• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

តម្បាញសំពត់សូត្រឈូក

លើកដំបូង​នៅ​វៀតណាម​ សិប្បក​រតម្បាញ​សូត្រ​នាង​​ប្រពៃណី​​ម្នាក់​ បានត្បាញ​​​សំពត់​អំពីសូត្រ​​ឈូក​ - ជា​ប្រភេទ​ផ្កា​ជិត​ដិត​ ធ្លាប់​មាន​​មនុស្ស​ជាច្រើន​ចាត់ទុក​ជា​បុប្ផាជាតិ​របស់​វៀតណាម​។

នៅ​អគារ​ស្រស់​ស្អាត​ ឮតែសំឡេង​កូន​ត្រល់ត្រត្រុក​ សិប្បករ​ផាន​ធី​ធ្វឹន​ (Phan Thi Thuan) (ឃុំ​ភុងសា - Phung Xa ស្រុក​​មីឌឹក - My Duc ទីក្រុង​ហាណូយ​) ចែក​រំលែក​ជាមួយ​នឹង​យើង​ខ្ញុំនៅ​​ប្រការ​ពិសេស​អំពី​ឧបនិស្ស័យ​​ជំនួប​​​របៀប​​តម្បាញ​​សំពត់ ​អំពី​សូត្រ​ឈូក​។

ទោះបី​ជា​​អ្នក​ផ្សារ​ភ្ជាប់​យូរ​ឆ្នាំ ជាមួយ​នឹង​​សូត្រ​នាង​ ប៉ុន្តែ​បន្ទាប់ពី​ការ​ជំនួប​អ្នក​វិទ្យាសាស្រ្ត​នៅ​ក្រសួង​វិទ្យា​សាស្ត្រ​និង​​បច្ចេកទេស​ មុន​នេះជាង​ពីរ​ឆ្នាំ​ លោកស្រី​ប្តេជ្ញាចិត្ត​ចាប់ដៃតម្បាញ​​សំពត់​អំពី​សូត្រ​​ឈូក​។​

យល់​​យ៉ាង​ច្បាស់​និង​មាន​បទ​ពិសោធន៍ពី​​ដំណាក់​កាល ​​នៃ​របរ​តម្បាញ​សូត្រ​នាង​ប្រពៃណី​ ប៉ុន្តែ​ត្រូវការ​ពេល​វេលា​ជាង​​មួយ​ឆ្នាំ​ លោក​ស្រី​ធ្វឹន​ (Thuan) ទើប​អាចតម្បាញ​បាន​កន្សែង​មួយ​ល្អ​ធ្វើ​អំពី​សូត្រ​​ឈូក​​។ មកដល់សព្វថ្ងៃ​​ បន្ទាប់​ពី​​ប៉ុន្មាន​ថ្ងៃ​ផ្សារភ្ជាប់​នឹង​សរសៃ​​ដើ​មឈូក​ស ឈូក​ក្រហម​ សរសៃ​ដើម​ឈូកតូច​ឆ្មា​​ក្លាយ​ជាមាន​ភាព​ជិត​ស្និទ្ធ​ ផ្សារ​ភ្ជាប់​ ដូច​ស្រមោល​បន្ទោល​ប្រាណ​លោក​ស្រី​។​


 មុន​នេះ ដើម​​ស្លឹកផ្កាឈូក​​ត្រូវ​កាត់ផ្តាច់​ចោល​ ឥឡូវ​ក្លាយជា​វត្ថុធាតុសម្រាប់​​មុខរបរ​ថ្មី​មួយ​។


 សិប្បករ​ផាន​ធី​ធ្វឹន​ (Phan Thi Thuan) ​ជា​អ្នក​យល់​យ៉ាង​ច្បាស់​អំពី​របរ​តម្បាញ​សំពត់​ប្រពៃណី​។
លោក​ស្រី​ក៏​ជា​មនុស្សម្នាក់​ដំបូង​នៅ​វៀតណាម​ ស្វែង​យល់​និង​តម្បាញ​​សំពត់​ធ្វើ​អំពី​សូត្រ​​ឈូក​។​



សរសៃ​ដើម​ឈូក​​ទើប​យក​ចេញពី​ដើមដែល​ធ្លាប់បាន​បោះ​​ចោល​ឥតប្រយោជន៍​។


 បំបែក​យក​សរសៃ​ដើមឈូក ពី​៤ទៅ​ដល់​៥សរសៃក្នុង​មួយ​ដង​ នឹងជួយឲ្យ​​​ជាង​រមូល​សរ​សៃ​​​ឲ្យ​វាមូល​ក្លាយជា​សូត្រ​​​មាន​ទំហំ​ធំ​ល្មម​សម្រាប់ការ​​​តម្បាញ។​


 ដំណាក់​កាល​បំបែក​ហូតយក​​សរសៃ​ពី​ដើម​ឈូក ​ត្រូវ​បង់ពេលវេលា​ច្រើន​ ប៉ុន្តែ​បង្កើត​បាន​សូត្រ​​ឈូក​ពិសេស​។​


 
អ្នក​តម្បាញ​នៅ​ភូមិ​តម្បាញ​ប្រពៃណីឃុំ​ភុង​សា (Phung Xa) កំពុង​ពិនិត្យ​សរសៃដើម​​​ឈូក​វត្ថុធាតុ​
មុនពេល​យកទៅ​ត្បាញ។​



 សរសៃ​​វត្ថុធាតុ​ធ្វើ​អំពី​ដើមឈូក​ បាន​ធ្វើ​សម្រេច​ទាំងស្រុង​ ​
នាំ​ចូល​កី​តម្បាញ​ត្រៀម​ត្បាញជា​ផលិត​ផល​សំពត់​​ឈូក​។​



 ដំណាក់​កាល​រមូល​សូត្រ​បាន​ធ្វើ​ឡើង​យ៉ាង​ហ្មត់​ចត់​ ពីព្រោះ​សរ​សៃ​ដើមឈូក​តូច​ឆ្មា​​ទន់​និង​ស្រាំ​។​


 សូត្រ​ឈូក​​លើ​កី​តម្បាញ​សូត្រ​នាង​ប្រពៃណី​នៅ​ឃុំ​ភុង​សា ​(Phung Xa)។​


 អ្នក​តម្បាញ​ប្រុង​ប្រយត្ន​ ពេល​ត្បាញសូត្រ​​ឈូក​ ពីព្រោះ​ត្រូវបង់ពេល​វេលា​
និង​កម្លាំង​ដើម្បី​រវៃ​សូត្រឈូក​​វត្ថុធាតុ។​



 ពូកគាត់​ក៏ប៉ិនប្រសប់​ត​ឬ​កាត់​ចោល​នូវ​កំហុសតូច ​
ដែល​ធ្លាប់​មាន​​លើ​ខ្សែ​សូត្រ​ឈូក​​​ពេល​តម្បាញ​។​



 កន្សែង​តម្បាញអំពី​​សូត្រ​​ឈូក​​ពិសេស​ លើក​ដំបូង​បង្កើត​ឡើង​
នៅ​ភូមិ​តម្បាញ​ប្រពៃណី​ចំណាស់​នៅ​​ឃុំ​ភុង​សា​(Phung Xa)។​



 
លោកស្រី ផាន​ធី​ធ្វឹន​​ (Phan Thi Thuan) រីករាយក្រោយពី​ឆ្នាំ​ស្វែង​យល់​
លោក​ស្រី​បង្កើត​បាន​ផលិតផល​ពិសេស​ធ្វើអំពី​សូត្រ​ឈូក​។​

 

ដំណាក់​កាល​ទាម​ទារ​ការផ្ចិត​ផ្ចង់​ ភាព​ប៉ិន​ប្រសប់​ បង់កម្លាំង​ច្រើន​បំផុត​ គឺដំណាក់​កាល​ត្រៀម​វត្ថុធាតុ​សូត្រ​ឈូក​ដើម្បី​តម្បាញ​។​ ដើម្បី​ធ្វើ​ជា​សូត្រ​​ ដំបូង​ត្រូវ​ទាញ​សរសៃ​ពី​ដើម​ឈូក​។ បើ​ជ្រើសយក​ដើម​ខ្ចី​​សម្រាប់​យក​សូត្រ​​គឺ​ងាយ​ស្រួល តែបើ​បាត់​ដើម​ខ្ចី​ឈូក​នឹង​មិនចេញ​ផ្កាបង្កើត​​គ្រាប់​ ហេតុនេះ​​លោក​ស្រី​ធ្វឹន​ (Thuan) ជ្រើស​យក​ដើមឈូក​ចាស់​។ ពេល​ជ្រើស​តែង​ជ្រើសក​ដើម​ឈូក ​ដែល​ដាំ​នៅទី​​ទឹកជម្រៅ ដើម​វាវែង​ មាន​សរ​សៃ​ច្រើន​។​​

ដើម​​ឈូក​​កាត់​យក​មក​ត្រូវ​បាន​ជម្រុះ​សន្លឹក​ចោល​ គេ​នឹង​ប្រើ​កាំបិត​កាត់​ស្រាលៗ​ជុំវិញ​ដើម​។​បន្ទាប់​មក​ប្រើ​ដៃ​បំបាក់ ​ហើយ​អូស​សន្សឹម​ៗ​ទាញ់​សរសៃ​ចេញ​។ ដើម្បី​បង្កើត​បាន​សរសៃ​សូត្រ​មាន​ទំហំ​ធំ​ល្មម​ សម្រាប់​នាំចូល​កី​តម្បាញ​ភ្លាម​ លោកស្រី​ធ្វឹន​ (Thuan) មិន​ទាញ​យក​សសៃ​មួយ​ដើមមួយ​លើកទេ​​ តែ​គាត់​ទាញ​ម្តងពី​​៤ទៅ​ដល់​៥​ដើមឈូក​។ ក្រោយពេល​សរសៃ​យក​ចេញពី​ដើម​ គេនឹង​រមូល​ភ្លាម​នៅលើ​ក្តារ​ទទឹក​បង្កើត​ជាសូត្រ​​។ ចេះតែង​ធ្វើ​យ៉ាង​នេះ​សាចុះសាឡើង​ៗ សូត្រ​វត្ថុធាតុ​បាន​តវែង​ទៅ​។ តាមធម្មតា​ បង្កើតសូត្រ​​បាន​២៥០​ក្រាម គ្រប់គ្រាន់​សម្រាប់​តម្បាញ​​កន្សែង​​ឈូក​មួយ​ មាន​ប្រវែង​​ធម្មតា​ មនុស្ស​ម្នាក់​នឹង​ត្រូវ​បង់ពេលវេលាប្រហែល​១០ថ្ងៃ​ ដើម្បី​ទាញ​សរសៃ​ដើមឈូក​ជិត​៣០០០ដើម​។​

ការ​ងារបន្ត​ងាយស្រួល​ជាង​។ សូត្រ​ឈូក​បាន​នាំចូល​កីតម្បាញសូត្រ​នាង​​ប្រពៃណី​ ផលិតចេញ​ផលិតផល​​។ សូត្រនេះប្លែក​​ជាង​សូត្រ​នាង​តែម្តង​ អ្នក​តម្បាញ​ភុងសា (Phung Xa) ចំណាស់​រូប​នេះ រិះរក​កែតម្រូវ​កីតម្បាញ​ឲ្យ​សមស្រប់​ ត្បាញសាចុះសាឡើង​​រាប់​ខែ​ប្លាយ ​ទើបសម្រេច​បានផលិតផល​​មួយ​។​​

ចុង​ក្រោយ​​លោក​ស្រី​ធ្វឹន​ (Thuan) ក៏​បង្ខំ​ចិត្តទទួល​យក​ផ្ទាំងសំពត់​សូត្រ​ឈូក​រលើបផង​ ស្រាល​ផង​ បែរជាមាន​​ក្លិន​ក្រអូប​ធម្មជាតិ​ ផលិត​ចេញ​ពី​ដើម​ឈូក​ ធ្លាប់​ត្រូវបាន​​បោះចោល​។​ ឥឡូវ​​ជោគជ័យ​ក្នុង​ការ​បង្កើត​សូត្រ​ឈូក​ បែរជាកង្វល់​ពី​បញ្ហាលំបាក​ជាង លោកស្រី​ព្រួយ​បារម្មណ៍​ថា​។ តាំង​ពីរឿង​តម្លៃ​ថ្លៃ​ ដោយ​បង់​ខាត​កម្លាំង​ច្រើន​ រហូត​ដល់​ធ្វើ​ដូចម្តេច​ដើម្បី​អភិវឌ្ឍន៍​វា​ក្លាយជា​មុខរបរ​មួយ​ចេញពី​ទម្រង់​សាកល្បង​តូច​តាច។ ហើយ​លោក​​​ស្រី​មាន​បំណង​មក​លើ​មុខរបរ​តម្បាញ​ថ្មី​ រីកចម្រើន​នៅ​​ថ្ងៃមួយ​ទៅ​​អនាគត​ នឹង​ធ្វើ​មាន​​ជូន​ប្រជា​កសិករ​​នៅ​ភូមិ​តម្បាញ​ប្រពៃណី​ភូង​សា​ ​(Phung Xa) ស្រុក​កំណើត​លោក​ស្រី​។​

 

អត្ថបទ និង​រូបថត៖ វៀត​កឿង​
 


សេរ៉ាមិចយ៉ាងកាវ (Giang Cao) - រឿងរ៉ាវច្នៃប្រតិដ្ឋនៅភូមិរបរអាយុកាលក្មេង

សេរ៉ាមិចយ៉ាងកាវ (Giang Cao) - រឿងរ៉ាវច្នៃប្រតិដ្ឋនៅភូមិរបរអាយុកាលក្មេង

គ្មានអាយុកាលជាងរាប់រយឆ្នាំដូចជា៖ ភូមិសេរ៉ាមិចបាតត្រាង (Bat Trang) តំណាលនោះ ភូមិសេរ៉ាមិចយ៉ាងកាវ (Giang Cao) (ភូមិយ៉ាងកាវ - Giang Cao ឃុំបាតត្រាង - Bat Trang ស្រុកយ៉ាឡឹម - Gia Lam ក្រុងហាណូយ) បែរជាមានកម្លាំងលូតលាស់នៃភូមិរបរមួយដែលមានអាយុ៦០ឆ្នាំ ទើបបានទទួលស្គាល់ជាភូមិរបរប្រពៃណីហាណូយ។ ថាមពល ច្នៃប្រតិដ្ឋ និងកម្លាំងលូតលាស់នៃភូមិរបរអាយុកាលក្មេង ជួយឱ្យភូមិរបរយ៉ាងកាវ (Giang Cao) មួយថ្ងៃកាន់តែ អះអាងបានទីជំហរនៅលើទីផ្សារក្នុងស្រុកនិងបរទេស។

Top