងទូ​រគមនាគមន៍វៀតណាម និង​សមាគម​អ្នកកា​សែត​វៀត​ណាម​បានរៀបចំសិក្ខាសាលាស្ដីពី "តួនាទីនៃសារព័ត៌មានក្នុង ប្រព័ន្ធផ្សព្វផ្សាយអំពីស្តង់​ដាវ​ប្បធម៌​ប្រាស្រ័យ​ទាក់​ទង"។

អញ្ជើញ​ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានស្នើ​ឲ្យ​សាព័ត៌​មាន​ផ្ដោត​សំខាន់​លើការ​ឃោសនា និងឡើងសម្លេងយ៉ាងខ្លាំងក្លាអំពីផ្ទុយពីវប្បធម៌។ ហើយតាមនោះ ផ្លាស់ប្ដូរការយល់​ដឹង​របស់​ប្រជា​ជន​ និងបង្កើតឡើងទំលាប់​ល្អៗជាបណ្ដើរៗ។

ចំណែក​ឯលោក Le Minh Toan អគ្គលេខាធិការកាសែត Tien Phong បានចាត់ទុកថា៖ “ប្រសិន​យើង​មាន​គោល​បំណង​ចង់ផ្សព្វផ្សាយព័ត៌មាន​ ដោយទទួលបានការជឿ​ទុកចិត្តពី​សំណាក់មិត្ត​អ្នក​ស្ដាប់ មិត្ត​អ្នក​អាន​នោះ ​អ្នកកាសែតទាំងអស់ត្រូវមានចំណេះដឹងយ៉ា​ងទូលំទូលាយ និង​ស្តង់ដាវប្បធម៌។​ ប្រសិន​បើគ្មាន​គោល​ដៅនោះ​ គឺយើ​ងមិនអាចតម្រង់ទិសដៅឲ្យមិត្តអ្នក​ស្ដាប់ មិត្តអ្នក​អាន​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ការ​ផ្លាស់​ប្ដូរ​អាកប្ប​កិរិយាបាន​ឡើយ​”។​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top