• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

អាស៊ាន

តភ្ជាប់វិស័យទេសចរណ៍ក្នុងតំបន់ ASEAN នាសម័យកាលឌីជីថល

វេទិកាទេសចរណ៍ ASEAN (ATF) ឆ្នាំ២០១៩ បាន​ធ្វើ​ឡើង​ នៅខេត្ត​ ក្វាង​និញ (Quang Ninh)  ដែល​បានដាក់​ចេញ​ទិសដៅ​នូវ​ការ​ឃោសនាតំបន់ ASEAN ដូចជា​ទីកន្លែងដ៏​ចាប់​ចិត្ត​​សំរាប់​ភ្ញៀវ​ទេសចរណ៍អន្តរជាតិ​ នាសម័យកាល​ឌីជីថល ព្រមទាំង​​ជំរុញ​​​ការ​ផ្លាស់ប្តូរ​ភ្ញៀវទេសចរណ៍​​​រវាង​បណ្តា​ប្រទេស​​ក្នុង​​តំបន់ ASEAN ផងដែរ។

នាឆ្នាំ២០១៨ វៀតណាមធ្វើជាម្ចាស់ផ្ទះនៃវេទិកាទេសចរណ៍ ASEAN នៅរដ្ឋធានីហាណូយ ក្រោមប្រធានបទ “ទេសចរណ៍ ASEAN - ឆ្ពោះទៅកាន់កំរិតថ្មីមួយ”។ នៅពេលវេលានេះ វេទិកាបានទាក់ទាញការចូលរួមរបស់អ្នកតំណាង ចំនួន ២០០០ នាក់ រួមមានបណ្តារដ្ឋមន្ត្រី អង្គការរៀបចំទេសចរណ៍គុណភាពខ្ពស់ សហគ្រាស កាសែត នានាក្នុងនិងក្រៅតំបន់។

បន្ទាប់ពីបញ្ចប់វេទិកានេះ វិស័យទេសចរណ៍វៀតណាមកាន់តែរីកចំរើនយ៉ាងខ្លាំងក្លា។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមបានស្គាល់ដូចជាទីកន្លែងទេសចរណ៍ជាសកម្ម និងពិសេសមួយ។ ពីព្រោះតំលៃវប្បធម៌ ប្រវត្តិសាស្ត្រ ទេសភាពសម្រស់ ថែមទាំងប្រជាជនវៀតណាម មានភាពរាក់ទាក់ គោរពរាប់អានភ្ញៀវ ផងដែរ។

ក្នុងសេចក្តីរាយការណ៍ “ចំណុចសំខាន់នៃវិស័យទេសចរណ៍ឆ្នាំ២០១៨” របស់អង្គការទេសចរណ៍ពិភពលោក (UNWTO),  វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោម ១០ ប្រទេសដែលមានបរិមាណភ្ញៀវអន្តរជាតិបង្កើនយ៉ាងឆាប់ៗ បំផុត លើពិពភពលោក។  ព្រមទាំងគឺប្រទេសតំណាងតែមួយគត់នៃទ្វីបអាស៊ីជាប់ឈ្មោះក្នុងបញ្ជីឈ្មោះ ៣ ក្នុងចំណោម ១០ ប្រទេស ដែលមានសេវាទេសចរណ៍ស្វែងយល់ល្អបំផុត លើពិភពលោក (TripAdvisor បានប្រកាស)...

 


ក្នុងក្របខណ្ឌនៃវេទិកាទេសចរណ៍ ASEAN ឆ្នាំ២០១៩ សន្និសីទរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកទី ២២
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោករដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម ង្វៀន ង៉ុកធៀន
(Nguyen Ngoc Thien) បានដាក់ចេញទិសដៅនូវការអភិវឌ្ឍន៍ទេសចរណ៍ ក្នុងតំបន់ Asean
នាសម័យកាលឌីជីថល។ រូបថត៖ វ៉ាន់ឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



នាចុងឆ្នាំ២០១៨ នៅកំពង់ផែទទួលភ្ញៀវទេសចរណ៍អន្តរជាតិ ហាឡុង (Ha Long) (ទីក្រុងហាឡុង (Ha Long)
ខេត្ត ក្វាងនិញ (Quang Ninh)) អគ្គនាយកដ្ឋានទេសចរណ៍ ចំណុះក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ គណៈកម្មាធិការប្រជាជន ខេត្ត ក្វាងនិញ (Quang Ninh) បានទទួលស្វាគមន៍ភ្ញៀវអន្តរជាតិទី ១៥​ លាន​នាក់​មក​វៀតណាម។ ព្រឹត្តិការណ៍នេះបានគូសចំណាំនូវការបង្កើនយ៉ាងឆាប់រហ័សរបស់វិស័យទេសចរណ៍វៀតណាម
និង​​ទេសចរណ៍នៅខេត្ត ក្វាងនិញ  (Quang Ninh) ក្នុងឆ្នាំ២០១៨។
រូបថត៖ ទ្រុងង្វៀន /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

វៀតណាមធ្លាប់ធ្វើជាម្ចាស់ផ្ទះរបស់វេទិកាទេសចរណ៍នេះ និងមានការចូលរួមរបស់មន្ត្រីមកពីរដ្ឋាភិបាល អង្គការទេសចរណ៍ ថ្នាក់ដឹកនាំសហគ្រាសទេសចរណ៍មកពី ១០ ប្រទេសក្នុងតំបន់ ASEAN រួមមាន៖ ប៊្រុយណេឥណ្ឌូនេស៊ី កម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សីង្ហបុរី ថៃនិងវៀតណាម។ វេទិកាឆ្នាំ២០១៩បានគូសចំណាំនៃការរៀបចំលើកទី ៣៨ ក្រោមប្រធានបទ ASEAN - កម្លាំងមកពីសាមគ្គីភាព (ASEAN – The power of one)។ នេះគឺជាខ្លឹមសារលំអិតសំរាប់បណ្តាប្រទេស ASEAN ដាក់ចេញទិសដៅក្នុងកិច្ចសហប្រតិបត្តិការ ASEAN និយាយរួម ថែមទាំងឆ្ពោះទៅកាន់កសាងតំបន់ ASEAN “ចក្ខុវិស័យមួយ អត្តសញ្ញាណជាតិមួយ សហគមន៍មួយ /One Vision, One Identity, One Community”។
 

ពិធីប្រកាសពានរង្វាន់ទេសចរណ៍ ២០១៩ វៀតណាមបានទទួលពានរង្វាន់ចំនួន ១៥ ចំពោះសេវាកម្មទាំងបួន ៖ ទេសចរណ៍ សហគមន៍ homestay សេវាកម្ម spa និងបន្ទប់អនាម័យសាធារណៈ។ ពានរង្វាន់ ASEAN បានជូនប្រគល់ដល់បណ្តាទីក្រុង ទីមកដល់ សណ្ឋាគារ  សហគ្រាសទេសចរណ៍ឆ្នើម​ក្នុងតំបន់ ASEAN។ 

ពិធីប្រកាសពានរង្វាន់ទេសចរណ៍ ២០១៩ វៀតណាមបានទទួលពានរង្វាន់ចំនួន ១៥ ចំពោះសេវាកម្មទាំងបួន ៖ ទេសចរណ៍​សហគមន៍​ homestay សេវាកម្ម spa និងបន្ទប់អនាម័យសាធារណៈ។ ពានរង្វាន់ ASEAN បានជូនប្រគល់ដល់បណ្តាទីក្រុង ទីមកដល់ សណ្ឋាគារ  សហគ្រាសទេសចរណ៍ឆ្នើមក្នុងតំបន់ ASEAN។
 

ក្នុងលិខិតស្វាគមន៍ មុនពេលបើកវេទិកាទេសចរណ៍ លោករដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម ង្វៀន ង៉ុកធៀន (Nguyen Ngoc Thien) បានសង្កត់ធ្ងន់ថា វៀតណាមទទួលស្វាគមន៍មិត្តភក្តិអន្តរជាតិមកទស្សនាឈូងសមុទ្រ ហាឡុង (Ha Long) ដើម្បីមកទស្សនានិងទទួលអារម្មណ៍ថ្មីចម្លែកពីបេតិកភណ្ឌធម្មជាតិពិភពលោក ដែលអង្គការ UNESCO ទទួលស្គាល់​ហើយ។

លោកអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លេ ក្វាងទូង (Le Quang Tung) បាននិយាយឲ្យដឹងថា៖ ក្នុងវេទិកា បណ្តាប្រទេសបានលើកឡើងគំនិតផ្តួចផ្តើមរួមជារៀងរាល់ឆ្នាំ។ នាឆ្នាំ២០១៩ វៀតណាមជាម្ចាស់ផ្ទះ អាស្រ័យទៅលើការព្រមព្រៀងរវាងបណ្តាប្រទេសជាសមាជិក ASEAN ដែលលើកឡើងគំនិតផ្តួចផ្តើមអំពីការតភ្ជាប់បេតិកភណ្ឌនៃ ASEAN ក្នុងសម័យកាលឌីជីថល។

ក្នុងតំបន់ ASEAN មានបេតិកភណ្ឌចំនួន ៣២ ដែលបានអង្គការ UNESCO ទទួលស្គាល់គឺបេតិកភណ្ឌពិភពលោក។ ការតភ្ជាប់បណ្តាបេតិកភណ្ឌទាំងនោះបានបន្តគំនិតផ្តួចផ្តើមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក អំពី ASEAN (WEF-ASEAN)  ឆ្នាំ២០១៨ តាមពាក្យស្លោក “បដិវត្តន៍ឧស្សាហកម្ម 4.0 គឺជាអនាគតរបស់ ASEAN”។



ពិធីបុណ្យសង្ក្រាន្តគឺជាពិធីបុណ្យទឹកអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីថៃ បានរៀបចំនាថ្ងៃទី ១៣ ដល់ថ្ងៃទី១៥
ខែមេសា (តាមប្រតិទិន) ដែលមានអត្ថន័យលាងសម្អាតភាពអាក្រក់និងទទួលឆ្នាំថ្មីភព្វសំណាង។
រូបថត៖ THX/ទីភ្នាក់ងារសារព័ត៌មានវៀតណាម



ពិធីផ្លាស់ប្តូរវប្បធម៌វៀតណាម មីយ៉ាន់ម៉ាបានរៀបចំដោយស្ថានទូតវៀតណាមប្រចាំនៅប្រទេសមីយ៉ាន់ម៉ា
សហការជាមួយក្រសួងវប្បធម៌ និងបណ្តាបញ្ហាសាសនាមីយ៉ាន់ម៉ា និងសមាគមន៍សិល្បករ និងពាណិជ្ជសញ្ញា​វៀតណាម នៅទីក្រុង  Yangon ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម។



ស្ថានទូតបណ្តាប្រទេស ASEAN ប្រចាំនៅប្រទេសកាណាដា បានរៀបចំពិធីបុណ្យ ASEAN ដើម្បីឧទ្ទសនាមវប្បធម៌ ទេសចរណ៍ ASEAN។ ក្នុងរូបថត៖ កេរ្តិ៍ដំណែលពិភពលោកទាញព្រ័ត្រ នៃបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅប្រទេសកាណាដា។ រូបថត៖ ធុយហា /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


កម្មវិធីផ្លាស់ប្តូរវប្បធម៌វៀតណាម ពាណិជ្ជកម្មរវាងបណ្តាប្រទេស ឆ្នាំ២០១៨ រួមមានស្តង់ ចំនួន ១៥០ ក្នុងនោះមានស្តង់ពាណិជ្ជកម្មចំនួន ១១០ និងស្តង់ដាក់តាំងម្ហូបអាហាចំនួន ៤០។
រូបថត៖ យ៉ាធួន /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ក្នុងក្របខណ្ឌវេទិកា បណ្តាសន្និសីទរដ្ឋមន្ត្រីទេសចរណ៍ ASEAN និងសន្និសីទរដ្ឋមន្ត្រីទេសចរណ៍ ASEAN ជាមួយបណ្តាប្រទេសបានយកចិត្តទុកដាក់លលើខ្លឹមសារទាំងបី៖ ស្តង់ដារ អភិវឌ្ឍន៍ប្រភពធនធានមនុស្សបំរើក្នុងវិស័យ​​ទេសចរណ៍ លើកកម្ពស់លទ្ធភាពប្រកួតប្រជែង និងអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយចីរភាព គ្រប​ដណ្តាប់​។ 

ជាពិសេសក្នុងក្របខណ្ឌវេទិកាមានការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ រួមមានស្តង់ចំនួន៣៤៦។ តាមលោក ឌីញ ង៉ុកឌឹក ប្រធានផ្នែកទីផ្សារទេសចរណ៍ ចំណុះអគ្គនាយកដ្ឋានទេសចរណ៍ TRAVEX គឺជាការតាំងពិព័រណ៍មួយដែលបានរួមចំណែកក្នុងការបង្កើនភ្ញៀវទេសចរណ៍ក្នុងតំបន់ និងភ្ញៀវបរទេសមកទេសចរណ៍តំបន់អាស៊ីអាគ្នេយន៍​./. 

ក្នុងក្របខណ្ឌវេទិកាទេសចរណ៍ ASEAN ២០១៩ អគ្គនាយកដ្ឋានទេសចរណ៍ (ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍) សហការជាមួយសម្ព័ន្ធក្រុមហ៊ុនប្រៃសណីយ៍និងទូរគមនាគមន៍- VNPT បានបង្ហាញមុខកម្មវិធីទេសចរណ៍វៀតណាម - VietnamGo ។ នេះគឺជាកម្មវិធីទេសចរណ៍ជាតិអាចប្រើប្រាស់ដោយទូរសព្ទចល័ត និងរួមមានព័ត៌មានល្អសំរាប់ទេសចរណ៍ដូចជា៖ មធ្យោបាយធ្វើដំណើរ អាកាសធាតុ ទីកន្លែងល្បីឈ្មោះ ម្ហូបអាហារពិសេស ដែលបកប្រែជាភាសាវៀតណាមនិងភាសាអង់គ្លេស។

អត្ថបទ៖ កាសែតរូបភាពវៀតណាមបូកសរុប
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

តំបន់អាស៊ានបន្តជាចំណុចទាក់ទាញ FDI

តំបន់អាស៊ានបន្តជាចំណុចទាក់ទាញ FDI

ក្នុង​បរិបទ​ពាណិជ្ជកម្ម​សកលលោក​មាន​តុង​ពណ៌ប្រផេះ​យ៉ាង​​ច្រើន​ ដោយសា​រ​ជម្លោះ​ភូមិ​សាស្ត្រ​នយោបាយ​ និងបញ្ហាប្រឈម​ផ្សេង​ៗ...

Top