• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

តាំងពិព័រណ៍ “ឆ្នាំរបស់ខ្ញុំ - កុរសុខដុមរមនា”

ជាមួយ​គោល​បំណង​ទុក​សម្រាប់​ភ្ញៀ​វទេសចរ អញ្ជើញ​​មកទស្សនា​ ពិសោធន៍​​សប្បាយ​ ថ្មី​ថ្មោង​ អំពី​កម្រង​​ប្រមូល​ផ្តុំ “​កូន​ជ្រូក​” ស្អាត​ៗ​នាឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី សារមន្ទីរ​នារី​វៀតណាម​ សហការ​នឹង​ទស្សនវដ្តី​​បុរាណ​ និង​បច្ចុប្បន្ន​ ​សាលប្រជុំ​​​បេតិកភណ្ឌ​រៀប​ចំ​តាំង​ពិព័រណ៍​ “ឆ្នាំ​របស់​ខ្ញុំ​ - កុរ​សុខដុម​រមនា​​” របស់​​អ្នក​ប្រមូល​ផ្តុំ ​យឿង​ ត្រុង​ក្វឹក​ (Duong Trung Quoc) និង មិត្ត​ភក្តិ​។​

 ផ្តើម​ចេញ​ពី​ចំណូល​ចិត្ត​ប្រមូល​ផ្តុំ​សត្វ​ដំណាលនឹង​​ឆ្នាំ​កុរ​ ជាមួយ​នឹង​ឧបនិស្ស័យ​​ដែល​ប្រវត្តិសាស្រ្ត​វិទូ​ យឿង​ ត្រុង​ក្វឹក​ (Duong Trung Quoc)  មាន​​សម្រាប់​​ខ្លួន​នូវ​កម្រង​ប្រមូល​ផ្តុំ​​ចំណាប់​អារម្មណ៍​មួយ ​ជាង​៦០០០​ស្នាដៃ​ វត្ថុ​អនុស្សាវរីយ៍​ ប្រដាប់​ប្រដា​​រូប​កូន​​ជ្រូក​។ សមាជិក​នីមួយ​ៗ​​ក្នុង​កម្រង​ប្រមូល​ផ្តុំ​ជា​​អនុស្សាវរីយ៍​មួយ​ រឿង​រ៉ាវ​មួយ ​ពេលលោក​មាន​ឱកាស​​ធ្វើ​ដំណើរ​ទៅ​នេះទៅ​នោះ ក្នុង​​ដំណើរ​បំពេញការងារ​របស់​ខ្លួន​​។



តាំង​ពិព័រណ៍​កុរ​សុខ​ដុមរមនា​​​ បាន​រៀប​ចំ​នៅ​សារមន្ទីរ​នារី​វៀតណាម​។


 តាំងពិព័រណ៍​នាំ​មក​ការពិសោធន៍​រីក​រាយ​ ថ្មី​ថ្មោង​ ស្តីពី​កម្រងប្រមូល​ផ្តុំ​កូន​​ជ្រូក​​​នាឱកាស​ឆ្នាំ​កុរឯកស័ក​២០១៩។​


 ផ្ទាំង​រូបគំនូរ​ប្រជាប្រិយ​ប្រពៃណី​លើក​​ដំបូង​ បាន​​ឧទ្ទេសនាម​ដល់​ភ្ញៀវ​ទេសចរ​។


 កូន​​ជ្រូក​​ធ្វើ​អំពី​វត្ថុធាតុ​ផ្សេង​ៗគ្នា​ជិត​​២០០០​ក្បាល​ បាន​តាំងពិព័រណ៍​នៅ​សារមន្ទី​រ​​បាន​ធ្វើ​ឱ្យ​ភ្ញៀវទេសចរ​​ភ្ញាក់​ផ្អើល​ និង ចូល​ចិត្ត​។​
.


 ភ្ញៀវ​បរទេស​​ចូល​ចិត្ត​ពេល​លើក​ដំបូង​ បាន​​​ឃើញ​នូវ​តាំងពិព័រណ៍​មួយ​ដែល​មាន​​លក្ខណៈ​វប្បធម៌​របស់​ជនជាតិ​វៀតណាម​។


 ភ្ញៀវ​ទេសចរវ័យ​តូច​ម្នាក់ កំពុង​លង់​អារម្មណ៍​នឹង​កូន​​ជ្រូក​ដីឥដ្ឋ​ ​របស់​ភូមិ​កុលាលភាជន៍​ ​បាក់​ត្រាង (Bat Trang)​។

 

 ប្រវត្តិសាស្រ្តវិទូ​ យឿង​ ត្រុង​ក្វឹក (Duong Trung Quoc) បាន​​​ចែក​រំលែក​​អនុស្សាវរីយ៍​អំពី​​កម្រង​ប្រមូល​ផ្តុំ​ “​កូន​​ជ្រូក​​​រត់​” “កូនជ្រូក​​​ខុសប្រក្រតី” “ខ្លាឃ្មុំ​អាក​ទិចពីរ​ក្បាល​” “កុរ​ប្រជាប្រិយ​”​ “​កូន​ជ្រូក​នៅ​ Québec”។ ក្នុង​នោះ​​ចំណាប់​អារម្មណ៍​បំផុត​ កុរ​ប្រជាប្រិយ​ធ្វើអំពី​ដីឥដ្ឋ​ បង្ហាញ​ពី​ផ្នត់​គំនិត​សន្សំសំចៃ​ កំណាញ់​របស់​​ជនជាតិ​​វៀត​ណាម​។ នោះ​ជាកូន​ជ្រូក​​​ធ្វើ​អំពី​ដី​ឥដ្ឋ​ ដែល​​​ជនជាតិ​វៀតណាម​​បុរាណតែង​​បង្តើ​តកូន​​ជ្រូក​ដោយ​​​ពុម្ព ​​​យក​ទៅ​ហាល​ថ្ងៃ​ជា​ទម្លាប់​ ជួនកាល​​យកទៅ​ដុតឆ្អើរ​​​ខាង​ក្រៅបន្តិច​ រួច​ហើយ​លាបពណ៌​ និង គូស​វៀស​តុប​តែង​​​ពណ៌​។ កូន​​ជ្រូក​ដី​ឥដ្ឋ​នៃ​តំបន់​នីមួយ​ៗ មាន​រូបរាង​ ខ្នាត​ផ្សេងៗ​​គ្នា​ ប៉ុន្តែ​ភាគ​ច្រើន​សុទ្ធតែ​បាន​​លាប​ពណ៌ក្រហម​ យក​ហេង​​។ បន្ទាប់​​មក​តែង​បាន​ចោះរន្ធ​​តូច​មួយ​ ទុក​សម្រាប់​ដាក់​​ប្រាក់កាក់​​​ទៅ​ខាងក្នុង​។​ កាល​ពីមុន កូន​ជ្រូក​ដី​ឥដ្ឋ​បាន​ក្មេង​តូចៗ​ទុក​សន្សំ​បា្រក់​មួយឆ្នាំ​ ចាប់ពី​ប្រាក់​អំណរ​ឆ្នាំ​ចាស់ ​រហូតដល់​ប្រាក់​​អត់​ញ៉ាំ​អាហារ​ពេល​ព្រឹក​ ទុក​ដល់​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​អាច​ទិញ​បាន​ខោ​អាវ​ថ្មី​ សម័យ​ឥឡូវ​តិច​​មាន​ក្មេង​ណា​ មាន​ទម្លាប់​នេះឡើយ​។ សម័យ​ឥឡូវ​ស្វែង​រក​បាន​កូន​ជ្រូក​ដី​ឥដ្ឋ​នេះ កាន់តែ​ពិបាក​ ពេល​មនុស្សយើង​ឥឡូវ​គេ​​ប្រើ​ម៉ាស៊ីន ​ដើម្បីផលិត​កូន​ជ្រូក​ជ័រ​​ ដែល​មាន​តម្លៃ​ថោក​ និង ម៉ូដ​​សម្បូរបែប​។​

 តាំង​ពិព័រណ៍​ឧទ្ទេសនាម​ដល់​​​មហាជន ​​នូវ​ភាព​សម្បូរបែប​ក្នុង​ភាសា​បង្ហាញ​ពី​ស្នាម​ចម្លាក់​ វិចិត្រសិល្បៈ​ វិចិត្រ​សិល្បៈ​អនុវត្ត​ អំណោយ​ នៃ​កម្រងប្រមូល​ផ្តុំ​ឆ្នាំ​កុរ​ ជាមួយ​ការ​តាំង​ពិព័រណ៍​ជិត​២០០០​ស្នាដៃ​។ ទន្ទឹមនោះ លើកដំបូង​មហាជន​បាន​ខិត​ជិត​​កម្រង​ប្រមូល​ផ្តុំ​​កូ​នជ្រូក​កុលាលភាជន៍ ​របស់​ង្វៀន ​វ៉ាន់​ត្វន​ (Nguyen Van Toan) ​កម្រង​​ផ្ទាំង​រូប​គំនូរសត្វ​ទាំង​​​១២​ឆ្នាំ​ បាន​បង្ហាញ​​នៅលើ​ភាជន៍​​ឈើ​បុរាណ ​របស់​វិចិត្រករ​ ឡេ​ ទ្រីយុង (Le Tri Dung) ​ស្នាដៃ​​សិប្បករ​​កុលាលភាជន៍​បាត​ត្រាង​ (Bat Trang) ​ផ្ទាំង​​រូបគំនូរ​​ប្រជាប្រិយ​​ប្រពៃណី​ ពិសេស​ជា​ផ្ទាំង​គំនូរ​ ប៊ូយ​ ស្វឹន​ផាយ (Bui Xuan Phai) ​គូរកូន​ជ្រូកនៅ​​ឆ្នាំ​១៩៨៣ លើក​ដំបូង​​បាន​​ឧទ្ទេសនាម​។​​





 ស្នាដៃ​​កូន​ជ្រូក​ដី​ឥដ្ឋ ​បាន​ប្រឌិត​ដោយ​មាស ​របស់​ភូមិ​កុលាលភាជន៍​បាតត្រាង (Bat Trang) ​ហាណូយ​។​












 កម្រង​​ប្រមូល​ផ្តុំកូន​​ជ្រូក​ ធ្វើពី​​ច្រើន​វត្ថុធាតុ​ មាន​មុខ​មាត់​​សម្តែង​អារម្មណ៍​ផ្សេងៗពី​​គ្នា។​

 

  ជាមួយ​ស្នាដៃ​តាំង​ពិព័រណ៍​នៅ​សារមន្ទីរ​ នេះ​ជា​វត្ថុអំណោយ​មាន​ន័យ​ ដែល​សារមន្ទីរ​នារី​វៀតណាម​ ផ្តល់​ជូន​ភ្ញៀវទេសចរ ​អញ្ជើញ​មកទស្សនា​នូវ​រ​ដូវ​បុណ្យ​ចូល​​ឆ្នាំ​ថ្មី​ ឆ្នាំកុរ​ឯកស័ក​ ដោយ​​គោល​បំណង​នាំ​មក​នូវ​សំណាង​​ លាភ ភា​ព​សុខដុមរមនា​ នឹង​ចូល​ដល់​ក្រុម​គ្រួសារ​ នាឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។ ទន្ទឹមនោះ រួម​ចំណែក​​ផ្សាយ​ភាយគំនិត​ គ្រាន់តែ​មាន​ចំណូល​ចិត្ត​ មនុស្ស​គ្រប់​គ្នា​នឹង​យល់​ឃើញ​​ជុំ​វិញ​ខ្លួន មាន​គ្រប់យ៉ាង​សម្រាប់​ស្វែង​រក​ជូន​ខ្លួន​ឯង​ នូវ​ក្តី​ចំណូល​​ប្រមូល​ផ្តុំ​អ្វី​ ដែល​តូច​បំផុត​​នៃ​ជីវភាព​នេះ​។​
 

អត្ថបទ​៖ ង៉ឹន​ហា រូបថត៖ ខាញ​ឡុង​
 

ល្ខោនរឿង តុក្កតាស្រមោល ជំនោរថ្មីក្នុងល្ខោននិយាយវៀតណាម

ល្ខោនរឿង «តុក្កតាស្រមោល» ជំនោរថ្មីក្នុងល្ខោននិយាយវៀតណាម

ល្ខោនមាន​លក្ខណៈសម័យ " ​ស្រមោលតុក្កតា" ជាការរួមផផ្សំនៃបណ្ដាឥទ្ធពល​ពីតុក្កតា និងស្រមោល ដែលរៀបរៀងដោយរោងមហោស្រពល្ខោនវៀតណាម ពណ៌នាអំពីការតស៊ូក្នុងមនុស្សម្នាក់ៗ ក្នុងដំណើរ "បានរស់ជាខ្លួនឯង"។

Top