• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សក្តានុពលមូលដ្ឋាន

តីង្វៀន (Tay Nguyen) - តំបន់ផលិតទំនិញកសិផលធំ

តី​ង្វៀន (Tay Nguyen) ​មាន​បណ្តា​កសិផល​​ស្នូល​របស់​ប្រទេសជាតិ​ សម្រេច​តម្លៃ​នីហរណកម្ម​ រាប់​ពាន់​​ដូល្លាអាមេរិក​ ជា​រៀង​រាល់​ឆ្នាំ​ ដូច​ជា​កាហ្វេ​កៅស៊ូ គ្រាប់​ម្រេច​ បន្លែ ផ្កា...។ល។ រួម​ចំណែក​លើក​កម្ពស់​ជីវភាព​រស់នៅ របស់​​បងប្អូន​ជន​ជាតិ​ទាំងឡាយ​នៅ​​លើ​ភូមិសាស្រ្ត​។ សព្វថ្ងៃ​ តី​ង្វៀន (Tay Nguyen)​ បានអភិវឌ្ឍន៍​ក្លាយ​ជា​តំបន់​ផលិត​ទំនិញកសិផល​​ធំ ទូទាំង​​ប្រទេស​ជាតិ​។​

​កកើត​តំបន់​ប្រមូល​ផ្តុំ​​ផលិតវប្បកម្ម​​ជំនាញ​​
 

ចំពោះ​ប្រៀប​ខ្លាំង​នៃ​តំបន់​ដែល​មាន​លក្ខណៈ​ដី​ធ្លី​​ អាកាសធាតុ​សមស្រប់​ជាមួយ​ប្រភេទដំណាំ​ បំផុត​គឺ​ប្រភេទ​ដំណាំ​​ឧស្សាហកម្ម​យូរថ្ងៃ ដំណាំឲ្យ​ផល​​រាល់​ឆ្នាំ​ ដូច​នេះខេត្ត​ទាំងអស់​នៅ​​តំបន់​តី​ង្វៀន (Tay Nguyen) បាន​ក្លាយ​ជា​តំ​បន់​ប្រមូល​ផ្តុំផលិតវប្បកម្ម​ជំនាញ​ ​ ​ ដែល​មាន​ទម្រង់​រូបភាព​ធំ​ ពី​​កាហ្វេ​​ ម្រេច កៅ​ស៊ូ ស្វាយ​ចន្ទី​ តែ​ ពោត​បង្កាត់​ ដំឡូង​មី​​...។ល។
 
ដើម​កាហ្វេ​តីង្វៀន​ (Tay Nguyen) ស្រូប​យក​ស្ទើ​ទាំង​អស់​នៃផ្ទៃដីកសិកម្ម ហើយ​ក្លាយជា​ដំណាំ​ ដែល​មាន​អាទិភាព​​ផ្តាច់​មុខ​នៃ​តំបន់​ ក៏​ដូចជា​អះអាង​បាន​ទី​តាំង​​​នៅលើ​ទីផ្សារ​ពិភពលោក​ រួម​ចំណែក​នាំ​​វៀតណាម​ ឲ្យក្លាយ​ជា​ប្រទេស​ផលិត​​នាំចេញ​​កាហ្វេ​ឈរ​លេខ​ពីរ​លើពិភពលោក​ ក្នុង​នោះការផលិត​ និង​នាំចេញ​ជាប់​ចំណាត់​ថ្នាក់​លេខ​១ លើ​ពិភព​លោក​ គឺ​​កាហ្វេ​​រ៉ូបឺស្តា។
 
សព្វថ្ងៃ​​ផ្ទៃដី​ដាំ​កាហ្វេ​ទូទាំងតំបន់​តី​ង្វៀន (Tay Nguyen)  មាន​ជាង​៥៧៦.៨០០​ហិកតា​ ស្រូប​យក​ជិត​ ៩០% នៃ​ផ្ទៃដី​ដាំ​​កាហ្វេ​ទូទាំង​ប្រទេស​ ក្នុង​នោះ​ផ្ទៃដី​ដាំ​កាហ្វេ​ឲ្យ​​ផល​ ៤៥៨.៥៣៣ហិកតា​។​​



 
ដោយមាន​​ទំនុក​ចិត្ត​បង្វែរ​ទៅតាម​ទិស​ដៅ​ប្រពល​វប្បកម្ម​ រឹង​មាំ​ កសិករ​ដាំ​ម្រេច​ជាច្រើន​ នៅ​ខេត្ត​ដាក់​ណុង​ (Dak Nong) កំពុង​បន្តបន្ទាប់​
ប្រមូល​ផល​ “រដូវ​មាស​”។ ជា​ពិសេស​ គុណភាព​​គ្រាប់​ម្រេច​ ពី​មួយ​ថ្ងៃទី​មួយ​ថ្ងៃ​បាន​លើក​កម្ពស់​ រួម​ចំណែក​កសាង​ពាណិជ្ជសញ្ញា​​ម្រេច​ស្អាត​
អភិវឌ្ឍន៍​​រឹង​មាំ​ នូវ​ប្រភេទ​ដំណាំ​ ដែល​មាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់​បំផុត​ សព្វ​ថ្ងៃ ខេត្ត​ដាក់​ណុង​ (Dak Nong) និយាយ​ដោយ​ឡែក​ និង​តី​ង្វៀ​ន
​(Tay Nguyen)និយាយ​រួម​។ រូបថត៖ ទីភ្នាក់​ងារសារព័ត៌មាន​វៀតណាម​


 រដូ​វ​កាហ្វេ​ទុំ​។ រូបថត៖ ឯកសារ​កាសែតរូបភាព​វៀតណាម​​

 
ប្រមូល​ផល​កាហ្វេ​នៅ​តំបន់​តី​ង្វៀន ​(Tay Nguyen) នៃ​ក្រុម​ហ៊ុន​​ទទួល​ខុសត្រូវ​មាន​​កម្រិត​ថៃ​ហ្វ័រ​ (Thai Hoa)។
រូបថត៖ ឯកសារ​កាសែតរូបភាព​វៀត​ណាម​​​

រដូវ​កាហ្វេ​ឆ្នាំ​២០១៦​ - ២០១៧ ទោះបី​ជួប​​អាកាសធាតុ​មិនអំណោយ​ផល​ រាំង​ស្ងួត​អូស​បន្លាយ​ តែ​ទន្និផល​កាហ្វេ​ទូទាំង​តំបន់តី​ង្វៀន (Tay Nguyen) ​ នៅតែ​សម្រេច​បាន​មធ្យម​២,៥តោន​កាហ្វេ​ក្នុង​មួ​យ​ហិកតា​ ខ្ពស់​ស្មើ​បី​ដង​ បើប្រៀប​ជា​មួយ​ទិន្នផល​​កាហ្វេ​​រ៉ូបឺស្តា លើកពិភពលោក​ បរិមាណ​ផល​សម្រេច​ជាង​១,៣តោន​កាហ្វេ​គ្រាប់ស្រស់​​ ស្រូប​យក​៩៣,៣% នៃ​បរិមាណ​ផល​កាហ្វេ​គ្រាប់ស្រស់​​របស់ទូទាំង​ប្រទេស​។​
 
តំបន់កៅ​ស៊ូ​តី​ង្វៀន(Tay Nguyen)  ប្រមូល​ផ្តុំ​​​លើផ្ទៃដី​ជាង​២៥១,៣៤៨ហិកតា​ ក្នុងនោះ​ ផ្ទៃដី​បាន​នាំ​ចូល​អាជីវកម្ម​ (​ទាញយក​ជ័រ​) ១៣៩.១១៥ហិកតា​ ដោយ​បរិមាណ​ផល​ជ័រ​ រៀង​រាល់​​ឆ្នាំ​សម្រេចពី​១៩២.២០៧​តោន​ឡើង​ទៅ​ ស្រូប​យក​២៧%​នៃ​ផ្ទៃដី​ និង​១៨% នៃបរិមាណ​ផល​ជ័រ​កៅស៊ូ​ទូទាំង​ប្រទេស​។​
 
ខេត្ត​នានា​នៅ​តំបន់​តីង្វៀន(Tay Nguyen)  ក៏​មានផ្ទៃដី​ដាំ​ម្រេច​ជាង​៧១.០០០​ហិកតា​ ដោយ​បរិមាណ​ផល​រៀង​រាល់ឆ្នាំ​សម្រេច​បាន​ពី​១២០.៨៧៧​តោនគ្រាប់​​ម្រេច​ឡើ​ងទៅ​ ស្រូប​យក​៦០%​ នៃ​បរិមាណ​ផល​គ្រាប់​ម្រេច​​ទូទាំង​ប្រទេស​។ នឹង​មានផ្ទៃដី​ដាំ​ស្វាយ​ចន្ទី​​​ជិត​៧៤.០០០ហិកតា​ បរិមាណ​ផល​រៀង​រាល់​ឆ្នាំ​ ក៏​សម្រេច​ជាង​៦៧.២៧៦តោន​គ្រាប់​ស្វាយ​ចន្ទី​ស្រស់​...។​ល។
 
វិស័យ​កសិកម្ម​នៅ​តី​ង្វៀន ​(Tay Nguyen)  បាន​រួម​ចំណែក​ជម្រុញ​​សេដ្ឋកិច្ច​ សង្គម​កិច្ច​លើ​ភូមិ​សាស្រ្ត​ កាន់តែ​រីក​ចម្រើន​ស្ថេរភាព​ ជីវភាព​នៃ​បងប្អូន​ជនជាតិ​ពី​មួយថ្ងៃទៅ​មួយ​ថ្ងៃកាន់តែ​បាន​លើក​កម្ពស់​។ សព្វថ្ងៃ​ភូមិសាស្រ្ត​ជាច្រើន​នៅតាម​តំបន់ជ្រៅ តំបន់​​ឆ្ងាយ​ដាច់​ស្រយាល​  តំបន់​បងប្អូ​ន​ជនជាតិ​ភាគតិច​នៅ​តី​ង្វៀន​ ​(Tay Nguyen) ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃកាន់តែ​ មាន​ច្រើន​ទម្រង់​រូបភាព​ផលិ​ត​​កសិកម្ម​ ពី​ដំណាំ​កាហ្វេ​ ​ម្រេច បន្លែ ​មាន​ប្រាក់​ចំណូល​ពី​៥០០​លាន​ដុង​ (ប្រហែល​២២.០៣២ដូល្លាអាមេរិក)​ ដល់​១​​ពាន់​លានដុង (ប្រហែល​៤៤.០៦៥​ ដូល្លាអាមេរិក​)​ ក្នុង​មួយ​ហិកតា​។
 
​ដោះស្រាយឆាប់​រហ័ស​​ “ចំណុច​គាំង​” ជូន​កសិកកម្ម​តីង្វៀន​​(Tay Nguyen)
 
តាម​ការ​វាយ​តម្លៃ​របស់​អ្នក​ឯកទេស​​ នៅ​សិក្ខាសាលា​អភិវឌ្ឍន៍​កសិកម្មតី​ង្វៀន (Tay Nguyen) ​ ទស្សនវិស័យ​​ពី​​​សេដ្ឋី​កសិករ​​ ​ បាន​រៀបចំ​នៅ​ទីក្រុង​បួន​ម៉ាធួត (Buon Ma Thuot) ថ្មី​ៗនេះ​ ហេដ្ឋា​រចនាសម្ពន្ធ​ សេវាកម្ម​ កសិកម្ម​តំបន់​តីង្វៀន​ (Tay Nguyen)  មិនទាន់​ឆ្លើយ​តប​តាម​​តម្រូវការ​ជាក់​ស្តែង​ រចនាសម្ពន្ធ​​ដំណាំ​មិន​ទាន់បាន​ផ្លាស់​ប្តូរ​ថ្មី​។ ជា​ពិសេស​ តីង្វៀន​ (Tay Nguyen) នៅ​មាន ​”​ចំណុច​​គាំង​” ជាច្រើន​ ក្នុង​បញ្ហា​​ប្រភពដី​ធ្លី​ផលិត​កម្ម ដើមទុន​វិនិយោគ​ ប្រភព​​​ពលករ​ដែល​មាន​គុណភាព ការ​ចូល​រួម​ “ក្នុង​កិច្ច​ការ​” នៃ​អ្នក​វិទ្យាសាស្រ្ត​ វិនិយោគិន​ សហគ្រាស​ ក្នុង​វិស័យ​កសិកកម្ម​​នៅ​មាន​ភាពតិចតួច​​។
 
សមមត្តិ​ តូ​ឡឹម​ (To Lam) សមាជិក​ការិយាល័យ​នយោបាយ​ និង​​រដ្ឋមន្រ្តី​នគរបាល​ និង​ជា​​ប្រធាន​គណៈ​ចង្អុល​ការ​តីង្វៀន​ (Tay Nguyen) បាន​ស្នើ​ឲ្យ​គណៈ​ចង្អុល​​ការ​តី​ង្វៀន (Tay Nguyen) ​ ក្រសួង​កសិកម្ម​​និង​អភិវឌ្ឍន៍​ជនបទ​ ក្រសួង​ផែនការ​ -​ វិនិយោគ​ ក្រសួង​វិទ្យាសាស្រ្ត​ - បច្ចេកវិទ្យា​ ធនាគារ តាម​ខេត្ត​នានា​នៅ​​​តំបន់​តី​ង្វៀន (Tay Nguyen)​ កសាង​កម្មវិធី​ឧបត្ថម្ភ​ និង​យន្តការ​គោលនយោបាយ​​ងាយ​ស្រួល ​​ដើម្បី​កសាង​​ទម្រង់​រូបភាព​សហការ​ផលិត​ - អាជីវកម្ម​​​បច្ចេកវិទ្យា​ខ្ពស់​មួយ​ចំនួន​។ ក្នុង​នោះ​ សហគ្រាស​ដើរ​តួ​ជា​​សសរ​ទ្រូង​ ដើម្បី​នាំ​វិស័យ​ទំនិញ​ចម្បង​ក្នុង​កសិកម្ម ​របស់​តីង្វៀន (Tay Nguyen) ​ ចូល​រួម​សកម្ម​​ក្នុង​​សង្វាក់​តម្លៃក្នុង​ស្រុក​ និងសង្វាក់​តម្លៃ​ទូទាំង​សកល​លោក​។ ទន្ទឹម​នោះ ត្រូវ​កសាង​​រចនា​​កម្មវិធី​ស្រាវ​ជ្រាវ​ អភិវឌ្ឍន៍​កសិកម្ម​តី​ង្វៀន (Tay Nguyen)​ ដែល​មាន​លក្ខណៈ​បូក​សរុប​ទាំង​វិទ្យាសាស្រ្ត​គ្រប់​គ្រង​ យន្ត​ការ​គោល​នយោបាយ​ ទីផ្សារ​ និង​បច្ចេកទេស​ ក្នុង​នោះ​មាន​បញ្ហាឡើង​​ផែន​ការ​​តំបន់​ដាំ​ដំណាំ​ តំបន់​ផលិត​កសិកម្ម​ ដើ​រ​ទន្ទឹម​ជាមួយ​អង្គការ​ប្រជាកសិករ​ អង្គការ​ទីផ្សារ​ ផ្សារភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​ខ្ពស់​ ឆាប់​បង្កើត​បាន​ខឿន​កសិកម្ម​សារីរាង្គ​នៅ​តី​ង្វៀន ​(Tay Nguyen)​។​



 ហាល​គ្រាប់​កាហ្វេ​​ក្រោយពី​ប្រមូល​ផល​ នៅ​លើ​ទីលាន​នៃ​ក្រុម​គ្រួសារ​ម្នាក់​នៅ​តីង្វៀន​ (Tay Nguyen) ។​ រូបថត៖ ឯកសារ​កាសែតរូបភាព​វៀតណាម​

 
កាហ្វេ​សម្រេច​ស្តង់ដារ​នាំចេញ​ កំពុង​បាន​វិច​ខ្ចប់​ នៅ​រោង​សហគ្រាស​ច្នៃ​​និង​​​នាំចេញកាហ្វេ​​​មួយ នៅ​តី​ង្វៀន ​(Tay Nguyen) ។
រូបថត៖ ឯកសារ​កាសែតរូបភាព​វៀត​ណាម


 
ជ្រុង​នៃ​ឃ្លាំង​កាហ្វេនាំចេញ​មួយ​ របស់​ក្រុមហ៊ុន​វិនិយោគ​អាហរណ នីហរណ​កាហ្វេ​​តីង្វៀន ​(Tay Nguyen) ។
រូបថត៖ ឯកសារ​កាសែត​រូបភាព​វៀតណាម​​

​រដ្ឋ​ក៏​​កែ​សម្រួល​យន្តការ​គោល​នយោបាយយ៉ាងឆាប់​រហ័ស​ ឲ្យសម​ស្រប់​ជាមួយ​តថភាព​ជាក់​ស្តែង​ផលិត​កម្ម​ បំផុត​គឺគោលនយោបាយ​​ដី​ធ្លី​ វិនិយោគ​ ឥណទាន​ឲ្យ​ការ​អភិវឌ្ឍ​ លើក​ទឹក​ចិត្ត​សមាសភាព​សេដ្ឋកិច្ច​ក្នុង​និង​​ក្រៅ​ប្រទេស​ វិនិយោគ​​អភិវឌ្ឍន៍​​​​មូលដ្ឋាន​កែច្នៃ​ មុខ​ទំនិញ​កសិផល​ច​ម្បង​ ដូចជា​កាហ្វេកៅ​ស៊ូ ស្វាយ​ចន្ទី​ ម្រេច​ ដំឡូង​មី​...។ល។ ដើម្បី​លើក​កម្ពស់​តម្លៃ​កំណើន​​ ក៏ដូចជា​កម្លាំង​ប្រជែង​នៅ​លើទី​ផ្សារ​ពិភពលោក​។​
 
ប្រធានគណៈ​ចង្អុល​ការ​តី​ង្វៀន (Tay Nguyen) ​ស្នើ​ឲ្យ​ ក្រសួង​ វិស័យ​មុខងារ​ឆាប់​​​ឧបត្ថម្ភ​ខេត្តនានា​​នៅ​តំបន់​​តីង្វៀន (Tay Nguyen)  កសាង​ផែន​ការ​អភិរក្ស​គ្រាប់ពូជ​​កម្រ​មាន មជ្ឈមណ្ឌល​ដើម​ពូជ កូន​ពូជ​ មជ្ឈមណ្ឌល​វេជ្ជរុក្ខជាតិ​ សត្វ​ចិញ្ចឹម​ ផ្សារភ្ជាប់​ជា​មួយ​ការ​បណ្តុះបណ្តាល​ប្រភពកម្លាំង​​ពលករ​ ដើម្បី​បម្រើ​ល្អប្រសើរ​​នូវ​សំណូម​ពរ​​អភិវឌ្ឍន៍​រឹងមាំ ​នៃ​​តំបន់​ផលិត​កសិផល​ទំនិញ​តីង្វៀន​(Tay Nguyen)៕​

 

ខេត្ត​នានា​នៅ​តីង្វៀន​ (Tay Nguyen) (​ដាក់​ឡាក់ - Dak Lak យ៉ាឡាយ - Gia Lai កន​តុម - Kon Tum ដាក់​ណុង​ - Dak Nong ឡឹម​ដុង - Lam Dong​) មាន​សរុប​ផ្ទៃដី​ធម្មជាតិ​ ៥៤.៦៣៧​គីឡូម៉ែត្រ​ការេ​ ក្នុងនោះ​មាន​ផ្ទៃដី​ពីរ​លាន​ហិកតា​ ផលិត​កសិកម្ម​...។ល។

 
អត្ថបទ៖ ក្វាង​ហ្វី​/ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​    រូបថត៖ ឯកសារ​កាសែតរូបភាព​វៀតណាម

 

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

កូន​ជ្រូកដី​​ក្រមិចក្រមើម​  មាន​គ្រប់ពណ៌​ ផ្សារភ្ជាប់នឹង​វ័យ​កុមារ​ នៅតែ​បាន​អភិរក្ស​ និង​អភិវឌ្ឍ​ជិត​ពាក់កណ្តាល​សតវត្សរ៍​ នៅ​ឡាយ​ធេវ​ (Lai Thieu) ខេត្តប៊ិញ​យឿង ​(Binh Duong)

Top